Category: នយោបាយ

  • អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    ស្ទឹងត្រែង៖ ក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់មន្ត្រីរាជការ មន្ទីរ អង្គភាពទាំងអស់ក៏ដូចប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែងសូមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខ។អបអរដោយការទូងស្គរ គោះរគាំង គោះជួង ត្រដោក…។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីសារៈប្រយោជន៍នៃព្រែកជីកប្រវត្តិសាស្រ្តដែលមានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួនបួន គីខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ ពិធីបើកការដ្ឋាននឹងប្រារព្ធនៅថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ដោយៈដេង ម៉ាវិន

  • វីដេអូ៖ កម្ពុជា មុននឹងមានថ្ងៃនេះ ភ្នំ វល្លិ៍

    វីដេអូ៖ កម្ពុជា មុននឹងមានថ្ងៃនេះ ភ្នំ វល្លិ៍

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ កម្ពុជាមុននឹងមានថ្ងៃនេះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #ភ្នំវល្លិ៍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ជិតបួនម៉ឺនច្បាប់ ចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់

    កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ជិតបួនម៉ឺនច្បាប់ ចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់

    (ភ្នំពេញ)៖ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) កន្លងទៅថ្មីៗនេះ។ ដំណើរការកែសន្លឹកកិច្ចការ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ដើម្បីសម្រាំងបេក្ខជន កំពុងដំណើរការនៅសាលាភូមិន្ទរដ្ឋបាល មានសន្លឹកកិច្ចការរហូតជិតបួនម៉ឺនច្បាប់ ហើយចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់ (ស្រី ១៨២នាក់)។ ក្នុងដំណើរការ កែសន្លឹកកិច្ចការបេក្ខជន មានការតាមដាន ឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ជំរុញដល់មន្រ្តី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោត ដែលជារុក្ខជាតិខ្មែរ សម្រាប់យកទៅដាំដុះ នៅតាមតំបន់សំខាន់ៗ

    ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ជំរុញដល់មន្រ្តី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោត ដែលជារុក្ខជាតិខ្មែរ សម្រាប់យកទៅដាំដុះ នៅតាមតំបន់សំខាន់ៗ

    (កំពង់ឆ្នាំង)៖ ឯកឧត្តម រដ្ឋមន្រ្តីបរិស្ថាន បានជំរុញដល់មន្រ្តី នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នាបណ្តុះកូនត្នោតដែលជារុក្ខជាតិខ្មែរ សំរាប់យកទៅធ្វើការដាំដុះ នៅតាមតំបន់សំខាន់ៗ អាចបង្កើតជាសក្តានុពលរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនតចំណូលចូលសហគមន៍ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបែបនេះ ខណៈជួបសំណេះសំណាល មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤នេះ និងដើម្បីរួមចំណែក ដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព និងសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យមន្រ្តីបន្តពង្រឹងសមត្ថភាព ធ្វើអ្វីឲ្យច្បាស់ ឲ្យល្អ មានគុណភាព ភាពរឹងមាំ និងត្រូវចូលរួមធ្វើការប្តជ្ញាចិត្ត អនុវត្តនូវការងារទទួលបានជោគជ័យ ពិសេសត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាលើកទឹកចិត្ត ឱ្យមានស្មារតីនៃអ្នកបរិស្ថាន ជំរុញឱ្យភាពស្អាតក្លាយជាចលនា កាត់បន្ថយប្លាស្ទិកបន្តិចម្តងៗឱ្យអស់នៅក្នុងពេលខាងមុខ និងជំរុញការបណ្តុះនិងចែកកូនឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង។ ឯកឧត្តម…

  • ស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅបើកកិច្ចប្រជុំរួមគ្នា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព

    ស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅបើកកិច្ចប្រជុំរួមគ្នា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ ក្នុងគោលដៅរួម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំរួមគ្នាជាលើកទីពីរដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានស្រុកនិងខណ្ឌនិយាយរួម បើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ។ កិច្ចប្រជុំ រួមជាលើកទីពីរនេះបានធ្វើឡើងក្រោមវត្តមានលោកអ៊ូឈាង ប្រធានក្រុមប្រឹក្សាស្រុក លោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ , លោកអ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅនឹងមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ-ស្រុក , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់មានព្រំប្រទល់ជាប់គ្នា ។ ថ្លែងនៅក្នុងកិច្ចប្រជុំលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ និងលោក ឡូវសុខសាន្ត អភិបាលស្រុកកៀនស្វាយបានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងពីរ ។ ដោយឡែក…

  • មន្រ្តីរាជការនៃក្រសួងអធិការកិច្ច នឹងទទួលបាន វគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានរយៈពេលសិក្សាជាង ១៦៨ម៉ោង

    មន្រ្តីរាជការនៃក្រសួងអធិការកិច្ច នឹងទទួលបាន វគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានរយៈពេលសិក្សាជាង ១៦៨ម៉ោង

    (ភ្នំពេញ)៖ កិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training)” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមានលោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក ចូហាន រីបឺត (Johann Rebert) តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះហត្ថាលេខា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច ។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានរយៈពេលសិក្សាជាង ១៦៨ម៉ោង សម្រាប់មន្រ្តីរាជការនៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅចុងខែសីហា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៤ ដែលថ្លៃចំណាយមានទំហំ ២៦.០២០ ដុល្លារអាមេរិក (ពីរម៉ឺនប្រាំមួយពាន់ និងម្ភៃដុល្លារអាមេរិក)។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្ដីសោមនស្សរីករាយស្វាគមន៍ លោក ចូហាន រីបឺត (Johann Rebert) នាយករង និងជាតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនាថ្ងៃនេះ…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប នាយកការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប នាយកការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហ​ភាព​ទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហ​ប្រតិ​បត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេស​សមាជិក​ផ្សេងៗទៀត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង បានដឹកនាំ​គណៈ​ប្រតិភូ ទៅទស្សនកិច្ចមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Centre – CTC) នៅខេត្តតាកែវ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល​កម្ពុជា ដើម្បីឈ្វេងយល់ពីការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យនានា​របស់​ក្រសួងផងដែរ។ លោកបណ្ឌិត Cosmas Zavazava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ​បត្តិ​ការ​ដ៏ល្អរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ITU និងកោត​សរសើរចំពោះសមទ្ធិផលដែលក្រសួងសម្រេចបាន ជាពិសេស​គឺគំនិតផ្តួច​ផ្តើមឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងថ្នាលផ្ទៀងផ្ទាត់ឯកសារ​របស់រាជរដ្ឋាភិបាល verify.gov.kh៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម កែវ រ៉េមី ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប

    ឯកឧត្តម កែវ រ៉េមី ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប

    ភ្នំពេញ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយភាពឆ្លាតវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយជាអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអាទិភាពសំខាន់ផ្តោតលើ «ការអភិវឌ្ឍមូលធនមនុស្ស» ក្នុងមុំទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលឈរក្នុងស្មារតីដ៏មានសារសំខាន់ ពោលគឺមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ស្រ្តីជនជាប់ឃុំ ដែលមានផ្ទៃពោះ និងមានកូនតាមម្តាយ ដោយត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម កែវ រ៉េមី បន្តថា ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព នៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី…

  • ក្រុមអ្នកលេងល្បែង ជល់មាន់តាមអនឡាញ ៤នាក់ ត្រូវនគរបាល ខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាបបាន

    ក្រុមអ្នកលេងល្បែង ជល់មាន់តាមអនឡាញ ៤នាក់ ត្រូវនគរបាល ខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាបបាន

    ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៤នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ដែលជាអ្នកញៀនល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាប និងឃាត់ខ្លួន បាននៅចំណុចផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យ០៤នាក់ រួមមាន ឈ្មោះ ឌឹក តង អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ទី២. ឈ្មោះ ញឹម ឡាង អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្គែតទី១ ខណ្ឌឬស្សីកែវ។ ទី៣. ឈ្មោះ ប្រាក់ មុន្នី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ…

  • ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត និងបន្តទុកឱ្យកូនចៅរាប់ពាន់ឆ្នាំទៅមុខទៀត

    ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត និងបន្តទុកឱ្យកូនចៅរាប់ពាន់ឆ្នាំទៅមុខទៀត

    កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកប្រវត្តិសាស្រ្ត ហើយនិងបន្តទុកឱ្យកូនចៅរាប់ពាន់ឆ្នាំទៅមុខទៀត សំរាប់ការប្រើប្រាស់ បង្កើនជីវភាពរស់នៅ បង្កើនចំណូលជូនជាតិ ខណៈដែលមនុស្សប្រមាណជាង ១លានដែលរស់នៅតាមសងខាងព្រែកជីកនេះ និងទទួលបាននូវសម្មទ្ធិផលជាច្រើន ទាំងកសិកម្ម ទាំងវិស័យដឹកជញ្ជូនពហុបំណង រួមទាំងធនធានធម្មជាតិ នៅក្នុងទឹក ក៏ដូចនៅសងខាងព្រែកជីក គឺនិងផ្តល់សក្តានុពលធំធេងដល់ប្រជាជនកម្ពុជា។ ប្រសាសន៍លើកឡើង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត ជូនយោធិននៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងបន្តថា ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺដោយមានការចូលរួមយ៉ាងសកម្មពីប្រជាជនទូទាំងប្រទេសនិយាយដោយឡែក និងនិយាយជារួមនៅជុំវិញពិភពលោក ក៏មានការចូលរួមផងដែរ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ យើងមើលឃើញហើយ នៅក្នុងបណ្តាញសង្គមគឺមានការគាំទ្រ មិនថាតែប្រជាជននោះទេ សូម្បីតែកងកម្លាំង ក្នុងនោះមានយោធាខេត្តកណ្តាបានចូលរួមអបអរសាទរផងដែរ ។ ឯកឧត្តម មេបញ្ជាការក៏បាន ណែនាំថា នៅគ្រប់បណ្ដាកងឯកភាពចំណុះ…