Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

    សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេនចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជា ដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ ។ សម្តេចតេជោ ហ៊ុន សែន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀននៅក្នុងថ្នាក់ មិនប្រាកដថា ប្រសើរជាងរៀនតាមអនឡាញទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀននៅក្នុងថ្នាក់ មិនប្រាកដថា ប្រសើរជាងរៀនតាមអនឡាញទេ

    (ភ្នំពេញ)៖ ការបង្កើតឱ្យមានការរៀនអនឡាញ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែមិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន ។ សម្តេចធិបតី បានបញ្ជាក់ថា៖ ការធ្វើវានុវត្តន៍ ការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត ធ្វើយ៉ាងណាបង្កលក្ខណៈ ហើយការបង្កើតឱ្យមានការរៀនអនឡាញនេះ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែ មិនប្រាកដថា រៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សមួយដែរ ។ ត្រង់ចំណុចនេះ សម្តេច ក៏បានលើកជាសំណួរថា បើរៀននៅក្នុងថ្នាក់សិស្សមានចំនួន ៣០នាក់ ហើយសិស្សមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក៏រៀនមិនចេះដែរ។ ប៉ុន្តែ បើសិស្សរៀនតាមអនឡាញ គាត់សង្វាតយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកគ្រូ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹង​វិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹង​វិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល

    (ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេស ផ្នែកបច្ចេកទេសព័ត៌មាន គឺរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋឌីជីថលដែលមានសមត្ថភាពទទួលយកនូវបច្ចេកវិទ្យា ដោយមានពុទ្ធិជាមូលដ្ឋាន។ សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ ជាមួយនិងចំណេះដឹងទូលំទូលាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សារព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ឲ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ សម្ដេចក៏បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ថ្លែងសារក្នុងវេទិកា UN Public Service នៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ វេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ​បានចាប់ផ្តើមជាផ្លូវការនាព្រឹកថ្ងៃទិ២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើក​បាន​ប្រព្រឹត្ត​ដោយអនុសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការរងសម្រាប់កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ព្រមទាំងមានការចូលរួមថ្លែងសុន្ទកថា គន្លឹះដោយ ឯកឧត្តម បាន គីម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការ​សហប្រជាជាតិ។ ទន្ទឹមនេះ ក្នុងឱកាសនៃពិធីទទួលទានអាហារល្ងាចក្នុងថ្ងៃដដែល ឯកឧត្តមឧបនា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានអញ្ជើញផ្តល់កិត្តិយសឡើងថ្លែងសារជូនដល់ថ្នាក់​ដឹកនាំមកពីបណ្តាប្រទេសផ្សេងៗ និងអង្គពិធីទាំងមូល។ មានប្រសាសន៍ជូនដល់ប្រតិភូអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងវេទិកាសាធារណៈ របស់អង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើក​ឡើងថា “តាមរយៈការចូលរួមក្នុងការប្រជុំ និងកម្មវិធីអមនានា ប្រតិភូកម្ពុជាទទួល​បានធាតុចូលជាច្រើន ក៏ដូចជាបានចូលរួមពិភាក្សាបំផុសគំនិត ស្វែងរកវិធីសាស្រ្ត​ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ហើយចែករំលែក​ចំណេះដឹង បទពិសោធ​ទាំងនោះជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមដោយបាន​លើកទឹកចិត្តដល់អ្នកចូលរួមក្នុងវេទិកាទាំងមូលឱ្យប្រើប្រាស់វេទិកានេះ ឱ្យអស់ពី​លទ្ធភាព​ក្នុងការចែករំលែក និងសិក្សារៀនសូត្រ ដកស្រង់បទពិសោធ​ពីគ្នាទៅ​វិញទៅមក ក្នុងគោលដៅអភិវឌ្ឍឧត្តមភាពកិច្ចការសេវាសាធារណៈ​ឱ្យបានកាន់​តែប្រសើរ។” សូមជម្រាបជូនផងដែរថា វេទិកា UN Public Service ត្រូវបានរៀបចំឡើង​រយៈពេល​៣ ថ្ងៃដោយមានជាសិក្ខាសាលាផ្សេងៗ​ពាក់ព័ន្ធនឹងវិស័យ​មុខងារ​សាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់​នៃគុណភាព និងសមត្ថភាពប្រទេសយើង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់​នៃគុណភាព និងសមត្ថភាពប្រទេសយើង

