-
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមបានលើកឡើងថា រាជរដ្ឋាភិបាលមិនស្តាប់មតិរបស់ប្រជាពលរដ្ឋនិងមតិរបស់យុវជន ហើយពួកគេបាននិយាយទៀតថា ការដែលកងកម្លាំងប្រដាប់អាវុធចេញមកគាំទ្ររាជរដ្ឋាភិបាល គឺជាការគំរាមកំហែងប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបដិសេធការចោទប្រកាន់នេះ ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេស៕សូមជូនវិដេអូបញ្ជាក់៖
-
ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងទទួលយកសំណូមពរជាច្រើន យកមកពិនិត្យនិងដោះស្រាយ

(សៀមរាប)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា អាជ្ញាធរខេត្ត និងតំណាងប្រជាពលរដ្ឋ បានឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានទទួលយកសំណូមពរជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់កំណត់ដោយអាជ្ញាធរអប្សរា ជាតំបន់បេតិកភណ្ឌ ដើម្បីយកមកពិនិត្យ និងដោះស្រាយជូនពូកគាត់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ខេត្តសៀមរាបគឺជាប៉ូលនិងឃឿនសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវអន្តរជាតិ ក្នុងការរកចំណូលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះគ្រប់ភាគីនិងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួបរួមសហការគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ នូវអ្វីដែលជាកេរ្តិ៍មរតកដូនតាខ្មែរដែលបានបន្សល់ទុក ឲ្យកាន់តែល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ ។ មិនតែប៉ុណ្ណោះយើងត្រូវគិតគូរនិងយកចិត្តទុកដាក់ពីការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ពិសេសជុំវិញតំបន់អង្គរ ឲ្យមានភាពច្នៃប្រឌិតនិងទាក់ទាញបន្ថែម និងកាន់តែល្អប្រសើរឡើង ។ នៅថ្ងៃទី២ អង្គប្រជុំមានកិច្ចពិភាក្សា ក្រោមប្រធានបទ “ការរៀបចំក្រុង ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី និងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់បេតិកភណ្ឌ និងការចុះបញ្ជីដីក្នុងតំបន់សៀមរាប-អង្គរ” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”…
-
អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលេចរឿង ស៊ីអិលវី ជាមួយព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សរសេរបែបវិភាគនិងពញ្ញាក់អារម្មណ៍ទាក់ទងនឹងកំសួលស៊ីអិលវី (CLV)ដោយជនមួយក្តាប់តូច ហើយកំពុងបំផុសនិងញុះញ៉ង់បន្ថែមដោយជនមួយក្តាប់តូចដែលកេងចំណេញខាង ហើយធ្វើឱ្យខ្មែរនៅក្រៅប្រទេសមួយចំនួនជ្រើមតាមការបំភ័ន្ត។ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា “បានឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលឱ្យប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ ១៩៩៤ និង ពេលទាញរឿងវៀតណាមនៅពេលដែលយើងប្រមូលកម្លាំងតទប់ជាមួយថៃនៅព្រះវិហារ យ៉ាងនោះដែរ ។ ខ្ញុំគិតថាយុវជនមួយចំនួនមិនទាន់កើត ឬ នៅក្មេងមិនទាន់ទាញមើលការប្រៀបធៀបបាន ។ សូមនិយាយតែ ១៩៩៤ សិន ដោយសម័យនោះរាជរដ្ឋាភិបាលឱ្យអូសកម្លាំងមួយចំនួនពីគ្រប់ខេត្តដើម្បីវាយប៉ៃលិន តែពេលនោះក្រុមកម្លាំងមួយចំនួន ( ខ្ញុំសូមមិននិយាយអង្គភាព ឬ ភាគីណាទេ ) ដែលជាកម្លាំងលោតឆត្រសម័យសមាហរណកម្មត្រីភាគី ក៏បានបំផុសផ្អើលពេញប្រទេសនូវសភាពការណ៍ថាវៀតណាមទន្ទ្រានកាន់កាប់នៅភូមិដូង ខេត្តស្វាយរៀង ហើយពួកខ្លួនកំពុងស្វិតស្វាញបូជាខ្លួនមិនព្រមឱ្យវៀតណាមកាន់កាប់ ( តែទីតាំងនោះវៀតណាមនៅតាំងពីដើម ) ។ ហើយពួកគេក៏រួចខ្លួនមិនទៅច្បាំងថែមទាំងទទួលការកោតសរសើរពីអ្នកមិនដឹងរឿងនោះទៀត ។ ចុះពេលនេះ ?…
-
ព្រះមហាក្សត្រកម្ពុជា យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តទៅ ។ យោងតាមព្រះរាជសារ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ ។ នៅក្នុងព្រះរាជសារនោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។ ក្នុងកំឡុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បំពេញថ្វាយព្រះអង្គ ៕ ដោយ ៖ វណ្ណលុក
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជានឹងធ្វើជាជំហានៗដើម្បីភាពស្អាត និងជាពិសេសគ្មានថង់ប្លាស្ទិកហើរតាមដងផ្លូវនៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួង បរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ ថង់ប្លាស្ទិក ។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្ស ទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក សរុបប្រមាណ ៩,២លានអង្គ/នាក់។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាបន្ទាប់ពីបានទទួលបានជោគជ័យ ពីយុទ្ធនាការប្ដេជ្ញាចិត្ត ហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគ ជ័យគួរជាទីមោទនៈ ដោយបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមយ៉ាងផុសផុលជាបណ្តើរៗនៅទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា…
-
ក្រសួងយុត្តិធម៌៖ក្រុមប្រឆាំងជ្រុលនិយមកំពុងអូសទាញប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងCLV ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បាននិងកំពុងបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV) ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុង ស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ ក្នុងសេចថ្លែងការណ៍ដែលបានចេញនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានតាមដានករណីនេះ ដោយយកចិត្ត ទុកដាក់ និងចុងក្រោយនេះ, សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាក្តាប់បានយ៉ាងច្បាស់លាស់នូវភស្តុតាង ដែល បង្ហាញថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ក្រសួងយុត្តិធម៌បានបន្តឱ្យដឹងថា៖ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូន អំពីទិដ្ឋភាពច្បាប់…
-
ឯកឧត្តម អ៊ាង សុផល្លែត បានណែនាំឱ្យមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ អនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថានឱ្យ ទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ខិតខំអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសចូលរួមអនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថានឱ្យ ទទួលបានជោគជ័យ និងបន្តរួមគ្នាលើកកម្ពស់អនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្ត្រីរាជការមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ ។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានលើកឡើងថា៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានបង្កើតឡើងនៅឆ្នាំ១៩៩៣ មាន៧ការិយាល័យនិងមានមន្ត្រីបម្រើការងារចំនួន ៥៣រូប ស្រី៨រូបនិងមន្រ្តីស្ម័ក្រចិត្ត ១រូប ។ ចាប់ពីថ្ងៃទី១៥ ឧសភា រហូតមកដល់បច្ចុប្បន្នយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចលនាឱ្យមានការចូលរួមពីខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ បាន១០០%។…
-
វីដេអូ៖ តើផលស្រូវដ៏ច្រើនក្នុងសម័យខ្មែរក្រហម គេយកទៅណា?

-
វីដេអូ៖ ប្រវត្ដិព្រះបរមរាជវាំងចតុម្មុខមង្គល – Royal Palace of Cambodia

-
ឯកឧត្តម ជា វ៉ាន់ដេត ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុម ដែលធ្វើកុបកម្ម ដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ…