Category: នយោបាយ

  • ឯកឧត្តម គួច ចំរើន ជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជា​ពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

    ឯកឧត្តម គួច ចំរើន ជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជា​ពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

    ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ទីររៀបចំដែនដី សំណង់ និងសូរិយោងដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លី​មាន​លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឆាប់រហ័ស ទាន់ពេលវេលា និងមាន​ប្រសិទ្ធ​ភាពខ្ពស់ ដោយធានាបានថារាប់បណ្ណកម្មសិទ្ធិទាំងអស់ត្រូវឱ្យលឿន ឆាប់រហ័ស​ដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះ​ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើក​ទិសដៅការងារអនុវត្តបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋា​ភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមផែនការរបស់ក្រសួងរៀបចំដែនដី ក្នុងការដាក់ចេញនូវផែនការ​ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យបានអស់​ក្នុងឆ្នាំ២០២៥ ខាងមុខ ព្រមទាំងកាត់បន្ថយនូវទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដូចនេះ​មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ព្រមទាំងអាជ្ញា​ធរ​ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការពន្លឿន និងពង្រឹង ក្នុងការចុះបញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបានថា រាល់​បណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវដល់ដៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត…

  • រាជរដ្ឋាភិបាល បន្តជួយសម្របសម្រួលបងប្អូនពលការនីចំនួន ២៦នាក់បន្ថែមទៀតដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បានវិលត្រឡប់មកកាន់មាតុភូមិវិញ

    រាជរដ្ឋាភិបាល បន្តជួយសម្របសម្រួលបងប្អូនពលការនីចំនួន ២៦នាក់បន្ថែមទៀតដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បានវិលត្រឡប់មកកាន់មាតុភូមិវិញ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ី​សាអូ​ឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និង សម្របសម្រួលឱ្យបងប្អូន​ពល​ការិនី​ចំនួន ២៦នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់​ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដែលអប្សរាទទួលបាននារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ។ គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យបងប្អូន ពលការិនីវិលត្រឡប់មកមាតុប្រទេស​វិញ​សរុបចំនួន ១០៤នាក់រួចហើយ។ ការមកដល់របស់បង​ប្អូន​ពលការិនី ត្រូវបាន​ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តី​ការក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារ​ប្រកប​ដោយ​ភាពនឹករលឹក និងសប្បាយរីករាយ។ ពលការនីដែលបានមកដល់មាតុប្រទេសវិញប្រកបដោយសុវត្តិភាព បានសំដែង​នូវសេចក្តីសប្បាយរីករាយពីសំ ណាក់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានតាមដានជាប់ជាប្រចាំខិតខំប្រឹងប្រែងជួយ សួរនាំពីការហូបចុក ការស្នាក់នៅជាដើម ។ បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាព​ដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការ​ចូល​រៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននឹងជួយឱ្យវិស័យ​សារព័ត៌មាន​នៅកម្ពុជាកាន់តែមានរបៀបរៀបរយ និងជួយការពារសិទ្ធ​របស់​អ្នកសារព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននឹងជួយឱ្យវិស័យ​សារព័ត៌មាន​នៅកម្ពុជាកាន់តែមានរបៀបរៀបរយ និងជួយការពារសិទ្ធ​របស់​អ្នកសារព័ត៌មាន

    ភ្នំពេញ៖ ការបង្កើតឲ្យមានធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា​នាពេលនេះគឺ​ដើម្បី​ឱ្យសមស្រប​ និងក៏ផ្នែកមួយសម្រាប់ឱ្យសារព័ត៌មាននៅកម្ពុជាកាន់តែ​មាន​របៀបរៀប​រយប្រសើរឡើង។ក្រៅពីនេះវាក៏ជាផ្នែកមួយក្នុងការលើកតម្លៃ វិជ្ជាជីវៈ ហើយនឹងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់​«ធម្មនុញ្ញវិជ្ជា​ជីវៈ សារ ព័ត៌មាននៅកម្ពុជា»នារសៀលថ្ងៃទី៦ ខែសីហាឆ្នាំ ២០២៤ នាទីស្តីការ​ក្រសួង​ឯកឧត្តម នេត្រ ភក្ត្រាបានឱ្យដឹងថាធម្មនុញនេះគឺជាមូលដ្ឋានគ្រឹះមួយ​នៃ​ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដែលជួយឱ្យអ្នកសារព័ត៌មាមានវិសាលភាពអនុវត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅកម្ពុជា។ ឯកឧត្តមបញ្ជាក់បន្ថែមថាការកើនឡើងនៃចំនួនសារព័ត៌មានអនឡាញ ក៏ជាបញ្ហា ចោទដល់ធនធានមនុស្សក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរព្រោះអ្នកសារព័ត៌មានមួយចំនួនមិនបានបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសារព័ត៌មានទេ។ ជាមួយគ្នានេះឯកឧត្តម នេត្រភក្រ្តាបានលើកឡើងដែរថា”កំណើនៃសារព័ត៌មាន​ទំនើប​មានការកើនឡើងចំនួនមានបរិមាណ ក៏ប៉ុន្តែគុណភាពសារព័ត៌មានបាន​ធ្លាក់ចុះ។​នេះពុំមែនមានន័យថាយើងកើន ឡើងចំនួនសារ ព័ត៌មានហើយទទួល​បាននូវអ្វីដែលល្អនោះទេ ផ្ទុយមកវិញ កម្រិតគុណភាពគឺជាបញ្ហាមួយ ដែលជា​ការព្រួយ បារម្មណ៍ នៅពេលដែល អ្នកប្រកបអាជីពនៅក្នុងវិស័យព័ត៌មានមិនមាន​គុណភាព និងទទួលបា នបណ្តុះបណ្តាលពេញ លេញជាអ្នកការសែតអាជីព”។ ឯកឧត្តមបានបន្តថាកំណើនបច្ចេកវិទ្យា កំណើនអ្នកសារព័ត៌មានអនឡាញមាន​បងប្អូន​មួយ​ចំនួន​មិនទទួលបានបណ្តុះបណ្តាញជំនាញបានត្រឹមត្រូវ គ្មានមូលដ្ឋាន​ត្រឹមត្រូវ ហើយខ្វះនូវការ យល់ដឹងអំពីក្រមសីលធម៌ច្បាប់នោះបានធ្វើឱ្យមានការ​ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលបានព័ត៌មាន។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ ការមានព័ត៌មា​ន​ច្រើនពិតមែន តែគុណភាពនៃព័ត៌មាននៅមានកម្រិត និង ធ្វើឲ្យប្រជាពលរដ្ឋមួយ​ចំនួនដែលលេងបណ្តាញសង្គមហ្វេសប៊ុក តិតុក ដែលងាយនឹងបង្កើត ផ្សព្វផ្សាយ​ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ការពិត ឬបង្កើតសារព័ត៌មានក្លែងក្លាយដែល ដែលផ្សព្វ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក សង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

    រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក សង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅក្នុងដំណើរបេសកកម្មដែលក្នុងនេះគេឃើញមានអមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីបងប្អូនបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ ក្នុងដំណើរបេសកកម្មនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពិនិត្យលទ្ធភាពដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។ គួរបញ្ជាក់ជូនថា នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន ២០៤៥ហិកតា…

  • រយៈពេល ៦​ខែរឿងក្តីជាង ៧៨០០០ត្រូវបានតុលាការ​ទូទាំងប្រទេ​សបានចាត់​ការរួច​រាល់

    រយៈពេល ៦​ខែរឿងក្តីជាង ៧៨០០០ត្រូវបានតុលាការ​ទូទាំងប្រទេ​សបានចាត់​ការរួច​រាល់

    (ភ្នំពេញ)៖ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការ​អមសា​លា​ដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿង​ទាំងរឿងព្រហ្មទណ្ឌ ទាំង​រឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤ភាគរយ នៃ​សំណុំរឿងសរុប ចំនួន ១២១ ៥៥៣។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៤នាទីស្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា៖ក្នុងចំណោមរឿងក្តីទាំងនេះគឺ ក្នុងនោះ មានទាំងសំណុំរឿង​ដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿង​ដែល​ចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖កន្លងមកនេះ គិតចាប់ពីថ្ងៃ ប្រកាសបើក​យុទ្ធនាការកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញ​នូវយុទ្ធនាការចំនួន…

  • នាយករដ្ឋមន្ត្រី ៖ ថ្នាក់ដឹកនាំខ្មែរ អាចសម្រេចលើជោគវាសនា ក្នុងការដឹកនាំ​ប្រទេសដោយខ្លួនឯងបាន

    នាយករដ្ឋមន្ត្រី ៖ ថ្នាក់ដឹកនាំខ្មែរ អាចសម្រេចលើជោគវាសនា ក្នុងការដឹកនាំ​ប្រទេសដោយខ្លួនឯងបាន

    (ភ្នំពេញ)៖ សម្ដេចធិបតី បានលើកឡើងថា ខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរយើង អាចសម្រេចលើជោគវាសនា ក្នុងការដឹកនាំប្រទេសដោយខ្លួនឯងបាន ដោយមិន​ចាំ​បាច់ មានបរទេស ឬប្រទេសណាមួយ មកព្រួយបារម្ភពីការអភិវឌ្ឍ របស់ប្រទេស​យើង​នោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱ​កាស​អញ្ជើញជាអធិបតី នៃពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានបង្ហើបថា កន្លងទៅ មានបរទេសខ្លះ មកប្រាប់ខ្ញុំថា ឲ្យប្រទេស​ខ្លះមកវិនិយោគនៅកំពង់សោម តិចទៀតខ្មែរបាត់អធិបតេយ្យភាព ខ្ញុំប្រាប់វិញ ខ្ញុំសូមអរគុណហើយ ។ ប្រទេសណា គេមានមហិច្ឆតាអី ចង់បានអី រឿងរបស់គេ ទី១៖ ខ្ញុំប្រាប់គាត់វិញថា គ្មានអ្នកណា ព្រួយបារម្ភពីខ្មែរ ជាងខ្មែរខ្លួនឯងទេ, ទី២៖ ប្រទេសណាចង់បានអី ប៉ុន្ដែរាជរដ្ឋាភិបាលខ្មែរ មន្ដ្រីរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅហ្នឹងមិនល្ងង់ទេ…

  • នាយករដ្ឋមន្ត្រី ៖ CLV គឺជាគម្រោងសហប្រតិបត្តិការរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជា

    នាយករដ្ឋមន្ត្រី ៖ CLV គឺជាគម្រោងសហប្រតិបត្តិការរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា CLV គឺជាគម្រោងសហប្រតិបត្តិការរួមគ្នា និងអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយកូនខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រកាសអំពាវនាវ ជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយកុំព្រួយបារម្ភអំពីផលប៉ះពាល់នៃខេត្តទាំងបួន គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដែលស្ថិតក្នុងគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ថា ត្រូវបានកាត់ឱ្យប្រទេសណាឱ្យសោះ ខណៈកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ផលប្រយោជន៍រួម សម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺពលរដ្ឋ ដែលកំពុងរស់នៅទីនោះតែម្តង ។ សម្តេច ក៏បានប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ដើម្បីចៀសវាង ការយល់ច្រឡំ និងជឿតាមការញុះញង់ របស់ជនជ្រុលនិយមួយក្តាប់តូច សម្តេចបានអំពាវនាវឱ្យជនរួម ជាតិទាំងអស់ដែលមានលទ្ធភាព អាចអញ្ជើញទៅទស្សនា និងដើរលេងកម្សាន្តនៅខេត្តទាំងបួននេះ នៅពេលរដូវភ្ជុំបិណ្យ ចូលឆ្នាំ ឬបុណ្យសម្រាករបស់ជាតិនានា ជាដើម ។ សម្តេចធិបតី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងសាងសង់ផ្លូវ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅតំបន់កន្ទុយនាគ ដែលសម្តេចថា ជាចំណោទមួយដែលអាចមានគ្រោះថ្នាក់ ។ សម្តេច…

  • រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់​ការរំ​លោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហា ដែលពលរដ្ឋ អត់ដីប្រើប្រាស់

    រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់​ការរំ​លោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហា ដែលពលរដ្ឋ អត់ដីប្រើប្រាស់

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ ការរំលោភដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋ អត់ដីប្រើប្រាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញ នូវគោលនយោបាយដីធ្លីថ្មីមួយ ដែលមានសារៈសំខាន់ លើការទប់ស្កាត់ការកាប់ទន្ទ្រាន់ដីធ្លី ហើយអាចពន្លត់ការព្រួយបារម្ភ បញ្ហាបាត់បង់ទឹកដី ដែលកំពុងផ្ទុះការចាប់អាម្មណ៍ខ្លាំង លើបណ្តាញសង្គម ។ សម្តេចបញ្ជាក់ថា គោលនយោបាយថ្មីនេះ រៀបចំឡើង ដើម្បីពន្លត់ និងដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ពីសំណាក់ជនខិលខូច និងឈានទៅដល់ការដោះស្រាយ ជូនប្រជាជនដែលមិនទាន់មានដីធ្លីថែមទៀតផង ប្រៀបបាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋទូទាំងប្រទេស ដែលរួមគ្នាគាំទ្រការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋទូទាំងប្រទេស ដែលរួមគ្នាគាំទ្រការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកល វិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥៦១នាក់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងអរគុណដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលបានរួមគ្នាគាំទ្រ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយសម្តេចបានឃើញពីការវាយស្គរ វាយគងគាំទ្រជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំបានឃើញនូវស្មារតី ដែលអាចនិយាយបានថា មិនមែនជាគម្រោងព្រែកជីកធម្មតា នោះទេ តែជាស្មារតីជាតិរួមគ្នា ដើម្បីពង្រឹងឯករាជ្យជាតិ អធិបតេយ្យជាតិ ។ សម្តេចធិបតី បានបន្តថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ”។ តាមរយៈព្រែកជីកនេះ គឺជាការពង្រឹងខ្លួនឯងលើគ្រប់វិស័យ ។ សូមជម្រាបថា បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥…

  • វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងស្វែងរកឱកាស​វិនិយោគលើ​វិស័យសុខាភិបាលនៅកម្ពុជា

    វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងស្វែងរកឱកាស​វិនិយោគលើ​វិស័យសុខាភិបាលនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រុមអ្នកនិវិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បានបង្ហាញនូវការចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល និងភោជនីយកដ្ឋានជាដើម នៅក្នុងប្រទេសកម្ពុជា ។ ក្នុងពេលមកសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នកពាក់ព័ន្ធនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) បានឲ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ ៧ឆ្នាំមកហើយ ជាមួយនឹងការនាំអ្នកវិនិយោគមកកម្ពុជាជាច្រើន ហើយពេលនេះ បាននាំអ្នកវិនិយោគបន្ថែមទៀតមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយចង់បង្កើតក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជាជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។ លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយនឹងបន្តនាំអ្នកវិនិយោគ កាន់តែច្រើនបន្ថែមទៀត នៅជុំវិញពិភពលោក ដើម្បីចូលរួមលើកកម្ពស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និងសមាគមភោជនីដ្ឋានហាឡាជាដើម ។ សម្រាប់អ្នកវិនិយោគិនទាំងនោះ លើកឡើងថា កម្ពុជាមានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជាមួយនឹងការមានបទពិសោធន៍…