-
កម្ពុជា-ហ្វីលីពីន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ។ ក្នុងជំនួបនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព នៃប្រទេសហ្វីលីពីន និង កម្ពុជា។ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា…
-
ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រារព្ធទិវាសត្វខ្លាធំ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ W.A បានរៀបចំប្រារព្ធទិវាសត្វខ្លាធំដើម្បីបង្ហាញការយល់ដឹងដល់សាធារណជនពីគម្រោងស្តារប្រភេទសត្វនេះឡើងវិញ បន្ទាប់ពីត្រូវបានអ្នកជំនាញវាយតម្លៃថា បានដាននៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ទិវាសត្វខ្លាធំ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ធ្វើមុនពេលការមកដល់នៃសត្វខ្លាធំ ដែលជាអំណោយពីប្រទេសឥណ្ឌាដល់រាជរដ្ឋាភិបាលកម្ពុជា នៅចុងរដូលម្ហើយខាងមុខនេះ។ លោក Jorge Saavedra តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានថ្លែងថា ក្រោមកិច្ចសហការ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាមួយគ្នាក្នុងការការពារតំបន់ព្រៃជួរភ្នំក្រវាញខាងត្បូង សម្រាប់គម្រោងស្តារសត្វខ្លាធំជាលើកដំបូងឡើងវិញ។ ខ្លាធំចំនួន៤ក្បាល ដែលក្នុងនោះមានខ្លាធំញីចំនួន៣ក្បាល នឹងត្រូវដឹកចេញពីតំបន់មួយនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វខ្លាធំទាំង៤ក្បាលនោះ នឹងមកដល់កម្ពុជានៅចុងឆ្នាំ២០២៤នេះ ឬដើមឆ្នាំ២០២៥។ នៅពេលមកដល់នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ហើយត្រូវតាមដានដោយការត្បាតរបស់មន្ត្រីឧទ្យានុរក្ស ការបំពាក់វិទ្យុទាក់ទង(GPS)លើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ជាដើម។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត បន្ទាប់ពីត្រូវបានអន្តរជាតិចាត់ជាប្រទេស ដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ។ ឯកឧត្តម…
-
ឯកឧត្តម ហួត ហាក់ ស្នើឱ្យក្រុមការងារបន្តការចុះសាកសួរសុខទុក្ខ និងដោះស្រាយ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន

កំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលនៅក្នុងឆមាសទី១ បានធ្វើសកម្មភាពជាច្រើន និងជំរុញឱ្យបន្តការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានស្របតាមទិសដៅការងារដែលបានដាក់ចេញដោយគណបក្សស្រុក និងបាន ស្នើឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើ ថែរក្សាសន្តិភាព សមិទ្ធផលដែលមាននាពេលកន្លងមក និងពូនជ្រុំ កសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។ បន្តការចុះសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង និងឱ្យចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន ។ ឯកឧត្តម ហួត ហាក់ ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អនៅមូលដ្ឋាន និងជាប់ជាប្រចាំ ក្តាប់ឱ្យបាននិន្នាការប្រឆាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងវាយបកឱ្យបានទាន់ពេលវេលាចំពោះការចោទប្រកាន់នានាពីក្រុមអគតិនានា ជាពិសេសការប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌ និងនយោបាយជ្រុលនិយម ។ ឯកឧត្តមប្រធានក្រុមការងារ សូមឱ្យគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង ១២ ចូលរួម និងជំរុញឱ្យបានផុសផុលក្នុងការទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើបាន (ទីវត្តអារាម និងទីកន្លែងផ្សេងៗ) ដើម្បីបង្ហាញការគាំទ្រចលនាជាតិនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥…
-
ឯកឧត្តម ចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តម សេង លឹមនៅ ដល់គេហដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តម សេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាល ដល់គេហដ្ឋានស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមសេង លឹមនៅ និងក្រុមគ្រួសារ ។ ឯកឧត្តម សេង លឹមនៅ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រកាន់ខ្ជាប់អត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស រក្សាភាពជាគំរូ ដោយឈរលើស្មារតី បម្រើប្រជាជនដោយស្មោះត្រង់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទវគ្កអប់រំនយោបាយរបស់គណបក្ស វគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ជាស្នូល ជាមួយនឹងវិធានការគន្លឹះចំនួន៥ សំដៅជំរុញការកែទម្រង់ ក្នុងវិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ វិស័យសុខាភិបាល ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ។ ឯកឧត្តម បន្ថែមថា ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការងារអាទិភាពចំនួន៣ នៃ ការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ រួមមាន៖ ១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី, ២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង ៣)…
-
យុវជនខេត្តកំពង់ធំ បង្កើតកម្មវិធី “ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង”

កំពង់ធំ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ(ស.ស.យ.ក)រដ្ឋបាលស្រុកស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍បានរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធីចម្អិនម្ហូបខ្មែរ “ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង” ។ពិធីបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២៤ នៅផ្សារស្ទោងអភិវឌ្ឍន៍ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។ ក្នុងឱកាសអញ្ជើញចូលរួមបើកកម្មវិធីប្រកួតប្រជែងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លើសពីនេះទៀតឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរលោក សាយ គឹមឡម អភិបាលស្រុកនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលបានចលនាយុវជនស្រុកស្ទោងបំពេញការងារសង្គមនិងមនុស្សធម៌។លោកក៏បានថ្លែងអំណរគុណផងដែរចំពោះលោក ប៉ា ពិសុទ្ធ សមាជិកស.ស.យ.ក ខេត្តកំពង់ធំ និងជាគណៈគ្រប់គ្រងផ្សារស្ទោងអភិវឌ្ឍន៍ដែលបានឧបត្ថម្ភទាំងស្រុងក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រជែង”ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង”នៅក្នុងឱកាសនេះ។ សូមជម្រាបថា ព្រឹត្តិការណ៍នេះមានរយៈពេលប្រាំសប្តាហ៍។ជ័យលាភីលេខ១ នឹងទទួលបាន មេដាយមាសមួយនិងទឹកប្រាក់លើកទឹកចិត្តមួយចំនួន ។ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់មួយនិងទឹកប្រាក់លើកទឹកចិត្តមួយចំនួន។ចំណែកជ័យលាភីលេខ៣ នឹងទទួលបានមេដាយសំរឹទ្ធមួយនិងទឹកប្រាក់លើកទឹកចិត្តចំនួនចំនួន៕ដោយ៖ប៊ុន រដ្ឋា
-
ខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូចុះអនុស្សរណៈយោគយល់គ្នា

កំពង់ធំ៖ ខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឃ្យុងសាង ប៊ុកដូនៃសាធារណរដ្ឋកូរ៉េកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៅសាលាខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងឯកឧត្តម លី ចេល វូ(Lee Cheol Woo) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ។ អនុស្សរណៈយោគយល់គ្នានេះធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងជាដៃគូ។អនុស្សរណៈមាន ៩ចំណុច ។ក្នុងនេះ ១. ភាគីទាំង ពីរ បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលនៃខេត្តទាំងពីរ ដោយស្មោះត្រង់, ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេស រៀងៗខ្លួន។ ២. ដើម្បីជំរុញកំណើន និងវិបុលភាពទៅវិញទៅមក ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្វែង រកឱកាសសម្រាប់ការផ្លាស់ ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលរួមមាន៖ ពាណិជ្ជកម្ម និងការ វិនិយោគ, ការអប់រំ, វប្បធម៌, ទេសចរណ៍, ការថែទាំសុខភាព និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ៣. ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែង កសាងបរិយាកាសអំណោយផលសម្រាប់…
-
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលបានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលជួយជ្រោមជ្រែងកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន…
-
រដ្ឋលេខាធិការមហាផ្ទៃ៖ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពព្រំដែន ជាកិច្ចការដែលរដ្ឋបាលត្រូវយកចិត្តទុកដាក់

បាត់ដំបង៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើង រដ្ឋបាលខេត្តបាត់ដំបងត្រូវយកចិត្តទុកដាក់ខិតខំ ពង្រឹងការថែរក្សាសន្តិសុខ ពិសេស ពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់និងសុខសុវត្ថិភាពសង្គមព្រំដែនឱ្យបានកាន់តែប្រសើរ និងត្រូវបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ។ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងលោក ពិន ប្រាកដ ជាអភិបាលរងខេត្តបាត់ដំបង។ ក្នុងពិធីដែលមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងផងនោះ ឯកឧត្តមប្រាក់ សំអឿន បានបន្តថា រដ្ឋបាលខេត្តក៏ត្រូវយកចិត្តទុកដាក់ ខិតខំ និងបង្កើនសកម្មភាពឱ្យកាន់តែសកម្ម ក្នុងការពង្រឹងនិង ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងដោះស្រាយនូវរាល់សំណើរសំណូមពរ របស់ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។សំដៅលើប្រសិទ្ធភាពការងារ ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកដល់រដ្ឋបាលខេត្តត្រូវពង្រឹងនូវធ្លុងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ពង្រឹងការគ្រប់គ្រងច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងគោលដៅប្រែក្លាយព្រំដែនឱ្យទៅជាព្រំដែនសុខសន្តិភាពនិងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។ សូមជម្រាបថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្ទេរភារកិច្ចមន្រ្ដីរាជការបានសម្រេចផ្ទេរភារកិច្ច លោក ពិន ប្រាកដ ពីអភិបាលរងខេត្តសៀមរាប មកទទួលមុខតំណែងថ្មីជាអភិបាលរងខេត្តបាត់ដំបងជំនួសលោក អ៊ួ ដារី ដែលត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថានស្នើសុំឱ្យអាជ្ញធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។ នេះជាការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថាក្រសួងបរិស្ថាន បាន និងកំពុងរៀបចំនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភា។ ការអនុវត្តនូវភាពស្អាត ភាពបៃតង តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ។ ជាមួយនឹងយុទ្ធសាស្រ្តនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ មេចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថា នដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីប្រទេសកម្ពុជាយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង…