Category: នយោបាយ

  • ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអប្សរាព័ត៌មាន និងក្រុមហ៊ុន អប្សរាមេឌា សឺវីស អបអរសាទរគាំទ្រការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ

    ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអប្សរាព័ត៌មាន និងក្រុមហ៊ុន អប្សរាមេឌា សឺវីស អបអរសាទរគាំទ្រការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ

    ភ្នំពេញ៖ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបង្ហាញមនោ សញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរពិធីបើក​ការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណនតេជោព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនអប្សរាព័ត៌មាន ក្រុមហ៊ុន​អប្សរា មេឌា សឺវីស AMS បានជួបជុំគ្នាដោយទឹកមុខសប្បាយរីក រាយចូលរួមគាំទ្រយ៉ាង​ក្លៀវក្លា អបអរសាទរសមិទ្ធផលថ្មី​ជា​ប្រវត្តិសាស្រ្ត​របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិ​កាល​ទី៧នៃរដ្ឋសភា។ ពិធីជួបជុំដែលប្រព្រឹត្តទៅនៅស្ថានីយវិទ្យនិងទូរទស្សន៍អប្សរា មាន ការទស្សនាការផ្សាយផ្ទាល់នូវទិដ្ឋភាពពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។នៅម៉ោង៩និង៩នាទីថ្នាក់ដឹកនាំ និងបុគ្គលិកបានបន្ទរនូវជយឃោស អបអរសាទរនិងគាំទ្រយ៉ាង ពេញទំហឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាមួយនឹងការទូងស្គរ គោះរគាំង វាយត្រឡោក និងការសម្ដែងសិល្បៈ ឆៃយ៉ាំផងដែរ។ ពិធីជួបជុំបានបន្តពេញមួយព្រឹកជាមួយនឹងការ​កម្សាន្តសប្បាយ ព្រមទាំងការបរិភោគអាហារសម្រន់ និងភេសជ្ជៈ​ទៅតាមតម្រូវការ។ ថ្នាក់ដឹកនាំមួយរូប តំណាងឱ្យក្រុមហ៊ុនអប្សរាព័ត៌មាន ក្រុមហ៊ុនអប្សរា មេឌា សឺវីសAMS បានបញ្ជាក់ថា ព្រឹកនេះក៏ដូចជាស្ថាប័នរដ្ឋឯកជន​និងប្រជាជនកម្ពុជាទូទាំងប្រទេសដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន​អប្សរាព័ត៌មានដែលមានវិទ្យុ និងទូរទស្សន៍ ក្រុមហ៊ុនអប្សរា បណ្ដាញ​ព័ត៌មាន AMS ទាំងអស់គ្នាបានមកជួបជុំគ្នាបង្ហាញនូវការ​អបអរសាទរ​និងគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើម​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​កម្ពុជាប្រធានព្រឹទ្ធសភានិងបន្តអនុវត្តឱ្យសម្រេចជាសមិទ្ធផលជាក់ស្តែងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីវាយគង ជួង រគាំង និងទូងស្គរ អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅទីស្នាក់ការរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅអគារលេខ ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាចំនួនប្រមាណ ១០០នាក់ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ គួរំលឹកផងដែរថា ព្រែកជីកហ្វូណនតេជោគឺជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមការអភិវឌ្ឍព្រែកជីកហ្វូណនតេជោ នេះឲ្យសម្រេចបាននាពេលអនាគត។ ព្រែកជីកហ្វូណនតេជោនេះ ជាគម្រោងផ្លូវទឹក ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់​ក្នុងការជីកព្រែកជីកហ្វូណនតេជោ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់​ក្នុងការជីកព្រែកជីកហ្វូណនតេជោ

    (កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន គូសបញ្ជាក់ថា កម្ពុជា មានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់ក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ហើយនេះ ក៏ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលគម្រោងជាប្រវត្តិ សាស្ត្រមួយនេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសគាំទ្រ ហើយយើងដាច់ខាតត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យល្អបំផុតសម្រាប់ជាតិរបស់យើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាពេលនេះ គឺយើងកំពុងបង្ហាញពី ការប្តេជ្ញា ចិត្តក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកបដោយស្មារតីឯកភាពជាតិ និងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ ដែលគំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានបង្ហាញ ពីការ ដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់រាជ រដ្ឋាភិ បាលនៅក្នុងបុព្វហេតុជាតិ ទាំងនាពេលបច្ចុប្បន្ន…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា សូមសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរប្រកបដោយក្តីមោទនៈ និងគាំទ្រយ៉ាង ពេញទំហឹង ចំពោះ​គម្រោង​ព្រែកជីកហ្វូណនតេជោ ដែលសម្ពោធបើកការដ្ឋានសាង​សង់នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្រោមបរិយាកាសដ៏សែនរីករាយ អធិកអធមក្រៃ​លែង ដោយមានសំឡេងវាយគង ជួង រគាំង ទូងស្គរ នៅ គ្រប់ទីវត្តអារាម ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត រាជធានី យ៉ាងកងរំពងទូទាំងប្រទេស។ គម្រោងព្រែកជីកហ្វូណនតេជោ បានផ្តួចផ្តើមឡើងក្នុងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងបន្តអនុវត្តការសាងសង់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

  • សម្តេច ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខណៈជាតិ​និយមខ្ពស់បំផុត

    សម្តេច ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខណៈជាតិ​និយមខ្ពស់បំផុត

    កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូផ្លូវទឹក ប៉ុន្តែជាគម្រោង ដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ទំហំថវិកាវាជាសូចនាករមួយគត់ ប៉ុន្តែអ្វីដែលធ្វើឱ្យគម្រោងមួយនេះ ខុសអាចខុសគម្រោងដែលអាចធំជាងនេះ។ យើងធ្វើស្ពាន ធ្វើផ្លូវ High way ច្រើន គម្រោងព្រលានយន្តហោះ (តម្លៃ) រាប់ពាន់លានដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នា ចំពោះគម្រោងព្រែកមួយនេះ គឺគឺចលនាជាតិមួយទាំងមូល នៅក្រោយគម្រោងមួយនេះ។ សម្ដេចបន្តថា មិនត្រឹមតែជាគម្រោងមួយ ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជាគម្រោងដែលមានលក្ខណៈជាតិនិយមខ្ពស់បំផុត នៅក្នុងរជ្ជកាល នៅក្នុងសម័យកាលក្រោយដំដោះ(ឆ្នាំ)១៩៧៩ ។ សម្ដេចបន្ថែមថា ដ្បិតមានបដិមតិខ្លះតិចតួច ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល មើលឃើញពីចលនា…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដោយ ៖ ង៉ាន់ ទិត្យ

  • អគ្គរដ្ឋអាជ្ញឡាវ និងគណៈប្រតិភូ បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយ​ជោគជ័យនៅកម្ពុជា

    អគ្គរដ្ឋអាជ្ញឡាវ និងគណៈប្រតិភូ បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយ​ជោគជ័យនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង និងជាតំណាង​របស់​លោក​ជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល កម្ពុជា បាន​អញ្ជើញជូនដំណើរនិវត្តន៍ទៅមាតុប្រទេសវិញរបស់ឯកឧត្តម ស៊ូសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធា​រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលជាអគ្គរដ្ឋអាជ្ញា​រងរដ្ឋ​អាជ្ញា និងមន្ត្រីជាន់ខ្ពស់នៃអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ០៤ថ្ងៃ ប្រកប​ដោយជោគជ័យ និងផ្លែផ្កា ។ មុនដំណើរនិវត្តន៍ត្រលប់ទៅប្រទេសឡាវវិញ, ឯកឧត្តមអគ្គរដ្ឋអាជ្ញាឡាវ បានសំដែង​ការអបអរសាទរជាថ្មីបន្ថែមទៀតដល់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលសម្រេចបាន​នូវ​ការចុះអនុស្សរណនៃការយោគយល់គ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការមួយ ក្នុងនាមអ្នកជិតខាងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់​បទល្មើសឆ្លងដែននៅតាមបណ្តាព្រំដែនកម្ពុជា និងឡាវ។ ក្រៅពីនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានសំដែងនូវ ការគោរពអរគុណយ៉ាងខ្លាំង​ដល់​មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំ ទទួល​ដំណើរបេសកកម្មផ្លូវការរបស់ ឯកឧត្តមអគ្គរដ្ឋអាជ្ញា និងគណៈប្រតិភូអមដំណើរ បានយ៉ាងល្អឥតខ្ចោះ។ ការទទួលស្វាគមន៍ប្រកបដោយភាពជាបងប្អូន និងក្នុងនាមជាអ្នកជិតខាង​ល្អ​បែបនេះ គឺកាន់តែជម្រុញឱ្យទំនាក់ទំនងរវាង ស្ថាប័នមហាអយ្យការទាំងពីរ កាន់តែរឹងមាំ និងស្អិតរមួត។ ក្នុងក្របខណ្ឌនៃប្រទេសទាំងពីរ ការបញ្ចប់បេសកកម្មទស្សនកិច្ចផ្លូវ​ការរបស់ស្ថាប័ន​មហាអយ្យការនាពេលនេះ គឺពិតជាបានជួយលើកកម្ពស់ទំនាក់ទំនងអ្នក ជិតខាងល្អ និងភាពជាដៃគូរយូរអង្វែង ឈានទៅរកសន្តិសុខ…

  • ” គម្រោងការកសាងភូមិសន្តិភាពនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ” ត្រូវបានចុះហត្ថលេខាទទួលហិរញ្ញប្បទានពី កយកា

    ” គម្រោងការកសាងភូមិសន្តិភាពនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ” ត្រូវបានចុះហត្ថលេខាទទួលហិរញ្ញប្បទានពី កយកា

    បាត់ដំបង៖កាន់តែទទួលបានការចាប់អារម្មណ៍ ដោយមានមន្ទីអភិវឌ្ឍន៍​ជនបទ​ខេត្តជាអ្នកសម្របសម្រួល​ ខេត្តបាត់ដំបងកាលពី​ថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៤​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងផ្តល់នូវហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ​ភូមិ រវាងគម្រោងការ កសាង​ភូមិ​សន្តិភាព តាមរយៈនៃការអភិវឌ្ឍសហគមន៍ជនបទចម្រុះ និងគណៈកម្មាធិការអភិវឌ្ឍន៍​ភូមិចំនួន៣០ភូមិ​ដែលជាភូមិគោលដៅនៃ​ខេត្តចំនួនបី ។ ខេត្តទាំងបី មានខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តប៉ៃលិន។ គម្រោងដែលចុះហត្ថលេខានេះទទួលការ​គាំទ្រពីទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា​(KOICA)ជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា និងតាមរយៈក្នុងការអនុវត្តគម្រោង ពីក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅសណ្ឋាគារសង្កែ ក្រុង​បាត់​ដំបងក្រោមអធិបតីភាពឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍​សហគមន៍​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទព្រមទាំងលោកអភិបាលរងខេត្តគោលដៅទាំងបីខាងលើ។តំណាង​ដៃគូក្នុងការអនុវត្តនិងជំរុញ​ការអភិវឌ្ឍគម្រោង​ខាង​លើ​និងតំណាងភូមិគោលដៅទាំង៣០ដែលមកពីខេត្តទាំងបីក៏បានចូលរួមផងដែរ។ គម្រោងការកសាងភូមិសន្តិភាពនិងតាមរយៈការអភិវឌ្ឍជនបទចម្រុះក្នុងភូមិគោលដៅទាំង៣០ដោយភូមិគោលដៅនីមួយៗទទួលបាននូវកញ្ចប់ថវិកាជំហានទីមួយ ចំនួនបីម៉ឺនដុល្លារអាមេរិក។ ឯកឧត្តម អឿន ធារិទ្ធ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ចាប់ពីឆ្នាំ២០២៤-២០២៨ក្រសួងមានទិសដៅក្នុងការកសាងជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល ភាពធន់ផ្នែក​សេដ្ឋកិច្ច ធានា​បាន ប្រាក់ ចំណូលគ្រួសារប្រកបដោយចីរភាពនិងមានសុខុមាលភាពកាន់តែប្រសើរឡើង។ សូមជម្រាបថា គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍ សហគមន៍ជនបទចម្រុះ ជាគម្រោងទទួលបាន​​ថវិកាជំនួយ​ពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍​ជនបទ អង្គការទស្សនៈពិភពលោក​អន្តរជាតិនិងវិទ្យា ស្ថានទីផ្សារអាហារកសិកម្មថ្មី ។គម្រោងនេះក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ដែលធ្លាប់រងគ្រោះដោយសារ​គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រកបដោយនិរន្តរភាព។ខេត្តគោលដៅទាំងបី រួមមាន ស្រុកសំឡូតខេត្តបាត់ដំបង,…

  • ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត ជំរុញឲ្យបណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើអត្តសញ្ញាណជាតិបានច្រើន

    ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត ជំរុញឲ្យបណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើអត្តសញ្ញាណជាតិបានច្រើន

