Category: នយោបាយ

  • ឯកឧត្តម ញ៉ែម សំអឿន ជំរុញឱ្យក្រុមប្រឹក្សាក្រុងបានលុងបន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ

    ឯកឧត្តម ញ៉ែម សំអឿន ជំរុញឱ្យក្រុមប្រឹក្សាក្រុងបានលុងបន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ

    រតនគិរី៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានជំរុញឱ្យក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ បន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់ វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយ សេចក្តីស្មោះត្រង់ជាទីបំផុត ។ បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើ ផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ន នីមួយៗ ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាលលុងដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តក្រុងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ។ ឯកឧត្តមបានថ្លែងបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល…

  • ឯកឧត្តមហេង សួរ បានជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ ILO និងអង្គការអន្តរជាតិខាងនិយោជក (IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្សឺណែវ

    ឯកឧត្តមហេង សួរ បានជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ ILO និងអង្គការអន្តរជាតិខាងនិយោជក (IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្សឺណែវ

    ស្វីស៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria Helena ANDRÉ អំពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILO ក្នុងការពង្រឹងសមត្ថភាពភាពជាតំណាងនៃកម្មករនិយោជិត ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពចាំបាច់នៃតួនាទីរបស់ការិយាល័យសកម្មភាពកម្មករនិយោជិតក្នុងការពង្រឹងជំនាញបច្ចេកទេសដល់កម្មករនិយោជិតនៅកម្ពុជាដើម្បីទាក់ទាញបន្ថែមទៀតនូវឧស្សាហកម្មដែលពឹងផ្អែកលើជំនាញដែលជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកស្រី ប្រធានការិយាល័យ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្តេជ្ញា និងខិតខំប្រឹងប្រែងធ្វើការជាមួយការិយាល័យលោកស្រីផ្ទាល់ ក៏ដូចជាអង្គការអន្តរជាតិខាងការងារដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងរោងចក្រកាន់តែប្រសើរ និងសុខដុម ។ ក្រៅពីនេះក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Renate Hornung-Draus អនុប្រធាន អង្គការអន្តរជាតិខាងនិយោជក(IOE)ផងដែរ ដើម្បីបន្តស្វែងយល់ និងកិច្ចសហប្រតិបត្តិការ។  ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងនិយោជកដែលបានជួយពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា។ ជាមួយគ្នានេះ លោកស្រីអនុប្រធាន ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាក្នុងការបន្តគាំទ្រអង្គការរបស់លោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសហព័ន្ធនិយោជកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី…

  • ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិក្នុងខេត្ត និងរួមគ្នាជាកម្លាំងក្នុងការប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ

    ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិក្នុងខេត្ត និងរួមគ្នាជាកម្លាំងក្នុងការប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ

    ព្រះសីហនុ៖ ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចតូច ដូច្នេះប្រសិនបើមានការខ្វែងគំនិតគ្នានោះអ្នកដែលខាតបង់ផលប្រយោជន៍ធំជាងគេគឺប្រជាជន ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវរួបរួមគ្នាជ្រោងទង់សាមគ្គីឯកភាពជាតិផ្ទៃក្នុងឱ្យបានល្អ និងចូលរួមលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតនិងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រដ្ឋបាលខេត្តដែលបានជួយសម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឱ្យប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ អំឡុងពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ដែលទាំងនេះបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ក្នុងការធានានូវដំណើរការបោះឆ្នោតនៅកម្ពុជាឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ រលូន និងមានតម្លាភាព ដែលនេះជាមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ…

  • ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណអាណត្តិទី៤

    ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណអាណត្តិទី៤

    បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណបានប្រកាសចូលកាន់តំណែងកាលពីព្រឹកនិងរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមនអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ សូមជម្រាបថា ក្រុមប្រឹក្សាស្រុកមង្គលបុរីអាណត្តិទី៤ មានប្រធានមួយរូបនិងសមា ជិកសរុប២១នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១៩រូបនិងគណបក្សឆន្ទៈខ្មែរពីររូប ។ចំណែកក្រុងសិរីសោភ័ណ មានសមាសភាពចំនួន១៩រូប(ស្រី១រូប )ក្នុង នោះ មកពីគណបក្សប្រជាជនចំនួន១៦ រូប(ស្រី១រូប )និងគណបក្សឆន្ទៈខ្មែរចំនួន បីរូប។ ថ្លែងក្នុងឳកាសនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអបអរសាទរចំពោះប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ទាំងអស់ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិទី៤ដើម្បីបន្តចូលរួមដឹកនាំ ស្រុក ក្រុង ជាមួយគណៈអភិបាលស្រុក ក្រុង បន្តអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងទៀត៕ដោយ៖ឃិន គន្ធា

  • ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤

    ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤

    រតនគិរី៖ ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីកាលពីព្រឹកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនបានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបានលុងដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តក្រុងឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ឯកឧត្តមបន្តឲ្យយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់៕ដោយៈគតិ យុត្ត

  • ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់អាណត្តិទី៤

    ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់អាណត្តិទី៤

    រតនគិរី៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ថាវរិទ្ធ សមាជិក ក្រុមប្រឹក្សាខេត្ត និងលោកនខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់ អាណត្តិទី៤ នៅសាលាស្រុកលំផាត់។ ក្នុងឳកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តបានជំរុញដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកលំផាត់ទាំងអស់រួមគ្នា ជាមួយគណៈអភិបាលស្រុកក្នុងការអនុវត្តការងារ។ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។ លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ដោយៈគតិ យុត្ត

  • ឯកឧត្តម ហួត ហាក់ ដឹកនាំ គណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តី វៀតណាម

    ឯកឧត្តម ហួត ហាក់ ដឹកនាំ គណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តី វៀតណាម

    វៀតណាម៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ (H.E Mr. Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋាភិបាល រដ្ឋធានីហាណូយ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម ផាម មិញជិញ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដែលបានអញ្ជើញមកបំបេញទស្សនកិច្ចនៅវៀតណាមលើកដំបូង ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា ដើម្បីរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរឱ្យកាន់មានប្រសិទ្ធភាព និងបន្តអភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងពីរអោយកាន់តែរីកចំរើនបន្ថែមទៀត។ ឯកឧត្តម ផាម មិញជិញ បានបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា វៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានប្រកៀកស្មារួបរួមសាមគ្គីគ្នា តស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចនៃប្រទសទាំងពីរ ដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះអគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ច បានសហគ្នាបានយ៉ាងល្អ ដោយឈរលើគោលការណ៍សមភាព មិត្តភាព…

  • រាជរដ្ឋាភិបាល អនុម័តដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីកម្ពុជាគ្មានអេដស៍

    រាជរដ្ឋាភិបាល អនុម័តដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីកម្ពុជាគ្មានអេដស៍

    ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគម្រាមកំហែង ដល់សុខភាពសាធារណៈ រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ជាពិសេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តជាឯកច្ឆន្ទ ដាក់ចេញ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីកម្ពុជាគ្មានអេដស៍។ ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ប្រមាណ ១៧០រូប ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ សមាជិកក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្រូវខិតខំអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនមិនប្រកាន់និន្នាការនយោយ

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ សមាជិកក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្រូវខិតខំអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនមិនប្រកាន់និន្នាការនយោយ

    ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តតាកែវ ដែលត្រូវបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅអាណត្តិទី៤នេះ។ ឯកឧត្តមបន្ថែមថា បើទោះបីជា សមាជិកក្រុមប្រឹក្សាខេត្ត សមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់ បានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃ អំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ជាធរមានក្នុងការ គ្រប់គ្រងចាត់ចែង កិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបនិងតម្រូវការ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន ២៧រូប ដែល ឯកឧត្តម យស ណាស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តតាកែវ ។…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នឹងផ្ដល់ជាធាតុចូល ដើម្បីអនុវត្តតួនាទីនីតិកម្ម តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នឹងផ្ដល់ជាធាតុចូល ដើម្បីអនុវត្តតួនាទីនីតិកម្ម តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់

    ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្ដល់ជាព័ត៌មានបច្ចុប្បន្នភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជូនដល់សមាជិកសមាជិការរដ្ឋសភា និងព្រឹទ្ធសភា ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាព ទិសដៅ និងគោលដៅយុទ្ធសាស្ត្រចុងក្រោយសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានឈានដល់កម្រិតស្ដង់ដារ និងឧត្ដមានុវត្តអន្តរជាតិដែលរាជរដ្ឋាភិបាលរំពឹងទុក។ លើសពីនោះទៀត សិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាពេលនេះ ក៏នឹងផ្ដល់ជាធាតុចូលជូនអង្គនីតិប្បញ្ញត្តិ ដើម្បីអនុវត្តតួនាទីនីតិកម្ម តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ ព្រមទាំងលើកកម្ពស់តួនាទីរបស់អង្គនីតិប្បញ្ញត្តិក្នុងការចូលរួមក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការលើកកម្ពស់តួនាទីភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិចំពោះកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា អាជ្ញាធរសវនកម្មជាតិ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានសភាទាំងពីរផងដែរ ៕ ដោយ ៖ ហេង សម្បត្តិ