Category: នយោបាយ

  • នាយករដ្ឋមន្ត្រី អំពាវនាវឱ្យភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ នៃគ្រឿ ង ញៀន

    នាយករដ្ឋមន្ត្រី អំពាវនាវឱ្យភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ នៃគ្រឿ ង ញៀន

    (ភ្នំពេញ)៖ ក្នុងសារលិខិត នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យ​ឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែ​ច្បាស់អំពីផល​ប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់​ខាតចំពោះគ្រឿងញៀន» និងលើកទឹកចិត្តវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគ​ជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយនិងអប់រំ តាមគ្រប់​មធ្យោបាយនិងគ្រប់រូបភាព។ សម្តេចធិបតី ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមទាញយក និងប្រើប្រាស់ឱ្យបាន​ទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និង ធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍ ។ សម្តេចធិបតី ឱ្យបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញ​ពីផ្ទៃបឹង» ដោយត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន…

  • គិតត្រឹមព្រឹកថ្ងៃទី២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគ ប្រមាណជិត ៣លានដុល្លារ

    គិតត្រឹមព្រឹកថ្ងៃទី២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគ ប្រមាណជិត ៣លានដុល្លារ

    (ភ្នំពេញ)៖ ឯកឧត្ដម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍​នៅ​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការ​យុទ្ធនា​ការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សប្បុរសជន​ពីគ្រប់​ទិសទី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត បាន​ចូល​រួមយ៉ាងផុស​ផុលក្នុងការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់ របស់​មូលនិធិគន្ធបុប្ផាកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២,៩ លានដុល្លារ ពីសប្បុរជនសរុបចំនួនប្រមាណជាង ២០ម៉ឺន ៤ពាន់នាក់ ។ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ពុកម៉ែ បងប្អូន ដែល មានទឹកចិត្តសប្បុរស បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផា កម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក…

  • រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជា លើ ៣ចំណុចសំខាន់ៗ

    រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជា លើ ៣ចំណុចសំខាន់ៗ

    (ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា លើ ៣ចំណុចសំខាន់ៗ រួមមាន៖ ទី១. ការផ្តល់កិត្តិយស ដោយកំណត់យកថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំជា ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្នុងការការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ។ ទិវានេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ តបស្នងសងគុណដល់អតីតយុទ្ធជន និងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជនក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការសេ្នហាជាតិ ដោយរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ទី២. ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយបន្តគិតគូរ និងបានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤, ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

  • កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត

    កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម​ម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់​ភាគី​ម៉ាឡេស៊ី និងលទ្ធផលប្រកបដោយផ្លែផ្កា នៅខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានយល់ស្របគ្នា​អំពីសា​សំខាន់​ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសម​ស្របសម្រាប់​ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តា​នុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបន្តជួយដល់អតីត​យុទ្ធជនកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបន្តជួយដល់អតីត​យុទ្ធជនកម្ពុជា

    (ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាននូវ​គោល​ដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា ។ អនុសាសន៍របស់សម្តេចធិបតី រួមមាន៖ ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ, និងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ ។ ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និង មានប្រសិទ្ធភាព ក្នុងការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង គ្រួសារ អតីតយុទ្ធជន និង ប្រាក់ធានារ៉ាប់រងសង្គម,…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម…

  • ក្រសួងដែនដី នឹងសហការជាមួយប្រៃសណីយ៍កម្ពុជា រៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋដល់ទីលំនៅ

    ក្រសួងដែនដី នឹងសហការជាមួយប្រៃសណីយ៍កម្ពុជា រៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋដល់ទីលំនៅ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍ចំពោះសំណើរកិច្ចសហប្រតិបត្តិការរបស់ប្រៃសណីយ៍កម្ពុជា ជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្ដល់សេវាដឹកជញ្ជូននិងចែកចាយបញ្ញើប្រៃសណីយ៍ ដូចជាលិខិត ឬឯកសារផ្សេងៗជូនប្រជាពលរដ្ឋដល់ទីលំនៅ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សព្វផ្សាយសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ក្នុងជំនួបនេះ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការផ្ដល់សេវានេះ ព្រមទាំងបានឱ្យដឹងថា ប្រៃសណីយ៍កម្ពុជាជាសហគ្រាសរបស់រដ្ឋ ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន ប្រៃសណីយ៍កម្ពុជាបានធ្វើកំណែទម្រង់ដោយងាកមកមើលទីផ្សារក្នុងស្រុក ដែលប្រកបដោយសក្តានុពល ដើម្បីឱ្យការផ្ដល់សេវាកាន់តែមានភាពទូលំទូលាយ និងបង្កើនប្រាក់ចំណូល។ ក្នុងនោះ ប្រៃសណីយ៍កម្ពុជាបានសហការជាមួយស្ថាប័នតុលាការ ដើម្បីផ្ដល់សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការដល់គូភាគីនីមួយៗ និងបានសហការជាមួយអង្គភាពច្រកចេញចូលតែមួយ អភិបាលរាជធានី-ខេត្ត ក្រសួងសាធារណការនិងដឹកជញ្ជូន រួមនិងស្ថាប័នផ្សេងៗទៀតដើម្បីបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសម្រួលក្នុងការបញ្ជូនលិខិតរដ្ឋបាល…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកកម្ពស់ គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារលើកកម្ពស់​គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីក្នុងរាជធានីភ្នំពេញបែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៨ ក្រុម ចុះដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័ត និង​អ៊ីនធឺណិតនៅក្នុងបុរី ហើយក្នុងពេលតែមួយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេក​ទេសរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីចុះវាស់ស្ទង់សេវានិងស្វែង​រក​ដំណោះ​ស្រាយតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល ការចុះលើកកម្ពស់គុណភាព​សេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ ដែលអប្សរា ទទួលបាន​នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា ក្រោយពីស្វែងរកដំណោះស្រាយ ជាលទ្ធផលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យមានការសាងសង់ “បង្គោលអង់តែនរួម” នៅក្នុងបុរី បានចំនួន ៧៤ បង្គោល ដែលបង្គោលរួមមួយអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន មានន័យថា មានស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ។ សម្រាប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញវិញ ក.ប.ទ. បានជំរុញ​ឱ្យមាន​ការសាង​សង់បន្ថែម “បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ដែលមានស្ថានីយ​អង់តែន​ចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ។ ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ ក.ប.ទ.…

  • ប្រជាកសិករ ត្រូវចុះពិនិត្យស្រែជាប្រចាំបើជួបប្រទះដង្កូវហ្វូងកំពុងបំផ្លាញ​ដំណាំ​ស្រូ​ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានឬមន្រ្តីកសិកម្ម

    ប្រជាកសិករ ត្រូវចុះពិនិត្យស្រែជាប្រចាំបើជួបប្រទះដង្កូវហ្វូងកំពុងបំផ្លាញ​ដំណាំ​ស្រូ​ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានឬមន្រ្តីកសិកម្ម

    (ភ្នំពេញ)៖ ប្រជាកសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ បើជួបប្រទះនឹងដង្កូវ​ហ្វូងកំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋាន​ដែល​នៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយ​ផ្តល់ការណែនាំពីផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្ម​សម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា។ នេះបើ​តាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។ ថ្លែងក្នុងពេលចុះពិនិត្យ ដង្កូវហ្វូង នៅ ខេត្ត កំពង់ស្ពឺ នាពេលថ្មីនេះៗនេះ ឯកឧត្តម ងិន ឆាយបានឱ្យដឹងថា៖ ក្រសួងកសិកម្មចុះពិនិត្យនៃការកំពុងរាតត្បាត ដង្កូវហ្វូងនេះ​ក្នុងគោលបំណងដើម្បីសិក្សាប្រជាកររបស់ពួកវាថាមានបរិមាណកម្រិតណា បន្ទាប់​មកយើងនឹងធ្វើការវាយតម្លៃថាដង្កូវនេះមានប៉ុន្មាជំនាន់ហើយ។ពេលដែល​យើងដឹង​ពីសភាពការណ៍ច្បាស់លាស់ហើយ យើងនឹងធ្វើការណែនាំដល់កសិករពីវិធីការ​កំចាត់សត្វចង្រៃទាំងនេះបានទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា”ដល់ពេលនេះគឺដំណាក់កាលយើងប្រើប្រាស់សារជាតិគីមីកំចាត់ហើយពោលគឺបាញ់ថ្នាំសម្លាប់។ការណែនាំនេះដែរយើងគិតទៅលើទិដ្ឋភាព​បច្ចេកទេស និងទិដ្ឋភាពសុវត្តិភាពផង។បានន័យថាយើងនឹងជ្រើសរើសថ្នាំប្រភេទ​ណា​ដែលមិនសូវពុលដល់សុខភាព និងមិនសូវប៉ះពាល់ដល់ប្រព័ន្ធអូកូស៊ីសស្ទឹម​ក្នុង​ចំការរបស់កសិករ ,ទី២តម្លៃក៏សមរម្យមិនថ្លៃពេក និងទី៣ណែនាំទៅដល់អ្នកប្រើ​ប្រា​ស់មិនឱ្យប៉ះពាល់ដូចជាយើងដាក់ឆ្លាកការពារនៅពេលដែលបាញ់ថ្នាំហើយជាដើម។ ជាមួយគ្នានេះឯកឧត្តមបានថ្លែបញ្ជាក់ដែរថា៖បន្ទាប់ពីពិនិត្យមើលស្ថានភាព​ដង្កូវហ្វូង​នៅក្នុងទឹកដីខេត្តកំពង់ស្ពឺឃើញថាសត្វដង្កូវហ្វូងមានច្រើនដំណាក់មកហើយ ពីព្រោះ​ថា​ដង្កូវខ្លះបានពេញវ័យ និងបានក្លាយជាដុកឌឿទៅហើយ។ចំណែក​ដង្កូវខ្លះ​ទៀត​មាន​​ទំហំតូច និងដង្កូវខ្លះទៀតទើបតែញាស់ អញ្ចឹងមានន័យថាការប្រើថ្នាំកំចាត់​នៅពេលនេះគឺមានប្រសិទ្ធភាព។យើងត្រូវសម្លាប់សម្អាតវានៅពេលនេះដើម្បី​កុំឱ្យវាបន្តពូជនៅពេលក្រោយទៀត។ ទន្ទឹមជាមួយគ្នានេះឯកឧត្តម ងិន ឆាយ បានអំពាវនាវដល់​កសិករទាំងអស់​ត្រូវចុះ​ទៅពិនិត្យស្រែ ចំការដំណាំព្រោះថាបច្ចុប្បន្ននេះយើងស្ថិត​នៅក្នុង​ដំណាក់​កាល​នៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ បើសិនកសិករមានការយឺតយ៉ាងក្នុងការចុះពិនិត្យសត្វដង្កូវនេះវាអាចបំផ្លាញស្រូវ និងដំណាំត្រឹមតែ២ទៅ៣ថ្ងៃ គឺអាចបំផ្លាញអស់តែម្តង។សុំស្នើចុះពិនិត្យជាប់ជាប្រចាំ ហើយបើឃើញវត្តដង្កូវហ្វូងត្រូវចាត់វិធានការបន្ទាន់។ចំពោះការណែនាំបច្ចេកទេស ឬថ្នាំសម្លាប់នោះត្រូវទាក់ទងទៅមន្ទីរកសិកម្ម ដែលនៅជិតបំផុត និងអាចមានមន្រ្តីកសិកម្មតាមឃុំឬស្រុក ធ្វើការណែនាំបានផងដែរ។ ឯកឧត្តម​បានបញ្ជាក់បន្ថែមថាសម្រាប់ខេត្តកំពង់ស្ពឺគឺគេអាចកំចាត់បាន ដោយនៅ​ពេល​កំចាត់សត្វដង្កូវហ្វូងនេះអស់ទៅស្រូវទាំងនេះអាចដុះលូតលាស់មកវិញ។មិនទាន់មានការខូចខាតនៅឡើយទេ។ ទាក់ទិនក្នុងការកំចាត់ដង្កូវហ្វូងនេះដែរត្រូវបាន ឯកឧត្តម ងិន ឆាយលើកឡើងថា​គេបានប្រើវិធីសាស្រ្តច្រើនយ៉ាងក្នុងនេះដូចជាការប្រើដ្រូន ធុងបាញ់ថ្នាំឬ ម៉ាស៊ីបាញ់​ថ្នាំពាក់ស្មារជាដើម។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើក​កម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើក​កម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល ។ ទស្សនៈ និងអនុសាសន៍មួយចំនួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ទី១. សម្ដេចធិបតី សូមលើកទឹកចិត្តឱ្យបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងជាវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមបរិបថនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និងសាកលភាវូពាណិជ្ជកម្ម។ ទី២. សម្ដេចធិបតី សុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបដិវត្តកម្មឌីជីថលកម្ពុជា។ ទី៣.…