-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ»។ សន្និសីទនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់៣០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០នាក់។ សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់…
-
BMW ខាតធ្ងន់ ដោយសារការលក់ឡាននៅចិនធ្លាក់ចុះខ្លាំង

ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតឡានប្រណិតរបស់អាល្លឺម៉ង់ BMW កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធ នៅត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារថ្លៃដើមផលិតកម្មខ្ពស់ និងការធ្លាក់ចុះតម្រូវការនៅក្នុងទីផ្សារប្រទេសចិន។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន BMW ដែលរួមបញ្ចូលម៉ាក Rolls-Royce និង Mini ផងដែរ បានធ្លាក់ចុះ ៨.៦ភាគរយ មានត្រឹម ២.៩ពាន់លានដុល្លារ នៅចន្លោះខែមេសា និងខែមិថុនា ដោយប្រាក់ចំណូលធ្លាក់ចុះ ០.៧ភាគរយ ដល់ជិត ៤០ពាន់លានដុល្លារ។ ការចែកចាយឡានរបស់ BMW បានធ្លាក់ចុះ ១.៣ភាគរយ មកនៅត្រឹម ៦១៨.៧៤៣គ្រឿង ខណៈដែលការដឹកជញ្ជូនឡានទៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ ៤.៧ភាគរយ ចំពេលកើនឡើងការប្រកួតប្រជែងពីម៉ាកក្នុងស្រុករបស់ចិន កំពុងវាយលុកក្រុមហ៊ុនផលិតឡានអឺរ៉ុបយ៉ាងគំហុក។ ក្រុមហ៊ុន BMW បាននិយាយថា ការចំណាយលើផលិតកម្ម និងបុគ្គលិកខ្ពស់ បូករួមទាំងការចំណាយលើគម្រោងព័ត៌មានវិទ្យា (IT) គឺជាផ្នែកមួយប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ ក្រុមហ៊ុន BMW បានរំពឹងថា ស្ថានភាពសេដ្ឋកិច្ចនឹងចាប់ផ្តើមមានស្ថិរភាពឡើងវិញនៅក្នុងប្រទេសចិន នៅត្រីមាសទី៣ ឆ្នាំ២០២៤។ សម្រាប់ថ្ងៃអនាគត ក្រុមហ៊ុន BMW…
-
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ កម្ពុជា-ចិន មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយគ្នាប្រមាណជាង ៦ទសវត្សរ៍

ភ្នំពេញ៖ ឯកឧត្តមអភិសនិ្តបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជានិង ចិន មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយគ្នាប្រមាណជាង ៦ទសវត្សរ៍ ហើយដោយមានការឯកភាពគ្នារវាង សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងការកំណត់យកឆ្នាំ២០២៤ នេះ ជាឆ្នាំ នៃ «ការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» គឺជាការបន្តបើកច្រកក្នុងការជំរុញកិច្ចសហ-ប្រតិបត្តិការរវាងវិស័យឯកជន ក៏ដូចជារវាងប្រជាជន និងប្រជាជន ទាំងពីរ ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ កម្ពុជា ជួបសម្ដែងការគួរសម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ…
-
គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមលើវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តក្រចេះ ។ ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៣ មកកាន់ខេត្តក្រចេះនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ដូចជាការងារផែនការ វិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត…
-
ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នៅ ប្រទេសឥណ្ឌា

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។ ប្រភពខាងលើនេះបានបញ្ជាក់ថាក្នុង កិច្ចប្រជុំនេះមានការ ចូលរួមបើកជាផ្លូវការពីសំណាក់ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។ ក្នុងពិធីការចូលរួមក្នុងពិធីនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឥស្សរជនមួយចំនួន នៃស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងក្របខណ្ឌសន្ធិសញ្ញាឆ្នាំ១៩៧២។ ជាមួយគ្នានេះលោកជំទាវប្រធានគណៈប្រតិភូក៏បានលើកឡើងពីការងាររបស់កម្ពុជាក្នុងកាតព្វកិច្ចជារដ្ឋភាគីក្នុងការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនានាដែលកម្ពុជាបានចុះបញ្ជីកន្លងមក។ សម្រាប់លទ្ធផលដែលទទួលបានមានដូចជា៖ ១. គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានពិនិត្យលើរបាយការណ៍ នៃសម្បត្តិបេតិកភណ្ឌ ពិភពលោកដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ចំនួន៥៦ បានរងការប៉ះពាល់លើតម្លៃលេចធ្លោជាសកលដោយសារ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការស្នើសុំកែសម្រួលតំបន់ការពារ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការ ក៏បានពិនិត្យលើរបាយការណ៍ដែលផ្តល់ដោយរដ្ឋភាគីសរុបចំនួន៦៧ ក្នុងនោះរបាយការណ៍ចំនួន១៣ ត្រូវ បានលើកមកពិភាក្សា និងចំនួន៥៤ផ្សេងទៀតត្រូវអនុម័តដោយមិនលើកមកពិភាក្សា។…
-
ចេញសេចក្តីណែនាំ ស្តីពី ការឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

-
សម្ដេចតេជោ ហ៊ុន សែន ៖ បំណងកម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា រងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជា បានឆ្លងកាត់រួចមកហើយ

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងថា កម្ពុជា មិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជា បានឆ្លងកាត់រួចមកហើយ ។ ឯកឧត្តម U Ko Ko Hlaing បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្ដេចតេជោ និងបានអរគុណចំពោះកម្ពុជា ដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ។ កម្ពុជា និងមីយ៉ាន់ម៉ា ពិតជាមានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ ឯកឧត្តមចាត់ទុកសម្ដេចតេជោ ជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន ។ ឯកឧត្តមបានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា…
-
ក្រសួងវប្បធម៌ បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរៀបចំនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ពីភាពជោគជ័យ នៃ កិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងនេះមានថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការបេតិភណ្ឌពិភពលោកក្នុងកិច្ច ការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាយន្តការដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យតាមដានការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌរបស់ប្រទេសសមាជិក និងដើម្បីធ្វើការពិនិត្យវាយតម្លៃលើសំណើរបស់ប្រទេសនានាដែលបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗផងដែរ។ ឯកឧត្តមបានបញ្ជាក់ដែរថាបើ យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងពី យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។ សម្តេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងមូល ដែលព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។…
-
រាជរដ្ឋាភិបាល ចេញសារាចរអនុញ្ញាតឱ្យមានការឈប់សម្រាក ក្នុងឱកាសចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងសារាចរ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុញ្ញាត ឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការ នៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូប មានលទ្ធភាព ចូលរួមអបអរសាទរ…