-
ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី “រុក្ខទិវា” ក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃ

(តាកែវ)៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” ក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំ ដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើង ឱ្យបានគង់ វង្សរហូតតទៅ ។ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលដូច្នេះក្នុងឱកាសយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី រុក្ខទិវា ៩កក្កដា នៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្ដេចពញាចក្រី ហេង…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តទាំងឡាយសើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង និងព្រមានជនឈរពីក្រោយបទល្មើសធនធានធម្មជាតិប្រញាប់ដកខ្លួន

កំពង់ធំ៖ ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បន្តថា ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។ ក្រៅពីប្រធានបទស្ដីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានរម្លឹកអង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់…
-
អភិបាលខណ្ឌច្បារអំពៅ ៖ ណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាអនុវត្តបទបញ្ជាសម្ដេចនាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បាអំពៅ បានលើកឡើងថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភទ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង ។ នេះជាការក្រើនរំឭករបស់លោកអភិបាលខណ្ឌបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅកាលពីនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ ,លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោក-លោកស្រី ជាប្រធានការិយាល័យ និង លោក-លោកស្រី ជាចៅសង្កាតទាំង៨ ។ លោកអភិបាលបានលើកឡើងបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។តែដើម្បីឆ្លើយតបទៅនិងក្តីកង្វល់នេះ សូមអោយកម្លាំងគណៈបញ្ជការឯកភាពខណ្ឌ និងសង្កាត់ទាំង៨ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ ចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញងាយរងគ្រោះដោយបញ្ហាគ្រឿងញៀន ចុះល្បាតតាមមូលដ្ឋានជាប្រចាំ ។ មួយវិញ ទៀតចំពោះមន្ត្រីរាជការដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀនគឺត្រូវតែបណ្តេញចេញជាបន្ទាន់ពីអង្គភាព ដោយមិនទុកឱ្យនៅធ្វើការទៀត ១១ឡើយ ។ លោកអភិបាលខណ្ឌក៍បានណែនាំទៅដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ បន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ។ បញ្ហាក្មេងទំនើងត្រូវគ្រប់គ្រងមុខសញ្ញាក្មេងទាំងនោះឱ្យបានដោយប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយលោក លោកស្រីជាចៅសង្កាត និយាយជារួមត្រូវរួមគ្នាអនុវត្តអោយមានប្រសិទ្ធភាព ។ ត្រូវចុះសហការជាគណៈគ្រប់គ្រងសាលារៀនចាប់ពីអនុវទ្យាល័យរហូតដល់វិទ្យាល័យ…
-
ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតី ពិធីបុណ្យ រុក្ខទិវាជាតិ ៩កក្កដា នៅខេត្តតាកែវ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យ រុក្ខទិវាជាតិ ៩កក្កដា នៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈខេត្តតាកែវ ធ្លាប់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍រុក្ខទិវាថ្នាក់ ជាតិ ចំនួន ៣លើកមកហើយ គឺនៅឆ្នាំ១៩៩៣ , ២០០៨ និងឆ្នាំ២០១៤ ។ ពិធីរុក្ខទិវា ៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គ នៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិធី “រុក្ខទិវា” ចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី…
-
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍អញ្ជើញចូលរួមសិក្ខាសាលាលើកទី១៦ និងកិច្ចប្រជុំសកលស្តីអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនា សម្ព័ន្ធព័ត៌មានសំខាន់ៗនៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាលើកទី១៦ និងកិច្ចប្រជុំសកលស្តីអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ(Meridian Conference on Critical Information Infrastructure Protection – CIIP) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ។ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធ ទូទាំងសកលលោក។ ប្រភពក្រសួងប្រៃសណីយ៍បានឳ្យដឹងថា សិក្ខាសាលានិងកិច្ចប្រជុំអំពីកិច្ចសហការក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនេះ បានផ្តោតយកចិត្តទុកដាក់លើការពិភាក្សាសំខាន់ៗមួយចំនួនមានជាអាទិ៍ យុទ្ធសាស្រ្តក្នុងការការពារលើហេដ្ឋារចនាសម្ព័ន្ធពត៍មានសំខាន់ៗ, យន្តការនៃការបង្កើនកិច្ចសហការជាដៃគូពីមជ្ឈដ្ឋាននានារួមមាន សហគមន៍ វិស័យអប់រំ និងវិស័យឧស្សាហកម្មនិងការរក្សាភាពធន់លើការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ៕ ដោយៈង៉ាន់ ទិត្យ
-
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំពិធីបុណ្យផ្កាយក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC សហការជាមួយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញនឹងប្រារព្ធពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្កាយ ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ អាន: ពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្កាយ នឹងមានវត្តមានចូលរួមពី ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តយសតំណាងពីស្ថាបនជាតិ ស្ថាបនជប៉ុនក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត។ លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបញ្ជាក់ថា ពិធីបុណ្យតាណាបាតាក់ ឬ បុណ្យផ្តាយ ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ។ជារៀងរាល់ឆ្នាំគេធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ដើម្បីរំលឹកដល់ការជួបគ្នានៃស្នេហាតារាពីរដួង ឈ្មោះ អូរិហ៊ីម៉ិ (Orihime) និងហ៊ីកូបូហ្ស៊ី (Hikoboshi) ដែលអ្នកទាំងពីរត្រូវបានបំបែកបំបាក់ដោយ ទន្លេអាម៉ាណូហ្កាវ៉ា (Amanogawa river) ដែលបង្កើតឡើងដោយ កាមិសាម៉ា…
-
សំឡេងគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ ពីខេត្តបាត់ដំបង

បាត់ដំបង៖គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រទី១នៅកម្ពុជាក្រោមគំនិតផ្ដួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកនេះធ្វើឱ្យសម្រេចនាពេលអនាគតហើយគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ ដូចជាបណ្ដាខេត្តដទៃដែរ ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។អ្វីដែលថ្នាក់ដឹកនាំនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈ បាត់ដំបងចង់ឃើញ គឺការបើកការដ្ឋានជីកព្រែកនេះឱ្យបានលឿនបំផុត ដើម្បីផ្តល់ឱកាសជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ដោយឡែក តំណាងប្រជាពលរដ្ឋក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបងវិញ ក៏បានបង្ហាញពីអារម្មណ៍និងទស្សនៈរបស់ខ្លួនផងដែរគឺគាំទ្រយ៉ាងពេញទំហឹង។ សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពតនិងខេត្តកែបមានប្រវែង១៨០គីឡូម៉ែត្រ។ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនផ្លូវសមុទ្រដែលអាចកាត់បន្ថយតម្លៃដឹកជញ្ជូន,កាត់បន្ថយទាំងពេលវេលា ,ចម្ងាយនិងការកកស្ទះក៏ដូចជាកាត់បន្ថយនូវនីតិវិធីនិងបែបបទសម្រាប់នាវាក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។មិនតែប៉ុណ្ណោះថែមទាំងបង្កើតបាន ជាតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ច ពិសេសការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងពង្រីកនូវតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រវារីវប្បកម្មនិងចិញ្ចឹមសត្វ ព្រមទាំងជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សានិងកាន់ តែជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក។ជួយជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្មកាន់តែជំរុញនូវការរីកចម្រើនអចលនទ្រព្យ ការវិនិយោគ និងបង្កើនឱកាសការងារផ្សេងៗ…។ល។ ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យមានការរៀបចំបាញ់កាំជ្រួច និងទូងស្គរ នៅគ្រប់ទីកន្លែង ដែលអាចធ្វើទៅបាន នៅថ្ងៃបើកការដ្ឋានជីកព្រែកថ្ងៃទី៥ ខែសីហា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងថា កម្ពុជា និងបារាំង បានមើលឃើញពីភាពជាដៃគូដ៏ស៊ីជម្រៅដែលបានកសាងឡើងជាង១៨០ ឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងបារំាងកាន់តែកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង។ តាមរយះទំនាក់ទំនងនេះ កម្ពុជាបារាំងបានបង្កើតទំនាក់ទំនងដ៏មានអត្ថន័យដោយផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក និងការស្វែងរកការបណ្តាក់ទុនរួមគ្នាជាដើម។ អ្នកឧកញ៉ា មានជំនឿថា កម្ពុជា បារំាង រួមគ្នាបើកទំព័រថ្មី នៃវិបុលភាពរួមគ្នានៅអាស៊ីអាគ្នេយ៍។ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញក្តីរីករាយ ដែលវេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងកម្ពុជា…
-
កម្ពុជា កំពុងខិតខំផលិតធនធានមនុស្សតាមរយៈជំរុញការសិក្សាក្នុងប្រទេស និងផ្ដល់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ ស២ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបណ្ដុះធនធានមនុស្សឲ្យបានកាន់តែច្រើន តាមរយៈការជំរុញឲ្យមានការសិក្សា នៅក្នុងប្រទេស ព្រមទាំងផ្ដល់ ឬស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិត បានទៅសិក្សានៅក្រៅប្រទេស ។ ក្នុងពិធីសំណេះសំណាលជាមួយអាណាព្យាបាល និងនិស្សិតអាហារូបករណ៍ជាង ១០០នាក់ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ប្រទេសថៃ ឆ្នាំ២០២៤-២០២៥ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់ ។ ឯកឧត្តមបន្តថា ជាក់ស្ដែង ការផ្ដល់នូវអាហារូបករណ៍ដល់សិស្សនិស្សិត ទៅសិក្សាបន្តនៅប្រទេសថៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ នឹងកាន់តែធ្វើឲ្យកម្ពុជា ទទួលបាននូវធនធានមនុស្សបន្ថែម ហើយបន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ ហើយចូលរួមជាមួយរាជរដ្ឋាភិបាល…
-
លោក ជិន ប៊ុនធឿន ត្រូវបានតែងតាំងជាប្រធាន គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖លោក ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញត្រូវបានតែងតាំងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ ប្ញស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវបាន តែង តាំងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ មូលដ្ឋាន ខណ្ឌប្ញស្សីកែវ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។ លោក ជិន ប៊ុនធឿន ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តដាច់ខាតតាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ ខិតខំស្វែងយល់ក្តាប់ជាប់នូវលក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្សគោលការណ៍ សេចក្តីសម្រេច សេចក្តីណែនាំនានារបស់គណៈកម្មាធិការកណ្តាលគណបក្ស និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដើម្បីកំណត់ទិសដៅ ភារកិច្ច គោលការណ៍ និង…