Category: នយោបាយ

  • ពិធីអបអរសាទរខួប ១០ឆ្នាំ របស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

    ពិធីអបអរសាទរខួប ១០ឆ្នាំ របស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

    ជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេស ជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរខួប ១០ឆ្នាំ របស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ដែលបានប្រព្រឹត្តទៅនៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អគ្គលេខា ធិការសមាគម តំណាងសមាគមនិស្សិតខ្មែរនៅជប៉ុន ព្រមទាំងគណៈនាយក ប្រធាន ក្រុមហ៊ុន និងសមាជិកនៃសមាគម ជប៉ុន-កម្ពុជា (JCA) សរុបប្រមាណជិត ៤០នាក់។ ក្នុងពិធីអបអបរសាទរខួប១០ឆ្នាំនេះ ឯកឧត្តម TAKAHASHI បានជម្រាបអំពី​សមិទ្ធផលធំៗ របស់សមាគមដូចជា ការរៀបចំគណៈប្រតិភូ វិនិយោគជប៉ុនទៅ​កម្ពុជា ការរៀបចំសិក្ខា សាលាវិនិយោគ ការផ្តល់ជំនួយធំៗជូនដល់ រាជរដ្ឋាភិបាល​កម្ពុជា និងលទ្ធផលនៃជំនួប ពិភាក្សា ការងារជាមួយប្រមុខរដ្ឋកម្ពុជា និងថ្នាក់ ដឹកនាំនានានៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ រហូតឈានដល់ការបើកការិយាល័យ​តំណាងសមាគម JCA នៅកម្ពុជា កាលពីខែមេសា…

  • រដ្ឋមន្ត្រី ទេសចរណ៍កម្ពុជា និង អភិបាលខេត្តស្វយ័ត ជេជូ កូរ៉េ ពិភាក្សា កិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

    រដ្ឋមន្ត្រី ទេសចរណ៍កម្ពុជា និង អភិបាលខេត្តស្វយ័ត ជេជូ កូរ៉េ ពិភាក្សា កិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

    ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OH YOUNG HUN អភិបាលខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និង បានថ្លែងអំណរគុណ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការបន្តនិងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរ ចាប់តាំងពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ ដែលបានផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារ និងទេសចរណ៍នៃប្រទេសទាំងពីរផង…

  • កម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត

    កម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិបាលខេត្តជេជូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី…

  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។ លោកប្រធានធនាគារ ADB ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ហើយធនាគារ ADB ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ខ្លួន ប្រចាំកម្ពុជា ផងដែរ ដោយបានបង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។ លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២)…

  • ក្រសួងសុខាភិបាលឳ្យប្រុងប្រយ័ត្ន ខណៈមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលឳ្យប្រុងប្រយ័ត្ន ខណៈមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លង រាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។ ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមរយៈប្រព័ន្ធ តាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅព្រះរាជាណាចក្រកម្ពុជា បានរកឃើញថាមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះនៅក្នុងបណ្តាប្រទេសជាច្រើន តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងរបស់យើង។ ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទនិងអនុក្រុមវីរុស (Virus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍និងប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលជាការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។ ដើម្បីបង្ការនូវការឆ្លង រាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ក្រសួងសុខាភិបាលបានណែនាំឳ្យចូលរួមអនុវត្ត នូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖-ប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល…

  • ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី ៤ចំនួន ២៣ រូប

    ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី ៤ចំនួន ២៣ រូប

    កំពង់ឆ្នាំង៖ សមាសភាព២៣រូប ត្រូវបានប្រកាសចូលកាន់​តំណែង​របស់ក្រុមប្រឹក្សារសម្រាប់អាណត្តិទី៤ ខេត្តកំពង់​ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្ត​កំពង់ឆ្នាំង ក្រោមធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួល​បន្ទុករបេសកកម្មពិសេស និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរខេត្តកំពង់ឆ្នាំង លោកឈិន សេង ងួន អភិបាលរង​ខេត្តតំណាងឯកឧត្តម​អភិបាល​ខេត្ត។ យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង​ចំនួន២៣រូប ក្នុងអាណត្តិទី៤ ។ក្នុងនេះឯកឧត្តម ស៊ីវ រុន ជាប្រធានក្រុមប្រឹក្សាខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងនូវការអបអរសាទរនិងកោតសរសើរនិងវាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត​កំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវ​តែខិតខំ​បម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជា​ពលរដ្ឋ​ទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និង​ប្រកាន់និន្នាការនយោបាយ។ ឯកឧត្តមបានបន្តឱ្យយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តី​រាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ៕ដោយ៖សុខ គឹមសៀន

  • ប្រធានរដ្ឋសភាកម្ពុជា សង្ឃឹមជឿជាក់ថា ឯកអគ្គរដ្ឋទូតគុយបា អណត្តិថ្មី ពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា អប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល

    ប្រធានរដ្ឋសភាកម្ពុជា សង្ឃឹមជឿជាក់ថា ឯកអគ្គរដ្ឋទូតគុយបា អណត្តិថ្មី ពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា អប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល

    ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតំាងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បញ្ជាក់ថា កម្ពុជាដូចជាប្រទេសទី២ ឬផ្ទះទី២ របស់លោកជំទាវ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរ ពីការលំបាករបស់គុយបា…

  • កម្ពុជា បន្តសហការជាមួយ ILO លើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជា ជាប្រទេសអនុវត្តគម្រោងដំបូងគេ

    កម្ពុជា បន្តសហការជាមួយ ILO លើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជា ជាប្រទេសអនុវត្តគម្រោងដំបូងគេ

    ស្វីស៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO)កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីសក្នុងខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃគម្រោងកាន់តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ(ILO-BFC) ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។ ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរ ដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជាខណៈដែលចាំប្រទេសបានអនុវត្តយ៉ាងល្អលើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត

    ភ្នំពេញ៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បន្តថា ការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួស ២៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួស ២៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាល ២៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