Category: នយោបាយ

  • មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយត្រូវបម្រើ ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង

    មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយត្រូវបម្រើ ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង

    ភ្នំពេញ៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ។ មន្ត្រីម្នាក់ៗ ក៏ជាប្រជារាស្រ្ត គ្រួសាររបស់មន្ត្រី ក៏ជាប្រជារាស្រ្ត ហើយដូច្នេះ ការបម្រើប្រជារាស្ត្រ ក៏ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិត្ដិយស វិន័យ និងតម្លៃ អាស្រ័យទៅលើលទ្ធផល ហើយលទ្ធផលនេះ គឺគេមិនគិតទៅលើរោងចក្រនេះទំនើប ឬល្អបែបណាទេ គឺគិតទៅលើផលិតផលសម្រេច ហើយបើផលិតផលសម្រេច មានគុណភាព គេគិតថា ទាំងអ្នកផលិត ទាំងរោងចក្រ ទាំងសម្ភារៈ និងធាតុផ្សំ គឺល្អ។ តែផ្ទុយទៅវិញ បើផលិត ចេញទៅ ឧទាហរណ៍ដូចជា គោងៀតជាដើម ពេលបើកហូប…

  • ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ប្រកាស​ចូល​កាន់តំណែងនៅថ្ងៃនេះ

    ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ប្រកាស​ចូល​កាន់តំណែងនៅថ្ងៃនេះ

    បន្ទាយមានជ័យ៖ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិ​ទី៤​(២០២៤-២០២៩)ដែលកើតចេញពីការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះត្រូវបានប្រកាស​ចូលកាន់​តំណែង​ជាផ្លូវការកាលពីព្រឹក​ថ្ងៃទី១០ខែមិថុនានេះ នាសាលប្រជុំសាលាខេត្ត។ ឯកឧត្តម ប្លែក វារី មកពីគណបក្សប្រជាជនកម្ពុជា បានទទួល​តំណែងជាប្រធានក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤ ដែលមាន​សមាស​ភាព​២៥រូប ។ក្នុងនោះមកពីគណបក្យប្រជាជនកម្ពុជា​ចំនួន​២២រូបនិងមកពីគណបក្យឆន្ទៈខ្មែរបីរូប។ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ អាណត្តិទី៤បានកើតចេញពីអង្គ​បោះ​ឆ្នោតចំនួន ៥៣៣រូ​បនិងមាន៥គណបក្យនយោបាយ​បានចូលរួម។ ការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅក្រោមការសាទរពីគណៈអភិបាលខេត្តពិសេសឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការស្វាគមន៍ក្រុមប្រឹក្សា​អាណត្តិថ្មី ឯកឧត្តមឌិត ទីណា បានរំលេចថា តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិ​ទី៤(២០២៤-២០២៩) នេះជាលទ្ធផលនៃការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា និងការគោរពឆន្ទៈរបស់​ប្រជាពលរដ្ឋ ក៏ដូចជា​អង្គបោះឆ្នោត។ដូច្នេះយើងរួមគ្នាបន្ត​និរន្តរភាពនៃការគប់គ្រងរដ្ឋបាលថ្នាក់ខេត្ត ,ការអនុវត្ត​គោល​នយោ​បាយ​មូលដ្ឋានមាន​សុវត្ថិភាព និងយក​ចិត្តទុក​ដាក់​លើសេវា​សាធារណៈ និងសេវាតម្រូវការចាំបាច់របស់ប្រជា​ពលរដ្ឋ ។ ឯកឧត្តមឌិត ទីណា បានរំលឹកថា ក្រុមប្រឹក្សាខេត្តអាណត្តិទី៤​ត្រូវរួមគ្នា​ជាមួយគណៈអភិបាលខេត្តក្នុងអនុវត្តឱ្យបាន​ត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនអនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិ​កាលទី៧នៃរដ្ឋសភា។ពិសេសគឺការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច កម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម ប្រជុំទ្វេភាគី ដើម្បីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក

    គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច កម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម ប្រជុំទ្វេភាគី ដើម្បីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក

    វៀតណាម៖ នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឌ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ កិច្ចប្រជុំនេះ គឺ ដើម្បីដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ជាពិសេសលើការកសាងសមត្ថភាព ការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលនឹងនាំផលប្រយោជន៍ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕ ដោយ ៖ ហេង សម្បត្តិ

  • អធិការកិច្ចរដ្ឋាភិបាល វៀតណាម និងក្រសួងអធិការកិច្ច កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២

    អធិការកិច្ចរដ្ឋាភិបាល វៀតណាម និងក្រសួងអធិការកិច្ច កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២

    រដ្ឋធានីហាណូយ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងឯកឧត្តម ឌ័ន ហុង ហ្វុង អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំធំ ទីស្តីការអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ជំរុញបន្ថែមនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអធិការកិច្ច ផ្អែកលើគោលការណ៍សមភាព មិត្តភាព និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់ និងបញ្ញត្តិនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។ កិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនៃការយោគយល់គ្នានេះរួមមាន វិស័យអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ដែលនឹងនាំផលប្រយោជន៍ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕ ដោយ ៖ ហេង សម្បត្តិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៧ ចំណុច សម្រាប់ពិធីបិទវគ្គ និងបើកវគ្គ របស់សាលាភូមិន្ទរដ្ឋបាល

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៧ ចំណុច សម្រាប់ពិធីបិទវគ្គ និងបើកវគ្គ របស់សាលាភូមិន្ទរដ្ឋបាល

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ ៧ចំណុច សម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្ត ឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងក្លា លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និង បំពេញការងារឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និង ភារកិច្ចនៅក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក។ សម្ដេចធិបតី ក៏បានដាក់ចេញនូវអនុសាសន៍ ៧ចំណុច រួមមាន៖ ទី១. គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តី ជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈ កម្មវិធីបណ្តុះបណ្តាល និង កម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាព…

  • ឯកឧត្តម ឃួង ស្រេង ប្រកាសកែសម្រួលសមាសភាពសមាជិក សាខាគណបក្ស និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីជាង ៥០០រូប

    ឯកឧត្តម ឃួង ស្រេង ប្រកាសកែសម្រួលសមាសភាពសមាជិក សាខាគណបក្ស និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីជាង ៥០០រូប

    ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនៈ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មីចំនួនជាង ៥០០នាក់នេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ បងប្អូនសមាជិក សមាជិកាទាំងជាង ៥០០នាក់នេះ នឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។ ឯកឧត្ដមបន្តថា៖ តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ”យើងពិតជាបានឃើញច្បាស់ពីនរណាដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជាបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្ដមបានមានប្រសាសន៍លើកឡើងទៀតថា៖សន្តិភាព សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។ សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ដែលមានបេសក កម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប តម្រូវ ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ រួមមាន៖ ១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្ស មន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល, ២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល…

  • គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចអញ្ជើញទៅដល់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព

    គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចអញ្ជើញទៅដល់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព

    វៀតណាម៖ នៅយប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ វត្តមាននៃការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Duong Quoc Huy អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងលោកជំទាវឯករាជទូតកម្ពុជាប្រចាំសាធារណសង្គមនិយមរដ្ឋវៀតណាម។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ នឹងចូលរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តី នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងអគ្គអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំវៀតណាមជាន់ខ្ពស់មួយចំនួនទៀតផងដែរ ៕ ដោយ ៖ ហេង…

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល១សប្តាហ៍

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល១សប្តាហ៍

    ភ្នំពេញ៖ ល្ងាចថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម ឌ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ សូមជម្រាបជូនថា នេះជាការបំពេញទស្សនកិច្ចផ្លូវការលើកទីមួយនៅក្រៅប្រទេស ដែល ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម ឌ័ន ហុង ហ្វុង នឹងមានជំនួបទ្វេភាគី និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ…

  • គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយ មានជ័យធ្វើសន្និបាតបូកសរុបការងារបោះឆ្នោត

    គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយ មានជ័យធ្វើសន្និបាតបូកសរុបការងារបោះឆ្នោត

    បន្ទាយមានជ័យ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (គ.ខ.ប )នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្កិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងលោក លោកស្រីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន.អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្រុង ស្រុក ទាំងប្រាំបួនក្នុងបន្ទាយមានជ័យ ។ សាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ។ ក្នុងពិធីបើកសន្និបាតលោក យ៉ង់ សក្តិ បានរំលេចលទ្ធផលនៃការងារបោះឆ្នោតទាំងពីរខាងលើថា បានប្រព្រឹត្តទៅតាមប្រតិទិនកំណត់ ជាពិសេសដំណើរការការរៀបចំបញ្ជី ឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ការទទួលអ្នកសង្កេតការណ៍បោះឆ្នោត ការចែកបណ្ណព័ត៌មានការបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹក ឆ្នោត បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាម…