-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គោលនយោបាយដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា

បាត់ដំបង ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់ បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែដើម្បីចែកដីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកែប្រែជីវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង លើកស្ទួយជីវភាពពួកគាត់តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើរ ។ រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញាចិត្តខ្ពស់ដើម្បីបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលប្រយោជន៍ជាបន្តបន្ទាប់គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច…
-
ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តទស្សនកិច្ចសិក្សាបង្គោលព្រំដែន និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន នៅស្រុកស្នួល ខេត្តក្រចេះ

ក្រចេះ៖ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី កឋរសៀលថ្ងៃទី២០សីហា២០២៤ បាននិមន្តមកកាន់តំបន់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ក្រោមការគារវកិច្ចពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ចាប់ពីព្រំប្រទល់ខេត្តត្បូងឃ្មុំ រហូតមកដល់ដែនដីរដ្ឋបាលខេត្តក្រចេះ និងបានអមដំណើរព្រះអង្គ និមន្តទស្សនកិច្ចសិក្សា ឈ្វេងយល់ពីផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោលព្រំដែនកម្ពុជា នៅចំណុចច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ត្រពាំងស្រែ និងបានពិនិត្យបង្គោលព្រំដែនលេខ ៦៩ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកស្នួល ខេត្តក្រចេះ ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វេងយល់ពីបង្គោលព្រំដែនកម្ពុជា និងជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន នាពេលនោះ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ ទូលព្រះធម្មវនវាសី ចន្ទ មុនី ថា បង្គោលព្រំដែន និងផ្លូវក្រវាត់ព្រំដែននៅខេត្តក្រចេះ បានបោះនិងសាងសង់រួច ១០០ ភាគរយហើយ…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៖ ការលើកកម្ពស់ សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ” ត្រូវបានរៀបចង់ធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគិត្រា កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមកិច្ចសហការរៀបចំ និងគាំទ្រថវិកាពីអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារ បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដៃគូអភិវឌ្ឍន៍ សង្គម ស៊ីវិល វិស័យឯកជន សហគមន៍ អ្នកសារព័ត៌មាន និងប្អូនៗយុវជនជាច្រើននាក់ទៀត។ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា “សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការដ៏សំខាន់ ដែលយើងត្រូវរៀបចំផែនការ ការត្រៀមបង្ការជាមុន និងការធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងប្រព័ន្ធស្បៀង សំដៅឆ្ពោះទៅលើកកម្ពស់ខ្សែច្រវាក់តម្លៃស្បៀងទាំងមូលឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព។ យុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ ដោយសារនៅប្រទេសកម្ពុជាសម្បូរទៅដោយយុវជនវ័យក្មេង ជាង៦០ភាគរយនៃប្រជាជនសរុប គឺជាយុវជន ដែលមានសក្តានុពលសម្រាប់អនាគតរបស់កម្ពុជា។…
-
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជួប អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

(ភ្នំពេញូ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់ នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផល នៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការ ជាមួយ UN តួនាទី និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួម ជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកដល់កិច្ចខិតខំ…
-
នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development កោតសរសើរការរីកចម្រើននៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ សីហា ឆ្នាំ២០២៤ លោក LEE SANG YOON នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិគ្រោងនឹងរៀបចំពិព័រណ៍នេះជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក៏បានប្រគល់ជូនសម្ដេចធិបតីនូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ សម្ដេចធិបតីបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះអំពីសម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់សម្ដេចតេជោ ក្នុងការរំដោះជាតិ និងស្វែងរកនូវសុខសន្ដិភាពពេញលេញជូនប្រទេសនិងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧…
-
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ឯកសារស្តីពី CLV-DTA គឺជារឿងចាស់ មិនមានការលាក់បាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ បានលើកឡើងថា ពត៌មានអំពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) មានតាំងពីឆ្នាំ១៩៩៩ និងមានអ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានមេគង្គ នៅប្រទេសថៃ បានសរសេរ និងបោះផ្សាយអត្ថបទគោលនយោបាយខ្លីៗ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ កម្ពុជាបានបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីជំរុញ និងតាមដានការអនុវត្តនូវគោលនយោបាយអភិវឌ្ឍតំបន់ត្រីកោណ ដោយមានសមាជិកមកពីគណបក្សប្រឆាំងផងដែរ។ សមាជិកមកពីគណបក្សប្រឆាំង ដែលបច្ចុប្បន្នឆ្លើយថាមិនដឹង គឺជាការឆ្លើយដោយខ្វះការទទួលខុសត្រូវ ព្រោះខ្លួនជាសមាជិកគណៈកម្មការអន្តរសភា CLV ហើយពត៌មានអំពី CLV ក៏មានក្នុងការសែត និងអ៊ីនធឺណែតជាច្រើនទាំងភាសាខ្មែរ ទាំងភាសាអង់គ្លេស និងបានបង្ហោះអស់រយៈពេលជាច្រើនឆ្នាំហើយ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវបង្ហាញថា មានអត្ថបទបោះផ្សាយក្នុងអ៊ីនធឺណែត អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ និងមានរហូតដល់៤-៥អត្ថបទក្នុងឆ្នាំ។ អត្ថបទភាគច្រើនសរសេរ អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធានធានធម្មជាតិ បរិស្ថាន និងសន្តិសុខផងដែរ។ល។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល ជាមួយគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងជាប់ ជាគ្រូបង្រៀនអនុវិទ្យាល័យ

(សៀមរាប)៖ គរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាល នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន ៦២នាក់ ទទួលបានឱកាសជួបដោយផ្ទាល់ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ពិធីជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ប្រព្រឹត្តទៅ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងវិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ខេត្តកំពង់ធំ តំណាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។ ស្ថិតក្នុងបរិយាកាសស្និតស្នាល នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភី ដែលបច្ចុប្បន្ន ជាគរុសិស្ស និងគរុនិស្សិត បានចូលរួមមតិយោបល់ ក៏ដូចជាចែករំលែកបទពិសោធ នៃការចូលរួមប្រឡងប្រជែងកន្លងមកផងដែរ។ គួររំលឹកថា ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីផ្អែកតាមវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល បានការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការផ្អែកលើគោលការណ៍ គុណាធិបតេយ្យ…
-
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្រុកល្វាឯម ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល

(ខេត្តកណ្តាល)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកល្វាឯម ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល សរុបចំនួន២៦៨នាក់ និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ដឹកនាំខេត្ត និងបណ្តាក្រុង ស្រុកទាំង៣ នៃខេត្តកណ្តាល។ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរស្រុក ក្រុង និងប្រជាពលរដ្ឋទាំងអស់ ។ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលកន្លងមក។ ពេលនេះ តំណាងដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានអញ្ជើញទៅបោះឆ្នោតគាំទ្រ បានមកជួបជាមួយម្ចាស់ឆ្នោត ដើម្បីថ្លែងអំណរគុណ…
-
ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ ចាប់អារម្មណ៍វិនិយោគ លើវិស័យសក្ដានុពលនៅកម្ពុជា

(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុនវិនិយោគចិន បាននឹងកំពុងចាប់អារម្មណ៍ ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗ មួយចំនួននៅកម្ពុជា ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿន សេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែងនៅក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យសក្ដានុពល នៅកម្ពុជា ។ នៅក្នុងជំនួបនេះ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine…
-
ទូតកូរ៉េខាងជើង កោតសរសើរការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានរំឮកពីទំនាក់ទំនងដ៏យូរអង្វែង រវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ ។ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំលឹកទៀតថាដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ឯកឧត្តមប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។ ក្នុងសវនាការនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត…