-
ឯកឧត្តម ហួត ហាក់ ណែនាំឱ្យសមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ប្រជាជន និងគាំទ្រគណបក្សដោយឥតងាករេ

ភ្នំពេញ៖ ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលបន្ថែមទៀតជូនបក្ស និងរដ្ឋ, ជាពិសេសយោងតាមចក្ខុវិស័យទាំង៤ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានណែនាំឱ្យ សមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ប្រជាជន និងគាំទ្រគណបក្សដោយឥតងាករេ។ ត្រូវពង្រឹងរបៀបរបបការងាររបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ត្រូវពិនិត្យនិងវាយតម្លៃ តួនាទីនិងភារកិច្ចរបស់សមាជិកបក្សនីមួយៗឡើងវិញ និងពង្រឹងការបំពេញតួនាទីភារកិច្ច ឱ្យកាន់តែសកម្មថែមទៀត ត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់អង្គការចាត់តាំងបក្ស ដែលបង្កបរិយាកាសសុខដុមនីយកម្មនៅគ្រប់លំដាប់ថ្នាក់ ដែលជាចក្ខុវិស័យទី៤ របស់ក្រសួង។ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច។ ឯកឧត្តម បានគូសបញ្ជាក់ថា ថ្ងៃនេះជាគឺលើកទី៦ នៃការរៀបចំពិធីសំណេះសំណាល និងកិច្ចប្រជុំផ្សេងៗក្នុងក្របខណ្ឌគណៈកម្មាធិការគណបក្សក្រសួងអធិការ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលកន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គណបក្សបានរៀបចំមីទ្ទីងដ៏ធំ នៅវិមាន ៧មករា ជាការជួបជុំរវាងថ្នាក់ដឹកនាំ…
-
ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីសមាគមវៀតណាម

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីទទួលបន្ទុកអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីសមាគមវៀតណាម ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចាន់ វិចិត្រ
-
ឯកឧត្តម សុខ សូកេន អញ្ជើញក្នុងពិធីបើកជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ- ទីក្រុងហាណូយ

ផ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីទទួលបន្ទុកអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជេីញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកជើងហោះហើរត្រង់រវាង រាជធានីភ្នំពេញ (ប្រទេសកម្ពុជា) – ទីក្រុងហាណូយ (ប្រទេសវៀតណាម) របស់ក្រុមហ៊ុនអាកាសចរវៀតណាម និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា-វៀតណាម «ប្រទេសពីរ គោលដៅមួយ» របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន Vietnam Airline JSC សមាគមទេសចរណ៍កម្ពុជា (CATA) និងក្រុមហ៊ុនទេសចរណ៍ Saigontourist Group ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ចាន់ វិចិត្រ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អគ្គនាយកក្រុមហ៊ុន BYD នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Liu Xueliang អគ្គនាយក ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ ៧០ប្រទេស។ នៅទ្វីបអាស៊ី ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន ថៃ ឥណ្ឌា និងឥណ្ឌូណេស៊ី។ ក្រុមហ៊ុន BYD Asia…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋាន ត្រូវរួមគ្នាបម្រើប្រជាជន ធ្វើឱ្យខេត្តស្វាយរៀងក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆមាសទី១ និងរបាយការណ៍លទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅស្នាក់ការគណបក្ស ប្រជាជនខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួម ៦៥០នាក់ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ពាំនាំ នូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំគណបក្ស ជូនចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់បំផុតជូនដល់ ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត…
-
ប្រធានរដ្ឋវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញាណខ័ននៅវិមានឯករាជ្យ មណ្ឌមព្រះបរមរូបសម្ដេចព្រះបរមរតនកោដ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញបន្តបំពេញទស្សនកិច្ចផ្លូវរដ្ឋថ្ងៃទី២ នៅព្រះរាជាណាចក្រកម្ពុជា ដោយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញាណខ័ននៅវិមានឯករាជ្យ មណ្ឌមព្រះបរមរូបសម្ដេចព្រះបរមរតនកោដ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម ។ ឯកឧត្តម តូ ឡឹម (To Lam) ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម បានអញ្ជើញចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ និង ព្រះអម្ចាស់ក្សត្រី

(ថៃ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ ថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អមដំណើរដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា ថៃ និង ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រនិ ងព្រះអម្ចាស់ក្សត្រី សព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនេះ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ជ្រាលជ្រៅ នៃរាជវង្សានុវង្សប្រទេសទំាងពីរ ទំនាក់ទំនងស្អិតល្មួត រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល រដ្ឋសភា និងរដ្ឋសភា ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើរបាយការណ៍លទ្ធផល ការងារចុះមូលដ្ឋាន ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ អំពីលទ្ធផលការងារចុះមូលដ្ឋាន ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ សូមជម្រាបថា នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ (១) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល។ (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើន សាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព ។ (៣)…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អភិបាលរាជធានី-ខេត្ត ត្រូវទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

ត្បូងឃ្មុំ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសយកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យ របស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ ។ ក្នុងពិធីប្រកាសមុខតំណែង ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាល ថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់…
-
ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម សហប្រតិបត្តិការបច្ចេកទេសលើការ អភិវឌ្ឍសហគមន៍ កសិកម្ម ទំនើបនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ កិច្ចសហការនេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់សហគ្រិនខ្មែរ និងមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោមកិច្ចសហការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោត លើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោត លើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា ដើម្បីសម្រេចបាននូវគោលបំណងបង្កើនភាពប្រកួតប្រជែងនៃកសិកម្មកម្ពុជា តាមរយៈការចងក្រង និងប្រមូលផ្តុំការធ្វើផលិតកម្មរួមគ្នាប្រកប ដោយ ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕…