-
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយសូមធ្វើការថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដីកម្ពុជា ដែលគោលការណ៍គ្រឹះសំខាន់ នៃកិច្ចសហប្រតិបត្តិការនេះ គឺជាការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។ លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការញុះញង់ បង្កចលាចលនេះ និងសូមចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕
-
ឯកឧត្តម ជា វ៉ាន់ដេត ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ…
-
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និង កិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នៅថ្ងៃទី២៤-២៧ ខែ កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បី…
-
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម កម្ពុជា ទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះ រួមមាន៖ ទី១- ជម្រើសផ្នែកសេដ្ឋកិច្ចដ៏ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ, ទី២- បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាម និងឡាវ, ទី៣- កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស និង ទី៤- សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដែរថា រាជរដ្ឋាភិបាល នឹងខិតខំសាងសង់នូវផ្លូវឆ្ពោះទៅកាន់មុំ៣ ជាប់ព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឱ្យបានឆាប់ៗ…
-
សម្តេចតេជោ ហ៊ុន សែន ព្រមានថា មិនមានករណីបន្ថូរបន្ថយទោសចំពោះអ្នកបំផុសបំផុលរឿងលក់ខេត្ត ៤ឱ្យទៅវៀតណាម

ភ្នំពេញ៖ យោងតាមសារពិសេស ថ្លែងផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យអ្នកដែលចោទប្រកាន់សម្តេច និងសម្តេចធិបតីថា បានលក់ខេត្ត៤ ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរ ព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមថា មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា ក៏នឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំង និងបង្កភាពចលាចល ឬភាពវឹកវរបង្អាក់ដល់ការអភិវឌ្ឍប្រទេសរហូតឈានដល់ការធ្វើសង្គ្រាមនោះឡើយ។ សម្តេច ថា ទម្រាំមានសន្តិភាពកម្ពុជាលំបាកណាស់ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសរយៈពេលវែង។ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្តេចតេជោ បានលើកឡើងថា ហេតុអ្វីកម្ពុជា មិនអាចអនុវត្តច្បាប់របស់ខ្លួនបាន ខណៈប្រទេសមួយចំនួនអាចធ្វើបាន ដូច្នេះសម្តេច ស្នើមិត្តបរទេសមួយចំនួន យល់អំពីកម្ពុជា។ សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា…
-
កម្ពុជា ត្រូវការភាគីអ្នកជំនាញពាក់ព័ន្ធ ដើម្បីសហប្រតិបត្តិការ និង ចែករំលែកចំណេះដឹងក្នុងការថែទាំសុខភាពសមុទ្រ

ភ្នំពេញ៖ ការការពារបរិស្ថាន និង ជីវចម្រុះសមុទ្រ ជាកិច្ចការមួយសំខាន់ ហើយកម្ពុជាស្វាគមន៍ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំសុខភាពសមុទ្រ។ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងពិធីបើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងក្នុងវេទិការនេះថា៖«កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ទាក់ទិនក្នុងរឿងនេះឯកឧត្តម អ៊ាង សុផល្លែតបាននិយាយដែរថា”ការចោលសំរាមក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅទូទាំងពិភពលោក។ប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាចលុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងនិងក៏ដូចជារបស់ប្រទេសទាំងអស់”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងដែរថា៖បើក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានចំនួន…
-
ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន

ភ្នំពេញ៖ យោងតាមសារពិសេស ថ្លែងផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនទាំងនោះ ហើយមិនមានការកាត់ខេត្តចំនួន៤របស់កម្ពុជា ឲ្យទៅប្រទេសវៀតណាមនោះទេ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៩ ហើយសម្ដេច ជាអ្នកស្នើសុំការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាម។ សម្ដេចតេជោ បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺខ្លួនខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត ហើយនៅក្នុងពេលទស្សនកិច្ចនៅឡាវ ខ្ញុំបានស្នើភាគីឡាវដើម្បីគាំទ្រ។ បន្ទាប់ទៅខ្ញុំក៏ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខ្ញុំក៏បានស្នើចំពោះនាយករដ្ឋមន្ដ្រីវៀតណាម ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមនេះ យើងចាំបាច់ត្រូវរកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ យើងមើលឃើញពីភាពចាំបាច់នៅក្នុងតំបន់នោះ ដោយផ្អែកលើកត្តាសំខាន់ៗ៤យ៉ាង មានទាំងការតភ្ជាប់ខាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍ ។ សម្ដេច បន្តថា មូលហេតុដែលសម្ដេច…
-
រូបភាពពីអតីតកាល និងបច្ចុប្បន្នខ្លោងទ្វារព្រះបរមរាជវាំង

-
អតីតមន្ត្រីសេតវិមានថា លោក Biden សម្រេចចិត្តខុស

អាមេរិក៖ អ្នកឯកទេសលើយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីអាមេរិក បាននិយាយ កាលពីថ្ងៃចន្ទថា «ជាកំហុសទាំងអស់ របស់លោក Biden» ក្នុងការដែលលោកបានសម្រេចចិត្តដកខ្លួនចេញពីការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខ។ លោក Keith Nahigian ដែលបានធ្វើការលើយុទ្ធនាការប្រធានាធិបតី ចំនួន៨ដង និងធ្លាប់បានបម្រើការ នៅក្នុងសេតវិមាន អំឡុងពេលដឹកនាំដោយអតីតប្រធានាធិបតី George W Bush បាននិយាយប្រាប់ AFP ថា ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសដកខ្លួន ប្រៀបបាននឹងទង្វើអ្នកក្រៅសង្វៀននយោបាយ ដែលវាគឺជា កំហុសឆ្គងធំមួយ។ លោក Keith បានបន្តថា ការដកខ្លួនរបស់លោក Biden ចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាការឈ្នះដ៏ធំមួយ សម្រាប់លោកប្រធានាធិបតី Trump និងបក្សពួក។ លោកបញ្ជាក់ថា នេះគឺជាមហន្តរាយសម្រាប់គណបក្សប្រជាធិបតេយ្យ ព្រោះមិនទាន់មានបេក្ខភាពផ្លូវការនៅឡើយ ខណៈដែលវាគឺជាពេលវេលាល្អ សម្រាប់គណបក្សសាធារណរដ្ឋ ដែលមានបេក្ខភាពច្បាស់លាស់ ក្នុងការឃោសនា ទាញយកប្រជាប្រិយភាពខ្លាំង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ លើកទី២ នីតិកាលទី៧ នៅថ្ងៃទី២៥ កក្កដា ខាងមុខនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម ៖ ១- អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅក្នុង សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាពេលខាងមុខ។ ២- អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ព្រឹក ដែលមានរបៀបវារៈតែមួយគឺ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវ អាកាស ៕ ដោយ ៖ ហេង សម្បត្តិ