-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ តួនាទី គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ដែលស្ទើរតែរលត់សូន្យទៅនោះ ក្លាយជាប្រទេសមួយដែលយើងកំពុងរស់នៅបច្ចុប្បន្ន

(តាកែវ)៖ តួនាទី គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ដែលស្ទើរតែរលត់សូន្យទៅនោះ ឱ្យក្លាយទៅជាប្រទេសមួយដែលយើងកំពុងរស់នៅបច្ចុប្បន្ននេះ និងទៅអនាគត។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា មានអាយុកាលដ៏យូរអង្វែងបើប្រៀបធៀបទៅនិងគណបក្សដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីរួមខេត្តតាកែវ ។ ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាម នៅក្នុង រយៈជាង៤០០ឆ្នាំ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ និងបានកសាងប្រទេសចេញពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសនៅក្នុងការដឹកនាំរបយៈពេល ៤៥ឆ្នាំនេះ គណបក្ស ក៏ដូចជាថ្នាក់នាំគណបក្សបានផ្តល់នូវគំរូ ដ៏ល្អសំរាប់យើងជាសមាជិកគណបក្ស គឺសាមគ្គីភាពផ្ទៃក្នុងល្អ ដែល ជាកត្តាធំបំផុតធ្វើឱ្យគណបក្សឈរជើងយ៉ាងរឹងមាំនៅក្នុងឆាកនយោបាយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្តទៀតថា នៅក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាពវៃឆ្លាតនៅក្នុងការដឹកនាំ ដោយរៀបចំយុវជនជំនាន់ក្រោយសំរាប់បន្តវេន ដែលនេះជាការសម្រេចដ៏ត្រឹមត្រូវមួយដើម្បីធានានូវនិរន្តរភាពនៃសន្តិភាព ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តមបណ្ឌិត…
-
នាយទាហានជំនាញហិរញ្ញវត្ថុ ចំនួន ១១០នាក់ បានចូលរួម សិក្ខាសាលា ស្ដីពីការបើកប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ

(ខេត្តបាត់ដំបង)៖ កម្មសិក្សាការី ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយអំពីវិធាន និងនីតិវិធីលម្អិត នៃការទូទាត់ត្រង់ ចំពោះប្រាក់ជាអត្ថប្រយោជន៍នានាចូលក្នុងករណីបៀវត្ស របស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ ។ ស្វែងយល់ អំពីបទពិសោធន៍ កិច្ចការគន្លឹះ និងបញ្ហាប្រឈមនានា ចែករំលែក ដោយស្ថាប័នពាក់ព័ន្ធ ជួបប្រទះ សម្រាប់ជាមូលដ្ឋាន ក្នុងការជំរុញអនុវត្តនៅតាម ស្ថាប័ន្នសាមីផ្ទាល់ ។ និង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមឲ្យបានរួចរាល់ ដើម្បីប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកិច្ចការនេះ ស្របតាមការណែនាំ ដែលបានកំណត់ក្នុងអនុក្រឹត្យ និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលទើបត្រូវបានដាក់ចេញ ឲ្យអនុវត្តនាពេលថ្មីៗនេះ ។ លោកឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញវត្ថុ ក្រសួងការពារជាតិ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្ដីពីការបើកផ្ដល់ប្រាក់អត្ថប្រយោជន៍ របស់មន្ត្រីសាធារណៈដោយបង្វែរត្រង់ចូលគណនីបៀវត្តរបស់មន្ត្រីសាធារណៈនិងផ្សព្វផ្សាយគោលការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង ចំនួនពីថ្ងៃ គឺថ្ងៃទី ២៦-២៧ ខែមិថុនា…
-
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជំរុញលើការពន្លឿនការងារតាក់ តែងសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចឱ្យចប់មុនដំណាច់ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ បានជំរុញឱ្យពន្លឿនការងារតាក់តែងសេចក្តីព្រាង ច្បាប់ ស្តីពីអធិការកិច្ចឱ្យចប់មុនដំណាច់ឆ្នាំ២០២៤ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអធិការកិច្ចឆ្នាំ២០២៤ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការក្រសួង គឺជាកិច្ចការអាទិភាពមួយនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងបែបនេះ នាព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំខែមិថុនា និងបូកសរុបការងារឆមាសទី១ និងដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់អគ្គនាយកដ្ឋានទាំង៣ នាយកដ្ឋានសវនកម្ម វិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីររាជធានីខេត្តទាំង ២៥ ចំណុះក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដូចជា លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ…
-
សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញកម្ពុជា ដោយបន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា បន្តជំរុញការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក ។ ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តា ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្ដល់ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា ។ ព្រមជាមួយនោះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងប្រកបដោយការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់បណ្ដារដ្ឋ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គនាយកពន្ធដា ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារបង់ពន្ធ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ២៧ មិថុនា ឆ្នាំ២០២៣ ដែលរៀបចំ ដោយសមាគមមូលនិធិសម្ដេចតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានជួបណែនាំដល់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការងារពន្ធដារឱ្យបានច្រើន ដើម្បីកាត់បន្ថយការិយាធិបតេយ្យ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ម្សិលមិញជួបជាមួយឯកឧត្តម គង់ វិបុល ឥលូវធ្វើម៉េច រុញប្រព័ន្ធអនឡាញឱ្យបានច្រើនរឿងពន្ធនេះ ដើម្បីធ្វើយ៉ាងណា កាត់ភាពស្មុគស្មាញនេះឱ្យបានច្រើន ហើយអគ្គនាយកដ្ឋានពន្ធដារ បានកែទម្រង់ ច្រើន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវប្រព័ន្ធកម្មវិធី…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល ឱ្យមានការទូងស្ករ បាញ់កាំជ្រួចនាថ្ងៃទី៥ ខែសីហា ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ឱ្យមានការទូងស្ករ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្មារតីសាមគ្គីភាពជាតិ សម្ដេចសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។ សម្ដេចតេជោ បានបន្តថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់ កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជា៖ ការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ…
-
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា

ភ្នំពេញ៖ ក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាល បានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះ អាចកើតមានជាថ្មីបានឡើយ។ ម្យ៉ាងទៀត ក៏ត្រូវឃើញច្បាស់ អំពីចំណងទាក់ទងស្អិតរមួតរវាងសាមគ្គីភាពជាតិទាំងមូល និងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្ស ដែលក្នុងនោះ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សគឺជាស្នូល។ អាស្រ័យហេតុនេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រីសមាជិកគណបក្សគ្រប់រូប ត្រូវខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យរឹងមាំជានិច្ច ផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍…
-
សម្ដេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់កំណាត់ផ្លូវដ៏វែងជាង ៤៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជន នៅគ្រប់កាលៈទេសៈ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការ ឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។ ថ្លែងក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោហ៊ុន សែន បានបន្តថា ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការ ទទួលខុសត្រូវរបស់គណបក្សក្នុងការកសាងប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែ មានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ដរបស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ទើបធានាបាននូវជោគជ័យ។ នយោបាយរបស់គណបក្ស មិនឆ្វេង មិនស្ដាំ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋបន្ដគាំទ្រដល់វិស័យឯកជន តែវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្ដគាំទ្រដល់វិស័យឯកជន តែសម្ដេចសូមផ្ដាំវិស័យឯកជនកុំរក្សាផ្នត់គំនិតថា រដ្ឋផ្ដល់ការអនុគ្រោះរហូត ព្រោះវានឹងមិនផ្ដល់ការរីកចម្រើននោះឡើយ ។ ជាមួយនេះ សម្ដេចសូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង ។ ការបញ្ជាក់ដូច្នេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងកម្មវិធី ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ ។ សម្ដេចធិបតីបានបន្ដថា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់

ភ្នំពេញ៖ សម្ដេចធិបតី បានថ្លែងថា កម្ពុជា មានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់ ដែលនេះបានបង្ហាញពីភាពជោគជ័យនៃការដើរទាក់ម៉ូយ គឺដើម្បីធ្វើឱ្យអ្នកខាងក្នុងប្រទេស មានការរីកចម្រើន និងជោគជ័យ។ នេះជាការព្យាករណ៍របស់វិទ្យាស្ថានមួយរបស់អូស្ដ្រាលី ហើយត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងនៅក្នុងឱកាសញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិទ្យាស្ថានអូស្រ្តាលីមួយ ទើបនឹងចេញរបាយការណ៍ដោយគេមើលពីអំណាចនៃភាពទាក់ទាញរបស់កម្ពុជា ប្រៀបធៀបនឹងឆ្នាំ២០២២ ។ អញ្ចឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុន្មាននេះ កម្ពុជាបូក០៧ បានន័យថា កំណើនសក្តានុពល នៃការទាក់ទាញវិស័យឯកជនលឿនជាងគេនៅក្នុងតំបន់នេ, ដែលនេះជាភាពជោគជ័យរបស់យើង ។ សម្តេចបានបន្តថា វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិចំពោះអ្នកវិនិយោគនៅបរទេស ដែលនេះជាមោទនភាពរបស់ជាតិកម្ពុជា។ ការព្យាករណ៍ និងអនាគតកម្ពុជាដែលយើងបានព្យាករណ៍គឺត្រឹមត្រូវ ដែលនេះមិនមែនតែរដ្ឋយើងទេ គឺជាបរទេសអ្នកព្យាករណ៍។ សម្តេចធិបតី បានបន្ថែមថា អ្នកវិនិយោគ គេតែងតែមើលនូវទស្សនៈផ្សេងៗ ។ ប្រទេសមួយចំនួនបានធ្លាក់ចុះ…