    (កែប)៖ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅព្រឹកថ្ងៃទី០៣ ខែសីហា ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឲ្យបណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណជាតិដូចជា ដើមក្ងោកជាដើម។ ខេត្តកែប បានក្លាយជាខេត្តទាក់ទាញមួយ លើសោភ័ណភាពដ៏ស្រស់ស្អាតរបស់ដើមក្ងោកនៅតាមដងផ្លូវ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានជំរុញលើកទឹកចិត្តឲ្យខេត្តកែប បន្តដាំដើមក្ងោកឲ្យបានកាន់តែច្រើនថែមទៀត នៅតាមតាមផ្លូវ តាមឆ្នេរនានាពិសេសឆ្នេរអង្កោល ដែលទើបទទួលបានផ្លូវថ្មី។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំឲ្យមានសួនបណ្តុះកូនឈើតាមរាជធានី ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំដុះ បង្កើនគម្របព្រៃឈើឡើងវិញ ឲ្យបាន១លាន ៣សែនដើមក្នុងមួយឆ្នាំ។ តាមរយៈពិព័រណ៍ពន្លកបៃតង រៀបចំដោយក្រសួងបរិស្ថាន នាពេលកន្លងទៅនេះ ក៏បានបណ្ដុះស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើឡើងវិញ ឲ្យបានកាន់តែច្រើន ដោយក្រសួងបរិស្ថាន នឹងបន្តរៀបចំពិពរណ៏ពន្លកបៃតង ទ្រង់ទ្រាយធំនៅឆ្នាំក្រោយ នៅរាជធានីភ្នំពេញ និងតាមបណ្ដារាជធានីខេត្ត ផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តខិតខំធ្វើការបណ្ដុះកូនឈើឲ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋ ។ តាមការគ្រោងទុកក្រសួងបរិស្ថានគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន៥លានហិចតាបន្ថែមទៀត ក្នុងរយៈ ពេល ២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញ…

  • ខេត្តកំពតត្រៀមខ្លួនរួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    ខេត្តកំពតត្រៀមខ្លួនរួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    កែប៖ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួន​រួចរាល់ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោ​នៅថ្ងៃទី៥ ខែសីហានេះដោយខេត្តនឹងរៀបចំកម្មវិធីជួបជុំទូងស្គរ ការសម្ដែងរបាំជូនពរ សម្ដែងឆៃយ៉ាំ​ ការច្រៀងរួមគ្នា ការទទួល​ទានអាហាសាមគ្គី ការប្រគំតន្ត្រីជាច្រើនទីតាំង និងបាញ់កាំជ្រួចជា​ដើម។ ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៤នេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តបានបញ្ជាក់ថា​ រដ្ឋបាលខេត្ត​កំពតបានត្រៀមរៀបចំកម្មវិធីជាច្រើនពេញមួយថ្ងៃដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ក្នុងនោះមាន កម្មវិធីជួបជុំថ្នាក់ដឹនាំ មន្ត្រីរាជការ កម្លាំង យុវជន សិស្សានុសិស្ស និស្សិតនៅសាលប្រជុំបូកគោ ទូងស្គរ ការសម្តែង ឆៃយ៉ាំ របាំជូនពរ ចម្រៀងអបអរសាទររួម​គ្នានៅ​ពេលព្រឹក  និងការទទួលទាន​អាហារ​សាមគ្គីរួមគ្នានៅពេលល្ងាច ។ការប្រគំតន្ត្រីពីរទីតាំងនៅ​សួនច្បារ​រូប​សំណាកព្រះបាទអង្គដួង និងទីតាំងត្រីសេះសមុទ្រ  និងបាញ់កាំជ្រួចអ​បអរផងដែរ។ចំណែកការរៀបចំផ្សេងៗបានត្រៀមរួចរាល់ហើយ។ ដោយឡែកពលរដ្ឋក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមអប​អរសាទរ​ពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះពួក​គេ​យល់ច្បាស់​អំពីអត្ថប្រយោជន៍ និងរំពឹងថាសេដ្ឋកិច្ចគ្រួសារ និងប្រទេស​ជាតិកាន់តែប្រសើរ បន្ទាប់ពីមានផ្លូវទឹកភ្ជាប់ទីកាន់សមុទ្រ។   បើតាមការបញ្ជាក់របស់លោក ខៀវ រិទ្ធិភ័ណ្ឌ ថានៅតាមបណ្តា​ក្រុង​ស្រុក ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានអប់រំ និងសាសនានានា​ក្នុងខេត្ត ក៏ធ្វើពិធីអបអរសាទរនៅតាមទីកន្លែងរៀងៗខ្លួនផងដែរ៕ដោយ៖ សិលា សារិន