Category: នយោបាយ

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូ អញ្ជើញជួបពិភាក្សា​ការងារ​ជាមួយ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូ អញ្ជើញជួបពិភាក្សា​ការងារ​ជាមួយ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel

    (វៀតណាម)៖ ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិត​នៅ​រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមហ៊ុន Viettel បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អំពីសាវតា បេសកម្ម និងសមិទ្ធផលនានារបស់ក្រុមហ៊ុនដែលសម្រេចបាន​នាពេល​កន្លង​មក ហើយបានប្រែក្លាយជាក្រុមហ៊ុនដ៏ធំ ឈានមុខគេនៅ​ប្រទេស​វៀតណាម និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់​ប្រទេសវៀតណាម ព្រមទាំងបានពង្រីកសក្ដានុពលតាមរយៈ​ការធ្វើសមាហរ​ណកម្មទៅក្នុងទីផ្សាអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសការបង្កើត​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធនៅក្នុងបណ្ដាប្រទេសជាមិត្តនៅក្នុងអាស៊ី ក៏ដូចជានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនViettel ដែលបានវិនិយោគចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្លេះ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Viettel នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកឧត្តមសេនីយ៍ទោ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ព្រមទាំងបានកោតសរសើរ…

  • ឯកឧត្តម ឌិត ទីណា៖ ក្រុមប្រឹក្សាខេត្ត ត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម ឌិត ទីណា៖ ក្រុមប្រឹក្សាខេត្ត ត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត។ ឯកឧត្តម ឌិត ទីណា បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ ដើម្បីសម្រេចការងារបាន ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អ ធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាត្រូវធ្វើការជាមួយអភិបាលខេត្តថ្មីឱ្យបានជិតស្និទ្ធ ទាន់ពេល ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន។ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតជិតនិងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ដើម្បីដឹងពីសុខទុក្ខនិងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រដ្ឋមន្រ្តី ហេង សួរ អរគុណដល់ប្រទេសជប៉ុន ដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជា

    រដ្ឋមន្រ្តី ហេង សួរ អរគុណដល់ប្រទេសជប៉ុន ដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជា

    (ស្វីស)៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។ ឆ្លើយតបចំពោះចំណុចនេះ ឯកឧត្តម MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុនដែលបានប្រារព្ធ យ៉ាងអឹកធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុនដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិតរមួតក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងប្រព័ន្ធប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងប្រព័ន្ធប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា

    កំពត៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងប្រព័ន្ធប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ដើម្បីធានាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ មានភាពឯករាជ្យ និងភាពជាម្ចាស់ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីឆ្លើយតបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្តថ្មីដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃបណ្តាខេត្តនៅតាមតំបន់ឆ្នេរ ត្រូវស្គាល់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត រដ្ឋបាលខេត្តដែលបានជួយសម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឱ្យប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ អំឡុងពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ដែលទាំងនេះបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ក្នុងការធានានូវដំណើរការបោះឆ្នោតនៅកម្ពុជាឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ រលូន និងមានតម្លាភាព ៕…

  • ទេសរដ្ឋមន្រ្តី អៀង មូលី កោតសរសើរក្រសួងសង្គមកិច្ច ដែលបានផ្តល់នូវកម្មវិធីគាំពារសង្គមដល់ជនងាយរងគ្រោះ ឆ្លើយតបនឹងមេរោគអេដស៍

    ទេសរដ្ឋមន្រ្តី អៀង មូលី កោតសរសើរក្រសួងសង្គមកិច្ច ដែលបានផ្តល់នូវកម្មវិធីគាំពារសង្គមដល់ជនងាយរងគ្រោះ ឆ្លើយតបនឹងមេរោគអេដស៍

    ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអរគុណ និងកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេស ការផ្តល់នូវកម្មវិធីគាំពារសង្គម ដល់ជនងាយរងគ្រោះ កន្លងមក ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត ។ ឯកឧត្តម សុខ ប៊ុនថា បានស្វាគមន៍ និងកោតសរសើរដល់អាជ្ញាធរជាតិ ក្នុងការប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍កន្លងមក រហូតសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅចំនួន ៣។ ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍…

  • ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូ​ជាន់ខ្ពស់បំពេញទស្សនកិច្ច​ការងារ នៅប្រទេសអូស្រ្តាលី

    ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ ដឹកនាំប្រតិភូ​ជាន់ខ្ពស់បំពេញទស្សនកិច្ច​ការងារ នៅប្រទេសអូស្រ្តាលី

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធន៍ទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ ២ផ្នែក ដល់ភាគីកម្ពុជា ទីមួយ-គឺជំនួយផ្នែកបច្ចេកទេស (ដូចជាគម្រោង…

  • រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

    កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈយុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ។ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងដូច្នេះក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាក់ស្តែងសម្តេចធិបតី បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តាំផ្ញើក្រុមប្រឹក្សាអាណត្តិទី៤ ត្រូវរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តកែប

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តាំផ្ញើក្រុមប្រឹក្សាអាណត្តិទី៤ ត្រូវរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តកែប

    កែប៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តាំផ្ញើដល់ក្រុមប្រឹក្សាអាណត្តិទី៤ ត្រូវរួបរួម សាមគ្គី ឯកភាពផ្ទៃក្នុង ឱ្យបានល្អ សហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាល និង គ្រប់ផ្នែកពាក់ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនក្នុង ខេត្ត កែប ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ថ្លែងក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ក្រុមប្រឹក្សា ខេត្តកែប ទាំង ១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងត្រូវបានប្រកាសចូលកាន់តំណែងនាពេល នេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតនិងគណៈបញ្ជាការឯកភាពខេត្តកែប ដែលបាន…

  • ឯកឧត្តម ហែម វណ្ណឌី ប្រកាស សមាសភាព ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកទាំង៦ រាជធានីខេត្ត

    ឯកឧត្តម ហែម វណ្ណឌី ប្រកាស សមាសភាព ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកទាំង៦ រាជធានីខេត្ត

    ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក របស់រាជធានី ខេត្តចំនួន៦ រួមមាន រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹក ក្រុងស្ទឹងសែន ត្រូវបានប្រកាស សមាសភាពថ្មី ដើម្បីពង្រឹងស្ថាប័ន និងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ នៅក្នុងពិធីប្រកាសសមាសភាព ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក ទាំង៦ រាជធានីខេត្ត បានធ្វើឡើង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា ការកែសម្រួល សមាសភាព លើកនេះ គឺយោង ទៅលើភាពចាំបាច់ ក្នុងការកែតម្រូវស្ថានភាព របស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាពង្រឹង យន្តការប្រតិតុល្យការ…

  • អ្នកវិភាគនៅកម្ពុជា៖ របាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតដោយការសិក្សាមានភាពលម្អៀង និងគ្មានភាពតំណាង

    អ្នកវិភាគនៅកម្ពុជា៖ របាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតដោយការសិក្សាមានភាពលម្អៀង និងគ្មានភាពតំណាង

    ភ្នំពេញ៖ អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនៅកម្ពុជា អះអាងថារបាយការណ៍របស់អង្គការសង់ត្រាល់មិនឆ្លុះបញ្ចាំងពីការពិតនៃវិស័យការងារនៅកម្ពុជាឡើយ ដោយសារការស្រាវជ្រាវ និងជួបសម្ភាសន៍សហជីពបានចំនួនតិចពេកដែលគ្មានភាពតំណាងគ្រប់គ្រាន់ និងមានចិរិតលម្អៀង។ លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ដែលសម្ភាសន៍ត្រឹមអ្នកតំណាងសហជីព១០មិនអាចមានភាពតំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ។ លោកបណ្ឌិតថ្លែងថា៖«ធម្មតាការអះអាង ឬក៏របាយការណ៍មួយ បើសិនជាមានការស្រាវជ្រាវល្អិតល្អន់វាគ្រាន់បើបន្តិច បើសិនជាតិចហើយស្រាវជ្រាវមិនបានល្អិតល្អន់ទៀត ឬមួយក៏មានទំនោរទៅរកនយោយបាយ ឬទស្សនៈណាមួយទៀត អាហ្នឹងធ្វើឱ្យកាន់តែឃ្លាតពីការពិត ឃ្លាតពីសច្ចភាពហើយ»។ ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា របាយការណ៍របស់សង់ត្រាល់ធ្វើឡើងទៅតាមចំណុចដែលខ្លួនចង់បានដោយមិនបានបង្ហាញពីទិដ្ឋភាពទាំងមូលនៃស្ថានភាពសហជីពនៅកម្ពុជាដែលធ្វើឱ្យគ្រប់ភាគីមិនអាចទទួលយកបាន។ លោកបណ្ឌិត យង់ ពៅ ៖«យើងមិនអាចប្រើទម្រង់ផ្សេងគ្នា ហើយចេញរបាយការណ៍ផ្សេងគ្នា តាមមុំនីមួយៗដែលខ្លួនចង់បាន ហើយទៅជាដាក់បន្ទុកទៅដល់សង្គមការងារ ទៅដល់ការងារសហជីពនៅកម្ពុជា ដែលមើលទៅវាប៉ះពាល់រូបថតនយោបាយទៅវិញ»។ សម្រាប់លោកបណ្ឌិត មុនចេញរបាយការណ៍អង្គការសង់ត្រាល់គួរតែមានការផ្ទៀងផ្ទាត់ផ្គូផ្គងគ្នា អំពីចំណុចខ្វះខាត និងចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យរបាយការណ៍ដែលចេញទៅអាចទទួលយកបានទាំងអស់គ្នា ហើយមានគុណតម្លៃសម្រាប់ទាំងអស់គ្នា ព្រមទាំងមានស្ថេរភាពក្នុងវិស័យពលកម្ម រោងចក្រនៅកម្ពុជាដែលមានគុណតម្លៃក្នុងការទាក់ទាញវិនិយោគសម្រាប់កម្ពុជា និងធានាស្ថេរភាពទាំងឡាយនៃសណ្តាប់ធ្នាប់សង្គម និងការវិនិយោគជាដើមផងដែរ”។ សូមបញ្ជាក់ថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ដែលបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួនតែ១០ក្នុងចំណោមកន្លែងការងារចំនួន…