Category: នយោបាយ

  • ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស អបអរសាទរ ពិធីបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

    ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស អបអរសាទរ ពិធីបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ តាងនាម ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក បានធ្វើជាអធិបតី ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រសួង ជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់ កម្ពុជា ។ ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាល ដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ…

  • រដ្ឋមន្រ្តីការពារជាតិ ៖ ជប៉ុន នឹងជួយកម្ពុជា លើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត

    រដ្ឋមន្រ្តីការពារជាតិ ៖ ជប៉ុន នឹងជួយកម្ពុជា លើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត

    (ភ្នំពេញ)៖ ជប៉ុន នឹងជួយកម្ពុជា លើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២ និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ឯកឧត្តម គីហារ៉ា មីណូរឹ បង្ហាញក្តីរីករាយដែលទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់កម្ពុជា ក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ ដោយវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០…

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាលាភូមិន្ទ​រដ្ឋបាល អបអរសាទរការបេីកការដ្ឋាន «ព្រែកជីកហ្វូណន តេជោ»

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាលាភូមិន្ទ​រដ្ឋបាល អបអរសាទរការបេីកការដ្ឋាន «ព្រែកជីកហ្វូណន តេជោ»

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាលា​ភូមិន្ទ​រដ្ឋបាល បានជួបជុំគ្នានៅទីស្តីការក្រសួង និងនៅសាលាភូមិន្ទរដ្ឋបាល ដើម្បី​ចូល​រួមអបអរសាទរ ក្នុងស្មារតីប្រជាជនខ្មែរ ដេីម្បីប្រជាជាតិកម្ពុជារបស់យើង។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាស បើកដំណើរការ​គម្រោង​«ព្រែកជីកហ្វូណនតេជោ» ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ដែល​យើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់​សេដ្ឋ​កិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជា មានច្រកនាំចេញ​ដោយ​ខ្លួនឯង និងជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយ​គុណ​តម្លៃ​ខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងជួយទាំង​វិស័យ​ដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានា ក្នុងការនាំចេញទំនិញ​របស់​កម្ពុជា។ សូមអបអរសាទរកម្ពុជា ដែលសម្រេចបានសមិទ្ធផលធំៗ សម្រាប់ប្រជា​ជា​តិ​របស់យើងជាបន្តបន្ទាប់ ៕ ដោយ ៖ វណ្ណលុក

  • ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌច្បារអំពៅ អបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណ នតេជោ»

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌច្បារអំពៅ អបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណ នតេជោ»

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ នៃរដ្ឋបាលខណ្ឌ​ច្បារ​អំពៅ បានប្រារព្ធអបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ «ព្រែកជីកហ្វូណន​តេជោ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅនៅបរិវេណរដ្ឋបាលខណ្ឌ ដោយ​បាន​ការទូងស្គរ យ៉ាងគគ្រឹកគគ្រេង។ កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទី ជាមួយនិងការគោរពទង់ជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយ នៃការបើក​ការដ្ឋាន​សាងសង់ ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។ អភិបាលខណ្ឌ និងបានទូងស្គរ និងបន្ទរអបអរសាទរ ពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណនតេជោ»។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា អោយបន្តសម្រេចបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ នឹងមានការប្រគុំតន្ត្រី នៅមុខសាល​មហោស្រព កោះពេជ្រ ដែលមាន​សិល្ប​ករ និងកីឡាករ ល្បីៗរបស់​កម្ពុជា…

  • ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រារព្ធពិធីអបអរសាទ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

    ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រារព្ធពិធីអបអរសាទ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន​តេជោដោយមានការទូងស្គរយ៉ាងកងរំពងក្នុងនោះក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះផងដែរ ។ ពិធីអបអរសាទរការបេីកការដ្ឋាននេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងនោះនៅសារមន្ទីរ .ស .ស.រ ថ្នាក់ដឹកមន្ត្រីបុគ្គលិក ក៏បានរៀបចំការអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”នេះដែរ ។ សូមបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិ នៃកម្ពុជា បានរៀបចំនេះ គឺសុទ្ធតែចេញពីបេះដូងពិតៗ ក្នុងឋានៈជាជាតិសាសន៍ខ្មែរ និងជាកូនខ្មែរ ព្រោះគម្រោង ព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បន្តសម្រេចឱ្យបាន ដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ ។ ពីធីអបអរសាទរគម្រោ​ងព្រែកជីកហ្វូណន-តេជោនេះ គឺរៀបចំស្របទៅនឹង​ពិធីបើក​ការដ្ឋាននៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់…

  • មន្ត្រីអប់រំកាយនិងកីឡា គាំទ្រព្រែកជីកហ្វូណនតេជោ ដែលនឹងជួយលើក កម្ពស់ ដល់សេដ្ឋកិច្ចកម្ពុជា បន្តផ្តល់ប្រយោជន៍ដល់វិស័យកីឡា

    មន្ត្រីអប់រំកាយនិងកីឡា គាំទ្រព្រែកជីកហ្វូណនតេជោ ដែលនឹងជួយលើក កម្ពស់ ដល់សេដ្ឋកិច្ចកម្ពុជា បន្តផ្តល់ប្រយោជន៍ដល់វិស័យកីឡា

    (ភ្នំពេញ)៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡានិងតំណាងសហព័ន្ធកីឡាជាតិជាច្រើន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បានចូលរួមទូងស្គរ អបអរសាទរពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវការ ព្រែកជីកហ្វូណនតេជោ នៅមុខវិមានពហុកីឡដ្ឋាន ជាតិអូឡាំពិក ។ ការជួបជុំអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ ស្របពេលពិធីបើកការដ្ឋានព្រែក ជីក ដ៏មានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ បានប្រារព្ធធ្វើឡើងជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ នៅចំណុចចាប់​ផ្តើម​នៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្តមានព្រែកជីកជាប្រវត្តិសាស្រ្តនេះ​ គឺទទួលបានការសាទរយ៉ាងពេញទំហឹងពីគ្រប់​ស្រទាប់​មហាជន ដោយព្រែកជីកនេះ ដើរតួនាទីយ៉ាងសំខាន់ដល់ប្រព័ន្ធ ដឹកជញ្ជូន​ផ្លូវទឹករបស់កម្ពុជា ឱ្យកាន់តែមានសក្ដានុពល តាមរយៈការកាត់បន្ថយរយៈពេល កាត់បន្ថយចម្ងាយផ្លូវនិងតំម្លៃក្នុងការដឹងជញ្ជូន និងនីតិវិធីនៃការដឹកជញ្ជួនឆ្លង​កាត់ទំនិញពីកម្ពុជាចេញទៅសមុទ្រ។ លោក ដួងមាស ចំរើន អគ្គនាយករងនៃអគ្គនាយករដ្ឋានកីឡា បានថ្លែងគូសបញ្ជាក់​ថា ព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្រ្តនេះ គឺបានផ្តល់នូវអត្ថប្រយោជ​ន៍​ជាច្រើនដល់ផ្នែកសេដ្ឋកិច្ច នូវពេលដែលសេដ្ឋកិច្ចរីកចំរើន ក៏និងជួយឱ្យវិស័យ​កីឡារីកចំរើនផងដែរ។ លោក ងិន សុបញ្ញា អគ្គលេខាធិការ…

  • ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណន​​​តេជោ”

    ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណន​​​តេជោ”

    (ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅបរិវេណមុខខ្លោងទ្វារជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។ សម្រាប់«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុង ការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន​ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ គម្រោង «ព្រែកជីកហ្វូណន-តេជោ»…

  • ក្រសួងសុខាភិបាល រៀបចំវាយគង ទូងស្គរអបអរសាទរពិធីការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

    ក្រសួងសុខាភិបាល រៀបចំវាយគង ទូងស្គរអបអរសាទរពិធីការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

    (ភ្នំពេញ)៖ ថ្ងៃចន្ទទី០៥ ខែសីហា ឆ្នាំ២០២៤ នាព្រឹកម៉ោង៩:០៩នាទីព្រឹក ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកនៃក្រសួងសុខាភិបាលបានរៀបចំវាយគង ទូងស្គរ នៅក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ។ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ខេត្តកណ្តាល។ ព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកទំនប់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល…

  • ក្រសួងអភិវឌ្ឍន៍ជនបទ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណនតេជោ»

    ក្រសួងអភិវឌ្ឍន៍ជនបទ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណនតេជោ»

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ និងបានចូលរួមវាយជួង ទូងស្គ ដើម្បីអបអរសាទរនូវសមិទ្ធិផលជាប្រវត្តិសាស្ត្រ ក្នុងឱកាស ពិធីបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ នៅទីតាំងក្រសួងអភិវឌ្ឍន៍ជនបទ។ ព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តស្នាដៃ ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។សូមបញ្ជាក់ថា គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយបានវាយជួង ទូងស្គរ ដើម្បីអបអរសាទរនូវសមិទ្ធផលប្រវត្តិសាស្ត្រ នេះ។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការ ដែលស្របគ្នានឹងពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ គួរបញ្ជាក់ថា ការជីកព្រែកជីកហ្វូណន-តេជោនេះដែរគឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាមួយគ្នានេះការជីក«ព្រែកជីកហ្វូណន-តេជោ»ត្រូវបានគេជឿជាក់ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍…