-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសសន៍ លើកឡើងនៅ ក្នុងបណ្តាញសង្គមហ្វេសបុកថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទី គ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ នៃក្រសួងបរិស្ថាន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមកម្មវិធីដាក់តាំង បង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និង វេទិកាកេសរកូលជាតិលើកទី៤ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅក្រសួង បរិស្ថាន ។ កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។ សូមជម្រាបថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួន នាពេលនេះ គឺជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖ ការប្រារព្ធពិធី « ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពតាមសំណើរបស់កូនប្រុសលោកតា គង់ ណៃ សុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានឯកភាពតាមសំណើរបស់កូនប្រុសលោកតា គង់ ណៃ សុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន ។ សម្ដេចបន្តថា ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ ។ សម្ដេចធិបតី បានជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ ។ សូមរំលឹកថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាមរតកមនុស្សរស់…
-
សម្តេច ម៉ែន សំអន ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញា បន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ឲ្យកាន់ តែខ្លាំងក្លារឹងមាំថែមទៀត

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម នៅវិមាន ៧មករា នារសៀល ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វិមាន៧មករា ។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍លើកឡើងថា ឆ្លងកាត់តាមវគ្គបណ្តុះបណ្តាលរយៈពេល ១០ថ្ងៃនេះ សិក្ខាកាមបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីលក្ខណៈពិសេសេជាប្រវត្តិសាស្ត្រមិន អាចខ្វះបាន អំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាម នូវប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ចាប់តាំងពីបុព្វហេតុតស៊ូរំដោះជាតិឱ្យរួចផុតពីនឹមអាណានិគមនិយម រហូតដណ្តើមបាន ឯករាជ្យ សេរីភាព និងកសាងអភិវឌ្ឍប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ បានក្លាយទៅជាយន្តការសម្រាប់បន្តបង្កើតអនុស្សាវរីយ៍ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធក្នុងស្រទាប់យុវជនជំនាន់ថ្មី ជាពិសេស ការសម្រេចឱ្យបាន នូវ «ប្រទេសបីគោលដៅទេសចរណ៍រួមតែមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសនីមួយៗ ក្នុងស្មារតីសាមគ្គីភាព ភាពជាអ្នកជិតខាងល្អ បងប្អូនល្អ និងកិច្ចសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយ…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការផ្តល់កូនឈើ ឥតគិតថ្លៃ ជាការបើកទំព័រថ្មីសម្រាប់ជំរុញដល់ការសម្រេចបាននូវគម្របព្រៃឈើ៦០ភាគរយក្នុងឆ្នាំ២០៥០

ភ្នំពេញ៖ ការតាំងពិព័រណ៍ និង ចែកកូនឈើ ជូនដល់សារធារណជនដោយឥត គិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំង ផ្ទាល់ខ្លួន នាពេលនេះ គឺជា ការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ ២០៥០។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈក្នុងឱកាសប្រារព្ធពិធី “ពិព័រណ៍ផ្សព្វផ្សាយ និង ចែកកូនឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” ទីស្តីការក្រសួងបរិស្តាននៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤បានថ្លែងថា ៖ ការរៀបចំនូវព្រឹត្តិការណ៍នេះដែរគឺជាការ បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍ នៃ ព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និង ការចូលរួមដោយផ្ទាល់ក្នុង ការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ដែរថា ៖ ព្រៃឈើ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីដែលមានគុណតម្លៃវិសេសវិសាលណាស់ សម្រាប់សេដ្ឋកិច្ច…
-
រដ្ឋមន្រ្តីក្រសួងការបរទេសទទួលជួបក្រុមនិស្សិតជ័យលាភី JDS ជំនាន់ទី២៤ “

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកាលពីព្រឹកថ្ងៃទី១០ ខែកក្កដាបាន អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ជប៉ុន ហៅកាត់”JDS ជំនាន់ទី២៤ “ចំនួន ២៥រូប ដឹកនាំដោយលោកស៊ឹម សុខចំរើន ជាប្រធានក្រុមចូលជួបសម្តែងការគួរសមនិងសុំការណែនាំ នៅទីស្តីការក្រសួង ។ កញ្ញា ឡោ សេងនាថ មន្ត្រីបម្រើការនៅក្រសួងការបរទេសផ្ទាល់ ជាតំណាងប្រធាននិស្សិត “JDS ជំនាន់ទី២៤ “បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអនុញ្ញាតដល់កក្រុមនិស្សិត ជ័យលាភី អាហារូបករណ៍ JDS ជំនាន់ទី២៤ ចូលជួបសម្តែងគារវកិច្ច និងយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុននឹង ចេញទៅបន្តការសិក្សានៅប្រទេសជប៉ុននាពាក់កណ្តាល ខែសីហា ខាងមុខ។កញ្ញា ឡោ សេងនាថ បានជម្រាបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីអាហារូបករណ៍ JDS និងសាវតាក្រុមនិស្សិតជ័យលាភី ។កម្មវិធីអាហាររូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់រដ្ឋាភិបាលជប៉ុន (ជាភាសា អង់គ្លេស Japanese Grant Aid for Human Resource Develop…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ចើញប្រកាសតែងតាំងឯកឧត្តម សុខ សូកាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់

