Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ គិតគូរផ្តល់ប្រាក់​ឧត្តម​ដល់​ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ រហូតដល់កូនមានអាយុ ២ឆ្នាំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ គិតគូរផ្តល់ប្រាក់​ឧត្តម​ដល់​ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ រហូតដល់កូនមានអាយុ ២ឆ្នាំ

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំង​ប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងណែនាំដល់ក្រសួងពាក់ព័ន្ធ គិតគូរផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ រហូតដល់កូនមានអាយុ ២ឆ្នាំ ដូចកម្មការិនី និងមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍ដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ សូមស្នើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គិតគូរចំពោះស្ត្រីមាន​ផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមក យើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ ហើយឥឡូវសូមគិតគូរផង ចំពោះពិរុទ្ធជននៅក្នុងគុក ។ សម្តេចធិបតី បានអះអាងថា កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកគោលការណ៍គិតគូរចំពោះស្ត្រីជាប់ពន្ធនាគារនេះ ដោយការគិតមិនមានចំនួនច្រើននោះទេ ប៉ុន្តែត្រូវគិតគូរ ។ សម្តេច ថា យើងត្រូវគិតគូរអំពីអត្ថប្រយោជន៍ផ្តល់ជូនគាត់ទៅដល់ស្ត្រីជាប់ទោស ហើយកំពុងតែមានទម្ងន់ ហើយបានឆ្លងទន្លេ ដោយឧបត្តម្ភដូចប្រជាពលរដ្ឋទូទៅ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ

    (រដ្ឋសភា)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ថៃ ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាការកត់សម្គាល់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ បានឈានដល់ចំណុចខ្ពស់ នៅក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ ។ ប្រធានរដ្ឋសភាប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដោយហេតុថាអនុស្សរណៈនៃការយោគយល់គ្នា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអប់រំ ពិតជាមានការអភិវឌ្ឍ ខណៈគុណ​ភាពគ្រូ គឺជាកត្តាគន្លឹះ នៅក្នុងការធានាគុណភាពអប់រំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអប់រំ ពិតជាមានការអភិវឌ្ឍ ខណៈគុណ​ភាពគ្រូ គឺជាកត្តាគន្លឹះ នៅក្នុងការធានាគុណភាពអប់រំ

    (ភ្នំពេញ)៖ វិស័យអប់រំពិតជាមានការអភិវឌ្ឍ ខណៈគុណភាពគ្រូ គឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ ស្របពេលដែលធនធានមនុស្ស ជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលត្រូវវិនិយោគ ។ នេះជាប្រសាសន៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា ធនធាន​គ្រូប​ង្រៀន​របស់យើងនៅមានកម្រិត មិនទាន់អាច​ដាក់ពង្រាយគ្រូទៅដល់​មូល​ដ្ឋាន​ដូចបច្ចុប្បន្ននេះទេ ហើយទម្រាំឈានមកដល់ស្ថានភាពដូចបច្ចុប្បន្ននេះ គឺ​យើង​ឆ្លងកាត់បញ្ហាច្រើនណាស់ ដែលប្រការនេះហើយ​ដែលយើង​ត្រូវទទួលស្គាល់​​ការពិតពីការអភិវឌ្ឍរបស់កម្ពុជា ។ សម្តេចធិបតី បានមានប្រសាសន៍បន្តថា ការរីកចម្រើននៃវិស័យអប់រំ គឺជារឿងពិត ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើការអភិវឌ្ឍទៅមុខទៀត។ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល គឺជាអ្នកបង្កើតឱកាសផ្សេងៗ ដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ និងដាក់ផែនការយុទ្ធសាស្រ្តអប់រំជាដើម ប៉ុន្តែអ្នកដែលចាប់យកឱកាសនិងអនុវត្តផ្ទាល់នោះគឺជាតួអង្គក្រសួង ស្ថាប័នជាក់ស្តែង ។ ការអប់រំបណ្តុះបណ្តាលគុណភាព នៃការអប់រំសំខាន់ណាស់ ហើយគុណភាពនៃការអប់រំ គឺជាការកត្តាកំណត់នៃការអភិវឌ្ឍប្រទេស ដូច្នេះឆ្អឹងខ្នង នៃការអប់រំ…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា អភិបាលខេត្តថ្មី និងពលរដ្ឋខេត្ត ព្រះសី ហនុ នឹងរួមគ្នាជាកម្លាំង «ទាក់ម៉ូយវិនិយោគនិងទេសចរណ៍»

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា អភិបាលខេត្តថ្មី និងពលរដ្ឋខេត្ត ព្រះសី ហនុ នឹងរួមគ្នាជាកម្លាំង «ទាក់ម៉ូយវិនិយោគនិងទេសចរណ៍»

    ព្រះសីហនុ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ ។ នេះគឺជាការបង្ហាញក្ដីសង្ឃឹមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាន និងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារស្នាក់នៅរបស់គ្រូ និងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារស្នាក់នៅរបស់គ្រូ (អន្តេវាសិកដ្ឋានគ្រូ) មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៧០បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ដោយឡែកគរុនិស្សិត គរុសិស្សជ័យលាភី ដែលទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅ ថ្ងៃនេះ មានចំនួនសរុប ២៦៦នាក់ ស្រី ១៨១នាក់។ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញា បត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។ គរុសិស្ស-និស្សិតនេះ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់ ០នាក់ធ្ងន់ ១នាក់ ស្រាល ០នាក់ មិនគោរពសញ្ញា ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ១នាក់ មិនគោរពសិទ្ធិ ២លើក ស្លាប់ ០នាក់ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ២លើក ស្លាប់ ២នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ងងុយ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់…

  • ប្រជាជនហ្គាហ្សាកែច្នៃបន្ទះសូឡាខូចបង្កើតអគ្គិសនី

    ប្រជាជនហ្គាហ្សាកែច្នៃបន្ទះសូឡាខូចបង្កើតអគ្គិសនី

    ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនបានជួសជុលបន្ទះស្រូបពន្លឺព្រះអាទិត្យដែលខូចដោយសារសង្រ្គាមនៅជំរុំ Nuseirat ភាគកណ្តាលនៃតំបន់ហ្គាហ្សា ចំពេលដាច់ចរន្តអគ្គិសនី។ ពលរដ្ឋហ្គាហ្សារស់នៅក្នុងជំរុំម្នាក់បាននិយាយថា បន្ទាប់ពីកើតមានសង្រ្គាមអស់ពេល ៩ខែ និងការស៊ូទ្រាំរស់នៅជាមួយនឹងអាកាសធាតុក្តៅខ្លាំង ថាមពលពន្លឺព្រះអាទិត្យបានក្លាយទៅជាប្រភពមិនអាចខ្វះបាននៅគ្រប់គេហដ្ឋាន ឬហាងនានា។ លោក Baraa al-Hajj ជាអ្នកបច្ចេកទេស អាយុ ២៩ឆ្នាំ បានបញ្ជាក់ថា គ្រឿងបន្លាស់ដែលយើងប្រើសម្រាប់ជួសជុលបន្ទះស្រូបពន្លឺព្រះអាទិត្យ គឺមិនមានទេ ដូច្នេះយើងយកគ្រឿងពីបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួនពីរដែលខូច ដើម្បីរួមបញ្ចូលគ្នាជាបន្ទះមួយ ដោយផ្ទេរសមាសធាតុពីបន្ទះមួយទៅបន្ទះមួយទៀត ដើម្បីជួសជុលវាប្រើប្រាស់។ លោកបន្ថែមថា ថាមពលអគ្គិសនី គឺជារឿងមិនអាចខ្វះបានទេ ពីព្រោះមនុស្សទូទៅប្រើវាដើម្បីសាកថ្មទូរស័ព្ទ និងទំនាក់ទំនងជាមួយសាច់ញាតិរបស់ពួកគេនៅបរទេស។ ការសាកថ្មទូរស័ព្ទរបស់ប្រជាជនហ្គាហ្សាសព្វថ្ងៃនេះ មិនមែនជារឿងងាយស្រួលដូចមុននោះទេ ដោយសារតែមានការដាច់ភ្លើងអស់ពេលជាង ២៥០ថ្ងៃហើយ។ ប្រជាជនហ្គាហ្សាម្នាក់ទៀតបាននិយាយថា ក្នុងនាមជាជាងកាត់សក់ម្នាក់ ខ្ញុំពឹងផ្អែកលើថាមពលពន្លឺព្រះអាទិត្យ ដើម្បីសាកថ្មឧបករណ៍ត្រង់ឌឺរបស់ខ្ញុំ ទើបអាចធ្វើការងាររបស់ខ្ញុំបាន។ រីឯប្រជាជនហ្គាហ្សាម្នាក់ទៀតក៏បានអះអាងដែរថា មនុស្សម្នានាំគ្នាមកទីនេះដើម្បីសាកថ្មទូរស័ព្ទ និងអាគុយដែលពួកគេប្រើសម្រាប់បំភ្លឺនៅក្នុងតង់របស់ពួកគេ និងកង្ហារដែលកំពុងដំណើរការនៅខាងក្នុងតង់ ដោយសារកំដៅនៅពេលថ្ងៃ គឺមិនអាចទ្រាំទ្របានទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សម្ដេចតេជោ ផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញ​ការសិក្សា​ឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស

    សម្ដេចតេជោ ផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញ​ការសិក្សា​ឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស

    ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញការសិក្សាឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជម្រាបជូនសម្ដេចតេជោថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលសមាសភាពត្រូវបានផ្លាស់ប្ដូរ ក្នុងនោះអនុប្រធានមានចំនួន ៦រូប និងសមាជិកកើនឡើងចំនួន ៣៧រូប មកពី ៣៧ក្រសួង-ស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួង និងស្ថាប័នតែប៉ុណ្ណោះ ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសំដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។ យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយ​ពលករ​ស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញ​ពីការកើនឡើងយ៉ាង​ខ្លាំង​នៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំ​ដាច់ខាតកុំឱ្យផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំ​ដាច់ខាតកុំឱ្យផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណ

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់​លើការធា​នាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយក​ចិត្តទុកដាក់ លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស​ករណី​​គ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងស៊ី​សង ដោយការងារនេះ គណៈអភិ​បាល​ខេត្តត្រូវរៀបចំពេលវេលាដើម្បីជួប​និង​ស្ដាប់សេចក្ដីរាយការណ៍​ពីសភាព​ការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹក​នាំ​កម្លាំងអនុវត្តច្បាប់ រួមទាំងស្នង​ការខេត្ត ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍​ណែនាំ​ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់​ឱ្យបាន​នូវការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមទីសាធារណៈ លើក​លែង​តែការផ្សព្វផ្សាយនៅតាមទីតាំងឯកជនដែលទទួលបានការអនុញ្ញាត​តាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបាន​ត្រាស់បង្គាប់តែងតាំងជា អភិបាលខេត្តកំពង់ស្អឺ ជំនួស ឯកឧត្តម វ៉ី សំណាង…

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ត្រូវជំរុញការងារសហគមន៍កសិកម្ម​ទំនើបឱ្យមានប្រសិទ្ធភាពខ្ពស់

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ត្រូវជំរុញការងារសហគមន៍កសិកម្ម​ទំនើបឱ្យមានប្រសិទ្ធភាពខ្ពស់

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការពិនិត្យលើខ្លឹមសារនៃ​ក្រប​ខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 នាទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវសិក្សាឱ្យបានគ្រប់ជ្រុង​ជ្រោយ និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់លាស់​គ្រប់គ្រាន់ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា ត្រូវជំរុញការងារសហគមន៍កសិកម្ម​ទំនើបឱ្យមានប្រសិទ្ធភាព ជាពិសេសលើកទឹកចិត្តដល់សហគមន៍ទំនើប​កសិរុក្ខកម្ម ដែលអាចឱ្យកសិករធ្វើផលិតកម្មកសិកម្ម និងអាចថែរក្សា​ព្រៃឈើបានពិតប្រាកដ ។ សូមជម្រាបជូនថា កម្មវិធីខាងលើនេះមានគោលបំណងជួយខ្សែច្រវាក់​ផលិត​កម្មកសិកម្ម ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ សុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល និងអនុវិស័យព្រៃឈើ៕ ប្រភព ៖ ក្រសួងកសិកម្ម