Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន៖ ក្រៅពីតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម, កម្ពុជាក៏បានផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ផងដែរ

    សម្តេចតេជោ ហ៊ុន សែន៖ ក្រៅពីតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម, កម្ពុជាក៏បានផ្តួចផ្តើមបង្កើតតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ផងដែរ

    ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនបងប្អូនថា ក្រៅពីគំនិតផ្តួចផ្តើម និងការអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅរវាង កម្ពុជា-ឡាវ-វៀតណាម សម្តេចក៏បានពិភាក្សា ជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ដោយកម្ពុជាមានខេត្តព្រះវិហារ ដោយយើងហ៊ានទៅដល់ការធ្វើតារាងវាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ ដែលមានសរុបចំនួន ២៧ឡូ ប៉ុន្តែដោយសារមានរដ្ឋប្រហារជាបន្តបន្ទាប់នៅប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន។ សម្តេចតេជោ បានបន្តថា គម្រោងនេះ មានកិច្ចសហប្រតិបត្តិការ ដែលកម្ពុជា ចង់មានកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព ជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាព ខាងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍…

  • រដ្ឋសភា កម្ពុជា ចេញញត្តិថ្កោលទោស ចំពោះសកម្មភាព​ទុច្ច​រិត​របស់ក្រុមឧទ្ទាម​ក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈ​ប្រជាពលរដ្ឋ

    រដ្ឋសភា កម្ពុជា ចេញញត្តិថ្កោលទោស ចំពោះសកម្មភាព​ទុច្ច​រិត​របស់ក្រុមឧទ្ទាម​ក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈ​ប្រជាពលរដ្ឋ

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៤​នេះ បានចេញប្រកាសថ្កោលទោស ប្រឆាំងយ៉ាង ដាច់អហង្ការ ចំពោះទង្វើ​ទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជា​គម្រោង​ បង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មាន​ភូត​កុហក បោកប្រាស់គ្រប់រូបភាព ដល់មតិ សាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា​ភិបាល​ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលប្រសូត ចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជា ពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសក៍ឯក និង​ជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ ក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជា ទទួល​បាននាពេល​បច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំ ស​មាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រី​កោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

    សម្តេចតេជោ ហ៊ុន សែន ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រី​កោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានចេញសារសំឡេងពិសេស ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ។ តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា កុំយល់​ច្រឡំ​ចំពោះសភាពការណ៍នៅបង់ក្លាដេស និងសភាពការណ៍នៅកម្ពុជា គឺមិនដូចគ្នាទេ។ ត្រង់ចំណុចនេះត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនមាន​ការភ្លាត់​ភ្លាំងទៅដោយប្រការ​ណាមួយនឹងអាចនាំឱ្យរងនូវការគ្រោះថ្នាក់ ដោយរឿងនេះវាមិនអាចទៅរួចទេ ។ សារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅទៅក្រុមប្រឆាំងដែលចង់ផ្លួល​រំលំ​រដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលពួកគេកំពុងបំផុសពលរដ្ឋឱ្យយកតាម​សភាពការណ៍នៅបង់ក្លាដេស ។ សម្តេចតេជោ បានលេីកឡេីថា៖ បងប្អូនកំពុងតែខិតខំតាម​ការញុះញង់​ពីអ្នក​នៅក្រៅប្រទេស ក្នុងនោះយេីងស្តាប់បានហេីយសំឡេង លោកផែង វណ្ណា ពី​ក្រៅ​ប្រទេស ដេីម្បីឱ្យបងប្អូនឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាល​តាមផ្លូវ​កាត់មួយ ដែលមិនមែនជាដំណេីរការប្រជាធិបតេយ្យពិតប្រាកដ។ បងប្អូនចង់ប្រៀបធៀបកម្ពុជា ជាមួយនឹងបង់ក្លាដេស ប្រហែលជាបងប្អូន​យល់​ច្រឡំ ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបេីបងប្អូនភ្លាត់ភ្លាំង​ទៅ​ដោយ​ប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់ រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណា ប្រទេសណាក៏ដោយ ក្នុងតម្លៃណាក៏ដោយ បងប្អូនមាន​ត្រឹម​ប៉ុន្មាននាក់ ដេីម្បីបំផ្លាញនូវសន្តិភាពរបស់ប្រជាជនរាប់លាននាក់ មិនមែនជា​ជម្រេីសដែលបងប្អូនត្រូវធ្វេីទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ នៅពេលបងប្អូនធ្វេី​ដំណេីរមកកាន់បាតុកម្ម…

  • រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខទុក្ខនិងហូបបាយជាមួយកម្មកររោងចក្រជាង២០០០នាក់ នៅខេត្តកំពង់ឆ្នាំង

    រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខទុក្ខនិងហូបបាយជាមួយកម្មកររោងចក្រជាង២០០០នាក់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រប្រមាណជាង ២៤០០នាក់ នៅរោងចក្រអ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ ឯកឧត្តមរដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗដែលរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនកម្មករនិយោជិតដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនទៀតផងដែរ។ ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែលឯកឧត្តម ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។ ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅដែលបានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិកប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត។…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងទាំងអស់គ្នា ត្រូវរួមគ្នាអភិរក្ស និងគ្រប់គ្រងប្រជាសាស្ត្រ តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សម្រាប់កូនចៅជំនាន់ក្រោយគ្រប់ជំនាន់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងទាំងអស់គ្នា ត្រូវរួមគ្នាអភិរក្ស និងគ្រប់គ្រងប្រជាសាស្ត្រ តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សម្រាប់កូនចៅជំនាន់ក្រោយគ្រប់ជំនាន់

    សៀមរាប៖ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋាន​បេតិកភណ្ឌអង្គរ ដែលសហការរៀបចំដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ទាំងការងារ​អភិរក្ស និងការគ្រប់គ្រងប្រជាសាស្ត្រ តំបន់រមណីយដ្ឋានបេតិកភណ្ឌ​ពិភព​លោក​អង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិ​កម្ពុជា​ទាំង​មូល ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយរបស់​យើង​គ្រប់ជំនាន់។ នេះ គឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋា​ភិបាលកម្ពុជា​នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋាន​គ្រឹះនៃដំណើរការ​រៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្ត​បន្ទាប់​ទៅ​តាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពី​ដំណើរ​របស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា នេះជាកិច្ចប្រជុំលើកទី១ និងមានកិច្ច​ប្រជុំ​បន្តបន្ទាប់ទៀត ដើម្បីមានការឯកភាពរួម១ ក្នុងការការពារ ថែទាំ និងអភិរក្សតំបន់​រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាច​កាត់​ថ្លៃ​បានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគត នៃឧទ្យានបុរាណអង្គរ។ ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌…

  • វីដេអូ៖ សារមន្ទីរជាតិនៃកម្ពុជា Cambodia’s National Museum

    វីដេអូ៖ សារមន្ទីរជាតិនៃកម្ពុជា Cambodia’s National Museum

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា​ #ដំណើរកម្ពុជា​ #ប្រវត្តិសាស្រ្ត #សារមន្ទីរជាតិ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • កម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧ មក

    កម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧ មក

    (សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន ៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖ ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត , ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក , រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក, ពិនិត្យ និងអនុម័តផែនការថវិកាប្រចាំឆ្នាំ…

  • សេចក្តីថ្លែងការណ៍របស់យុវជនគណបក្សប្រជាជនកម្ពុជា វាយបកក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស

    សេចក្តីថ្លែងការណ៍របស់យុវជនគណបក្សប្រជាជនកម្ពុជា វាយបកក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស

    ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ យុវជនគណបក្សប្រជាជន​កម្ពុជានៅទូទាំងប្រទេសបាន​សេចក្តីថ្លែងការណ៍ឆ្លើយតប ក្រុមប្រឆាំងជ្រុលនិយម​មួយ​ក្ដាប់តូចនៅក្រៅប្រទេស វាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោល​បំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើ​គ្រប់វិស័យ៕សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៖

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹក ជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹក ជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ គឺ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់) ។ សម្ដេចធិបតី បានបញ្ជាក់តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា នៅក្នុងដំណើរចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួនកាលពីចុងសប្ដាហ៍កន្លងទៅសម្ដេចបានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេចបានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក ។ ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់) ។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែសីហា…

  • យោធិនទូទាំងតំបន់ប្រតិបត្តិការសឹកណ្តាល ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

    យោធិនទូទាំងតំបន់ប្រតិបត្តិការសឹកណ្តាល ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

    កណ្តាល៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងនាយទាហាន នាយទាហានរង ពលទាហាន បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។ យោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុង តម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ៕ ដោយ ៖ ង៉ាន់ ទិត្យ