Category: នយោបាយ

  • ឯកឧត្តម ឃួង ស្រេង ៖ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយ​របស់ប្រជាពលរដ្ឋទេ ដូច្នេះត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ

    ឯកឧត្តម ឃួង ស្រេង ៖ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយ​របស់ប្រជាពលរដ្ឋទេ ដូច្នេះត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសអោយចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន កាលពីរសៀលថ្ងៃទី១៣ មិថុនា នៅកោះពេជ្រ ខណ្ឌចំការមន ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រុមប្រឹក្សាអាណត្តិទី៣ គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការ ការពារសន្តិសុខសក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន។ យើងត្រូវប្តេជ្ញាចិត្តរួមគ្នា អភិវឌ្ឍន៍ប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ឯកឧត្តម ឃួង ស្រេងក៏ បានណែនាំឲ្យអាជ្ញាធ កម្លាំងមានសមត្ថកិច្ច ត្រូវចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលំអរឱ្យមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបន្តទៀតថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែ ខុសភា ឆ្នាំ២០២៤ កន្លងទៅ…

  • អភិបាលក្រុងកំពង់ចាម ជំរុញឱ្យរួមគ្នា ចាត់វិធានការទប់ស្កាត់សកម្មភាព សិស្សគេចសាលាទៅប្រមូលផ្តុំគ្នា លេងហ្គេមអុីនធ័រណិត​ ជក់បារី​ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​

    អភិបាលក្រុងកំពង់ចាម ជំរុញឱ្យរួមគ្នា ចាត់វិធានការទប់ស្កាត់សកម្មភាព សិស្សគេចសាលាទៅប្រមូលផ្តុំគ្នា លេងហ្គេមអុីនធ័រណិត​ ជក់បារី​ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​

    ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៤ លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ចាម​ ស្ថិតនៅសាលាក្រុងកំពង់ចាម។ លោក​ អភិបាល​ បានធ្វេីការផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៦/២៤​ សណន​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ស្តីពី​ ការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន​ សិស្សានុសិស្សគេចសាលាទៅប្រមូលផ្តុំគ្នាលេងទូរស័ព្ទ​ លេងហ្គេមអុីនធ័រណិត​ ជក់បារី​ និងឈានទៅប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ។ លោក​ លី​ សុវណ្ណ ក៏បានណែនាំដល់លោក​ លោកស្រី ចៅសង្កាត់​ កងកម្លាំងទាំងបី​ និងនាយកវិទ្យាល័យ​ ទាំងរដ្ឋ​ និងឯកជន​ ធ្វេីយ៉ាងណា​ ត្រូវយកសេចក្តីណែនាំនេះ​ ទៅផ្សព្វផ្សាយឱ្យដល់គោលដៅ​ រួមមាន៖​ ម៉ាត​ កន្លែងលក់កាហ្វេ-ភេសជ្ជៈ​ ក្លឹមហាត់ប្រាណ​ ក្លឹមបាល់ទះ​ ក្លឹមបាល់ទាត់​ អាហារដ្ឋាន​ និងកន្លែងកំសាន្តនានា​ នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម​ ក្នុងបំណងដេីម្បីចូលរួមទប់ស្កាត់បាតុភាពអសកម្មការសិក្សារបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ​ និងឯកជន​ ៕ ដោយ ៖ លី ពៅ

  • Audi ចាយ ១ពាន់លានដុល្លារលើគម្រោងផលិតឡានអគ្គិសនីនៅម៉ិកស៊ិក

    Audi ចាយ ១ពាន់លានដុល្លារលើគម្រោងផលិតឡានអគ្គិសនីនៅម៉ិកស៊ិក

    ម៉ិចស៊ីកូ៖ អភិបាលរដ្ឋ Puebla បានឱ្យដឹងថ្មីៗនេះថា ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Audi នឹងបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ នៅក្នុងគម្រោងផលិតឡានអគ្គិសនីនៅក្នុងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិក។ រដ្ឋាភិបាលរដ្ឋ Puebla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ៥០០នាក់ ដោយក្រុមហ៊ុន Audi ម៉ិកស៊ិក បានចាប់ផ្តើមដំឡើងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ដែលចាំបាច់រួចហើយ សម្រាប់ការផលិតឡានម៉ូដែល “e-tron” និងឧបករណ៍អគ្គិសនីពេញលេញ។ Audi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volkswagen ត្រូវបានគេដឹងថា មានរោងចក្រមួយនៅក្នុងប្រទេសម៉ិកស៊ិក មានទីតាំងនៅទីក្រុង San Jose Chiapa នៃរដ្ឋ Puebla ដែលបច្ចុប្បន្នរោងចក្រនោះ មានបុគ្គលិកប្រហែល ៥,០០០នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន។ ប្រធានប្រតិបត្តិក្រុមហ៊ុន Audi ម៉ិកស៊ិក លោក Tarek Mashhour និងអភិបាលក្រុង Puebla លោក Sergio Salomon មានគោលបំណងប្រែក្លាយរដ្ឋនេះ ទៅជាមជ្ឈមណ្ឌលដ៏ទំនើប និងសកម្ម សម្រាប់វិស័យឡានអគ្គិសនី…

