Category: នយោបាយ

  • ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំដាំកូនឈើរួមគ្នាក្នុងពេលតែមួយ​នៅទូទាំង​ស្រុកមេមត់ ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង”

    ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំដាំកូនឈើរួមគ្នាក្នុងពេលតែមួយ​នៅទូទាំង​ស្រុកមេមត់ ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង”

    ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានចូលរួមជាអធិបតី ក្នុង “ពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ” ក្រោមប្រ​ធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង” នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងបរិវេណ​វត្ត​ក្ងោក ភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមាន​ការចូលរួមពីក្រុមការងារ​រាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាស្រុក ថ្នាកដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ កងកម្លាំងស្រុកទាំងបីប្រភេទ ប្រជាពលរដ្ឋឃុំគគីរ អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស យុវជនមូលដ្ឋាន សរុបចំនួនជាង ៤០០នាក់ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រម​ទាំង​បណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ និងជាពិសេស ការចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះ​នៅ​តាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបាន​ច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ​ពីគ្រប់​ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់…

  • ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសាធារណការខេត្ត​បាត់ដំបងប្រកាស​គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

    ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសាធារណការខេត្ត​បាត់ដំបងប្រកាស​គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

    បាត់ដំបង៖អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព កងកម្លាំង​ទាំងបីប្រភេទ ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តបាត់ដំបង បាន​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណា​ចក្រកម្ពុជា ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិ​ការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»។ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តបាត់​ដំបង ព្រមទាំងមន្រ្តី​រាជការ​និងមន្រ្តីកិច្ចសន្យាទាំងអស់ បានប្រកាសជំហរគាំទ្រយ៉ាង​ពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិ​បត្តិ​ការតំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម » ។ លោក ព្រួញ រិទ្ធថា ក៏បានថ្កោលទោសទង្វើញុះញង់ បង្កចលាចល​សំដៅបំផ្លាញនូវសមិទ្ធផល នៃដំណើរការអភិវឌ្ឍតំបន់ត្រីកោណ​អភិវឌ្ឍន៍ ។ ជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយពន្យល់​ដល់សាធារណជនជាតិ និងអន្តរជាតិអំពីសារប្រយោជន៍នៃ « កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺជាកិច្ចសហប្រតិបត្តិការបីប្រទេស មិនមែន​យកជាការអភិវឌ្ឍរួមគ្នា ឬ ចូលហ៊ុនជាមួយគ្នា…

  • រដ្ឋមន្រ្តី ហេង សួរ ៖ វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី

    រដ្ឋមន្រ្តី ហេង សួរ ៖ វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម​ វាដើរតួនាទី​យ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់​គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាសផ្សេងៗទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិស្វករ លើក​កម្ពស់​វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព។ ប្រសាសន៍លើកឡើង ឯកឧត្តម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាល​ស្ដីពី​«ការ​កសាង​សមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅ​សណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាព នៃការ​អភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃ​របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសគណៈវិស្វករ​កម្ពុជា (BEC) ដែលជាស្ថាបនិកយុទ្ធសាស្រ្តចតុកោណដែលបានកែប្រែមុខមាត់កម្ពុជា​ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម។ នៅក្នុងបេសសកម្មដ៏សំខាន់នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន​…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជា​ប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ប្រជាពលរដ្ឋនៅសង្កាត់អណ្ដូងខ្មែរ មិនជឿតាមការញុះញង់របស់ ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស

    ប្រជាពលរដ្ឋនៅសង្កាត់អណ្ដូងខ្មែរ មិនជឿតាមការញុះញង់របស់ ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស

    កំពត៖លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានបញ្ជាក់ថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅសង្កាត់របស់លោក ប្រជាពលរដ្ឋ​គ្មានការភ្ញាក់ផ្អើលអ្វីទេ រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)ព្រោះប្រជាពលរដ្ឋយល់ច្បាស់ និងជឿជាក់​លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានប្រាប់​ទូរទស្សន៍​​អប្សរាថា មកដល់ពេលនេះ គ្មានពលរដ្ឋណា​ភ្ញាក់​ផ្អើល ឬជឿតាមការឃោសនាញុះញង់ របស់ក្រុមជនអគតិមួយក្តាប់​តូចដែលខិតខំបំភ្លៃការពិតចំពោះកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV- DTA)នោះឡើយ។ ចំណែក លោក ចៀម យ៉ែម មេភូមិតាដិប សង្កាត់អណ្តូងខ្មែរ បានរៀបរាប់ថា ភូមិរបស់លោកមានជនបរទេសច្រើនជាតិសាសន៍មកទេសចរនិងរស់នៅដោយភាពសុខសាន្តមិនដែលមានបញ្ហាអ្វីកើតឡើងទេ។ រស់នៅក្រោមដំបូលសន្តិភាព។ ភូមិមានការអភិវឌ្ឍ, ពលរដ្ឋពលរដ្ឋមានជីវភាពធូរធារ។ លោកសូមផ្តាំទៅក្មេងៗជំនាន់ក្រោយ សូមកុំជឿតាមការញុះញង់​ជនអគតិមួយក្តាប់តូច​នៅក្រៅ​ប្រទេស បើមិនចង់ឱ្យភ្លើងសង្គ្រាម​កើតឡើងម្តងទៀត។ សូមជម្រាបថា ខេត្តកំពតជាខេត្តទេសចណ៍ធម្មជាតិដ៏ទាក់ទាញមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសចម្រុះជាតិសាសន៍ មកកម្សាន្ត និងស្នាក់នៅរយៈពេលយូរច្រើនជាងគេនៅទូទាំងប្រទេស ៕ ដោយ៖ សិលា សារិន

  • ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជា​ស្រេចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលស្របច្បាប់

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជា​ស្រេចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលស្របច្បាប់

    (ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ​បាល​រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួច​ជាស្រេចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ បើសិនជា​មានជនឬចលនាណាមួយដែលចង់បំផ្លាញសុខសន្តិភាព ឬបង្កចលនាអសន្តិសុខ​ណា​មួយ ។ ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើង​នារសៀល​​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសត្រួតពិនិត្យកម្លាំងនគរបាល​រាជធានី​ភ្នំពេញ ត្រៀមបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមជ្រុលនិយមទាំងឡាយ ដែលប៉ុនប៉ង់ធ្វើបាតុកម្មដោយខុសច្បាប់ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងជាង១,០០០នាក់ ស្មើប្រមាណ៥០ភាគរយនៃកម្លាំងសរុប ដើម្បីត្រៀម​អន្ដរាគមន៍ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំមាន​ការព្រួយបារម្ភ ។ កម្លាំងនគរបាលមានកាតព្វកិច្ចធានាថែរក្សាសន្ដិសុខ សណ្ដាប់​ធ្នា​ប់ និងសុវត្ថិភាពសង្គម ហើយគោលជំហររបស់កម្លាំងនគរបាលជាតិ គឺគាំទ្រ​រាជ​រដ្ឋា​ភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ ។ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដទៀតថា គោល​បំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូល​កម្លាំង​ធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលកម្លាំងនគរបាលជាតិ មិនអនុញ្ញាត​ដាច់​ខាត ហើយកម្លាំងក៏ត្រៀមរួចរាល់ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ដែលប៉ុនប៉ងប្រមូលផ្ដុំ​ដោយខុសច្បាប់…

  • ព្រះមហាក្សត្រកម្ពុជា យាងនិវត្តន៍ពីប្រទេសចិន បន្ទាប់ពីបានយាងបំពេញ​ព្រះរាជទស្សនកិច្ច ៣ថ្ងៃ

    ព្រះមហាក្សត្រកម្ពុជា យាងនិវត្តន៍ពីប្រទេសចិន បន្ទាប់ពីបានយាងបំពេញ​ព្រះរាជទស្សនកិច្ច ៣ថ្ងៃ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិវត្តន៍ពីសាធារណៈរដ្ឋប្រជាមានិតចិន មកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា វិញហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានព្រះអង្គ យាងបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃ ។ អញ្ជើញថ្វាយព្រះរាជដំណើរ នៃការយាងមកដល់របស់ព្រះអង្គ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្ដេច ឯកឧត្តម លោកជំទាវ ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត ។ ដោយឡែក ឯកឧត្តម WANG Wenbin…

  • ឧត្តមសេនីយត្រី នៃ និយម ៖ យើងជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើកិច្ច​សហ​ប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម

    ឧត្តមសេនីយត្រី នៃ និយម ៖ យើងជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើកិច្ច​សហ​ប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម

    (ខេត្តកណ្តាល)៖ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំចិត្រសាស្រ្ត និងការអនុវត្តកម្មវិធី គម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូន នាយទាហាន នាយទាហានរង និង ពលទាហាន នៅទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា យើងជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម។ ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងពីសារៈសំខាន់លើការងារអប់រំចិត្តសាស្ត្រ ដែលកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន រក្សាសន្តិភាព ស្ថេរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល។ ឯកឧត្តម មេបញ្ជាការ ក៏បានអំពាវនាវដល់នាយ-ពលទាហានទាំងអស់ ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) និងត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់ របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចក្រៅប្រទេសដែលមានគោលបំណងឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកម្ទេចរាល់ជនណាដែលមានចេតនាបំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍន៍ និងសន្តិភាពពេញលេញ។ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានគូសបញ្ជាក់ថា…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវ ផែថងថាន ដែលជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីថៃ

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវ ផែថងថាន ដែលជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីថៃ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលទទួលបាន នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងសារលិខិត សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភា កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្ត្រី ថៃ កាលពីពេលថ្មីៗនេះ។ សម្ដេចបន្តថា ភាពជោគជ័យ របស់ លោកជំទាវ ក្នុងការ ទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាព នៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់ លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់ លោកជំទាវ។ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ទំនាក់ទំនង…

  • នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារអបអរលោកជំទាវ​ Paetongtarn ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ

    នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារអបអរលោកជំទាវ​ Paetongtarn ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ​ជូន លោកជំទាវ​ Paetongtarn Shinawatra ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ សូមជម្រាបថា អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ បានក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ ជំនួសលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានសម្រេចបោះឆ្នោត ជ្រើសតាំងអ្នកស្រីជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ។ អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រ លើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតនេះ អ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ និងជានាយករដ្ឋមន្ត្រី ទី៣១ របស់ថៃ ។ អ្នកស្រីក៏នឹងក្លាយជានាយករដ្ឋមន្ត្រី ជាស្ត្រីទី២…