-
នាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេន បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រវត្តិសាស្ត្របានបង្ហាញថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន យើងត្រូវសាមគ្គីរួមចិត្តតែមួយ ថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ទោះបង់ក្នុងតម្លៃណាក៏ដោយ

(ត្បូងឃ្មុំ)៖ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន យើងត្រូវសាមគ្គីរួមចិត្តតែមួយ ថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ទោះបង់ដោយតម្លៃណាក៏ដោយ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើតឱ្យមានសន្តិភាព គឺពិបាកណាស់ ។ ដូចនេះ យើងត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ ។…
-
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជន រួមគ្នាបរិច្ចាគថវិកា ដើម្បីគាំទ្រសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអំពាវនាវប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមបរិច្ចាគធនធាន ដោយប្រមូលកៀរគរថវិកា ដើម្បីចូលរួមគាំទ្រសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា តាមរយៈការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមគាំទ្រសម្របសម្រួលរបស់ក្រសួងព័ត៌មាន ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការផ្សព្វផ្សាយព័ត៌មាន គឺប្រជាពលរដ្ឋទាំងអស់នឹងចូលរួមបន្តទៀត។ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ដើម្បីផ្តល់នូវព័ត៌មានពីយុទ្ធនាការ ឬសកម្មភាពនានារបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់សាធារណជនពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ស្ថាប័នសារព័ត៌មាន បានចូលរួមផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ជូនសារនេះដល់ប្រិយមិត្តរបស់អង្គភាពសារព័ត័មាននីមួយៗ។ តាមរយៈការចូលរួមផ្សព្វផ្សាយពីបណ្តាអង្គភាពសារព័ត៌មាននានា បានក្លាយជាកម្លាំងដ៏ធំ ធ្វើឱ្យសារសំខាន់ៗរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជ្រួតជ្រាបដល់ប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ទំព័រប្រវត្តិសាស្ត្រកម្ពុជា ផ្តើមពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ទើបយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ

(ត្បូងឃ្មុំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំព័រប្រវត្តិសាស្រ្តកម្ពុជា បានបង្ហាញថា បើពុំមានការចាប់ផ្តើម នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំព័រប្រវត្តិសាស្ត្រកម្ពុជា បានតភ្ជាប់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយបានកំណត់ចែកចេញជា ៣ដំណាក់កាលធំៗ។ ដំណាក់កាលទី១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំ…
-
សម្ដេចតេជោ ហ៊ុន សែន ៖៤៧ឆ្នាំមុនយើងមានតែជីវិតប៉ុណ្ណោះធ្វើដើមទុន ដើម្បីប្តូរការរស់រានរបស់ប្រជាជន

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជារំលឹកពីអនុស្សាវរីយ៍នៃថ្ងៃគេចខ្លួនចេញពីរបបក្រហមទៅស្វែងរកការតស៊ូដើម្បីរំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា”ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន”។ សម្ដេចតេជោបន្តថា “យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ សម្តេចតេជោ ហ៊ុន សែនបានបន្ថែមនៅឃ្លាចុងក្រោយថា”យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ”។ នៅព្រឹកថ្ងៃនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីពិធីរម្លឹកពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ នៅទីនោះសម្តេចធិបតីបានលើកឡើងថា រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបនៅតំបន់កោះថ្ម X16 នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាព នៃវីរជនយើង ឈានទៅផ្ដួលរំលំរបបប៉ុលពត

ត្បូងឃ្មុំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រារព្ធខួបនៅតំបន់កោះថ្ម X16 នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាពនៃវីរជនយើង បានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឈានទៅផ្ដួលរំលំរបបប៉ុលពត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីជាប្រទេសជាតិយើង មានការរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដឹងគុណជានិច្ច ចំពោះបុព្វហេតុនៃការលះបង់គ្រប់បែបយ៉ាង របស់បងប្អូនជនរួមជាតិទាំងអស់…
-
រាជរដ្ឋាភិបាលកម្ពុជា រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៧ឆ្នាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម ដែលកំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន

ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ។ ឯកឧត្តមបណិ្ឌត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍គម្រោងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16និងបានបង្កើតក្រុមការងារទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ សម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់”។ ឯកឧត្តអភិបាលខេត្ត បានបន្តថា “ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី…
-
ឯកឧត្តម ចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងផ្តាំផ្ញើរសួរសុខទុក្ខ ជូនឯកឧត្តម ហេង តៃគ្រី ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូ អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនឯកឧត្តម ហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ លោកជំទាវ ខៀវ វណ្ណា ដែលជាភរិយា ឯកឧត្តម ហេង តៃគ្រី មានប្រសាសន៍ថា ៖ នាងខ្ញុំនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ នាងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀល ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាព។ អគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ច នៅ សិង្ហបុរី ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់ កម្ពុជា ប្រកបដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយបំពេញទស្សនកិច្ច នៅ សិង្ហបុរី រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម (Tharman SHANMUGARATNAM) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី នៅមុនជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង (Lawrence WONG)។ សម្តេចធិបតី ក៏បានជួបជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី សៀនលុង (LEE Hsien Loong) អតីតនាយករដ្ឋ មន្ត្រីសិង្ហបុរីផងដែរ។ កិច្ចពិភាក្សាប្រកបដោយអត្ថន័យទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន ៖ សន្តិសុខនយោបាយ ការពារជាតិ ពាណិជ្ជកម្ម…