Category: នយោបាយ

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣៤២គ្រួសារ នៅក្នុងឃុំចំនួន៦ ស្រុកថាឡាបរិវ៉ាត់ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣៤២គ្រួសារ នៅក្នុងឃុំចំនួន៦ ស្រុកថាឡាបរិវ៉ាត់ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

    (ស្ទឹងត្រែង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៤២គ្រួសារ ដែលមាន៣ទីតាំង ៖ទីតាំងទី១ ៖ នៅក្នុងបរិវេណវត្តសោភ័ណ្ឌរង្សី មកពីឃុំចំការលើ ៦២គ្រួសារ និងឃុំអន្លង់ភេ ៣៤គ្រួសារ ។ ទីតាំងទី២ ៖ នៅក្នុងបរិវេណប្រាសាទព្រះគោ មកពីឃុំថាឡាបរិវ៉ាត់ ៧១គ្រួសារ និងឃុំស្រែឫស្សី ៧៦គ្រួសារ ។ទីតាំងទី៣ ៖ នៅក្នុងបរិវេណសាលាបឋមសិក្សាកាំងចាម មកពីឃុំកាំងចាម ៥២គ្រួសារ និងឃុំអូររៃ ៤៧គ្រួសារ ។ ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • គម្រោងផ្លូវជាតិលេខ៧ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ ចំណុចបញ្ចប់ នៅ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) សម្រេចការ​សាងសង់បាន៩៧%ហើយ

    គម្រោងផ្លូវជាតិលេខ៧ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ ចំណុចបញ្ចប់ នៅ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) សម្រេចការ​សាងសង់បាន៩៧%ហើយ

    (ភ្នំពេញ)៖ សមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ដែលមាន ប្រវែង ១៩៨,១០គីឡូម៉ែត្រ សម្រេចការសាងសង់ភាគរយសម្រេចបាន ៩៧% ដោយចំណុចចាប់ផ្ដើមពី ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ ចំណុចបញ្ចប់ នៅ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) ។ គម្រោងសាងសង់ផ្លូវជាតិលេខ៧ នេះជាប្រភេទផ្លូវ កម្រាលកៅស៊ូAC ដោយបាន ចាប់ផ្ដើមស្ដារឡើងវិញកាលពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោយ​និង​បញ្ចប់ការសាងសង់ នៅ ខែសីហា ឆ្នាំ២០២៤ ។ បច្បុប្ននេះ ផ្លូវជាតិលេខ៧ សមិទ្ធផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាង​ធំធេង​ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើរ​របស់​បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មេបញ្ជាការសឹករងខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមចេញអន្តរាគមន៍ លើ២៤ម៉ោង ចំពោះជនទាំងឡាយណា ដែលហ៊ានបំផ្លាញសន្តិភាព

    មេបញ្ជាការសឹករងខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមចេញអន្តរាគមន៍ លើ២៤ម៉ោង ចំពោះជនទាំងឡាយណា ដែលហ៊ានបំផ្លាញសន្តិភាព

    កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានផ្សព្វផ្សាយបទបញ្ជាឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវលះបង់គ្រប់បែបយ៉ាង ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានសេចក្តីសុខសាន្ត របស់ប្រជាជន រក្សាការពារឲ្យបានសន្តិភាព ដែលកំពុងដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថាជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនដែលមិនយល់ពីការពិត ទោះបីមានការពន្យល់ណែនាំការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួន សម្ភារៈប្រើប្រាស់ គ្រឿងបំពាក់ និងបណ្ដាកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថ្ងៃនេះ ស្ថានភាពស្ងប់ស្ងាត់ ដោយសារតែមិនមានពលរដ្ឋ និងយុវជន ចូលរួមតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថ្ងៃនេះ ស្ថានភាពស្ងប់ស្ងាត់ ដោយសារតែមិនមានពលរដ្ឋ និងយុវជន ចូលរួមតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ

    (ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ភាពស្ងប់ស្ងាត់គ្មានបាតុភាពណាមួយនៅថ្ងៃនេះ បង្ហាញពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដោយសារតែមិនមានប្រជាពលរដ្ឋ និងយុវជន ចូលរួមតាមការបំផុសបំផុលរបស់ពួកគេឡើយ។ ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រៅគន្លងប្រជាធិបតេយ្យ ដែលនេះគ្រាន់តែជាក្តីស្រមៃបែបរវើរវាយប៉ុណ្ណោះ ហើយក៏បញ្ជាក់ឱ្យឃើញដែរថា ប្រជាពលរដ្ឋ និងយុវជនខ្មែរមានការយល់ដឹង ពុំបានឆោតល្ងង់ចូលរួម ឬសម្តែងការគាំទ្រទាល់តែសោះ ជាមួយនឹងសកម្មភាពរបស់ពួកគេ ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, ទោះបីជាមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមឧទ្ទាមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយ ដែលមានចេតនាពិសពុល ក្នុងការបង្កឱ្យមានចលាចល…

  • អ្នកនាំពាក្យអគ្គស្នងការ: ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញនិងឃាត់ខ្លួន៣១នាក់

    អ្នកនាំពាក្យអគ្គស្នងការ: ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញនិងឃាត់ខ្លួន៣១នាក់

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់។ មនុស្សចំនួន៣១នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។អ្នកនាំពាក្យដដែលបន្តថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច…

  • សម្ដេចតេជោ ហ៊ុន សែន៖ គ្មានអ្វីជាសម្ងាត់ទេ សូមមើលឱ្យច្បាស់

    សម្ដេចតេជោ ហ៊ុន សែន៖ គ្មានអ្វីជាសម្ងាត់ទេ សូមមើលឱ្យច្បាស់

    ភ្នំពេញ៖ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានសរសេរថា សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។ សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤រដ្ឋសភាមានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភាដែលក្នុងនោះ ៖ នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភាដើម្បីតាមដាន ត្រួតពិនិត្យ និង ជម្រុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។ គណបក្ស សម រង្សី និង គណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ: កម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។ ក្នុងសេចក្ដីសម្រេចនេះ ឯ.ឧ ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ក្នុងបញ្ជីគណ:កម្មការ៕ដោយ: វណ្ណលុក

  • នាយករដ្ឋមន្ត្រី៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បាន ៨៩,៥៦%

    នាយករដ្ឋមន្ត្រី៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បាន ៨៩,៥៦%

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា បានបញ្ជាក់លើតេលេក្រាមនារសៀលថ្ងៃទី១៨សីហា ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ។ ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ…

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៧ដង និងកំពុងបន្តរៀបចំ​ជាបន្តបន្ទាប់

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៧ដង និងកំពុងបន្តរៀបចំ​ជាបន្តបន្ទាប់

    (ភ្នំពេញព)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេល​ជិត​​មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយ​អនុលោម​និយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមុខងារសារធារណៈ និងជាប្រធានគណគណៈកម្មាការប្រឡងប្រជែង នៅក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍​ដល់អ្នកសារព័ត៌មាន នៅមុនពេលប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបឋមសិក្សា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការ​ប្រឡង​ប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំង​ការ​តាមដានជាប្រចាំលើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើ​យ៉ាង​ណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែល្អប្រសើរ។ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារ នៃគណៈកម្មការ និងអនុគណៈ​កម្មការ រួមទាំងស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក​ធ្វើឱ្យ​ការប្រឡងប្រព្រឹត្តទៅបានដោយរលូន រួមទាំងការជួយសម្របសម្រួលគ្រប់ទិដ្ឋភាពជូន​បេក្ខជន និងអាណាព្យាបាល។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន…

  • មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយ-ពលទាហាន

    មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយ-ពលទាហាន

    ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យកម្លាំង សម្ភារ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងបានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ត្រូវត្រៀមនៅហ្នឹងកន្លែង និងមធ្យោបាយ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន ។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថានយើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ។ លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ពេលទទួលបានបទបញ្ជា ដាច់ខាតត្រូវអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យខានតែបាន៕ ដោយៈសួន លីណា

  • មេបញ្ជាការសឹករងខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមចេញអន្តរាគមន៍ លើ២៤ម៉ោង ចំពោះជនទាំងឡាយណា ដែលហ៊ានបំផ្លាញសន្តិភាព

    មេបញ្ជាការសឹករងខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំង ត្រៀមចេញអន្តរាគមន៍ លើ២៤ម៉ោង ចំពោះជនទាំងឡាយណា ដែលហ៊ានបំផ្លាញសន្តិភាព

    កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានផ្សព្វផ្សាយបទបញ្ជាឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវលះបង់គ្រប់បែបយ៉ាង ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានសេចក្តីសុខសាន្ត របស់ប្រជាជន រក្សាការពារឲ្យបានសន្តិភាព ដែលកំពុងដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថាជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនដែលមិនយល់ពីការពិត ទោះបីមានការពន្យល់ណែនាំការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួន សម្ភារៈប្រើប្រាស់ គ្រឿងបំពាក់ និងបណ្ដាកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់…