Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងធនាគារទាំង ០៨គំរូ ។ សូមជម្រាបថា ធនាគារទាំង ៨គំរូ រួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក ។ ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។ ៣- ធនាគារប្រៃសណីយ៍កម្ពុជា ម.ក ។ ៤- ធនាគារកាណាឌីយ៉ា ។ ៥- ធនាគារ…

  • វិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី មានចំណាប់អារម្មណ៍​យ៉ាងខ្លាំងលើទីផ្សារកម្ពុជា និងស្នើសុំការគាំទ្រ កិច្ចសហប្រតិបត្តិការពីសភា​ពាណិជ្ជកម្មកម្ពុជា និងក្រសួងទេសចរណ៍

    វិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី មានចំណាប់អារម្មណ៍​យ៉ាងខ្លាំងលើទីផ្សារកម្ពុជា និងស្នើសុំការគាំទ្រ កិច្ចសហប្រតិបត្តិការពីសភា​ពាណិជ្ជកម្មកម្ពុជា និងក្រសួងទេសចរណ៍

    (ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ច មកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី ដែលអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ និង ម្ហូបអាហារ។ នេះជាការអះអាងពីបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna) ប្រធានក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន ។ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមវិនិយោគគិនមកពីប្រទេស​ឥណ្ឌា ឌូបៃនិងសិង្ហបុរី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ។ លោកបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna)ស្នើសុំការគាំទ្រ និងកិច្ចសហ​ប្រតិ​បត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិន​ពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តា​ប្រទេស​មូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់​រួមជាដើម។ ព្រឹត្តិការណ៍ជំរុញធុរកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ​នៅ​ចុងឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តម ងួន ម៉េងតិច…

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រៀបចំវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រៀបចំវេទិកាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

    (បន្ទាយមានជ័យ)៖ វេទិកាសាធារណៈ គឺ ដើម្បីលើកកម្ពស់និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានម្យ៉ាងវិញទៀត ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្ដាប់កង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ។ ម្យ៉ាងទៀត ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកកាគាំទ្រ ចូលរួមអនុវត្ត ដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាពិសេសក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ នេះគឺជាការលើកឡើងរបស់ លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី ក្នុងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ហាវ ផា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំសឿ លោក យឹម សំណាង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសឿ នាព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោក យឹម សំណាង និង ឯកឧត្តម ហាវ ផា បានលើកឡើងពីរការ រីកចម្រើន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយ នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយ នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និង​កសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាស (Biomass) ដែលអាច​ទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និង​សំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈ។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំឱ្យក្រុមការងារសហការ​ពិនិត្យ​គម្រោងនេះជាមួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វី​ដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការ​អនុវត្តគម្រោងនេះ ឱ្យមានផលចំនេញសេដ្ឋកិច្ច៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អានុញាតិឱ្យស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អានុញាតិឱ្យស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជួបជាមួយលោក Maximillion Cooper ស្ថាបនិក និងជា​នា​យកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ក្នុងជំនួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិ​អង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យ​ក្រសួង​ទេស​ចរណ៍ រួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រៀបចំ​មហាព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដែលមានការប្រមូលផ្ដុំ​នូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប។ ទន្ទឹមនេះ ឯកឧត្តម គុជ បញ្ញាសា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អានុញាតិឱ្យស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អានុញាតិឱ្យស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជួបជាមួយលោក Maximillion Cooper ស្ថាបនិក និងជា​នា​យកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ក្នុងជំនួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិ​អង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យ​ក្រសួង​ទេស​ចរណ៍ រួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រៀបចំ​មហាព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដែលមានការប្រមូលផ្ដុំ​នូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប។ ទន្ទឹមនេះ ឯកឧត្តម គុជ បញ្ញាសា…

  • កម្ពុជាទទួលធ្វើជាប្រធានប្តូរវេន កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និង អាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ចាប់ពីចុងឆ្ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ២០២៦

    កម្ពុជាទទួលធ្វើជាប្រធានប្តូរវេន កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និង អាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ចាប់ពីចុងឆ្ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ២០២៦

    ភ្នំពេញ៖ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប្រធានប្តូរវេនលើកទី២៣ នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ( 23rd ACCSM)និងជាប្រធានប្តូរវេនលើកទី៨ នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការវិស័យមុខងារសាធារណៈអាស៊ានបូកបី (8th ACCSM+3) ចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ២០២៦ បន្តពីប្រទេសប្រ៊ុយណេដារូហ្សាឡាម លើមូលបទក្នុង៖ «នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (INNOVATION FOR BETTER SERVICE DELIVERY)។ មូលបទខាងលើទទួលបានការគាំទ្រ និងពេញចិត្ត ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងប្រទេសជាមិត្តក្នុងវិស័យមុខងារសាធារណៈ។ ប្រទេសជាសមាជិកយល់អំពីសារៈសំខាន់នៃប្រធានបទ និងអត្ថប្រយោជន៍នៃការបន្ស៊ីសកម្មភាពរបស់ខ្លួនជាមួយមូលបទដែលបានលើកឡើងនេះ ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅក្រោយពេលអញ្ជើញមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្តិភាព ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បន្ទាប់ពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យសិល្បៈករ សិល្បៈការិនី ចូលរួមផ្សព្វផ្សាយ អំពីផលប៉ះពាល់ពីគ្រឿងញៀនដល់សាធារណៈជន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យសិល្បៈករ សិល្បៈការិនី ចូលរួមផ្សព្វផ្សាយ អំពីផលប៉ះពាល់ពីគ្រឿងញៀនដល់សាធារណៈជន

    ភ្នំពេញ៖ សិល្បៈករ សិល្បៈការិនី យើងត្រូវចេះប្រើប្រាស់វេទិការ ឬបណ្តាញ​ផ្សព្វផ្សាយឯកជនរបស់ខ្លួន ដើម្បីអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន។ ត្រូវធ្វើអ្វីៗ​ដើម្បីជួយឱ្យពលរដ្ឋរបស់យើងចៀសផុតពីគ្រឿងញៀន ដែលបំផ្លាញសង្គម បំផ្លាញ​គ្រួសាររបស់ពួកគាត់។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុក​ផ្សព្វផ្សាយ​អប់រំ​ស្តីពីគ្រឿងញៀន។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការ​ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និង​គ្រោះថ្នាក់ដោយសារគ្រឿងញៀន រសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៤ នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា ៖ ”ទាំងផលិតករ ទាំងសិល្បៈករ​សូមចូលរួមក្នុងការផលិត ឬជាស្បតអប់រំដើម្បីផ្សព្វផ្សាយ ។ ក្រសួងព័ត៌មាននឹង​ជួយជំរុញឱ្យបណ្តាញសារព័ត៌មានផ្សេងៗទាំងទូរទស្សន៍ វិទ្យុ វើបសាយជាដើម​ជួយផ្សព្វផ្សាយបន្ត។ខ្ញុំសុំឱ្យការប្រគុំតន្រ្តីធំៗ ប្រដាល់ ឬកម្មវិធីផ្សេងៗ​ទៀតជួយផ្សព្វ​ផ្សាយ និងបញ្ជ្រាបការអប់រំពីគ្រោះថ្នាក់កើតចេញពីគ្រឿងញៀននេះ” ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែង ឱ្យដឹងដែរថាគិតត្រឹមរយៈពេល២២០ថ្ងៃ នៃយុទ្ធនាការ​បង្ក្រាបរួមទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនា​គមន៍ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីដឹកនាំ​កិច្ច​ប្រជុំ​ក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានគោលបំណងកំណត់អាទិភាពការងាររបស់ក្រុមការងារ ”ណ” ឈានទៅរៀបចំកិច្ចប្រជុំពិភាក្សា និងសិក្ខាសាលាស្វែងរកដំណោះស្រាយបញ្ហា ក្តីកង្វល់ និង សំណូមពររបស់វិស័យឯកជន នាពេលខាងមុខ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូល នៃគោលន​យោបាយរបស់រាជរដ្ឋាភិបាល

    ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូល នៃគោលន​យោបាយរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះ​កត្តាមនុស្ស នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០ ខណៈការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត កម្ពុជា (DE MONTFORT University Cambodia) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអទិភាពខ្ពស់បំផុត ។ សម្តេចធិបតី មានប្រសាសន៍ថា មនុស្ស គឺជាកត្តាស្នូល នៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម…