-
រដ្ឋមន្ត្រីការបរទេស ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្ដីពី អនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ។ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសម្រេចបាននូវគោលបំណងរួមនៃ អនាគតល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ ៕ ដោយ សួង ពិសិដ្ឋ
-
ក្រសួងប្រៃសណីយ៍ និងក្រសួងការងារ ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh)នេះ សម្រាប់បណ្ណ/សៀវភៅការងាររបស់កម្មករនិយោជិតខ្មែរ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) វិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត(១,២,៣) វិញ្ញាបនបត្របញ្ជាក់សមត្ថភាព សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្របច្ចេកទេស និងឯកសារផ្លូវការផ្សេងៗទៀតរបស់ក្រសួង។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលផ្តល់ការគាំទ្របច្ចេកទេសបន្ថែមដែលនឹងធ្វើឱ្យសេវាសាធារណៈឯកសារផ្លូវការដែលចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែធានាបាននូវសុក្រឹត្យភាព និងត្រឹមត្រូវដោយទប់ស្កាត់បាននូវការក្លែងបន្លំ ក៏ដូចជាផ្តល់ភាពកាន់តែងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។…
-
នាយករដ្ឋមន្ត្រី សូមឱ្យពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការដោះស្រាយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សូមឱ្យពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះជនរងគ្រោះ ដោយសម្ដេចបានអំពាវនាវឱ្យស្ថាប័នតុលាការ និងអយ្យការ ពិនិត្យ និងអនុវត្តច្បាប់លើករណីឃាតកម្មបង្កឡើងដោយជនល្មើសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យបានម៉ត់ចត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយសម្ដេច ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ទៅតាមនីតិវិធី ។ យោងតាមបណ្ដាញសង្គមតេលេក្រាម និងហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់…
-
ឯកឧត្តម ហួត ហាក់ ជំរុញឱ្យភ្ញៀវទេសចរ ប្រទេសណ័រវេស មកទស្សនាបេតិកភណ្ឌពិភពលោក និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា

(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក ប៉ែន ស៊ីវុន (Pen Sivun) តំណាងសមាគម HOME FOUNDATION និង លោក ជែន អារែល ស្រ្តេ (JAHN ARILD STRAY) តំណាងសមាគម CAMBODIAN AID ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងគោរពជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសប្បុរសធម៌ដ៏ល្អប្រពៃនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកផងដែរ។ លោក ប៉ែន ស៊ីវុន និងលោក ជែន អារែល ស្រ្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជា និងសកម្មភាពប្រមូលថវិកាពីសប្បុរសជននៅប្រទេសណ័រវេស មកជួយប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈការកសាងមណ្ឌលសុខភាព សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជូនប្រជាជនក្រីក្រ និងការជួយផ្តល់ប្រាក់ឧបត្តម្ភប្រចាំខែដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត។…
-
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផ្តល់កូនឈើចម្រុះចំនួន ២ម៉ឺនដើម ដល់រដ្ឋបាលស្រុកវាលវែង គាំទ្រលើ«យុទ្ធនាការដាំដើមឈើ១លានដើម»

(ពោធិ៍សាត់)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា (WA) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានផ្តល់កូនឈើចម្រុះចំនួន២ម៉ឺនដើម ដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងចំណោមកូនឈើចម្រុះដែលត្រូវបានប្រកាសផ្តល់ដល់ក្រសួងបរិស្ថានចំនួន ១៩៧ .០០០ដើម ដែលគាំទ្រលើ«យុទ្ធនាការដាំដើមឈើ១លានដើម» បន្ទាប់ពីបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត ដើម្បីយកទៅដាំនៅតំបន់ការពារទេសភាពភ្នំ១៥០០ ។ លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ការបរិច្ចាគនេះ ជាការឆ្លើយ តបទៅនឹងយុទ្ធនាការដាំដើមឈើ១លានដើម ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន ។ លោកបន្ថែមថា «យើងរំពឹងថាកូនឈើដែលបានបរិច្ចាគនឹងជួយដល់ការស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា កូនឈើដែលបានមកទាំងអស់នេះ នឹងត្រូវបានថែទាំប្រកបដោយភាពយកចិត្តទុកដាក់ និងយកទៅដាំនៅតំបន់ជើងភ្នំ១៥០០ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យដាក់តំបន់នេះជាគោលដៅអេកូទេសចរណ៍។ លោក ជឿជាក់ថា ការដាំកូនឈើចំនួន…
-
ពិធីបិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រយៈពេល ០២ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួង ស្ថាប័ន និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិក នៃផ្នែកក្រសួង ស្ថាប័ន និង ផ្នែកបណ្តុះបណ្តាល ឯកឧត្តម លោកជំទាវ ក្រុមគ្រូឧទ្ទេស និងសិក្ខាកាមទាំង១៥៣នាក់ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ ឯកឧត្តម យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអស់រយៈពេល២ថ្ងៃមកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និង ប្រកបដោយការទទួលខុសត្រូវ ។ សិក្ខាកាមបានអនុវត្តកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ គោរពវិន័យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ។ តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍នៃវគ្គបណ្តុះបណ្តាលដែលខ្លួនបានទទួលនៅក្នុវគ្គនេះ ។ ក្នុងឱកាសនោះ…
-
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

តូក្យូ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការ អញ្ជើញចូលរួម ពី ប្រធានសាខា អនុប្រធានសាខា ជនបង្គោល សមាជិក-សមាជិកា សរុបប្រមាណ ១៥០នាក់ ។ ឯកឧត្តម ទុយ រី បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិរបស់គណៈបក្សប្រជាជន ដែលបានទទួលជោគជ័យរហូតមកដល់បច្ចុប្បន្ននេះដោយបានពុះពារការលំបាកគ្រប់បែបយ៉ាង គុណបំណាច់របស់គណបក្សប្រជាជន កម្ពុជាមានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា ។ ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបានកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្នជា ពិសេស គម្រោង ព្រែកជីក ហ្វូណន-តេជោដែលជា គម្រោងដើម្បីផលប្រយោជន៍ សេដ្ឋកិច្ចជាតិ…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ សាសនាឥស្លាម បានចូលរួមចំណែកជាមួយសាសនា ដ៏ទៃទៀត ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋ

កណ្ដាល៖ សាសនាឥស្លាម បានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ ក្នុងន័យនេះ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹមតួន និង ម៉ាស្អិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារឥស្លាម អាល់អឹកពើរជ្រៃអណ្តែត ស្ថិតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចំណាយអស់ទឹកប្រាក់សរុប ៣២ម៉ឺន១,៣៨០ដុល្លារ ។ ឯកឧត្តមបានចូលរួមអបអរសាទរជាមួយបងប្អូនសាសនិកឥស្លាម និងសហគមន៍ឥស្លាមនៅកម្ពុជា ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍ឥស្លាម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និង ការអភិវឌ្ឍ ។ ទន្ទឹមគ្នានេះ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ឯកឧត្តមវេជ្ជបណ្ឌិត ព្យូកាឡា ដែលបានជាប់ឆ្នោត និងត្រូវបានតែងតាំងជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ កាលពីខែមករា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ក្នុងការលើកកម្ពស់សុខភាពសកល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាបន្តបន្ទាប់ និងការរួមចំណែករបស់អង្គការនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិនេះ ក្នុងការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមវេជ្ជបណ្ឌិត ព្យូកាឡា បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការអនុម័តលើ WHO Fourteenth General Programme…
-
សម្ដេចតេជោ ហ៊ុន សែនៈកម្មវិធី CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀតបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគួរបង្កើតឳ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត។ លើបណ្តាញសង្គមផ្លូវការតេឡេក្រាមនារាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុនសែន បានសរសេរថា «ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឳ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp»។ សម្ដេចតេជោ ហ៊ុន សែន បន្តថា«រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឳ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល…