-
រាជរដ្ឋាភិបាលកម្ពុជា បន្ដធានាដល់សុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដធានាដល់សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅកម្ពុជា មានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានជាង ៧៥០,០០០មូលដ្ឋាន ខណៈរយៈពេល ១០ខែនេះ រាជរដ្ឋាភិបាល នីតិកាលថ្មី គឺធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ។ សម្តេចធិបតី បានបញ្ជាក់ថា អ្វីដែលយើងត្រូវធ្វើ គឺវិស័យឯកជនខ្លាចបំផុតស្ថិរភាពបាត់បង ទាំងវិនិយោគិនមកវិនិយោគក្នុងស្រុកខ្មែរទាំងវិនិយោគិនក្នុងស្រុក។…
-
សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយ ភាពវិជ្ជមាន

ភ្នំពេញ៖ បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ក្រោយការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ឆ្នាំ ដែលបាន អនុញ្ញាតឱ្យប្រទេសប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្ដី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ…
-
សម្ដេចតេជោ ហ៊ុន សែន៖ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន

ភ្នំពេញ៖ ក្នុងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ ~ ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ សម្ដេចតេជោ បានរំលឹកថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ-សាសន៍, ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ សម្ដេចបានសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មជូនជាតិប្រកបដោយជោគជ័យក្នុងរយៈពេលជាង…
-
ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទិញអបអរសាទរខួបទី៧៣ នៃការបង្កើតបក្ស

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទិញអបអរសាទរខួបទី៧៣ នៃការបង្កើតបក្ស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានបក្ស, ព្រមទាំងសមាជិកសមាជិកាគណបក្សជាច្រើនទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ ខណៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ត្រូវការចូលរួម ពីវិស័យឯកជន

ភ្នពេញ៖ វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ ខណៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែកតែរដ្ឋបានទេ គឺត្រូវការចូលរួមពីវិស័យឯកជន ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យឯកជន បានដើរតួនាទីបំពេញឱ្យរដ្ឋ ព្រោះរដ្ឋធ្វើតែឯងមិនទាន់នោះទេ សូម្បីតែរឿងសុខាភិបាល ។ វិស័យសុខាភិបាល បើសិនជាយើង ពឹងតែពេទ្យរដ្ឋទៅអត់រួចទេ សូម្បីតែពេទ្យកាល់ម៉ែត្រធ្វើ ៨ជាន់ បើសិនជាយកអ្នកជំងឺទាំងអស់ចូលទៅក្នុងនោះ ប្រហែលជាអត់មានសូម្បីតែ កន្លែងស្នាក់នៅ ពេលសម្រាកខ្លះ អត់មានបន្ទប់គ្រប់ផង ។ សម្ដេច ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនមួយ គ្រោងដាក់ទុនផលិតនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនមួយ គ្រោងដាក់ទុនផលិតនៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រុមហ៊ុន ប៊ីវ៉ាយឌី (BYD) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិន គ្រោងមកដាក់ទុនបើករោងចក្រ ផលិតរថយន្តនៅកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD យើងនៅមានក្រុមហ៊ុនចំនួន ពីរទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា បន្ទាប់ពីយើងមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វតរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា…
-
រដ្ឋមន្ត្រីការបរទេស បញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា លើកកម្ពស់សមភាព Gender ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោករបស់ប្រទេសកាណាដា បានជួបពិភាក្សាពីការលើកកម្ពស់សមភាពយេនឌ័រ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា និងបានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការថែរក្សាកេរ្តិ៍ដំណែលនេះ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរពីការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងសកម្មភាពមនុស្សធម៌នានា ៕ ដោយ ៖ សួង ពិសិដ្ឋ
-
កម្ពុជា-កូរ៉េ ជួបពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ បានពិភាក្សាលើការ ពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតទៅថ្ងៃអនាគត និងចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នា និងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ មានប្រសាសន៍ក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបាន លើកយកនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន៣ គឺ៖ (១).ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (២).ការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣).ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួល។ ទន្ទឹមនឹងការរំលឹកដល់អនុស្សារណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីបច្ចេកទេសរវាងក្រសួងទាំងពីរ បន្តធ្វើការទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដោយផ្ទាល់នៅសាធារណៈរដ្ឋកូរ៉េ និងតាមប្រព័ន្ធ Online…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់ ។ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅ កម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១ ៨៤១ ៣៦២ នាក់។…
-
សម្ដេចតេជោ ហ៊ុន សែន សរសើរគោលជំហររដ្ឋាភិបាលថៃ ដែលអះអាងមិនឱ្យមាន អមិត្តណាមួយ យកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគោលជំហររបស់រដ្ឋាភិបាលថៃ ដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយ យកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេស ថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ឯកឧត្តម Maris SANGIAMPONGSA ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ។ សម្ដេចតេជោ បានអរគុណ និងស្វាគមន៍ចំពោះ ឯកឧត្តម ដែលបានជ្រើសរើសកម្ពុជា ជាទីកន្លែងបំពេញទស្សនកិច្ចលើកដំបូងនាពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងពង្រឹង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំថៃដទៃទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បញ្ជាក់ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់ ដោយប្រទេសយើងទាំងពីរមានព្រំដែនជាប់គ្នា…