-
ថ្នាក់ដឹកនាំ សមាជិកគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចបានបំពេញតួនាទីភារកិច្ចខ្លួន បានល្អ ដែលគណបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់ ។ នេះគឺជាការថ្លែងកោតសរសើរ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម បានបញ្ជាក់ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងពីរ៖ (ទី១) តាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រសួង ដែលសម្រេចបានក្នុងរយៈពេល ១០ខែ នាពេលកន្លងមក និង (ទី២) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងបន្ថែម (ជាលើកទី២) ស្របតាមស្មារតីនៃសេចក្ដីណែនាំរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណសមាជិកគណៈកម្មាធិការគណបក្សក្រសួងស្ថាប័ន។ ឯកឧត្តមប្រធាន បានវាយតម្លៃលទ្ធផលបោះឆ្នោតបំពេញបន្ថែមបានប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ ត្រឹមត្រូវ ទទួលយកបាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងអបអរសាទរចំពោះបេក្ខជន…
-
ព្រះករុណាព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យរុក្ខទិវានៅខេត្តតាកែវ

ភ្នំពេញ៖ពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៤ នឹងប្រារព្ធនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនាតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងផ្តល់ជូនសាធារណជន នូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំដើម្បីជួយស្តារឡើងវិញនូវផ្ទៃដី ៣០ហិកតា។ ពិធីរុក្ខទិវា ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដែលជាធម្មតាត្រូវបានសម្គាល់ដោយពិធីដាំដើមឈើដែលដឹកនាំដោយព្រះមហាក្សត្រ ឬតំណាងតំណាងរាជវង្ស។ការប្រារព្ធពិធីនេះ គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។ពិធីនេះក៏បានប្រារព្ធឡើងវិញជារៀងរាល់ឆ្នាំនៅទូទាំងរាជធានី ខេត្តចាប់ពីឆ្នាំ១៩៩២។ ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់ជាតិចំនួន៣លើកមកហើយកាលពីឆ្នាំ១៩៩៣ ,២០០៨ និង២០១៤។ នៅពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍ ទិវារុក្ខទិវាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការដឹងគុណចំពោះបេតិកភណ្ឌធម្មជាតិរបស់ប្រទេស។ ដោយមានការចូលរួមពីព្រះមហាក្សត្រ ការប្រារព្ធពិធីឆ្នាំនេះ ប្រាកដណាស់ថានឹងជំរុញឱ្យមានការខិតខំប្រឹងប្រែងដាំដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស៕ដោយ៖ដេប៉ូ
-
ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារ អបអរសាទរខួប ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ០៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤) ។ ក្នុងព្រះរាជសារដែលឡាយលេខានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលថា៖ នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ០៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរ គង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ…
-
ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារ អបអរសាទរខួប ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៤) ។ ក្នុងព្រះរាជសារដែលឡាយបង្ហោះលេខានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលថា៖ នៅក្នុងឱកាសខួបជាប្រវត្តិ ប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្ខំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ ) ។ សម្ដេចធិបតី បានលើកឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖ ១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ យុវជនត្រូវររក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាង និងខិតខំបង្កើតសមិទ្ធផលថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ

(ភ្នំពេញ)៖ តួនាទី និងកាតព្វកិច្ចចំពោះប្រទេសជាតិ ក្នុងនាមជាយុវជនត្រូវររក្សាសមិទ្ធផលនានាដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងមក និងត្រូវខិតខំបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីជាកម្លាំងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ បន្សល់ទុកនូវសមិទ្ធផលល្អៗសម្រាប់អ្នកជំនាន់ក្រោយ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយអតីតសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាលចំនួន ១០នាក់ ក្នុងនោះអតីតសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥នាក់ និងអតីតសិស្សមន្ត្រីក្រមការចំនួន ៥នាក់ ដែលបានចូលមកបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្តីរាជការក្រសួងអធិការកិច្ច នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្អូនៗជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់«កម្ពុជាក្នុងបេះដូងខ្ញុំ» និងសិស្សមន្ត្រីក្រម ការ ជំនាន់ «ប្រជាជាតិជាចម្បង» នៃសាលាភូមិរដ្ឋបាល មកបំពេញការងារនៅក្រសួងអធិការកិច្ច និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ប្អូនៗដែលបានប្រលងជាប់ និងបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានអរគុណចំពោះការចូលរួមមកបម្រើការងារជាមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងរចនាសម្ព័ន្ធស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តម្រូវជាការចាំបាច់នូវការប្តូរ ឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលបំណងបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ពង្រឹងអភិបាលកិច្ច…
-
កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី៦ កក្កដា ឆ្នាំ២០២៤ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង…
-
U.N៖ ជោគជ័យនៃសន្តិភាពរបស់កម្ពុជា បានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

(ភ្នំពេញ)៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ ហើយភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន ។ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែទ នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤ ។ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់ ។ ពិសេស អង្គការសហប្រជាជាតិបន្តការគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ ។ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខ ។ ជាការឆ្លើយតប…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ វិស័យឯកជន រួមចំណែកបំពេញនូវទស្សនវិស័យជាមួយរាជរដ្ឋាភិបាល ក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញ ជាទីក្រុងទំនើប

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាវិស័យឯកជន បានរួមចំណែកបំពេញនូវ ទស្សន វិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញ ឱ្យក្លាយជាទីក្រុងទំនើប និងល្អត្រកាល ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធជាផ្លូវការនូវអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម Royal Group Platinum ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម Royal Group Platinum ដែលជាអគារដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ និងត្រូវបានបើកសម្ពោធជាផ្លូវការនាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះមិនគ្រាន់តែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ថាបនិកអគារ ហើយអគារនេះក៏ជានិមិត្តរូបនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមទាំងប្រជាជាតិទាំងពីរផងដែរ។ ឯកឧត្តមបានស្នើសុំឱ្យប្រទេសសិង្ហបុរីបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា និងកម្ពុជាដែលជាទីផ្សារមួយដែលមានស្ថិរភាព និងជាសហគមន៍ នៃអ្នកវិនិយោគដែលមានភាពជឿជាក់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ថ្វីត្បិតតែកម្ពុជាគឺជាប្រទេសដែលងើបចេញផុតពីគំនរផេះផង់នៃសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាបានកសាងនិងអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្ន គឺមិនមានប្រទេសច្រើននោះទេដែលទទួលបានជោគជ័យបែបនេះ ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-
អ្នកចូលរួមនឹងទទួលបានកូនឈើក្នុងមួយនាក់ ១០ដើម នាថ្ងៃពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ នៅមុខក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ។ ជាមួយនិងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកទស្សនាការតាំងពិព័រណ៍ផ្សព្វផ្សាយ ដោយអ្នកចូលរួមនិងទទួលបានកូនឈើក្នុងមួយនាក់ ១០ដើម ដើម្បីយកទៅដាំនៅគេហដ្ឋាន ទីសាធារណៈ វត្តអារាម សាលារៀន ដោយឥតគិតថ្លៃ ។ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យើងមានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៧,៥០០ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានី ខេត្ត អង្គការដៃគូមួយចំនួនជួយ ៧០០០ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៥០០ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនបងប្អូនប្រជាពលរដ្ឋ។…