-
នាយករដ្ឋមន្ត្រី ណែនាំឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើការបន្ទាន់ ដោយទម្លាក់ ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច

(កំពង់ធំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទេសាភិបាលធនាគារជាតិ នៃ កម្ពុជា ធ្វើការបន្ទាន់ជាមួយធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច កុំឱ្យប៉ះអារម្មណ៍ភ្ញៀវទេសចរ ។ សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងពិធី បញ្ចុះបឋម សិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា យប់មិញ ខ្ញុំបានទូរស័ព្ទទៅលោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឱ្យធ្វើការឱ្យខ្ញុំភ្លាម ហើយសុំឱ្យធនាគារពាណិជ្ជ ធនាគារ ឯកជន ចូលរួមផង រឿងលុយដុល្លារពិបាកយក បើលុយក្លែងក្លាយ និងលុយខ្ទេចខ្លាំងរឿងមួយ ពេលខ្លះគ្រាន់តែ ដាច់បន្តិចក៏មិនយក បើយកត្រូវកាត់ទឹក ដល់អ៊ីចឹងពិបាកកន្លែងលក់ដូរ…
-
នាយករដ្ឋមន្ត្រី ៖ បងប្អូនត្រូវដឹងថា វិស័យទេសចរណ៍ មានការចែកជារដូវកាល

សៀមរាប៖ សម្តេចធិបតី បានគូសបញ្ជាក់ឆ្លើយតបនឹងការលើកឡើងថ្មីៗនេះថា ទេសចរណ៍នៅសៀមរាបស្ងាត់! សម្ដេចថា បងប្អូនត្រូវដឹងថា វិស័យទេសចរណ៍ មានការចែកជារដូវកាល គឺមានរដូវភ្ញៀវច្រើន រដូវភ្ញៀវមធ្យម និងរដូវភ្ញៀវតិច ព្រោះភ្ញៀវទេសចរអន្តរជាតិ ក៏មានថ្ងៃវិសម្សកាលរបស់គេ ដែលត្រូវដើរលេងកម្សាន្ត និងថ្ងៃគេធ្វើការ ដែលនេះជាកត្តាជាក់ស្តែង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញ ខ្ញ៉ំលួចចូលទៅ PUB Street ខេត្តសៀមរាប ដើម្បីមើលស្ថានភាពជាក់ស្តែង ក្រោយពីមានការលើកឡើងថ្មីៗនេះថា ស្ងាត់ទេសចរណ៍ ។ សម្តេច ថា តាមរយះការចុះផ្ទាល់ ព្រមទាំងការជួបជាមួយអ្នកលក់ដូរនៅ Pub Street ។ បើតាមសំដីរបស់អ្នកលក់ដូរ ក្នុងរយៈពេលខែ ៦នេះ ស្ងាត់បន្តិច តែសំរាប់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ មានភ្ញៀវគ្រាន់បើ ។ សម្តេចធិបតី បានបន្តថា ល្ងាចមិញ សម្តេច បានអញ្ជើញអ្នកគ្រប់គ្រងតាមហាងទាំងតូច ទាំងធំ នៅតំបន់ Pub Street ដើម្បីទទួលយកព័ត៌មានពីអ្នកគ្រប់គ្រងតាមហាង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់សារមន្ទីរ នៅវត្តរាជបូណ៌ នឹងរួមចំណែកជួយសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប

សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់សារមន្ទីរ នៅ វត្តរាជបូណ៌នេះ នឹងរួមចំណែកជួយសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប និងទូទាំងប្រទេស ជាពិសេសគឺការភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌ ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដោយសារកត្តាសុខសន្តិភាព ទើបព្រលឹងដូនតារបស់យើងបានវិលត្រលប់មកវិញជាបណ្តើរៗហើយ។ យើងនឹងខិតខំធ្វើការងារនេះខណៈដែលវត្ថុបុរាណបានរាយប៉ាយ ខ្លះគេលួចទៅក្រៅប្រទេស ខ្លះត្រូវបែកបាក់ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រះសង្ឃ មន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ ។ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការសាងសង់សារមន្ទីរ នៅវត្តរាជបូណ៌នេះ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាមបណ្តាសាលាមួយចំនួន

តាកែវ៖ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លង សមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា បច្ចុប្បន្ន ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅ តាមបណ្តាសាលាមួយចំនួន ដែលការដ៏ប្រពៃនេះ ដើម្បីបញ្រ្ចាបការយល់ដឹងឲ្យកាន់តែច្បាស់ដល់សិស្ស និស្សិត នូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័ន្ត ប្រកបដោយគុណភាព ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានលើកជាសំណូមពរដល់ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ឱ្យមានការបកប្រែគម្ពីរ ព្រះត្រៃបិដក ពីភាសាបាលី មកជាភាសាជាតិ ដើម្បីងាយស្រួលដល់សិស្ស និស្សិត និងជនទូទៅ អាចយកទៅសិក្សាបាន ។ នាឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី…
-
រាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅកោះពេជ្រ ដើម្បីអបអរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

ភ្នំពេញ៖ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។ ក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងអំឡុងពេល នៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ ។ ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន ២លើក នៅម៉ោង ៧ និង ២០នាទី ១លើក និងនៅម៉ោង៩ និង ៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនះ។ ជាមួយគ្នានោះដែរ…
-
ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡា អត្តពលកម្ម ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមកីឡាអត្តពលកម្មក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ខណៈក្លឹប រ៉ាន់នឹង លេខ២ ឈរលេខ២ និងខេត្តពោធិសាត់ឈរលេខ៣ ។ ថ្លែងក្នុងពិធីបិទនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ធម្ម អង្គរ៉ា សមាជិកប្រត្តិបត្តសហព័ន្ធទទួលបន្ទុកបច្ចេកទេស បានអោយដឹងថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំនេះ មានសមាគម ក្លិប ចូលរួមចំនួន១៧ក្លិប និងមានប្រតិភូ កីឡាករ កីឡាការិនីសរុប ២០៣ នាក់ចូលរួម ប្រកួតលើ១៨វិញ្ញាសា។ លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ កីឡាការិនី អត្តពលកម្មយុវជន សំដៅជំរុញឱ្យសមាគមក្រសួង មន្ទីរ និងក្លឹប កីឡាអត្តពលកម្ម ដែលជាសមាជិកទាំងអស់មានឱកាសចូលរួមដកស្រង់បទពិសោធន៍ បំផុសផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផល បច្ចេកទេសឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោក នាឆ្នាំបន្ទាប់ៗ ដូចជា៖ ការប្រកួតកីឡាសិស្ស និស្សិត…
-
របៀបវារៈចំនួន ១១ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចអនុម័តទាំងស្រុង

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈខាងក្រោម៖ ១- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត។ ២- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។ ៣- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។ ៤- ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា លើរបៀបវារៈមួយចំនួន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។ របៀបវារៈនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ មានដូចខាងក្រោម៖ ១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។ ២- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។ ៣- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។ ៤- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។ ៥-…
-
ប្រកាសសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន ៧០នាក់ ។ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង ៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន ៣រូប ។ ក្នុងនោះក៏មានសមាជិក២រូបបានសម្រេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា៖ យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ ។ ឯកឧត្ដម ឃួង ស្រេង បន្តថា យើងបើកបេះដូងទទួល សមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
ទូតហ្វីលីពីន ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូត របស់លោកជំទាវនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី បានរំឭកពីទំនាក់ទំនងការទូត ដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន ហើយតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏កាន់តែរីកចម្រើន ហើយសម្ដេចធិបតី ជឿជាក់ថា ក្នុងបេសកកម្មការទូត របស់លោកជំទាវ ទំនាក់ទំនងនេះ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ។ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា អំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀត លើការជំរុញ កំណើនទំហំពាណិជ្ជកម្ម…