Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តំបន់២ និងតំបន់៣នៃបឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋ ដើម្បីអភិរក្សសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលសម្រាប់​មនុស្សគ្រប់ជំនាន់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ តំបន់២ និងតំបន់៣នៃបឹងទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋ ដើម្បីអភិរក្សសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលសម្រាប់​មនុស្សគ្រប់ជំនាន់

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា តំបន់២និងតំបន់៣ ក្នុងតំបន់បឹង​ទន្លេសាប នឹងត្រូវចុះបញ្ជីជាដីរដ្ឋដោយមិនអនុញ្ញាតឱ្យមានការសុំកាត់​ឆ្វៀលដី​បន្ត​ទៀតទេ កុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប និងដើម្បីអភិរក្ស​សម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះ ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងកិច្ចប្រជុំអន្តរ​ក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីនៅតំបន់ទន្លេសាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការជួប​ប្រ​ជុំគ្នា​​នាពេលនេះ គឺដើម្បីរួមគ្នាទទួលខុសត្រូវជាប្រវត្តិសាស្ត្រទាក់ទិនទៅនឹងការគ្រប់​គ្រង​បឹងទន្លេសាប ហើយនេះគឺជាកិច្ចការដែលយើងទាំងអស់គ្នា ត្រូវហ៊ាន​សម្រេច​ចិត្តក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះឱ្យបានជាក់លាក់ ដោយមិនអាចបណ្ដែតបណ្ដោយបានទៀតនោះទេ ជៀសវាងប្រឈមនឹងការ​បាត់បង់ ចំណុចពិសេសក្នុងការរក្សាអាយុជីវិតរបស់បឹងទន្លេសាប គឺការរក្សារបបទឹក និងព្រៃលិចទឹក ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ចំពោះការកំណត់ឱ្យមានតំបន់១ តំបន់២ និងតំបន់៣ ក្នុងតំបន់បឹងទន្លេសាប គឺជាការកំណត់ដ៏ត្រឹមត្រូវមួយដើម្បី​រក្សាបឹងទន្លេសាបឱ្យនៅគង់វង្ស ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ​អាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សា​ទុកតំបន់៣ជាតំបន់អភិរក្ស ប៉ុន្តែបច្ចុប្បន្នកំពុងមានការទន្ទ្រានក្នុងតំបន់៣ នេះ ដូច្នេះនេះ គឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ ។ បឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសំរាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប ដូចនេះយើងទាំង​អស់​គ្នា​ត្រូវរួមគ្នារក្សាការពារធនធានធម្មជាតិដ៏មានតម្លៃនេះអោយបានស្ថិតស្ថេរ​គង់វង្ស​ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់…

  • កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជន ១.២១១គ្រួសារ រស់នៅ សហគមន៍ក្រីក្រទាំង១០ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

    កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជន ១.២១១គ្រួសារ រស់នៅ សហគមន៍ក្រីក្រទាំង១០ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

    (ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរ សុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជន ១.២១១គ្រួសារ រស់នៅ សហគមន៍ ក្រីក្រទាំង១០ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត ១កញ្ចប់ មាន(មុង ភួយ សារុង ក្រមា) និងថវិកា ១០ម៉ឺនរៀល។ ប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រទាំង ១០ នៃសង្កាត់គោករកា ដែលមកតាំងទីលំ​នៅនៅទីនេះ ​គឺមកពីតំបន់មិនរៀបរយដែលស្នាក់នៅក្នុងអគារប៊ូឌីង មកពីតំបន់ដី​ក្រហម (សំបុកចាប) និងអ្នកដែលតាំងទីលំនៅលើលូប្រឡាយនានា​ក្នុងរាជធានី​ភ្នំពេញ។ បច្ចុប្បន្ន ប្រជាពលរដ្ឋមករស់នៅទីនេះ…

  • ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាម រយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាម រយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឯកភាពគ្នា សម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើ “វិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ចេញដោយក្រសួងពាណិជ្ជកម្ម ដែលអាចផ្ទៀងផ្ទាត់ បានតាម ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការដាក់ QR Code ស្តង់ដា នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះ​ក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” – ដែលអាចផ្ទៀងផ្ទាត់​បានតាម ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh…

  • សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លា ពីដៃគូ​យុទ្ធ​សាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប

    សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លា ពីដៃគូ​យុទ្ធ​សាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។ ឯកឧត្តមក៏បានកោតសសើរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងឆាប់រហ័យក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបការនាំសាច់បង្កកខុសច្បាប់ ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ

    ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបការនាំសាច់បង្កកខុសច្បាប់ ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ឱ្យខានតែបាន ចំពោះការលួចនាំចូលសាច់បង្កកខូចគុណភាព ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននានា របស់ខេត្តតាកែវ។ ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា «បើយើងមិនទប់ស្កាត់សាច់បង្កកខូចគុណភាព ហើយបន្តឱ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋកម្ពុជាយើង ព្រោះពួកគាត់ជាអ្នកទិញយកមកទទួលទានសាច់ខូចគុណភាពនេះ ហើយវានឹងធ្វើឱ្យពួកគាត់កើតជំងឺផ្សេងៗ ដែលនឹងត្រូវចំណាយថវិកាជាច្រើនក្នុងការព្យាបាលជំងឺរបស់ពួកគាត់»។ ឯកឧត្តម អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា កន្លងមកសមត្ថកិច្ចឈរជើងតាមព្រំដែនរួម នឹងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាពមួយចំនួន ដែលនាំចូលពីប្រទេសជិតខាងយកទៅដុតបំផ្លាញចោល ក៏ប៉ុន្តែនៅតែមានក្រុមឈ្មួញខិលខូចមួយចំនួន បានបន្តលួចនាំចូលដោយខុសច្បាប់តទៅទៀត បញ្ហានេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមឈ្មួញខិលខូចទាំងអស់នោះ យកមកកាត់ទោសទៅតាមច្បាប់ ដើម្បីកុំឱ្យពួកគេបន្តធ្វើសកម្មភាពខុសច្បាប់នេះតទៅទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធរួម និងអភិបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបញ្ហានេះកើតមានឡើងនៅក្នុងខេត្តតាកែវ៕ ដោយ ៖ ង៉ាន់…

  • ឯកឧត្តម សុខ សូកេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តម សុខ សូកេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្ដីការក្រសួងទេសចរណ៍។ចាន់ វិចិត្រ

  • ឯកឧត្តម សុខ សូកេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េដឹក

    ឯកឧត្តម សុខ សូកេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េដឹក

    ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងទេសចរណ៍។ចាន់ វិចិត្រ

  • លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង រាជធានីភ្នំពេញ

    លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង រាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោក សេង វណ្ណៈ នាយករដ្ឋបាល និងលោក ឆាយ វីរៈ នាយករងរដ្ឋបាល ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម នួន ផារ័ត្ន ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាល ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ។ ឯកឧត្ដមឃួង ស្រេង បានឲ្យដឹងថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួលភារកិច្ច…

  • ក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទ QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹងពលរដ្ឋដែលដោះស្រាយរឿងក្តីយឺត និងមិនប្រក្រតី

    ក្រសួងយុត្តិធម៌ប្រកាសលេខទូរស័ព្ទ QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹងពលរដ្ឋដែលដោះស្រាយរឿងក្តីយឺត និងមិនប្រក្រតី

    ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹង” ក្នុងក្របខណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដែលបានថ្លែងបញ្ជាក់ ក្នុងជំនួបពិភាក្សាដើម្បីរួមកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យយុត្តិធម៌នៅកម្ពុជា ជាមួយបណ្តាញសារព័ត៌មានកាលពីថ្ងៃទី ០៦ ខែ សីហាឆ្នាំ ២០២៤ឱ្យដឹងថា៖ការផ្តល់លេខទូរស័ព្ទ QR Code តេឡេក្រាម និងCoolAppនេះដើម្បីឱ្យពលរដ្ឋដែលជួបបញ្ហាយឺតយាវក្នុងការដោះស្រាយរឿងក្តីរបស់ខ្លួន និងការដោះស្រាយមិនប្រក្រតីនៅតុលាការដើម្បីឱ្យក្រសួងយុត្តិធម៌ជួយដោះស្រាយក្នុងរឿងនេះបន្ថែមទៀត។ វាជាច្រកមួយជួយដល់ប្រជាពលរដ្ឋដែលមិនសុខចិត្តរឿងក្តីរបស់ខ្លួន ច្រកនេះនឹងពិនិត្យនិងដោះស្រាយជូន។បើទោះបីរឿងនោះសម្រេចក្តីហើយក្តីត្រូវតែមានការសើររើឡើងវិញ។ឯកឧត្តមចោទសួរថា៖”តើហេតុអ្វីរឿងក្តីទុកចោលយូរមិនយកមកធ្វើការដោះស្រាយ។អំពើពុករលួយកើតឡើងត្រូវទទួលខុសត្រូវតាមច្បាប់។យើងចង់វះកាត់ទី១ចង់ដោះស្រាយ និងកែទម្រង់ផ្ទៃក្នុង។ការបើកច្រកនេះគឺដើម្បីផ្តោតទៅលើ២ចំណុចនេះ”។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖កន្លងមកនេះពោលគឺ គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនមែនបំបិទសិទ្ធឬរឹតបន្តឹង​អ្នកសារព័ត៌មានទេ តែវាជាក្របខណ្ឌនៃការតម្រង់ទិសវិជ្ជាជីវៈ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនមែនបំបិទសិទ្ធឬរឹតបន្តឹង​អ្នកសារព័ត៌មានទេ តែវាជាក្របខណ្ឌនៃការតម្រង់ទិសវិជ្ជាជីវៈ

    ភ្នំពេញ៖ ភាពចាំបាច់នៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មានដែលរៀបចំ មកនេះ​គឺមិន​មែនសម្រាប់បំបិទសិទ្ធសេរីភាពអ្នកសារព័ត៌មានទេ ហើយក៏មិនមែនជា​ឧបករណ៍​ដើម្បីទៅរឹតបន្តឹងអ្នកសារព័ត៌មានដែរ។វាជាក្របខណ្ឌនៃការតម្រង់​ទិសនៃវិជ្ជាជីវៈ​មួយដែលស្របតាមច្បាប់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ សូមបញ្ជាក់ថាការលើកឡើងពីសំណាក់រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះធ្វើឡើង ក្នុង​សន្នីសីទ​សារព័ត៌មានស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា»នៅរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ ២០២៤ នាទីស្តីការ​ក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដែរថា៖ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាឯកសារនៃ​គតិយុត្តិមួយដែលការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន,ជួយការពារវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយកសាងនូវជំនឿទុកចិត្តរបស់អ្នកសារព័ត៌មានក្នុង​ចំណោម​សាធារណៈ​ជន និងវាក៏បានផ្តល់នូវតម្លៃទៅឱ្យដល់អ្នកសារព័ត៌មានដែរ។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា”កង្វះខាតនៅក្នុងលិខិតបទដ្ឋានគតិយុត្តិបានតម្រូវឱ្យក្រសួងព័ត៌មានចាំបាច់ក្នុងការសម្របសម្រួលរៀបចំនូវកិច្ចការរៀបចំធម្មនុញនៃវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូលនៅលើក្រមវិជ្ជាជីវៈសារព័ត៌មានដែលមានសមាគមន៍ និង អង្គភាពសារព័ត៌មាននីមួយៗចូលរួម”។ ឯកឧត្តមបានពន្យល់ថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះវាមិនមែនជាក្រមសីលធម៌ធម្មតាទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃការពង្រីកបន្ថែមសម្រាប់ក្រមវិជ្ជាជីវៈ​សារព័ត៌មាន​ដែលសមាគមន៍ និងអង្គភាពសារព័ត៌មាននីមួយៗអាចយកជាមូលដ្ឋានមួយ​ក្នុងការ​ប្រកបមុខជំនាញវិជា្ជជីវៈរបស់ខ្លួន។ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដោយបញ្ជាក់បន្ថែមថា៖”អ្នកសារព័ត៌មានមានសិទ្ធ​ក្នុង​ការផ្សព្វផ្សាយ។ក្នុងច្បាប់ស្តីពីសារព័ត៌មានក៏បានបញ្ជាក់គ្មានការត្រួតពិនិត្យ​ជាមុនក្នុងការផ្សព្វផ្សាយទេ ដែលអង្គភាពនៃសារព័ត៌មានគឺជាអ្នកទទួល​ខុសត្រូវ​ដោយខ្លួនឯង​ក្នុងការផ្សព្វ​ផ្សាយ។ នេះគឺជាចំណុចសំខាន់។ទោះបីយ៉ាងណាយើង​មានសិទ្ធផ្សព្វផ្សាយប៉ុន្តែ​ក៏ត្រូវ​មើលពីសិទ្ធរបស់ខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យ​ប៉ពាល់​ទៅលើអ្នកដទៃដែរ ។ អ្នក​សារព័ត៌មាន មិនត្រូវធ្វើអ្វីដែលខ្លួននឹកឃើញទេ ពោលគឺត្រូវគោរពច្បាប់ ។ ហេតុនេះ​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះគឺជាផ្នែកមួយចាំ​បាច់​ណាស់ដែលជាមូលដ្ឋានសម្រាប់អ្នកសារព័ត៌មានទាំងអស់សិក្សា​និងរៀន​ដើម្បី​ឱ្យដឹងថាតើបើចង់ក្លាយជាអ្នកសារព័ត៌មានមួយដែលមានគុណភាពនិងសារព័ត៌មានមួយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រូវមានចំណុចអ្វីខ្លះនិងតើគាត់ត្រូវគោរពអ្វីខ្លះ គាត់ចៀសវាងអ្វីខ្លះ។ ឯកឧត្តមបញ្ជាក់បន្ថែមថា”ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាផ្នែកមួយចាំបាច់ណាស់ ដែលជាមូលដ្ឋានមួយសម្រាប់អ្នកសារព័ត៌មានឈរលើមូលដ្ឋានរួមទាំងអស់គ្នា មានសម្លេងតែមួយពីព្រោះកើតចេញពីអ្វីដែលជាឆន្ទះរួមអ្នកសារព័ត៌មាននិងសមាគមន៍ដែលត្រូវការចាំបាច់នូវមូលដ្ឋាននេះ។តទៅថ្ងៃខាងមុខអ្នកសារព័ត៌មានថ្មីៗ​គាត់​ក៏មានក្រមសីលធម៌វិជ្ជាជីវៈដោយមានធម្មនុញ្ញវិជ្ជាជីវៈនេះជាគ្រឹះសម្រាប់សិក្សារៀនសូត្រ។ គួរបញ្ជាក់ថាបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថានាពេល បច្ចុប្បន្ននេះ​ប្រព័ន្ធផ្សព្វផ្សាយដែល ទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មានមាន​ប្រមាណ ២ពាន់ស្ថាប័ន។ នៅក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួន ជាង ១ពាន់អង្គភាព កំពុងប្រតិបត្តិការ ផ្សាយ។ទោះបីយ៉ាងណាក្តីក៏មានសារព័ត៌មាន អនឡាញមួយចំនួនដែលកំពុងប្រតិបត្តិការក៏ មិនទាន់ បានចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងកំពុងតែអំពាវនាវថែមទៀតឲ្យពួកគេមកចុះ បញ្ជីស្របច្បាប់ដើម្បីប្រ​តិបត្តិ​ការ…