-
កូនត្នោតចំនួន ១ម៉ឺនដើម ត្រូវបានដាំរួចរាល់នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមបង្កើនគម្របបៃតង រក្សាអត្តសញ្ញាណ និង វប្បធម៌ជាតិរបស់ខ្មែរ

ភ្នំពេញ៖ កូនត្នោតចំនួន ១ម៉ឺនដើមត្រូវបានដាំរួចរាល់ នូវអ្វីដែលត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងការជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា ។ ការដាំកូនត្នោតជាលក្ខណៈទ្រទ្រង់ធំ នេះបានធ្វើឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយក្នុងនេះគេឃើញមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា ត្នោតគឺជាគម្របព្រៃឈើមួយដូចដើមឈើដដៃទៀតដែរ។ ការដាំកូនត្នោតនៅពេលនេះ ចំនួន ១ម៉ឺនដើម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង » ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។ ត្នោតគឺជារុក្ខរបស់ជាតិ ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ និងបង្ហាញពីការស្រឡាញដើមឈើ ពិសេសដើមត្នោតដែលជាអត្ថសញ្ញាណជាតិខ្មែរមួយប្រភេទ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យនាំគ្នាដាំដើមត្នោត…
-
«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន » ធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ

កំពង់ស្ពឺ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិធីដាំកូនឈើក្នុងនៅវត្តព្រះបាស្រី ហៅវត្តអង្គភាជន៍ នៅខេត្តកំពង់ស្ពឺ បានថ្លែងជំរុញថ្លែងពីគោលដៅចម្បងនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន » ដែលមានសរសរស្តម ៣សំខាន់ គឺ ស្អាត បៃតង និងចីរភាព គឺធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។ ឯកឧត្តម បានបញ្ជាក់ការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជនឲ្យស្រឡាញ់បរិស្ថាន ភពផែនដី ភាពស្អាត ស្រស់បំព្រងសម្រាប់ការរស់នៅ ក៏ដូចជាចូលរួមដាំដើមឈើឲ្យបានច្រើន ដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលអាចទទួលបានជាអនុផលជាស្បៀង ជាជម្រករស់នៅរបស់មនុស្សសត្វ ជីវៈចម្រុះគ្រប់ប្រភេទ ផ្តល់ជាខ្យល់អាកាសបរិសុទ្ធ សុខភាពល្អទាំងអស់គ្នា និងទេសចរណ៍ធម្មជាតិ។ ការថែរក្សាបាននូវព្រៃឈើ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងអាចរកចំណូលបានពីឥណទានកាបូន ដែលជាការលក់មុខងារនៃព្រៃឈើ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថាន បានចូលរួមពិធីដាំកូនឈើចំនួន២០០ដើម…
-
ទស្សនៈ តាបូរណ៍ «ព្រែកជីក» «ហ្វូណន» និង «តេជោ»

នៅក្នុងបេះដូងនៃអាស៊ីអាគ្នេយ៍បុរាណ តំបន់ទំនាបលិចទឹកដ៏ធំទូលាយ និងមានជីជាតិបានគ្របដណ្តប់ផ្លូវខ្យល់នៃព្រែកជីក ដែលជាសរសៃឈាមដ៏សំខាន់ដែលចិញ្ចឹមទឹកដី និងប្រជាជនរបស់វា។ ផ្លូវទឹកនេះមិនគ្រាន់តែជាលក្ខណៈភូមិសាស្រ្តទេ។ វាជាខ្សែជីវិតដែលអាចឱ្យការរីកចំរើននៃវិស័យកសិកម្ម សម្របសម្រួលពាណិជ្ជកម្ម និងជំរុញការផ្លាស់ប្តូរវប្បធម៌។ នៅតាមបណ្តោយច្រាំងទន្លេ ការតាំងទីលំនៅតូចៗបានរីកចម្រើនទៅជាមជ្ឈមណ្ឌលនៃសកម្មភាពដ៏មមាញឹក ជីវភាពរស់នៅរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយនឹងចង្វាក់នៃទឹក។ ពេលធ្វើដំណើរទៅមុខទៀត ពួកគេនឹងជួបជាមួយនគរភ្នំដែលជាអាណាចក្រដែលលាតសន្ធឹងពាសពេញប្រទេសវៀតណាម កម្ពុជា និងថៃសព្វថ្ងៃនេះ។ ហ្វូណនមានភាពល្បីល្បាញដោយសារភាពពូកែខាងយុទ្ធសាស្ត្រក្នុងពាណិជ្ជកម្ម ក្លាយជាមហាអំណាចដែនសមុទ្រដ៏សំខាន់ដែលតភ្ជាប់បូព៌ា និងខាងលិចតាមរយៈកំពង់ផែ និងផ្លូវពាណិជ្ជកម្មដែលមានការអភិវឌ្ឍន៍ខ្លាំង។ សារៈសំខាន់នៃហ្វូណនមិនអាចនិយាយបានឡើយ៖ វាគឺជាការរលាយដែលវប្បធម៌ ទំនិញ និងគំនិតចម្រុះបានបញ្ចូលគ្នា ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលនៃទ្រព្យសម្បត្តិ និងការត្រាស់ដឹងវប្បធម៌។ ភាពរុងរឿង និងឥទ្ធិពលរបស់ហ្វូណនគឺតាមវិធីជាច្រើន ដែលជាលទ្ធផលនៃការដឹកនាំប្រកបដោយចក្ខុវិស័យ។ ក្នុងចំណោមឈ្មោះជាច្រើនដែលបានចារឹកក្នុងប្រវត្តិសាស្ត្រនោះ គ្មាននរណាលេចធ្លោជាងតេជោឡើយ។ ដោយមានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងនិងភាពប៉ិនប្រសប់ខាងយោធា តេជោជាអ្នកដឹកនាំដ៏មហិមា ដែលរជ្ជកាលបានសម្គាល់សម័យកាលមាសសម្រាប់ហ្វូណន។ គោលនយោបាយរបស់គាត់បានសង្កត់ធ្ងន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់អាណាចក្រ ការអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយ និងផ្លូវថ្នល់ទំនើប និងការពង្រឹងកងទ័ពជើងទឹក ដែលធានាបាននូវការគ្រប់គ្រងរបស់ហ្វូណនលើផ្លូវពាណិជ្ជកម្មសមុទ្រ។ នៅក្រោមការគ្រប់គ្រងរបស់តេជោ សេដ្ឋកិច្ចរបស់ហ្វូណនមានការរីកចំរើន ដែលធ្វើឱ្យវាមិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំយោលនៃវប្បធម៌ និងការច្នៃប្រឌិតផងដែរ។ អ្នកប្រាជ្ញ វិចិត្រករ និងសិប្បករបានរកឃើញការឧបត្ថម្ភនៅក្នុងតុលាការដ៏រស់រវើក ដែលនាំទៅដល់ការចេញផ្កានៃសមិទ្ធិផលបញ្ញា និងសិល្បៈដែលនឹងមានឥទ្ធិពលលើតំបន់សម្រាប់រាប់សតវត្សទៅមុខទៀត។ សិលាចារឹក និងអព្ភូតហេតុនៃស្ថាបត្យកម្មរបស់នគរបានឈរជាសក្ខីភាពចំពោះសង្គមដ៏អស្ចារ្យ និងទំនើបរបស់វា។ នៅពេលដែលព្រែកជីកបានហូរកាត់ដោយថ្នមៗ វាបានផ្តល់សក្ខីភាពស្ងៀមស្ងាត់ចំពោះយុគសម័យផ្លាស់ប្តូរទាំងនេះ ទឹករបស់វាឆ្លុះបញ្ចាំងពីការវិវត្តនៃអរិយធម៌នៅកំពូលរបស់វា។…
-
កម្ពុជាប្រុងប្រៀបរួចជាស្រេចសម្រាប់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា

កណ្តាល៖ ខណៈកាលបរិច្ឆេទពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំស្ទើរតែរួចរាល់ហើយសម្រាប់ពិធីជាប្រវត្តិសាស្រ្តនេះ។ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំខេត្តជាច្រើនរូប និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធបានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាខាងមុខ។ គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ពីចំណុចនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះភ្ជាប់ពីទន្លេទៅកាន់សមុទ្រ នឹងឆ្លងកាត់ខេត្តចំនួនបួន ក្នុងនេះមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។ ព្រែកជីកហ្វូណនតេជោដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងសម័យទំនើបនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម -សេដ្ឋកិច្ចកម្ពុជាដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, ចំណេញចម្ងាយផ្លូវ ,ចំណេញពេលវេលានិងថ្លៃដឹក ជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ។បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់។ជួយ ពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ។ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម…
-
អភិបាលរាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាង ច្បាស់អំពីតម្លៃនិងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានកំណត់យ៉ាង ច្បាស់អំពីតម្លៃនិងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យ រុក្ខទិវា៩ កក្កដា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ.សត្វព្រៃស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ ។ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា ៖ សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទរាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើងបានដាំដើមឈើនៅទីតាំងប្រារព្ធពិធីមានចំនួន ២៦៨ដើម ជាប្រភេទឈើធ្នង់ ។ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋក្មួយៗប្អូនៗយុវជន យុវនារីទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែក ជីកហ្វូណន.តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីព្រោះថាការសាងសង់ព្រែកជីកហ្វូណន…
-
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ

(ភ្នំពេញ)៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជាតិ។ ការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។ «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងការដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង…
-
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្វពិធីប្រកាសជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

(ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំប្រារព្វពិធីប្រកាសជ័យលាភី ខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកយកសំណើរបស់អាជ្ញាធរស្រុកបាធាយ និងស្រុកកងមាស ទាក់ទិននិងការរៀបចំទូកបន្ថែមដើម្បីចម្លងសិស្សា និងប្រជាពលរដ្ឋ ខណៈជំនន់ទឹកភ្លៀងបាននឹងកំពុងហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យលិចទំនប់បង់ហៀរ (ស្ទឹងឆ្វេង) ដែលជាព្រំប្រទល់រវាងស្រុកទាំងពីរខាងលើ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ចេញនូវវិធានការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំទូកបន្ថែម និងកំណត់ចំនួនអ្នកជិះឲ្យបានជាក់លាក់ ជៀសវាងនៅពេលប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរច្រើនលើកចំណុះដែលអាចនឹងបង្ករឲ្យមានហានីភ័យកើតឡើងជាយថាហេតុ ៕ លី ពៅ
-
ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តម To Lam ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ ។ ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមាន អំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ រីឯតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤…
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនចំពោះ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ។ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ ។ ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម…
-
ក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត បានរួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន នាព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត បាន រួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី នេះគឺជាគម្រោងទី ១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ដែលបានវិយោគលើលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូលថ្មីស្រឡាង ដោយផ្តោតចំបងលើ ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុខភាព និងទំនើបស៊ីវិល័យ…