Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំនគរបាល សម្រួលចរាចរណ៍ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ រហូតដល់លែងកកស្ទះចរាចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំនគរបាល សម្រួលចរាចរណ៍ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ រហូតដល់លែងកកស្ទះចរាចរណ៍

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់ មកសភាពធម្មតាវិញ ទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ ប្រកបដោយ អត្ថន័យ យ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនទាន់មានការចាំបាច់ ក្នុងការហាមមិននាំចូលរថយន្តប្រើប្រាស់រួចនោះទេ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនទាន់មានការចាំបាច់ ក្នុងការហាមមិននាំចូលរថយន្តប្រើប្រាស់រួចនោះទេ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មិនទាន់មានការចាំបាច់ ក្នុងការហាមមិននាំចូលរថយន្តប្រើប្រាស់រួចនោះទេ ប៉ុន្តែយើង ត្រូវពង្រឹងប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានរឹងមាំ និងជាប់ជាប្រចាំ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មកដល់ម៉ោងនេះ នៅកម្ពុជា មិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្ត ចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្ត ឱ្យបានល្អវិញ ។ សម្ដេចធិបតី បានបន្តថា ការកំណត់លើអាយុកាល ប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹង លើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជធានីភ្នំពេញ មានពលរដ្ឋរស់នៅ និងស្នាក់នៅប្រមាណ ៣លាននាក់ ខណ:ម៉ូតូ និងរថយន្ត មានប្រមាណ ២លានគ្រឿង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជធានីភ្នំពេញ មានពលរដ្ឋរស់នៅ និងស្នាក់នៅប្រមាណ ៣លាននាក់ ខណ:ម៉ូតូ និងរថយន្ត មានប្រមាណ ២លានគ្រឿង

    ភ្នំពេញ៖ បច្ចុប្បន្ន រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រមាណ ៣លាននាក់ ខណ:មធ្យោបាយធ្វើដំណើរដូចជាមានម៉ូតូ និងរថយន្ត ប្រមាណ ២លានគ្រឿង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជធានីភ្នំពេញ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅប្រមាណ៣លាននាក់ ខណ:សម្ដេចតេជោ លោកមានប្រសាសន៍ថា ពេលចូលមកភ្នំពេញដំបូង ក្រោយរំដោះពីសង្គ្រាម ជាង៧០នាក់ប៉ុណ្ណោះ។ ជាមួយនឹងប្រជាជនប្រមាណ ៣លាននាក់ រាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរម៉ូតូ និងរថយន្ត ប្រមាណ ២លានគ្រឿង នាពេលបច្ចុប្បន្ន។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខ្ញុំធ្លាប់និយាយហើយថា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ នាអំឡុងទស្សនកិច្ចនោះ ក្នុងជំនួបជាមួយ ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Andrew Giles ក៏បានមើលឃើញអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។ ឯកឧត្តម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ ឆ្លើយតបទៅនឹងកំណើនប្រជាជននៅតំបន់នេះ នាពេលអនាគត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ ឆ្លើយតបទៅនឹងកំណើនប្រជាជននៅតំបន់នេះ នាពេលអនាគត

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការគិតគូឱ្យបានមុន ទើបយើងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍កាន់តែមមាញឹក និងកំណើនប្រជាជនក្នុងតំបន់នេះ នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចបានបញ្ជាក់ថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគត តំបន់នេះ នឹងមានកំណើនប្រជាជនកាន់តែច្រើន ។ គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១…

  • ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ

    ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ ។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប៦២២ម៉ែត្រ,បណ្ដោយតួស្ពាន២៨១ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ…

  • ១២ខែទៀត រាជធានីភ្នំពេញ នឹងមានស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២

    ១២ខែទៀត រាជធានីភ្នំពេញ នឹងមានស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២

    ភ្នំពេញ៖ ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ម្ចាស់គម្រោង គឺរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ ។ នេះបើយោងតាមរបាយការណ៍ របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងពិធីក្រុងពាលីបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដោយមាការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃទី១៦ មិថុនា ។ សូមបញ្ជាក់ថា ពិធីបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន…

  • គណៈប្រតិភូ ក្រសួងអធិការកិច្ចកម្ពុជាបំពេញទស្សនកិច្ច នៅទីស្នាក់ការចែកចាយហ្គាសធំជាងគេ របស់ ក្រុមហ៊ុន PV Gas ក្នុងប្រទេសវៀតណាម

    គណៈប្រតិភូ ក្រសួងអធិការកិច្ចកម្ពុជាបំពេញទស្សនកិច្ច នៅទីស្នាក់ការចែកចាយហ្គាសធំជាងគេ របស់ ក្រុមហ៊ុន PV Gas ក្នុងប្រទេសវៀតណាម

    (វៀតណាម)៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅទីស្នាក់ការចែកចាយហ្គាសរបស់ក្រុមហ៊ុន PV Gas ដែលជាទីតាំងផ្គត់ផ្គង់ និងចែកចាយឧស្ម័នធំជាងគេនៅក្នុងប្រទេសវៀតណាម ស្ថិតនៅខេត្ត Vung Tau សាធារណរដ្ឋសង្គមនិយមវៀតណាម ។ សូមជម្រាបជូនថា ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។ ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC ៕ ដោយ ៖…

  • សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​អបអរសាទរខួប៦២ឆ្នាំតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ

    សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​អបអរសាទរខួប៦២ឆ្នាំតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ

    ភ្នំពេញ៖លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារ អបអរសាទរខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជា​ម្ចាស់កម្មសិទ្ធិ​លើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៤។ សូមរំលឹកថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យ​កម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ក្រោយពីប្រទេសកម្ពុជាបាន​ទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃ​ទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេច​ប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ…

  • អែប (APP) ស្តីពីការដាំ និង ថែទាំដើមឈើនឹងចេញដាក់ឱ្យប្រើសាកល្បងលើកដំបូងនៅថ្ងៃទី២៤ ខែមិថុនា

    អែប (APP) ស្តីពីការដាំ និង ថែទាំដើមឈើនឹងចេញដាក់ឱ្យប្រើសាកល្បងលើកដំបូងនៅថ្ងៃទី២៤ ខែមិថុនា

    (ភ្នំពេញ)៖ ប្រព័ន្ធអែប (APP) ថ្មីមានឈ្មោះថា ចក្រាដែលជាកម្មវិធីទូរស័ព្ទដៃដើម្បីឱ្យពលរដ្ឋដាំដើមឈើហើយដាក់ឈ្មោះដើមឈើរបស់ខ្លួនបញ្ចូលក្នុងអែប ព្រមទាំងអាច តាមដានពីដើមឈើទាំងនេះផង នឹងត្រូវដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ។ នេះបើតាមការបញ្ចេញឱ្យដឹងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងនៅកម្ពុជា» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែតបានឱ្យដឹងថា ៖ កម្មវិធីអែប សម្រាប់ការប្រឡងប្រណាំងដាំដើមឈើនេះតាមពិតបានធ្វើហើយរួចរាល់តាំងតែពី៣ ខែមុនមកម្ល៉េះ ប៉ុន្តែត្រូវការអភិវឌ្ឍន៍ដើម្បីឱ្យប្រសើរនៅពេលដាក់ឱ្យប្រើប្រាស់ ។ បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងកាលពីមុនមកនេះថា ប្រព័ន្ធ អែប នេះ គឺនៅពេលពលរដ្ឋកម្ពុជាណាម្នាក់បាន ដាំដើមឈើរួចហើយ គេអាចថតដើមឈើនោះ រួចដាក់ឈ្មោះដើមឈើនោះដោយខ្លួនឯង។ ដើមឈើនោះនឹងក្លាយជារបស់ខ្លួនឯង ។ វានឹងនៅជាប់ក្នុងអែបនេះតែម្តង ។ គេអាចឆែកមើលពីទំហំដើមឈើនោះថា ធំប៉ុណ្ណាព្រោះវានឹងបង្ហាញឱ្យឃើញនៅក្នុងទូរស័ព្ទដៃជានិច្ច ។ ពិសេសតាមរយៈប្រពន្ធអែបនេះគេ ក៏អាចជជែកពិភាក្សាគ្នាពីការថែរក្សា និងវិធីការពារ ដើមឈើនេះបានទៀតផង…