-
គ.ជ.ប៖ ការបោះឆ្នោតរៀបចំជាប្រក្រតីទាំងក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញសេចក្តីថ្លែងការណ៍មួយដោយក្នុងនេះបានធ្វើការប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨៤.៥៩% បានទៅបោះឆ្នោត តាមឆន្ទៈ រៀងៗខ្លួន។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនសុទ្ធតែវាយតម្លៃថា ការបោះឆ្នោតដែលរៀបចំ ដោយ គ.ជ.ប បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សេចក្តីថ្លែងការនេះដែរបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និង អសកល ជាទៀងទាត់ នៅទូទាំងរាជធានី ខេត្ត ក្នុងនោះក៏មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែងផងដែរ។ ដោយឡែកក្នុងអំឡុងឆ្នាំ២០២២…
-
កម្មករកម្មការិនីគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ កម្មករ កម្មការនី និងប្រជាពលរដ្ឋ បានលើកឡើងថាពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បណ្ឌិតអ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។» ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើងនៅក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី១៥ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលធ្លាប់ជាមន្រ្តីកត់ត្រានិងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេល ២៦ឆ្នាំ បានថ្លែងថា រាល់ជំនួប និងកិច្ចប្រជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោ មិនដែលលើកឡើងពីការកាត់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រទៅឱ្យប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាស ដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ…
-
រយៈពេល ៨ខែមកនេះ ខេត្តស្វាយរៀង សម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបាន ៧៧.០៧១ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋបាន ៤ម៉ឺនប័ណ្ណ

(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ដស្វាយរៀង បានថ្លែងថា ក្នុងរយៈពេល ៨ខែមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៦៦ភូមិ ស្មើនឹង ៧៧.០៧១ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋ បានប្រមាណ ៤ម៉ឺន ប័ណ្ណ ។ ជាក់ស្តែងនៅថ្ងៃនេះ យើងបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩.៩៥៥ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិសំយ៉ោង ឃុំសំយ៉ោង និងភូមិរោទិ៍ ភូមិត្រពាំងឆ្លូញ ភូមិត្រពាំងត្រាវ ភូមិញរ និងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺមានសារៈប្រយោជន៍ណាស់សម្រាប់យើងទាំងអស់គ្នាជារូបវន្តបុគ្គល ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់ឲ្យរដ្ឋអាចធ្វើការគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជនបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួលក្នុងការងាររៀបចំដែនដី និងផែនការប្រើប្រាស់ដីធ្លី ព្រមទាំងកាត់បន្ថយបាននូវទំនាស់ដីធ្លី និងវិបត្តិសង្គម ដែលបណ្ដាលមកពីទំនាស់ដីធ្លី ។ ឯកឧត្តម ប៉េង ពោធិ៍សា បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧…
-
លោកប៊ិន ស៊ូឈី ៖ ការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺផ្តល់ទំនុកចិត្តក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី

(ភ្នំពេញ)៖ លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ មានប្រសាសន៍ថា ការផ្តល់វិញ្ញាបណ្ណបត្រសម្គាល់ ម្ចាស់ អចលនវត្ថុ គឺផ្តល់ទំនុកចិត្តក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី របស់ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២០៩បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ លោក ប៊ិន ស៊ូឈី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ យោគយល់អធ្យាស្រ័យគ្នា ដើម្បីឱ្យដំណើការនៃការចុះបញ្ជី បានទៅដោយរលូន និងឈានដល់ការចែកបណ្ណនាពេលនេះ ។ លោកអនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមថែរក្សានិងទុកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងខូចឬបាត់ ។ លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អណត្តិ តែងតែបានគិតគូរនិងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិត្រឹមត្រូវស្របទៅតាមច្បាប់ ហើយវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ…
-
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រៀមកម្លាំងរួចជាស្រេច ចំពោះ ក្រុមជ្រុលនិយមដែលគ្រោង ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហាខាងមុខ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមកើត ឆែ អភិបាលរងរាជធានី តំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើកឡើងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ មានសិទ្ធិអំណាចត្រឹមតែលើកឡើងជាសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញពីចំណុចខ្វះខាតដើម្បីឱ្យរដ្ឋបាលរាជធានី ឬ រដ្ឋបាលខណ្ឌ កែលម្អរ និងអនុវត្តតាមតែប៉ុណ្ណោះ ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពនិងបំពេញការងាររដ្ឋបាលជាច្រើនទៀត។ ឯកឧត្តម កើត ឆែ បានលើកឡើងថា៖ ចំពោះការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី យើងបានធ្វើឡើងជាប្រចាំនិងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ចំពោះ ក្រុមអគតិនិងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា…
-
រាជរដ្ឋាភិបាល ប្ដេជ្ញាការពារពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជា ឱ្យបានដាច់ខាត

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត ខណៈរាជរដ្ឋាភិបាល ក៏ត្រៀមអនុវត្តច្បាប់ ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជរដ្ឋាភិបាល មិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា ។ សម្ដេចធិបតី បានបន្តថា ជំហរមួយរបស់កម្ពុជា នៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ ។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជា មិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជា ដាច់ខាត ។ ដូច្នេះប្រជាពលរដ្ឋ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស បាត់បង់ខេត្តទាំង ៤ ក្នុងក្របខណ្ឌ CLV សូមបងប្អូនពលរដ្ឋ បោះឆ្នោតទម្លាក់ចោលទៅ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យបងប្អូន ប្រជាពលរដ្ឋ បោះឆ្នោតទម្លាក់ចោលទៅ ប្រសិនបើ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបាត់បង់ អធិបតេយ្យភាព និងខេត្តទាំង៤ ក្នុងក្របខណ្ឌ CLV ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាឱឡារិកថា បើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួន ៤ ដែលបានដាក់ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះ សូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។ សម្តេចធិបតី បានលើកឡើងថា ការជជែកវែកញែកគ្នា ចំពោះបញ្ហា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល នឹងមិនឲ្យបាត់បង់…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរ ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍”ស្នាមញញឹមកម្ពុជា” ដើម្បីបង្ហាញដល់ពិភពលោក

(ខេត្តសៀមរាប)៖ សមាគមសិល្បករខ្មែរ រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ ទេសចរណ៍ និង កេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ ល្បីសុះសាយនៅលើសកលលោក ។ នេះគឺជាការលើកឡើងរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្នុងក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បន្តថា នៅថ្ងៃទី១៥ ខែសីហា នេះ សមាគមសិល្បករខ្មែរ មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ព្រឹត្តិការណ៍…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថៃ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញ របស់ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំក្រោមមូលបទ “ឆ្ពោះទៅកាន់ សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន” នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេចបានក្រោមយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអនុវត្តនូវលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធីឱ្យកាន់តែ ប្រសើរឡើង ដោយផ្អែកលើផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរថា តាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បាត់បង់ទឹកដី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា តាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បាត់បង់ទឹកដី ។ ការចោទជាសំនួររបស់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៩ ជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ និងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនេះ បានញុះញុងបងប្អូនប្រជាពលរដ្ឋ ពិសេស យុវជន មិនឱ្យគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះ តាំងពីជាង ២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភា មិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿង អូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ ។ ទន្ទឹងនឹងនេះ សម្ដេចធិបតី មានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋថា…