Category: នយោបាយ

  • គ.ជ.បបញ្ជាក់ពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

    គ.ជ.បបញ្ជាក់ពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

    (ភ្នំពេញ)៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បញ្ជាក់ប្រាប់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគណបក្សនយោបាយ និងក៏ដូចជាការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នីមួយៗក្នុងឆ្នាំ២០២៤នេះ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ដែលធ្វើឡើងនាថ្ងៃទី ៣១ ខែ កក្កដានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ឱ្យដឹងថា៖ «យោងតាមប្រតិទិននេះដែរចំពោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤»។ ប្រធាន គ.ជ.ប បានលើកឡើងឱ្យដឹងដែរថាបើយោងតាមសេចក្តីសម្រេចស្តីពីការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសេចក្តីសម្រេច ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤គ.ជ.បបានធ្វើការណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិចាត់ចែងអនុវត្ត ដូចជាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ…

  • ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

    ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

    (ភ្នំពេញ)៖ ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តី​ព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម​នៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធ​សភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ព្រឹទ្ធសភា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការ​ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ អង្គប្រជុំព្រឹទ្ធសភាបាន​អនុម័ត​យល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។ កម្ពុជា រំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជាយើង​នូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ​អាកាសចរណ៍​របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជ​កម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់​វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង…

  • ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ៖ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា រំលឹកវីរភាពមន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិនិងបរិស្ថានកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ៖ ទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា រំលឹកវីរភាពមន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិនិងបរិស្ថានកម្ពុជា

    (ខេត្តរតនគីរី)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្រ្តីឧទ្យានុរក្សបានតស៊ូលះបង់ និងហ៊ានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ច ក្នុងការការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ធម្មជាតិកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងនូវការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរំលឹកដល់វីរភាព ដ៏អង់អាចក្លាហាន របស់ឆ្មាំការពារព្រៃ ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា នៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តរតនគីរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាប់ផ្តើមប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សនៅឆ្នាំ២០១៥ ហើយបន្តប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ និងមានការចូលរួមជាបន្តបន្ទាប់ពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្ស និស្សិត សហគមន៍មូលដ្ឋាន សាធារណជន និងវិស័យឯកជន។ ដើម្បីចូលរួមអបអរសាទរដល់ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាឧទ្យានុរក្សពិភពើលោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកែប។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្រសួងបរិស្ថាន…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន៩៩រូប។ បើតាមឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី ដែលបានចូលរួមបំភ្លឺការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា បានពន្យល់ថា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូប នីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនេះ មាន៣មាត្រា ដែលគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា

    ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះជួសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តី នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និងផែនទីសម្រាប់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រួមជាមួយការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំកូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជាចំណែក នៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព នឹងរក្សាបាននូវអព្យាក្រឹតកាបូន និងសម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបន្តពង្រឹងមន្រ្តីបរិស្ថាន នៅតាមបណ្តាខេត្ត ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបន្តពង្រឹងមន្រ្តីបរិស្ថាន នៅតាមបណ្តាខេត្ត ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    ខេត្តក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងនិងមន្រ្តី នៃមន្ទីរបរិស្ថានក្រចេះ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថា ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត នឹងបន្តចូលរួមជាមួយយុទ្ធនាការក្រសួងបរិស្ថាន មួយជំហានមួយជំហាន ការសម្អាតសំរាម សំណល់ប្លាស្ទិក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្របគ្នា ដើម្បីសម្រេចបានភាពស្អាត ភាពបៃតង លើកកម្ពស់សុខភាពល្អ ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកទស្សនាកម្ពុជា និងការលើកកម្ពស់កិត្តិយសគុណភាពបរិស្ថាន នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តដល់អាជ្ញាធររាជធានីខេត្ត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត បៃតង និងមានការអភិវឌ្ឍដោយចីរភាព ។ ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្ត ដក់ចាំនៅក្នុងចិត្ត ហើយកែប្រែផ្នត់គំនិត ដើម្បីភាពស្អាត បន្ទាប់មកការប្តេជ្ញាចិត្តបានក្លាយជាបណ្តើរៗ ជាចលនាផុសផុល…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការសាងសង់ផ្ទះរបស់គ្រួសារកងទ័ព គឺត្រូវផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ នោះទើបធ្វើឱ្យការរស់នៅមាន​ភាពងាយស្រួល និងបង្កើនជីវភាពឱ្យប្រសើរឡើង

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការសាងសង់ផ្ទះរបស់គ្រួសារកងទ័ព គឺត្រូវផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ នោះទើបធ្វើឱ្យការរស់នៅមាន​ភាពងាយស្រួល និងបង្កើនជីវភាពឱ្យប្រសើរឡើង

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីគំរូផ្ទះគ្រួសារកងទ័ព នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការសាងសង់ផ្ទះរបស់គ្រួសារកងទ័ព គឺត្រូវផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ នោះទើបធ្វើឱ្យការរស់នៅមានភាពងាយស្រួល និងបង្កើនជីវភាពឱ្យប្រសើរឡើង ។ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់គ្រួសារកងទ័ពដោយមិនត្រឹមតែផ្ដល់ដីជូនអតីតយុទ្ធជននិងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានដែលប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវជូនគ្រួសារកងទ័ពផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា តាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ដីដល់អតីតយុទ្ធជននិងគ្រួសារកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់គិតគូរអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងការដាំដុះដំណាំផ្សេងៗផងដែរ។ គោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដល់លំនៅឋានដ៏សមរម្យ និងអាចរស់នៅបានយូរអង្វែងជូនដល់គ្រួសារកងទ័ព។ ក្នុងន័យនេះ ឯកឧត្តម បានណែនាំដល់ក្រុមការងារត្រូវគិតគូរក្នុងការសាងសង់លំនៅឋានបែបណាដើម្បីផ្ដល់ជូនគ្រួសារកងទ័ពឱ្យរស់នៅបានសមរម្យ រឹងមាំ មានភាពទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ មានបរិយាកាសល្អនិងមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសនៃសំណង់ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅបានយូរអង្វែង ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លាចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិ និងក៏ជាការផ្ដល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់ពួកគាត់នៅពេលចូលទៅរួមរស់ជាមួយប្រជាពលរដ្ឋស៊ីវិលវិញ។ សូមជម្រាបថា គោលដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺប្រែក្លាយតំបន់ជនបទឱ្យទៅជាបុរីជនបទ និងភូមិឋានក្សេមក្សាន្ត មានន័យថាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខសុភមង្គល មានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា៕…

  • អគ្គរដ្ឋអាជ្ញាប្រទេសឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច​ផ្លូវការនៅកម្ពុជា រយៈពេល ៥ថ្ងៃ

    អគ្គរដ្ឋអាជ្ញាប្រទេសឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច​ផ្លូវការនៅកម្ពុជា រយៈពេល ៥ថ្ងៃ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ស៊ៃសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សរុបចំនួន ០៩រូប មកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលដៅចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមហាអយ្យការនៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ ពោល គឺប្រយុទ្ធប្រឆាំង និងទប់ស្កាត់គ្រប់បទល្មើសឆ្លងដែន នៅតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញាឡាវ នឹងទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋអាជ្ញាឡាវ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ ។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែននៅតាមបណ្តាព្រំដែនកម្ពុជា និងឡាវ និងលើកកម្ពស់នូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងនាមអ្នកជិតខាង និងភាពជាដៃគូរយូរអង្វែងដើម្បីសន្តិសុខ សុវត្ថិភាព…

  • គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តកំពង់ចាម

    គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម ហេង វណ្ណនី អភិបាលស្តីទី ខេត្តកំពង់ចាម បានលើកឡើងពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេស គឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការងារកសិកម្ម និងធនធានទឹកនៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម ហេង វណ្ណនី បន្តថា ស្ថានភាពភូមិសាស្ត្រខេត្តកំពង់ចាម មានអំណោយផលល្អ ក្នុងវិស័យកសិកម្ម គួបផ្សំជាមួយប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មជាចម្បងមាន ៦២,៩% ខេត្តកំពង់ចាមមានផ្ទៃដីដាំដុះដំណាំស្រូវ…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ២៥ផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះមានគោបំណងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បាននឹងកំពុងសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីជំរុញការងារនេះ ឱ្យស្របតាមវិធានការគន្លឹះទី២ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាស ដើម្បីទទួលបាននូវមតិយោបល់ ការចែករំលែកបទពិសោធន៍ និងធាតុចូលបន្ថែមរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកចូលរួមអនុវត្តន៍ផ្ទាល់នៅក្នុងការដំណើរការ វិភាគឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ននេះ។ សូមបញ្ជាក់ថា ដើម្បីអនុវត្តន៍សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងជំរុញកិច្ចការនេះឱ្យអនុវត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាអគ្គលេខាធិការដ្ឋាននៃគ.វ.រ. បានដាក់ចេញនូវវិធានការចំពោះមុខមួយចំនួន មានដូចជា៖ ១)តម្រូវការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងជាមួយក្រសួង-ស្ថាប័ន ២)ការរៀបចំការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីគាំទ្របច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ ៣)រៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុករបស់ក្រសួង-ស្ថាប័ន…