-
ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម ជំរុញលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែង និងរូបភាពផ្កាយរណបពាក់ព័ន្ធវិស័យកសិកម្ម

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេសការពង្រឹងសន្តិសុខឌីជីថល (Cyber Security)ឱ្យមានប្រសិទ្ធិភាពទៅលើកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់ ។ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់ សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញការលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។ សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កើនប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តលើការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួម លើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈបណ្ដាញសង្គតេលេក្រាមនៅព្រឹកថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ខួបលើកទី៧៣ ដែលកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ ) ។ សម្ដេចធិបតី បានលើកឡើងថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើម នៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ ២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប ៧៣ឆ្នាំ កម្ពុជា ចូលជាសមាជិករបស់អង្គការ UNESCO

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នាព្រឹក៣ កក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានប្រកាសអបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណកដាញសង្គថា អបអរសាទរខួប ៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤) ។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។ អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង ៕ ដោយ ៖ វណ្ណលុក
-
ក្រុមហ៊ុនកាណាដា ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ កក្កដា លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group គោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត ។ ក្នុងជំនួបនេះ លោក Lee Q. Shim ក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាការឆ្លើយតប សម្តេចធិបតី…
-
អាល្លឺម៉ង់ បន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ កក្កដា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម Stefan Messerer បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង ២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និង វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ ។ ឯកឧត្តមកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា…
-
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី២ កក្កដា លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ លោកសាស្រ្តាចារ្យ បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈដំណើរទស្សនកិច្ចនេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ផ្ដោតលើក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ លោកសាស្ត្រចារ្យ ក៍បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជើញសម្តេចតេជោ ធ្វើជាវាគ្មិនពិសេស នៅ ERIA School of Government ដើម្បីចែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណើរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈ ។ ជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព…
-
ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.នឹងបើកសម័យប្រជុំដំបូងនៅថ្ងៃស្អែក

ភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិ និងដៃគូ អភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅក្នុងសាលពហុបំណង(ជាន់ទី២) នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានអាសយដ្ឋាននៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួល បន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។ សូមជម្រាបថាយោងតាមសេចក្តីសម្រេចរបសើរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ត្រូវបានបង្កើតក្រុមការងារ សហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលមានសមាសភាព១៧រូប ក្នុងនោះបនាយករដ្ឋមន្ត្រីប្រចាំការ ១- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន,ឯកឧត្តម កែវ រ៉េមីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាអនុប្រធាន,ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជា ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក.ជាអនុប្រធាននិងសមាជិកចំនួន១៣រូបដែលជារដ្ឋលេខាធិការមកពីទីស្តីការគណៈរដ្ឋមន្ត្រី,ក្រសួងមហាផ្ទៃក្រសួងយុត្តិធម៌ ,ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មីពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ខេត្តតាកែវ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ។ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ អំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តមនាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតឱ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។ សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់បច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំឬ ៦ អាណត្តិមកហើយ ។ សមាគមសិល្បករខ្មែរ បានចូលរួមដល់ការលើកកម្ពស់ តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាន នូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។ សមាគមសិល្បករខ្មែរ បានកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាព យុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

កណ្តាល៖ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ ឯកឧត្តម គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។ ដើម្បីសម្រចបានវឌ្ឍនភាពការងារបន្ថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្តត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិជាសកលនានា សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាពនិងសុខដុមនីយកម្មក្នុងសង្គម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”…