-
ក្រោមម្លប់សុខសន្តិភាព មន្ត្រីរាជការអធិការកិច្ច បានប្ដេជ្ញាចិត្តយ៉ាងមុតមាំតាមទិសស្លោក «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ!»

(ភ្នំពេញ)៖ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថ្នាក់ដឹកនាំមន្ត្រីរាជការមហាគ្រួសារ អធិការកិច្ចមកពីគ្រប់ក្រសួង ស្ថាប័ន បានជួបប្រជុំជាប់ជាប្រចាំ តាមការគ្រោងទុក ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំតាមទិសស្លោក «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ!» ។ នាព្រឹកថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន លើកទី២ ឆ្នាំ២០២៤ ដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងាររបស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់រាជរដ្ឋាភិបាល លេខ ៦៥៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អធិការដ្ឋាន និងនាយកដ្ឋានអធិការកិច្ចមកពីគ្រប់ក្រសួង ស្ថាប័ន នៅទីស្តីការក្រសួងអធិការកិច្ច…
-
កិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួងកសិកម្ម ទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើការអនុវត្តគម្រោងនេះ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបើក វេទិកាស្ត្រីជា សហគ្រិ នេះជា លើក ដំបូង ហើយ សម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាស្ត្រីជាសហគ្រិន និងរង្វាន់ សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ជាឱកាសល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យកម្សាន្ត នៅ កម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់ មួយ សម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែនការ រៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទប្រកបដោយផាសុកភាព ទីធ្លាបៃតង និងចីរភាពជូនប្រជាជន។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដីនិងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីចំនួន ៣១ កន្លងទៅ ព្រមទាំងបាន និងកំពុងធ្វើបច្ចុប្បន្នភាព រៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលបន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ បានចាត់ទុកការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែកក្នុងការពារការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងថា ផ្អែកតាមទំនាក់ទំនងនយោបាយការទូតដ៏យូរអង្វែងរាប់ពាន់ឆ្នាំជាប្រវត្តិសាស្រ្ត កម្ពុជា និងចិនបានប្រែក្លាយជាមិត្តដែកថែប ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជួយជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម វាយនភ័ណ្ឌ និងសំលៀកបំពាក់ កសិ-ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងភេវរកម្ម និងបទល្មើសព្រហ្មទណ្ឌ ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកថា ការសម្រេចបាននូវសមិទ្ធផលដ៏គួរជាទីមោទនៈទាំងនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីគោលនយោបាយរវាងរដ្ឋនិងរដ្ឋ ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កើតនូវលក្ខខណ្ឌនិងបរិយាកាសអំណោយផលដល់ការវិនិយោគ បម្រើផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ ។…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញត្រូវបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ នេះជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុងការរួមចំណែកគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណបើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមលើប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់ប្រជាជន ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញនៅតាមរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា…
-
គណៈកម្មការទី៣ នៃរដ្ឋសភា បានចុះបំពេញបេសកកម្ម លើវិស័យកិច្ចការទទួលខុសត្រូវ របស់ខ្លួន នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ គណ:ប្រតិភូគណៈកម្មការផែនការវិនិយោគកសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តត្បូងឃ្មុំនាពេលនេះ ដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន និងលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ដូចជាការងារវិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត តើការអនុវត្តន៍ច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ បានជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ? នៅក្នុងជំនួបពិភាក្សាដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើង ឯកឧត្តម ពាង ណារិទ្ធ អភិបាលខេត្តស្តីទី និងមន្ទីរជំនាញពាក់ព័ន្ធ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ…
-
មហាអយ្យការអមតុលាការកំពូល កម្ពុជា និងឡាវ ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ

(ភ្នំពេញ)៖ មហាអយ្យការអមតុលាការកំពូល កម្ពុជា និងឡាវ ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ ពោលគឺប្រយុទ្ធប្រឆាំង និងទប់ស្កាត់គ្រប់បទល្មើសឆ្លងដែននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ឡាវ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOU) រវាងមហាអយ្យការអមតុលាការកំពូល កម្ពុជា ជាមួយអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងនាមអ្នកជិតខាងល្អ និងការបង្កើនប្រសិទ្ធភាពចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៃ កម្ពុជា និងឯកឧត្តម ស៊ៃសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ចំណុចសំខាន់ៗ ដែលភាគីទាំងពីរ បានឯកភាពគ្នា រួមមាន ៖ ១.ក្របខណ្ឌនៃការពង្រឹងសមត្ថភាព ដោយភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកសមត្ថភាពព្រះរាជអាជ្ញា តាមរយៈសកម្មភាពរៀបចំកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងយន្តការចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ការងារ និងនិន្នាការវិវឌ្ឍន៍នៃឧក្រិដ្ឋកម្មឆ្លងដែន នានាផ្សេងទៀត ដែលប្រឈមនឹងកើតឡើងនៅតាមបណ្តាព្រំដែនរបស់ប្រទេសទាំងពីរ។…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឱ្យខាងតែបាន។ ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀននៅកម្ពុជា មានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ, ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE…