-
ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ។ នេះបើយោងតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ នៅក្នុងសេចក្តីសម្រេច ដដែលនេះដែរបានឱ្យដឹងថា សមាសភាពមានក្រុមការងាររួមមាន ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន ២រូប និងសមាជិកសរុប ១៥រូប ។ ក្រុមការងារខាងលើ ត្រូវមានភារកិច្ច និងការងារលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យឬទណ្ឌកម្មលើមន្ត្រីរូបណាដែលមានការពាក់ព័ន្ធនឹងភាពមិនប្រក្រតី ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
លទ្ធផលនៃសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ នៅក្នុងកិច្ចប្រជុំទាំងនោះ ឯកឧត្តម សុខ ចិន្តាសោភា បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ដូចខាងក្រោម ៖ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុង និងរវាងតំបន់ នៅតែជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ ។ ដូចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) ដែលអាស៊ានមានជាមួយប្រទេសដៃគូនានា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដើម្បីពង្រឹង សមាហរណកម្មតំបន់ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…
-
រដ្ឋបាលខេត្តកែប ត្រៀមអបអរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានអធិកអធម

កែប៖ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកែបបានត្រៀមរៀបចំកម្មវិធីជាច្រើនឱ្យបានអធិកអធម ។ជាពិសេសរុះរើស្លាកប៉ាណូគ្រឿងស្រវឹងចេញ ជំនួសវិញដោយរូបភាពគាំទ្រនិងអបអរសាទរគម្រោងព្រែកជីកប្រវត្តិសាស្រ្តមួយនេះ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដារបស់រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តបួន ដែលព្រែកជីកហ្វូណន តេជោឆ្លងកាត់ ។ដូច្នេះនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហាខាងមុខនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភណភាពខេត្តជាដើម ដែលនឹងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណបីពាន់នាក់ ។លោកបញ្ជាក់ថា ធ្វើយ៉ាងណាឱ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត ។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុកដំណាក់ចង្អើរដែលជាស្រុក គម្រោងព្រែកជីហ្វូណនឆ្លងកាត់នោះ គឺត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បួនព្យុហយាត្រារបស់រដ្ឋបាលខេត្តនឹងធ្វើដំណើរទៅជួបជុំគ្នានៅទីនោះ។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហាខាងមុខ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕ ដោយ៖ សិលា សារិន
-
មន្ត្រីរាជការខណ្ឌច្បារអំពៅ ប្រកាសគាំទ្រពេញទំហឹង ពិធីបើកការដ្ឋាន ព្រែកជីក ហ្វូណនតេជោ

(ភ្នំពេញ)៖ មន្ត្រីរាជការ ទូទាំងខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ បានធ្វើពិធីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដែលចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាមវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការចូលពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រាជការគ្រប់លំដាប់ថ្នាក់ ។ ក្រោមសំឡេងស្រែកជយឃោសព្រមៗគ្នា « យើងខ្ញុំសូមអបអរសាទរនិងគាំទ្រ ពិធីបើកការដ្ឋានព្រែកជីកហូណូនតេជោថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ » ដែលជាសំឡេង របស់មន្ត្រីរាជការខណ្ឌច្បារអំពៅដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌហើយជាសំឡេងចេញពីទឹកចិត្តបេះដូងពិតប្រាកដក្នុងការគាំទ្រគម្រោង ព្រែកជីកជាប្រវត្តិសាស្ត្រនិងមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិនិងប្រជាជនជំនាន់ក្រោយដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ និងជា ពិសេសគឺធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើនកាន់តែទ្វេដង ។ សូមជម្រាបថាព្រែកជីកហ្វូណនតេជោគឺជាព្រែកជីក ដ៏មានសារៈសំខាន់សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជំរុញឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើន ថែមទៀត លើសពីនេះទៀត ប្រទេសជាតិយើង លែងខ្ចីដង្ហើមគេដកទៀតហើយ ។ព្រែកជីកហ្វូណនតេជោនេះ គឺតភ្ជាប់ពីសមុទ្រនៅក្នុងខេត្តកែប ភ្ជាប់មកទន្លេមេគង្គក្រោម នៅចំនុចស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងជាង១០០គីឡូម៉ែត្រ ហើយចំណាយទឹកប្រាក់អស់ជាង ១០០០លានដុល្លា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនិងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ ៖…
-
ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ ខេត្តកណ្តាល គាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

(ខេត្តកណ្តាល)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ បានបង្ហាញពីសក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និង ការគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ ព្រែកជីហ្វូណនតេជោ ហើយដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ព្រែកជីហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រុំអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធិផល ពិតប្រាកដ ទុកជាកេរមតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ។ សក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម កែវ បេងវឌ្ឍន៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួងឃុំផ្សារដែក និង ឃុំភ្នំបាត រួមទាំងសហការី បានប្រគេន ទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ និង វត្តចំនួន ២៤…
-
សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ ដឹកនាំដោយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលនៃកំណើនសាកល។ ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោត កិច្ចពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់។ល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបាន ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈការពង្រឹងកិច្ចសហ ប្រតិបត្តិការឆ្លងសសរស្តម្ភសហគមន៍ទាំងបី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
យុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ ជួយបង្កើនគម្របព្រៃបន្ថែមនៅកម្ពុជា

(ខេត្តឧត្តមានជ័យ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន ១ ៥០០០ដើម នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឺកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណងក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការដាំដើមឈើ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ…
-
កម្ពុជា-អាមេរិក បន្តកិច្ចពិភាក្សា ពង្រីកកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការយកចិត្តទុកដាក់ចំពោះជនពិការ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និង ឯកឧត្តម Salman Ahmed នាយកទទួលបន្ទុករៀបចំផែនការគោលនយោបាយនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការយកចិត្តទុកដាក់ចំពោះជនពិការ ។ នៅក្នុងជំនួនេះ ឯកឧត្តម ប្រាក់ សុខុន បានការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តម Salman Ahmed មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានរំលេចអំពីអតីតភាព ការងាររបស់ ឯកឧត្តម Ahmed ដែលធ្លាប់បម្រើការងារក្នុងក្របខ័ណ្ឌនៃកងកម្លាំងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) នៅប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ។ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកអំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក្នុងដំណើរ ទស្សនកិច្ចរបស់ ឯកឧត្តម Lloyds J. Austin III រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា កាលពីខែមិថុនាកន្លងទៅនេះ ដែលផ្តោតជាពិសេសទៅលើ ការពង្រឹងទំនាក់ទំនងទ្វេភាគីនិងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងយន្តការនានាបន្ថែមទៀត។…
-
កម្ពុជា-វៀតណាម ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។ នៅក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននិតិបញ្ញាត នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរ បានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កា ក្រោយពីមានកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញាតនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានអញ្ជើញគ្នាទៅវិញទៅមក ក្នុងនោះភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល…
-
សម្ដចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៦ កក្កដា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបថា បើតាមជីវប្រវត្តិសង្ខេម ឯកឧត្តម Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ឯកឧត្តមគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ ឯកឧត្តម បានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ…