Category: នយោបាយ

  • នាយករដ្ឋមន្ត្រី ៖ ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង សម្រេចការងារ​សាងសង់​បានប្រមាណជាង ៧០ភាគរយ

    នាយករដ្ឋមន្ត្រី ៖ ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង សម្រេចការងារ​សាងសង់​បានប្រមាណជាង ៧០ភាគរយ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាថ្ងៃទី១៦សីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង សម្រេចការងារសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយក្រោយពេលជីកព្រែក​សិប្បនិម្មិតបង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ពលរដ្ឋក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានផលប្រយោជន៍ពីទំនប់នេះ ។ សម្ដេចធីបតី បានសរសេរលើបណ្ដាញសង្គមដូច្នេះថា ទំនប់បង្វែរចរន្តទិសទឹក​ស្ទឹង​ស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀត​ពីផ្ទៃរង​ទឹក​ភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅ​តាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀង​ក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការ​លំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារា​សាស្ត្រ​ស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំ…

  • ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាំយកម៉ូតូចំនួន ១៣គ្រឿង និង ថវិកា ប្រគល់ជូនកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក

    ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាំយកម៉ូតូចំនួន ១៣គ្រឿង និង ថវិកា ប្រគល់ជូនកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក

    (ខេត្តឧត្ដរមានជ័យ)៖ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងនំាយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល​ជាតិ ប្រគល់ជូនដល់កងកម្លាំង នគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក​លេខ៧០២, ៩០៥ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន ។ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានធ្វើការជំរុញ សូមឲ្យកង​កម្លាំង​​យើងទាំងអស់ ត្រូវប្រកាន់ភ្ជាប់យកចិត្តទុកដាក់ សហការជាមួយកងកម្លាំងយោធា រួមគ្នាការពារទឹកដីនភតាមខ្សែបន្ទាត់ព្រំដែនអោយបានគង់វង្សរក្សារបាននៅស្ថេរភាពបន្តទៀត។ លោក ឧត្តមសេនីយ៍ទោ ខូវ លី ក្នុងនាមលោកជាស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមជាមួយនឹងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២, ៩០៥ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន បានត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះត្រង់ ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងគំាទ្ររាល់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ជាពិសេសការពារកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម…

  • កម្ពុជា-គុយបា ពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលទទួលបន្ទុកវិស័យអធិការកិច្ច

    កម្ពុជា-គុយបា ពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលទទួលបន្ទុកវិស័យអធិការកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវ មីឡេនណា ការីដាដ ហ្សានីវ៉ារ ពីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំ កម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមាន​សភាពល្អ​ប្រសើរ​លើ គ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់​ពីបរទេស តាមរយៈនយោបាយការទូតសេដ្ឋកិច្ចដ៏ប៉ិនប្រសប់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា លើកទឹកចិត្តជាច្រើនដែល​បានដាក់​ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។ ឯកឧត្តម ក៏បានកោតសរសើរចំពោះទំនាក់ទំនងការទូតដ៏យូរលង់ជាង​ប្រទេស​ទាំងពីរ​ចាប់តាំងពី ឆ្នាំ១៩៦០ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​សាធា​រណរដ្ឋ​គុយបា ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរលើវិស័យមួយចំនួន ដូចជា វិ ដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី…

  • ធាតុខុសគ្នា រវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ

    ធាតុខុសគ្នា រវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ

    (ភ្នំពេញ)៖ ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាអ្នកបញ្ចប់​សង្គ្រាម​និងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាពនិងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។ ទី២. រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។ ទី៣. រាជរដ្ឋាភិបាលខិ​តខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរនិង​ចៀស​វាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់​គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់​មិនអាចផ្លាស់ប្តូរបានឡើយ»។ ទី៤. រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកប​ដោយ​ចំណេះ​ដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេស​និងជំរុញកំណើនសេដ្ឋកិច្ច​ជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាង​ធាតុពីរ​ខុសគ្នាស្រឡះគឺ ធាតុអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ។ យើងរួមគ្នាលុបបំបាត់វប្បធម៌​នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕ អត្ថបទដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្តេជ្ញាការពារសុខសន្តិភាព និងប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ងណាមួយ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្តេជ្ញាការពារសុខសន្តិភាព និងប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ងណាមួយ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់

    ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន របស់​បញ្ជា​ការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានត្រៀមរួចជាស្រេចក្នុងការ​អន្ត​រាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះ​ត្រង់ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេល​កន្លងទៅ។ ការប្តេជ្ញាចិត្តរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដម​សេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានធ្វើឡើងនៅយប់ថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលប្រជុំជួរប្រកាសអាសន្ន ដល់កងកម្លាំងក្នុងអង្គភាពទាំងអស់ ឱ្យត្រៀម​អន្តរាគមន៍ អនុវត្តបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ទោះស្ថិតក្នុងកាលៈទេសៈណា​ក៏ដោយ ជាពិសេសការពារកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀត​ណាម ឡាវ (CLV-DTA) ដែលរាជរដ្ឋាភិបាល បាន និងកំពុងរៀបចំធ្វើការអភិវឌ្ឍន៍ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកល និងសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តចំពោះចេតនាដ៏អាក្រក់របស់ ហៃ វណ្ណា ដោយ​បុគ្គលនេះមិនខ្លាចក្នុងការវ៉ៃបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តចំពោះចេតនាដ៏អាក្រក់របស់ ហៃ វណ្ណា ដោយ​បុគ្គលនេះមិនខ្លាចក្នុងការវ៉ៃបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេស

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែង​ការហួសចិត្តជាខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា ជាមេដឹកនាំផ្នែក​យុវជនចលនាប្រឆាំងរបស់ជនក្បត់ជាតិ សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេសារលើបណ្ដាញសង្គមតេលេក្រាមនៅ​ព្រឹកថ្ង​ទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយភ្ជាប់ជាមួយវីដេអូ អំពាវនាវឱ្យមានចលនា​ប៉ះបោរ​របស់ ហៃ វណ្ណា ដូច្នេះ៖ ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់​ប្រជា​ពលរដ្ឋ​ខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាន​នូវ​មហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់​ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវឱ្យក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។ ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំង​គាត់​ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរ​ដាំ​ក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថា ប៉ះពាល់​ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ដាប់សារនេះ ហើយពិចារណាចុះ ជាពិសេស អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង ៕ អត្ថបទ ៖…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង​សុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរ​សុខ​ទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព​ និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាល​នៅមន្ទីរ​ពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ​ថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការ​សិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួល​ខុស​ត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍សង្កត់ធ្ងន់​លើ​ការគាំទ្រទាំងស្មារតី និងពិសេសកម្រឹត​បច្ចេកទេសព្យាបាល ដល់គ្រប់មន្ត្រីសុខា​ភិបាល ដែលការរៀនសូត្រគឺជាចំណែកមិនអាចខ្វះ ឫខកខានបានឡើយ មិនត្រឹម​តែកម្រឹតបច្ចេកទេស រួមទាំងភាពជាអ្នកដឹកនាំផ្តើមពីខ្លួនម្នាក់ៗឡើងទៅ ៕ ដោយ ៖…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថ្មី របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថ្មី របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតថ្មី របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល បរិវត្តកម្មឌីជីថល ការអភិវឌ្ឍ 5G និងសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

    សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

    ភ្នំពេញ៖ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យ​ប្រៃសណីយ៍​នៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាព​ប្រៃសណី​យ៍​សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃ​ខ្ពស់​ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមាន​ឆន្ទៈ​ក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ​ក្នុង​កិច្ច​ប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។ លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបាន​ទទួលធ្វើជា​ម្ចាស់​ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការ​កសាង​បណ្តាញប្រៃសណីយ៍។ សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហ​ប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ…

  • កម្ពុជា និងតួកគី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានទស្សនកិច្ច​កម្រិតខ្ពស់បន្ថែមទៀត

    កម្ពុជា និងតួកគី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានទស្សនកិច្ច​កម្រិតខ្ពស់បន្ថែមទៀត

    ភ្នំពេញ៖ កម្ពុជា និងតួកគី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញ​ឱ្យមាន​ទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត នៅចំពេលខួបទី៦៥ នៃការបង្កើតទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខា​ធិការ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃសាធារណរដ្ឋតួកគី​ប្រចាំព្រះ​រាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។ ស្របពេលនៅឆ្នាំ២០២៤ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីភាពរីក​ចម្រើន​នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី តាមរយៈការផ្តល់សារៈសំខាន់ចំពោះ​ការ​ផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ហើយភាគីទាំងពីរនឹងបន្តជំរុញឱ្យមាន​ទស្សន​កិច្ច​កម្រិតខ្ពស់បន្ថែមទៀត។ ក្នុងអំឡុងពេលជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរ​ណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងសកល ដែលជាការព្រួយ​បារម្ភរួមផងដែរ ៕ ដោយ សួង ពិសិដ្ឋ