  • អភិបាលរងខេត្តស្វាយរៀង ៖ ក្រុមប្រឹក្សាស្រុករមាសហែក ត្រូវលើកកម្ពស់ ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន

    អភិបាលរងខេត្តស្វាយរៀង ៖ ក្រុមប្រឹក្សាស្រុករមាសហែក ត្រូវលើកកម្ពស់ ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន

    ស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់សមាជិកក្រុមប្រឹក្សាស្រុករមាសហែក ត្រូវលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកអភិបាលរងខេត្តបានថ្លែងស្នើដូច្នេះ ក្នុងឱកាសប្រកាសចូលកាន់តំណែងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤។ លោក ហែម ពិសិដ្ឋ បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ នាពេលនេះ ដែលសរុបមានចំនួន ២១នាក់ ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុកសម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។ លោកបានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាស្រុករមាសហែកទាំងអស់ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាស្រុករមាសហែក…

  • រាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត អាចនឹងលែងជន់លិចទៀតហើយ ក្រោយរាជរដ្ឋាភិបាល កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកចេញរួចរាល់

    រាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត អាចនឹងលែងជន់លិចទៀតហើយ ក្រោយរាជរដ្ឋាភិបាល កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកចេញរួចរាល់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹង ព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ ។ ក្រោយពីរាជរដ្ឋាភិបាល កសាងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់នេះរួចរាល់ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងតំបន់រណប នឹងលែងមានជំនន់ទឹកទៀតហើយ ។ សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស ខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារ ផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើន នៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។ ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាព សេដ្ឋកិច្ចផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ ។…

  • ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង

    ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង

    វៀតណាម៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញ​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចជំនួប​ពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ានមិញ ប្រធានគណៈកម្មាធិការប្រជាជន​ខេត្តប៊ិញយឿង (ខេត្តប៊ិញយឿងជាខេត្តដែលរីកចម្រើនខាងសេដ្ឋកិច្ច និង​ឧស្សាហកម្ម ជាប់លំដាប់ទី៣ បន្ទាប់ពីរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ) នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៊ិញយឿង សាធារណរដ្ឋសង្គមនិយមវៀតណាម ៕ ដោយ ៖ ហេង សម្បត្តិ

  • អភិបាលខេត្តៈ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរអំណាចគ្រប់គ្រង ដឹកនាំនៅមូលដ្ឋានថ្នាក់ក្រោមជាតិ

    អភិបាលខេត្តៈ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរអំណាចគ្រប់គ្រង ដឹកនាំនៅមូលដ្ឋានថ្នាក់ក្រោមជាតិ

    បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរអំណាចគ្រប់គ្រងដឹកនាំនៅមូលដ្ឋាន រួមទាំងថវិកាដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលក្នុងការបំពេញ ការងារជាប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍សង្គម ។នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសជួបសំណេះសំណាលការងារដឹកនាំរដ្ឋបាលនិងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ក្នុងសប្ដាហ៍នេះ ។ ឯកឧត្តម អ៊ុ រាត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍជាតិតាមបែប វិមជ្ឈការ និងវិសហមជ្ឈការមានន័យថា ការ ផ្ទេរអំណាចគ្រប់គ្រងដឹកនាំការងាររដ្ឋបាល និងថវិកា ដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្រុកក្រុង និងក្រុមប្រឹក្សា ពិសេស មេឃុំ ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ត្រូវបានកែទម្រង់ ។ លោកបន្ថែមថា មានការផ្លាស់រចនាសម្ព័ន្ធគ្រប់គ្រងនិងថវិកា ដែលពីមុនធ្វើអ្វីៗគ្រប់យ៉ាងសុទ្ធតែសុំទៅថ្នាក់ជាតិ។ ប៉ុន្តែឥឡូវបង្កលក្ខណៈងាយស្រួលឲ្យ អាជ្ញាធរមូលដ្ឋាន មានសិទ្ធិសម្រេចលើការងារ កសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តតាមមូលនិធិឃុំសង្កាត់ឬកញ្ចប់ថវិកាថ្នាក់ជាតិផ្ដល់ឲ្យនោះ យកវាមកប្រើប្រាស់គុណប្រយោជន៍ក្នុងភូមិឃុំសង្កាត់ ។ ឯកឧត្តមរំលឹកថា រាល់ការអភិវឌ្ឍមូលដ្ឋានក៏ចាំបាច់ឲ្យមានប្រជាពលរដ្ឋចូលរួមចំណែកដឹងឮផងដែរ៕ដោយៈគៀន ច័ន្ទហ៊ីន

  • ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ផ្តល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជូនក្រសួងបរិស្ថាន សម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា

    ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ផ្តល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជូនក្រសួងបរិស្ថាន សម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា

    ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា»កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ប្រព័ន្ធស្រោចស្រពនេះមានសមត្ថភាពស្រោចស្រពកូនឈើ បានជាងមួយលានដើមក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមឈើរបស់សាធារណជន ក៏ដូចជាលើកស្ទួយឲ្យកម្ពុជាបង្កើនគម្របបៃតងកាន់តែច្រើនផងដែរ ។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ គឺជាថ្នាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ការបង្កើតថ្នាលបណ្តុះកូនឈើនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានគោលបំណងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការថែទាំនិងការការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីជួយឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនដែលមានគម្របព្រៃឈើ ៦០ ភាគរយត្រឹមឆ្នាំ២០៥០ ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងនៅឯទីស្តីការក្រសួងបរិស្ថាន ដោយមានសក្ខីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ។ ឯកឧត្តមបណ្ឌិត អ៊ាង…

  • ឯកឧត្តម រដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍​ចូលរួម​វេទិកា Silicon Valley Summit នៅសហរដ្ឋអាមេរិក

    ឯកឧត្តម រដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍​ចូលរួម​វេទិកា Silicon Valley Summit នៅសហរដ្ឋអាមេរិក

    ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមវេទិកា Silicon Valley Summit រៀបចំ​ឡើង​នៅ Silicon Valley ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុងសាន់នីវែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពី ថ្ងៃទី១២ មិថុនា ២០២៤ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីស្ថាប័ន/ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតអន្តរជាតិ ប្រមាណ ៤០០០នាក់ រួមទាំងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៣០០មកពី ១៧ប្រទេស​ជុំវិញពិភពលោក ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលអាចបង្ហាញនូវស្នាដៃនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោក និងផ្តល់ឱកាស​ដល់​អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីអ្នកជំនាញនិងក្រុមហ៊ុនធំៗ លើគន្លឹះ នៃការជំរុញធុរកិច្ចថ្មីឌីជីថលប្រកប ដោយប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានោះ គណៈប្រតិភូក្រសួង បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល​បច្ចេក​វិទ្យា Plug and Play​ ដែលជាកាតាលីករជំរុញនិងបង្កើតធុរកិច្ចថ្មីដ៏ល្បី​នៅសហរដ្ឋ​អាម៉េរិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅជំរុញនិងពន្លឿនកំណើនធុរកិច្ចថ្មីនៅកម្ពុជាប្រកបដោយគុណភាព ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈ និងអនុសាសន៍ចំនួន ៥ដល់និស្សិត និងសាស្រ្តាចារ្យ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ទស្សនៈ និងអនុសាសន៍ចំនួន ៥ដល់និស្សិត និងសាស្រ្តាចារ្យ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ទស្សនៈ និងអនុសាសន៍ ៥ចំណុច ដល់និស្សិត និងសាស្រ្តាចារ្យទាំងអស់ ដើម្បីបន្តរួមចំណែកដល់ការលើក​កម្ពស់គុណ​ភាពវិស័យអប់រំនៅកម្ពុជា និងបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង ដែល​សម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទន្ទឹមនឹងភាពជោគជ័យ​ដ៏ត្រចះ​ត្រចង់ របស់និស្សិតជ័យលាភី និងដើម្បីបន្តរួមចំណែក ដល់ការលើក​កម្ពស់គុណភាព​វិស័យអប់រំនៅកម្ពុជា ជាពិសេស​ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ច​កោណ​ដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស សូមផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖ ទី១. ជាមួយនឹងចំណេះដឹង ទទួលបានពីការសិក្សា នៅសាកលវិទ្យាល័យ លីមកុកវីង…