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពអប់រំ គឺជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិរបស់យើង ក្នុងការអភិវឌ្ឍប្រកួតប្រជែងប្រកបដោយចីរភាព ។ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។ គោលនយោបាយរបស់សម្តេច អាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។ សម្តេចធិបតី បានបញ្ជាក់ថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់គុណភាព និងសមត្ថភាពរបស់ប្រទេសយើង ក្នុងការអភិវឌ្ឍ ប្រកួតប្រជែង ប្រកបដោយចីរភាព។ ដូចគ្នានេះ គុណភាពនៃការអប់រំ បណ្តុះបណ្តាល គឺជាកត្តាគន្លឹះគុណភាពនៃធនធានមនុស្ស អ៊ីចឹងយើងអាចនិយាយថា គុណភាពនៃការបណ្តុះបណ្តល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានានៃការអភិវឌ្ឍ ប្រកួតប្រជែកប្រទេសជាតិរបស់យើង ។ សម្តេចបន្តថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេស វិស័យបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាល…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តសហការធានាសន្តិសុខ នៃការបោះឆ្នោតឱ្យបានល្អជាមួយ គ.ជ.ប

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តសហការធានាសន្តិសុខ នៃការបោះឆ្នោតឱ្យបានល្អជាមួយ គ.ជ.ប

    (សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ទាំងការបោះឆ្នោតសកល និងអសកល ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងអ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួលខុសត្រូវលើកិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ដើម្បីបន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ…

  • មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍

    មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍គាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលសម្ពោធដាក់ដំណើរការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន តាមរយៈមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនួយឥតសំណងគូសាណូណិ របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ។ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា មានមុខងារចម្បងចំនួន ៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀន​ពីចម្ងាយដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះ​បណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល…

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង

    ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ​ច្បារអំ​ពៅ នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខណ្ឌ ​នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាល​ខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយា​ល័យ លោក​​-លោកស្រីចៅសង្កាត់​ លោកមេប៉ុស្តី​ និង ស្មៀនសង្កាត់ទាំង ៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវ​អនុវត្តបន្ត ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបាន​ម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជា​ប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយ​រងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់​ណាស់​ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថា​អ្នក​មាន​ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាព​សុដម​រម្យនា ។ ទី២-ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាព​ក្នុងចុះការងារ​រៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ។ ចំណុចមួយទៀត​ពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរនៅតាមសាលារៀនទាំងអស់ដើម្បី…

  • ឆេះរោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស២០នាក់

    ឆេះរោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស២០នាក់

    សេអ៊ូល៖ កាលពីថ្ងៃចន្ទ មានមនុស្ស ចំនួន ២២នាក់បានស្លាប់ ក្នុងពេលភ្លើងឆាបឆេះរោងចក្រផលិតអាគុយមួយកន្លែង នៅប្រទេសកូរ៉េខាងត្បូង ហើយវាត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយរោងចក្រ ដ៏អាក្រក់បំផុតពុំធ្លាប់មាន នៅក្នុងប្រទេស អំឡុងរយៈពេលជាច្រើនឆ្នាំ។ អ្នកពន្លត់អគ្គីភ័យបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងពេលកើតហេតុ មានមនុស្សជាង១០០នាក់ ធ្វើការនៅក្នុងរោងចក្រ។ ដំបូងឡើយ កម្មករបានឮការផ្ទុះ ជាបន្តបន្ទាប់ ពីជាន់ទី ២ ជាកន្លែងដែលអាគុយលីចូម អ៊ីយ៉ុង កំពុងត្រូវបានត្រួតពិនិត្យ និងវេចខ្ចប់។ ភ្លើងបានរាលដាលយ៉ាងលឿនបំផុត ជាមួយនឹងផ្សែងពុលយ៉ាងសន្ធោសន្ធៅយ៉ាងពេញទំហឹង ដល់កម្មករនៅទីនោះ។ អាជ្ញាធរសន្និដ្ឋានថា ជនរងគ្រោះស្រូបផ្សែងពុល ក្នុងរយៈពេលដ៏ខ្លី បណ្តាលលឲ្យស្លាប់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទៅមើលកន្លែងកើតមានគ្រោះមហន្តរាយ។ លោកបានបញ្ជាឲ្យអាជ្ញាធរ ពិនិត្យរោងចក្រស្រដៀងគ្នានេះ ដែលកំពុងគ្រប់គ្រងសារធាតុគីមី និងចាត់វិធានការការពារកុំឲ្យគ្រោះថ្នាក់បែបនេះកើតឡើង ម្តងទៀត។ កូរ៉េខាងត្បូងគឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក រួមមានទាំងការផលិតអាគុយ សម្រាប់ឡានអគ្គិសនី ឬ EV រួមមានទាំង សម្រាប់ក្រុមហ៊ុនអាមេរិក Tesla ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖…

  • បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ភ្នំពេញ៖ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម ការ រីកចម្រើនផ្នែកបច្ចេកវិទ្យា។ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ បន្តនិរន្តរភាពនៃការ បណ្តុះបណ្តាលនៅ កម្រិត ឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ពង្រឹងគុណភាព នៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និងបើកចំហធនធានសិក្សាទៅកាន់ អ្នក សិក្សាក្នុងតំបន់ និងសាកលលោក។ គិតចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សា សា ធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖ ១៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ,…