(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ដែល ឯកឧត្តម សុខ សូកាន ជាប្រធាន។ ពិធីប្រកាសនេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សរុបប្រមាណ ៤២០នាក់ ។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ ជំរុញដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវធ្វើការពិភាក្សាគ្នាដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុច ខ្សោយធ្វើការកំលម្អការងារ ដើម្បីទទួលបានជោគជ័យនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្ថែមថា រដ្ឋាភិមានការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសថ្នាក់ដឹកនាំកំពូល តាមរយៈនេះ រដ្ឋាភិបាលថ្មី និងមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានកន្លងមកហើយ ។ ឯកឧត្តម បញ្ជាក់បន្តថា ការចេញដំណើរនៅឆ្នាំ២០២៤នេះ គឺជាការកែទម្រង់លើចំណុចដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសគឺការកែទម្រង់ការអប់រំ សុខាភិបាល ការកែទម្រង់រដ្ឋបាលសាធារណៈ…
-
ប្រធានរដ្ឋវៀតណាម គ្រោងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅ កម្ពុជា រយៈពេល ពីរថ្ងៃ ក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម…
-
អភិបាលខេត្តកំពង់ធំចូលកាន់តំណែងភ្លាម សមាគមធំៗពីប្ដេជ្ញាចូលរួមអភិវឌ្ឍវិស័យអាទិភាពទាំង៧ក្នុងខេត្ត

កំពង់ធំ៖ សមាគមធំៗចំនួនពីរ គឺសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានៅថ្ងៃទី៩ ខែកក្កដានេះ បានចូលជួបសម្ដែងការគួរសមនិង អបអរសាទរចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។ថ្នាក់ដឹកនាំនៃសមាគមទាំងពីរបានប្ដេជ្ញាសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាទិភាពរបស់ខេត្ត។គួរជម្រាបថាឯកឧត្តម នួន ផារ័ត្ន ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ហើយនាថ្ងៃទី៨ ខែកក្កដា ឯកឧត្តម នួន ផារ័ត្ន ក៏ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំជាផ្លូវការ។នាឱកាសនោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយលោកអភិបាលខេត្តថ្មី អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តកំពង់ធំ ដើម្បីរួមចំណែកធ្វើឱ្យវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តការរីកចម្រើនថែមទៀត។ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់លើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម កសិឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ អាជីវកម្ម (អាជីវករតាមផ្សារ តាមផ្លូវ និងមូលដ្ឋានផ្សេងៗ) វិនិយោគ ក៏ដូចជាការងារពាក់ព័ន្ធនឹងយុវជន។ លោកសមូហកបណ្ឌិត ឡី សុភាព…
-
ដាំកូនឈើមួយពាន់ដើមនៅបញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥

បន្ទាយមានជ័យ៖ កូនឈើចម្រុះចំនួនជាងមួយពាន់ដើមត្រូវបានដាំនៅបញ្ជាការដ្ឋានរថក្រោះប្រចាំទិសយោធភូមិភាគទី៥ នៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។ សកម្មភាពនេះជាការចូលរួមក្នុងពិធីរុក្ខទិវា៩កក្កដា លើកទី២៩ផងដែរ។ ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនិងជាមេបញ្ជាការប្រចាំទិសយោធភូមិភាគ៥បានបញ្ជាក់ថា កាលដើមឡើយទីបញ្ជាការដ្ឋានរថក្រោះទីនេះ ជាតំបន់ភ្នំ។ដោយអនុវត្តនូវគោលនយោបាយព្រៃឈើ និងតាមការផ្សព្វផ្សាយពីក្រសួងបរិស្ថាន ដែលបំផុសនិងជំរុញដល់មហាជន ,កងកម្លាំងដាំដើមឈើឡើងវិញនោះ បញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥បានដាំកូនឈើរយដើមនៅជុំវិញទីបញ្ជាការដ្ឋានរាប់រយដើមរួចមកហើយ។សម្រាប់ពេលនេះបានដាំកូនឈើ ចំនួនមួយពាន់ដើមថែមទៀតដើម្បីប្រែក្លាយទីបញ្ជាការដ្ឋានរថក្រោះឱ្យតំបន់បៃតង និងមានបរិស្ថានល្អ។ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានញ្ជាក់ថា ការដាំកូនឈើថ្ងៃនេះស្របឱកាសរុក្ខទិវាជាតិនាថ្ងៃ៩កក្កដា។ចលនាដាំកូនឈើនេះទៀតសោតជាការស្ដារសម្បទាព្រៃឈើនៅទូទាំងប្រទេស ។ដោយឡែកខេត្តបន្ទាយមានជ័យនឹងធ្វើឱ្យមានធម្មជាតិស្រស់បំព្រង ។ចំណែកលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានអំនាវឱ្យបន្តចលនាដាំកូនឈើឱ្យក្លាយទៅជាទម្លាប់ការដាំនៅក្នុងសហគមន៍ ឬមូលដ្ឋាន ដោយការស្រឡាញ់ ថែទាំរក្សាការពារដើមឈើ ដែលបានដាំនេះ។ សូមបញ្ជាក់ថា កូនឈើដែលបានយកមកដាំមានប្រភេទ គ្រញូង បេង នាងនួន ច័ន្ទន៍គិរី ក្ងោក ជាដើម។ សរុបចំនួនមួយពាន់ដើម ៕ដោយ៖ គៀន ច័ន្ទហ៊ីន