-
កម្ពុជាប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៤១ អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍

បន្ទាយមានជ័យ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤បានប្រារព្ធពិធីបែបសាសនា និងបែបផ្លូវការរដ្ឋក្នុងប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តយុទ្ធមិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។ ឧត្តមសេនីយ៍ត្រីយ៍ ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឱ្យដឹងថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអដ្ឋិធាតុជំនាញការវៀតណាមដែលពលីលើសមរភូមិនាសម័យសង្គ្រាមត្រូវបានជីករុករកឃើញក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យចំនួន៤១អដ្ឋិធាតុ ហើយត្រូវបានធ្វើពិធីប្រគល់ឱ្យក្រុមK71វៀតណាម ដើម្បីយកអដ្ឋិធាតុទាំងនោះ ធ្វើមាតុភូមិនិវត្តន៍ក្នុងវគ្គ២ ដំណាក់កាលទី២៣ ។ ក្នុងពេលអញ្ជើញមកទទួលលោកវរសេនីយ៍ឯកបំរុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ។លោកក៏បានអរគុណដល់ក្រុមការងារ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យដែលតែងតែជួយសម្រួលការងារជូនដល់ក្រុមការងារ K71 របស់វៀតណាមផងដែរ ។ អញ្ជើញចូលរួមក្នុងពិធីនេះដែរលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបញ្ជាក់ពីបន្តកិច្ចសហការល្អ ក្នុងការស្វែងរក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់នៅឡើយជាមួយក្រុមការងារ K71 របស់វៀតណាម ក្នុងស្មារតីសាមគ្គីភាព ភាតរភាពមិត្តភាពប្រទេសទាំងពីរ។លោកក៏បានណែនាំដល់កម្លាំងប្រតិបត្តិការសឹករង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តចូលរួមការងារនេះក្នុងន័យមនុស្សធម៌។ គប្បីជម្រាបថា វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម បានកើតឡើងក្នុងការចូលរួមជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពជាក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះនាថ្ងៃទី៧ មករាឆ្នាំ១៩៧៩ និងបន្តនៅជួយទប់ស្កាត់ការវិលត្រឡប់វិញនូវរបបខ្មែរក្រហមរហូតដល់ឆ្នាំ១៩៨៩៕អត្ថបទនិងរូបភាព៖…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុ គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ គឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងបង្គុំសំណង់ជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា ក្រសួងត្រូវការការគាំទ្រ និងកិច្ចសហការពីធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ដើម្បីឱ្យវិស័យឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងបង្គុំសំណង់មានការរីកចម្រើនបន្ថែមទៀតស្របតាមការវិវត្តន៍របស់សង្គមជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំណត់នូវទិសដៅរួមជាក់លាក់មួយ ដើម្បីក្រសួងងាយស្រួលក្នុងការឆ្លើយតប និងធ្វើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យជំនាញរបស់ក្រសួង សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិរួមគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព មានអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ…
-
អង្គការសុខភាពពិភពលោក គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ។ ការគាំទ្រនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមវេជ្ជបណ្ឌិតសាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា បានសម្តែងនូវការអរគុណចំពោះ ការស្វាគមន៍ យ៉ាងកក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម…
-
ឯកឧត្តម ហួត ហាក់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត ចំពោះមន្ត្រីក្រសួងអធិការកិច្ច គ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន

(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដោយបន្ត អនុវត្តគោលការណ៍ « សម្អាតផ្ទះយើង» និង សម្អាតច្រកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាព ការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។ ក្រសួងអធិការកិច្ចបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីធ្វើតេស្តរហ័សរកសារធាតុញៀន សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីនៃក្រសួងអធិការកិច្ច និងតំណាងមន្ទីរពិសោធន៍គ្រឿងញៀន។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
ឯកឧត្តម នេត្រ ភក្រ្តា ៖ ក្រសួងព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំបាច់ត្រូវជួយដល់ ក្រសួង ស្ថាប័ន ផ្សេងៗក្នុងការផ្សព្វផ្សាយព័ត៌មាន

(ភ្នំពេញ)៖ ក្រសួងព័ត៌មានជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ណាស់ត្រូវជួយដល់ ក្រសួង ស្ថាប័ន ផ្សេងៗទៀតក្នុងការផ្សព្វផ្សាយព័ត៌មានក៏ដូចជាផលិតព័ត៌មាន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ក្រសួងព័ត៌មាន និង ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ គ្នាមួយ”នារសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកថានេះគឺជាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារផលិត និង ផ្សព្វផ្សាយព័ត៌មាន។ក្នុងកិច្ចសហប្រតិការរវាងក្រសួងព័ត៌មានជាមួយក្រសួងទេសចរណ៍នេះដែរអាចវាយតម្លៃបានថាជាកិច្ចសហប្រតិបត្តិការមួយដែលមានសារៈសំខាន់ ហើយក៏ជាវប្បធម៌ថ្មីនៃកិច្ចសហការក្នុងក្របខណ្ឌក្រសួងស្ថាប័នរួមក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា”ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងព៏ត៌មានជាមួយក្រសួងទេសចរណ៍វាជាកិច្ចការងារមួយដ៏មានសារៈសំខាន់ពីព្រោះថាវិស័យទេសចរណ៍បានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ និងវិស័យទេសចរណ៍ដែលរីកចម្រើនគឺមិនអាចកាត់ផ្តាច់បានទេនូវការងារផ្សព្វផ្សាយនៃសក្តានុពលទេសចរណ៍ និងក៏ដូចជាវិស័យផ្សេងៗទៀតលើវិស័យទេសចរណ៍”។ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងថា៖”ក្រសួងព័ត៌មានបានប្តេជ្ញាចិត្តនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺយើងបានរៀបចំក្រសួងនេះឱ្យទៅជាស្ថាប័នទំនាក់ទំនងសារធារណៈរបស់រដ្ឋាភិបាលប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាពដែលនេះមានន័យថាក្រសួងព័ត៌មានគឺជាសេនាធិការរបស់រដ្ឋាភិបាលលើការផ្សព្វផ្សាយ”។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងដែរថាបើទោះបីកន្លងមកមិនទាន់មានការចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ក៏ដោយក៏ក្រសួងព័ត៌មានបានចូលរួមផ្សព្វផ្សាយ និងសហការជាមួយក្រសួងទេសចរណ៍ធ្វើការផ្សព្វផ្សាយសក្តានុពលលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើងរួចមកហើយ។ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងពិធីនេះដែរថា គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ សេចក្តីជូនដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ…
-
គ្រប់ក្រសួងស្ថាប័ន កំពុងបញ្ជ្រាបផែនការយុទ្ធសាស្ត្រានារីរតនៈទី៦ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងតម្លៃរបស់ស្ត្រី

(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ឆ្នាំ២០២៤-២០២៨ និងអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (អនុសញ្ញាស៊ី-ដ CEDAW) នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលបន្ទុកការងារបញ្ជ្រាបយេនឌ័រ មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រទី៦នេះ ផ្ដោតទៅលើការជំរុញ ការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ នៅតាមក្រសួងស្ថាប័ននានារបស់រដ្ឋ បាននិងកំពុងបញ្រ្ជាបផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញដោយក្រសួងកិច្ចការនារី ដើម្បីជាការលើកស្ទួយដល់សេដ្ឋកិច្ច និងគុណតម្លៃរបស់ស្ត្រី រួមទាំងការផ្ដល់នូវសិទ្ធិផ្សេងៗ ដូចបុរសផងដែរ ដែលមានកម្មវិធីពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សុខមាលភាព កិច្ចការផ្លូវច្បាប់ អភិបាលកិច្ច ការប្រែប្រួលធាតុអាកាស និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ។ លោកជំទាវបន្តថា កម្មវិធីអាទិភាពទាំងអស់នេះ នឹងទ្រទ្រង់ដោយកម្មវិធីពង្រឹងប្រសិទ្ធភាព និងអភិវឌ្ឍន៍សមិទ្ធកម្មស្ថាប័ន ព្រមទាំងការធ្វើទំនើបកម្មឌីជីថល ដែលជាកត្តាចាំបាច់ ឆ្ពោះទៅសម្រេចការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដែលត្រូវនឹងបេសកកម្ម ភារកិច្ចទទួលផលប្រយោជន៍ពីសិទ្ធិមនុស្ស និងសេរីភាព នៅលើមូលដ្ឋានសមភាពជាមួយបុរស ។ លោកស្រី សេងផល ដាវីន អគ្គនាយករង អគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច…
-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសរំលេចថា ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ក្នុងសារលិខិតនាឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស» មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។ សម្ដេចធិបតីបន្តថា លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១)…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះ មហា សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា ។ ព្រះរាជពិធីនេះ រៀបចំឡើងនៅវត្តបទុមវតី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ពុទ្ធបរិស័ទជិតឆ្ងាយ ។ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុ ក្នុងព្រះជន្ម ២១ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡ្ហឥតសាសនាក្នុងរបបប៉ុលពតបង្ខំឱ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រាំមួយចំណុចក្នុងឱកាសខួបទិវាអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ។ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបការលំបាក។ ក្នុងសារលិខិត នាឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា បានធ្វើការអំពាវនាវចំនួនប្រាំមួយចំណុច។ក្នុងនោះ៖ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។ ទី២- គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំង ប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការ នៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជនយុទ្ធនារី។ ទី៣- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនឱ្យជួយផ្សព្វផ្សាយសារលិខិត…
-
អង្គការសុខភាពពិភពលោក បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក នឹងបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់ផងដែរថា នេះជាលើកទី១របស់ឯកឧត្តមដែលមកបំពេញទស្សនកិច្ចនៅ កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ជាក់ស្តែងឯកឧត្តមបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលឯកឧត្តមបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា…