Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការប្រកួតកីឡា គុនចម្រុះជើងឯកអាស៊ី លើកទី២

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការប្រកួតកីឡា គុនចម្រុះជើងឯកអាស៊ី លើកទី២

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ នៃការ​ប្រកួតយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកអាស៊ីលើកទី២ វិមានពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក, រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ ។ ក្នុងកម្មវិធីបើកការប្រកួតគុនចម្រុះ ជើងឯកអាស៊ីលើកទី២នេះ មានទស្សនីយភាព នៃការសម្តែងយុទ្ធគុនចម្រុះ នៃខ្មែរបុរាណប្លែកៗ និងពុំដែលមានក្នុងពិធីបើកពីមុនមកនោះឡើយ។ ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមសម្ដែងចំបាប់បុរាណ, គុនខ្មែរ, យុទ្ធគុនវាយខែល, គុនល្បុក្កតោ, ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលនឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ដើម្បីផ្សព្វផ្សាយដល់បរទេស អំពីយុទ្ធគុនពិសេស សម្បូរបែប ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សរ សុពុត្រា អតីតអភិបាលរងខេត្តកំពង់ស្ពឺ ជាអភិបាល ថ្មី នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលផ្ទេរទៅកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរឯកឧត្តម ស្វាយ សំអ៊ាង ដែលក្នុងរយៈកាលកន្លងមកនេះ បានដឹកនាំនិងសម្របសម្រួលជាមួយតួអង្គ និងភាគីពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងក្របខណ្ឌខេត្តបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផលនានាជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល។ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរ និងបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ឯកឧត្តម សរ សុពុត្រា នឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធក្នុងការដឹកនាំ ការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត និងស្នើភាគីពាក់ព័ន្ធក្នុងខេត្តផ្តល់ការគាំទ្រនិងចូលរួមដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល…

  • អភិបាលរាជធានីភភ្នំពេញ ឱ្យបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាម​បណ្តោយ​ផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ

    អភិបាលរាជធានីភភ្នំពេញ ឱ្យបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាម​បណ្តោយ​ផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន ១៣គម្រោង ដែលបាន និងកំពុងអនុវត្ត ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន ១៣គម្រោង ។ ឯកឧត្ដឃួង ស្រេង ក៏បានណែនាំឱ្យ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន…

  • គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់ប្រទេសថៃ ដោយសុខ​សុវត្ថិ​ភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីម្ចាស់ផ្ទះ

    គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់ប្រទេសថៃ ដោយសុខ​សុវត្ថិ​ភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីម្ចាស់ផ្ទះ

    (ថៃ)៖ នៅពេលអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាថៃដឹកនាំដោយ ឯកឧត្តម ភិជិត ឈួមួងផាន់           ( Pichet Chuamuangphan) អនុប្រធានទី២ នៃសភាតំណាងរាស្រ្តថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានោះ ក៏មានវត្តមានឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្រ្តីស្ថានទូត ជាច្រើនរូបទៀតផងដែរ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា…

  • ក្រសួងបរិស្ថានបង្ហាញយុទ្ធនាការជំហានទីបីស្តីពី «ការទុកដាក់ និងការញែក​សំរាម» ដែលជាយុទ្ធសាស្រ្តភាពស្អាត នៅកម្ពុជាឆ្នាំ២០២៥

    ក្រសួងបរិស្ថានបង្ហាញយុទ្ធនាការជំហានទីបីស្តីពី «ការទុកដាក់ និងការញែក​សំរាម» ដែលជាយុទ្ធសាស្រ្តភាពស្អាត នៅកម្ពុជាឆ្នាំ២០២៥

    (ភ្នំពេញ)៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការ ជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើង ទទួលបានភាពស្អាត តាមដងវីថិ និងតាមទីសាធារណៈគ្មានសំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។ ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មុខទីស្ដីការក្រសួងបរិស្ថាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា៖” យុទ្ធនាការ ដែលក្រសួងដាក់ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាត ដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង ។ កាលបើសិស្សានុសិស្ស យុវជន កម្មករ និងកម្មការិនី គាត់ឈប់ប្រើ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកហើយ កូនគាត់ ចៅគាត់ ក៏ឈប់ប្រើថង់ប្លាស្ទិកជាច្រើនជំនាន់តរៀងទៅ”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងថា សរសរស្ដម្ភទីមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត…

  • JMAS សរសើរ CMAC ដែលបានបោសសម្អាតមីន ប្រកបដោយជំនាញ​វិជ្ជាជីវៈ និងវិន័យខ្ពស់

    JMAS សរសើរ CMAC ដែលបានបោសសម្អាតមីន ប្រកបដោយជំនាញ​វិជ្ជាជីវៈ និងវិន័យខ្ពស់

    (ភ្នំពេញ)៖ ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ។ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១កក្កដា ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ព ស្វ័យការពារជប៉ុន បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ គឺចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយ ដែលមានសសរស្តម្ភសំខាន់បី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ គឺចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយ ដែលមានសសរស្តម្ភសំខាន់បី

    (ភ្នំពេញ)៖ យោងតាមសារលិខិតក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដែលទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ថា ដើម្បីរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ គឺចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយ ដែលមានសសរស្តម្ភសំខាន់បី ក្នុងនោះរួមមាន៖ (១) ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឌីជីថលភាវូបនីយកម្ម តាមរយៈការវិនិយោគ បន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទំនើប និងធនធានមនុស្សដែលអាចឱ្យយើងប្រមូល រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងដែលអាចយកមកប្រើប្រាស់បាន។ (២) ការបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ តាមរយៈការបង្កើនសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង និងប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ។ ការជំរុញអក្ខរកម្មទិន្នន័យនេះ អាចផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពរបស់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីស្វែងរកការគាំទ្រ និង ចូលរួមរៀបចំអនាគតសហគមន៍របស់ខ្លួន។ (៣) ការលើកកម្ពស់ក្រមសីលធម៌ទិន្នន័យតាមរយៈការធ្វើឯកជនភាពទិន្នន័យ ដោយប្តេជ្ញាអនុវត្ត ការការពារសិទ្ធិយ៉ាងមុតមាំ ដូចជាច្បាប់ការពារទិន្នន័យតឹងរ៉ឹង និងសុវត្ថិភាពប្រព័ន្ធរក្សាទុកទិន្នន័យ ដើម្បីការពារឯកជនភាពនៃពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចការនេះ លើកកម្ពស់ទំនុកចិត្ត និងធានានូវ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសថៃ រយៈពេលពីរថ្ងៃ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសថៃ រយៈពេលពីរថ្ងៃ

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។ អញ្ជើញជូនដំណើរសម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ…

  • លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងមន្ត្រីសង្ឃ វត្តឧណ្ណាលោម

    លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងមន្ត្រីសង្ឃ វត្តឧណ្ណាលោម

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងមន្រ្តីសង្ឃ វត្តឧណ្ណាលោម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។ ក្នុងនាមជាពុទ្ធសាសនិកជនដ៏ជ្រះថ្លា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្ទី ហ៊ុន ម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ចំពោះព្រះបរមអត្ថិធាតុរបស់សម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅលើព្រះវិហារ ព្រមទាំងបានចូលរួម ក្នុងពិធីសាសនាសំខាន់តាមរបៀបវារៈ ដែលបានកំណត់ ។ នៅក្នុងឱកាសនេះដែរ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃគណៈមហានិកាយ និងព្រះមេគណរាជធានីភ្នំពេញ បានមានសង្ឃដីកាប្រកាសនីយបត្រតែងតាំង សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព…

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍​ទៅសិក្សានៅជប៉ុន និងឆែក ចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍​ទៅសិក្សានៅជប៉ុន និងឆែក ចូលជួបសម្ដែងការគួរសម

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅសាធារណរដ្ឋឆែក ចំនួន ១៥នាក់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីអាហាររូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់រដ្ឋាភិបាលជប៉ុន ហៅកាត់ថា JDS គឺជាគម្រោង មួយដែលទទួលបានថវិកាគាំទ្រ ពីរាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយលើក ស្ទួយ និងអភិវឌ្ឍធនធានមនុស្ស នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា ក្នុងទិសដៅពង្រឹងចំណងមិត្តភាព ទ្វេភាគីរវាង ប្រទេសកំពុងអភិវឌ្ឍន៍នានាជាមួយប្រទេសជប៉ុន ដែលក្នុងនោះក៏មានប្រទេស កម្ពុជាផងដែរ។ គម្រោងអាហារូបករណ៍ JDS នៅកម្ពុជា ត្រូវបានបង្កើត និងចាប់អនុវត្តន៍ចាប់ពីឆ្នាំ២០០០មក រហូតដល់ពេលបច្ចុប្បន្ន មានមន្ត្រីរាជការកម្ពុជាប្រមាណ ៥៧៣ នាក់ ដែលបានទទួលអាហារូបករណ៍ នេះ។ សមាសភាពរបស់បេក្ខជនទាំង ២៥ រូប ដែលទទួលបាន…