Category: នយោបាយ

  • U.Nនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក

    U.Nនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក

    ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័សរបស់កម្ពុជា ចាប់តាំងពីឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៣។ ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសារ របស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិ នៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក ។ ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណចំពោះការគាំទ្រ របស់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យ នៃ អ.វ.ត.ក.…

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ ។ ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែសម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ សម្ដេចតេជោក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរឡើង។ សម្ដេច ចង់ឱ្យក្រុមហ៊ុនជប៉ុន បង្កើនការវិនិយោគបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានោះ សម្ដេចតេជោ ពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុន អស់រយៈពេល ៣៤ឆ្នាំកន្លងមកនេះ ។ ជាការឆ្លើយតបនឹងការជំរុញវិនិយោគជប៉ុនមកកម្ពុជា សមាជិកព្រឹទ្ធសភាជប៉ុន នឹងពាំនាំខ្លឹមសារនេះ ទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន…

  • រដ្ឋលេខាធិការក្រសួងអធិការកិច្ច ៖ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ

    រដ្ឋលេខាធិការក្រសួងអធិការកិច្ច ៖ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ

    (ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាព ការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ នៅតាមក្រសួង ស្ថាប័ន នាៗ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្រ្តរាជដ្ឋាភិបាល អណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ចដល់មន្រ្តីរាជការជាច្រើន តាមបណ្តា ក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ នៅទីស្តីការក្រសួងអធិការកិច្ច។ នាយកវិទ្យាស្ថានអធិការកិច្ច ឯកឧត្តម សោម ប៉ូរ៉ាន់ បានឲ្យដឹងថា សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន ៥២នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ១២ និងសាលារាជធានី ខេត្តចំនួន ៥។វគ្គបណ្តុះបណ្តាលនេះ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ និសិ្សត ទៅសិក្សានៅក្រៅប្រទេស ត្រូវធ្វើខ្លួនជាឯកអគ្គរាជទូត ត្រូវស្វែងរកផលប្រយោជន៍ និង ការពារតម្លៃជូនជាតិមាតុភូមិ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ និសិ្សត ទៅសិក្សានៅក្រៅប្រទេស ត្រូវធ្វើខ្លួនជាឯកអគ្គរាជទូត ត្រូវស្វែងរកផលប្រយោជន៍ និង ការពារតម្លៃជូនជាតិមាតុភូមិ

    (ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី នាព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំង ៣០នាក់ ដែលទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥នាក់ និងសិក្សានៅសិង្ហបូរីចំនួន ៥នាក់ នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់ ។ សម្តេចប្រធានរដ្ឋសភា បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុន និងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឃ រីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។ ក្មួយៗនិស្សិតទំាងអស់ដែលបានកើត និងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស…

  • សមិទ្ធផលជាប្រវត្តិសាស្រ្តរបស់តុលាការខ្មែរក្រហម ត្រូវបានគេចាត់​ទុក​កម្ពុជាថា ជាប្រទេសមួយដែលមានសក្ដានុពលក្នុងតំបន់ ក្នុងការកសាង​សន្តិភាព និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ

    សមិទ្ធផលជាប្រវត្តិសាស្រ្តរបស់តុលាការខ្មែរក្រហម ត្រូវបានគេចាត់​ទុក​កម្ពុជាថា ជាប្រទេសមួយដែលមានសក្ដានុពលក្នុងតំបន់ ក្នុងការកសាង​សន្តិភាព និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ

    (ភ្នំពេញ)៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលមានសក្តានុពលជាងគេនៅក្នុងតំបន់ ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ សម្ដេចធីបតី បានបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍ ដើម្បីឱ្យសិក្សា និងរៀបចំបង្កើតវិទ្យាស្ថាន របស់រដ្ឋមួយ ដែលទទួលបន្ទុកកេរ្តិ៍ដំណែលរបស់អ.វ.ត.ក. ដើម្បីចងក្រងគ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីឈ្វេងយល់បន្ថែម អំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក៏ដូចជា ជោគជ័យនៃដំណើរការជំនុំជំរះក្តីរបស់អ.វ.ត.ក. ។ ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាពយូរអង្វែង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាពយូរអង្វែង

    (ភ្នំពេញ)៖ នយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាព​យូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើស​អើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់​លទ្ធភាព​ដល់ពលរដ្ឋខ្មែរទាំងអស់ រួមរស់សុខដុមរមនា ក្នុងសង្គមជា​មួយ​គ្នាថែមទៀតផង ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យាន​សម្រាប់​ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅ​អគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសដ៏កម្រនេះ សំដែងនូវការគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ក្នុងប្រវត្តិសាស្ត្រ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងទេ ត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងទេ ត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិតប្រវត្តិសាស្ដ្រ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទំព័រប្រវត្តិសាស្ត្រនេះ មិនត្រូវចាក់សោទុកឱ្យដីហុយកប់នោះទេ ចាំបាច់ត្រូវរំលឹកឡើងវិញឱ្យកូនខ្មែរចងចាំ។ ប្រវត្តិសាស្ត្រ មិនមែនយកមកគ្រាន់តែរំឭកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែជាតថភាពមួយក្នុងសង្គម ដែលកម្ពុជា និងពិភពលោករងគ្រោះ ដែលមនុស្សជាតិ មិនត្រូវការ មិនចង់ឱ្យកើតឡើង ។ សម្ដេចធិបតី បន្តថា ការរៀបចំចងក្រង ចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើតថភាពពិត ឯកសារដែលពិតប្រាកដ កុំមានពាក្យក្អែក១ក្អែក១០។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផល​មួយចំនួន នៅក្នុងតុលាការកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផល​មួយចំនួន នៅក្នុងតុលាការកម្ពុជា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្ដីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពិធីនេះគឺជាសក្ខីភាពមួយយ៉ាងប្រត្យក្ស នៃការបន្តយកចិត្តទុកដាក់ជាមួយនឹងឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសការផ្តល់អាទិភាពសំខាន់របស់រាជរដ្ឋាភិបាល និងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យស្វែងយល់អំពីការពិត នៃភាពយង់ឃ្នង-អមនុស្សធម៌ និងការបំផ្លិចបំផ្លាញ នៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងការបណ្តុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម…

  • សមាជិកព្រឹទ្ធសភាជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា

    សមាជិកព្រឹទ្ធសភាជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ កក្កដា ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសារៈសំខាន់ នៃទំនាក់ទំនងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផល សម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា នាឱកាសនេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា…

  • ជប៉ុន បន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ និង គំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

    ជប៉ុន បន្តគំាទ្រ ការសម្អាតមីននៅកម្ពុជា ក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឬឆ្នាំ២០៣០ និង គំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

    ភ្នំពេញ៖ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន ។ ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាតិ និងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។ សម្តេចរដ្ឋសភាធបិតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងថា នៅក្នុងចិត្តពលរដ្ឋកម្ពុជា ជប៉ុនមានភាពស្មោះត្រង់…