-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បន្តអនុវត្តការមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ និងពន្ធនាំចូលសម្ភារៈកសិកម្ម

កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបន្ដទុកចិត្ដមកលើរាជារដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ សម្ដេចបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តលើកលែងពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ដូច្នេះ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ ព្រមទាំងលែងត្រី ១លាន ៥សែនក្បាល ចូលទៅក្នុងបឹងធំធម្មជាតិ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច ពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល ។…
-
សម្ដេចនាយករដ្ឋមន្រ្តី លែងត្រី១,៥លានក្បាល និងវារីសត្វជាង ២០ប្រភេទ ក្នុងទិវាមច្ឆជាតិ ១ កក្កដា

កំពង់ចាម៖ មេត្រីពូជ កូនត្រី១,៥លានក្បាល និងវារីសត្វជាង២០ប្រភេទត្រូវបានចូលទៅក្នុងបឹងធំធម្មជាតិក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ លើកទី១៩ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា…
-
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីលក្ខណៈគ្រួសារ ជាមួយគូរស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្នុងមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អានដ៍ជ្រាលជ្រៅ និងស្វែងយល់ពី សុខទុក្ខ ស្ថានភាព គ្រួសាររបស់គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ រួមពេលនិងថ្ងៃតែមួយ ជាមួយ សម្តេច ក្នុងរបប អាវខ្មៅ ខ្មែរក្រហម នោះ នាព្រឹកថ្ងៃអាទិត្យ៩រោច ខែ ជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវ នឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះ សំណាលនិងពិសារអាហារសាមគ្គីជាលក្ខណៈគ្រួសារ ជាមួយ លោក លោកស្រី ជាគូ ស្វាមី-ភរិយា ដែល បានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយ ជាមួយ សម្តេច ដែល ពិធីនេះ បានប្រព្រឹត្តិទៅ នៅភូមិគ្រឹះ ក្រុងតាខ្មៅខេត្តកណ្តាលដោយមានវត្ថមាន ចូលរួមពីស្វាមី-ភិយា ដែលនៅមានជីវិតទាំងគូរ ចំនួន៣គ្រួសារ…
-
ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាថ្នាក់តំបន់ ពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

បាត់ដំបង៖ខេត្តបាត់ដំបងដែលជាខេត្តមានសក្ដានុពលសេដ្ឋកិច្ចនិងទេសចរណ៍បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី៖ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០២៤-២០២៨) ដោយមានមន្រ្តីធ្វើការងារទាក់ទងនឹងកុមារ៨០នាក់មកពីខេត្តចំនួនប្រាំពីរចូលរួម។ សិក្ខាសាលាដែលធ្វើនៅចុងសប្ដាហ៍នេះ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហង្សាលើកុមារដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសម្របសម្រួលពីមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង និងមានការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ គោលបំណងសំខាន់ចំនួនពីរត្រូវបានលើកឡើងយកមកធ្វើការពិភាក្សា ។១.ពិនិត្យនិងផ្តល់នូវធាតុចូលលើសេចក្តីផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨និងទី២.ចែករំលែកបទពិសោធន៍ ទស្សនទាន និង ការអនុវត្តល្អៗ របស់ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធនឹងយន្តការបង្ការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតបនឹងកិច្ចការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ អញ្ជើញចូលរួមលក្នុងពិធីនេះលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថាមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តជាសេនាធិការ បានអនុវត្តការងារស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រដូចជាការបង្កើនប្រសិទ្ធិភាពសេវាសង្គមការពង្រឹងប្រព័ន្ធសន្តិសុខ សង្គម ការពង្រឹងសេវាសង្គ្រោះសង្គម។ដោយឡែកយន្តការវិស័យកិច្ចការពារកុមាររួមមាន គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តស្រុក-ក្រុង។ ចំណែកឯកឧត្តម គឹម សុវណ្ណឌី អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកុមារដើម្បីកុមារបានគូសបញ្ជាក់ថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងអំពើហិង្សាលើកុមារនៅក្នុងតំបន់និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នានាចូលរួមរៀបចំផែនការទប់ស្កាត់ឆ្លើយតបក្នុងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥។ ឯកឧត្តម បានសង្កត់ធ្ងន់ថាការប្តេជ្ញាចិត្តនិងចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ ចំពោះការពង្រឹងកិច្ចការពារលើកុមារ និងកិច្ចសម្របសម្រួលពីស្ថាប័នជំនាញពាក់ព័ន្ធដែលមានសមត្ថភាពដើម្បីទប់ស្កាត់ឆ្លើយតបនូវអំពើហិង្សាលើកុមារ ក្នុងប្រទេសកម្ពុជា៕./.(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)
-
សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រជាជនត្រូវខិតខំបម្រើម្ចាស់ឆ្នោតឱបានល្អ

បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាស្ថិតក្នុងមុខតំណែងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើឧត្តមប្រយោជន៍ ផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆ្លើយតបតាមអ្វីដែលប្រជាពលរដ្ឋបានផ្ដល់នូវការជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជន នៅគ្រប់ការបោះឆ្នោត។ ការក្រើនរំលឹកនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី៧៣ នៃ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលរៀបចំដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅមជ្ឈមណ្ឌលសុភមង្គល ក្នុងក្រុងបាត់ដំបង ។ ថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់សម្ដេចក្រឡាហោម បានបន្តទៀតថាជាមន្រ្តីរបស់បក្សត្រូវសកម្មក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ មិនត្រូវបានអំណាចហើយ បែរភ្លេចខ្លួននិងគ្មានការទទួលខុសត្រូវ ចំពោះជាតិ និងប្រជាជននោះទេ។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេងបានស្នើឱ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកគណបក្ស ដើម្បីគ្រប់គ្រងសមាជិកឱ្យបានហ្មត់ចត់ និង ពិនិត្យឡើងវិញ លើសមាសភាពអង្គការចាត់តាំងដោយត្រូវជ្រើសអ្នកមានសមត្ថភាពគ្រប់គ្រាន់ និងមានឆន្ទៈក្នុងការបំពេញការងារជូនគណបក្សនិងបម្រើប្រជាជន។ សូមជម្រាបថាថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២៤នេះគឺជាខួបទី៧៣ឆ្នាំនៃថ្ងៃកំណើតបក្សគណប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១ – ២០២៤)។ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន ផ្សារភ្ជាប់ រួមសុខ រួមទុក្ខ ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មដោយឥតរុញរា…
-
កម្ពុជា-ជប៉ុន ពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងបទពិសោធផ្នែកសន្តិសុខឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសម្តែងការ គួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងការបរទេស ជប៉ុន និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងបទពិសោធផ្នែកសន្តិសុខឌីជីថល រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ច នៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជាបន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើងទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័សជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រមបរិស្ថាន និង ធនធានធម្មជាតិ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សំដៅអនុវត្តច្បាប់កាន់តែប្រសើរឡើងថែមទៀត

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ ការប្រកាសដាក់ឱ្យប្រកាសក្រម និង ធនធានធម្មជាតិគឺនឹងជួយរឹតបន្តឹងថែទៀតក្នុងការអនុវត្តច្បាប់ ហើយសង្ឃឹមថាកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ កាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា ៖ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះ ទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំ ឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅឆ្ពោះ ទៅ សម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ឯកឧត្តម ទិន…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាបុីដងវែង

(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមរតកមនុស្សរស់នៃសិល្បៈចាបុីដងវែង ដែលជាមរតកសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ រាជរដ្ឋាភិបាល នៅតែបន្ត គិតគួរពីសុខមាលភាព របស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ វិស័យសុខាភិបាល គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលដាក់ចុះដើម្បីគិតគួរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ គឺពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសន្តិភាព ។ ជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក៏បានផ្តោតលើគោលដៅធំចំនួនពីរ គឺ ទី១ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលលេចឡើងជាយថាហេតុក្នុងពេលបច្ចុប្បន្ន និងទៅអនាគត, ទី២ លើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជាស្រ្តី កុមារ វ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាព តាមរយៈការពង្រឹងភាពធន់នៃប្រពន្ធ័សន្តិសុខ សុខភាព និងទំនើបភាវូបនីយកម្មប្រពន្ធ័ផ្តល់សេវាថែទាំសុខភាព ក្នុងដំណើរឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នាដំណាច់ឆ្នាំ២០៣០ ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាផងដែរ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តក្រចេះ ។ ឯកឧត្តម នេត្រ ភក្ត្រា…
-
កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បើកយុទ្ធនាការដាំដើមឈើ “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ”

(ពោធិ៍សាត់)៖ ប្រភេទឈើប្រណិត ជាច្រើនដើម ត្រូវបានដាំដើម្បីលម្អសោភណ្ឌភាពបៃតង និងផ្តល់ម្លប់ដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលជាសាលាទើបនឹងបង្កើតថ្មី និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ ក្នុងពិធីបើកយុទ្ធនាដាំដើមឈើចំនួន ២០០ដើម ក្រោមមូលបទស្តីពី “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ” នៅក្នុងបរិវេណ សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា បានថ្លែងអំពីការខិតខំរបស់…