-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំនាវាកម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ ទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេល ១២ខែមកនេះ ទោះបីស្ថិតនៅក្នុងដំណាក់កាល ដែលសភាពការណ៍អន្ដរជាតិ មានការវិវត្តន៍ក្នុងភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន កម្ពុជានៅតែកំពុងបន្ដដំណើរ ក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ ។ ពាក់ព័ន្ធស្ថានភាពនយោបាយ និងសន្ដិសុខសង្គម សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្ដរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ សម្រាប់ការងារការទូត ទំនាក់ទំនងអន្ដរជាតិ ទន្ទឹមនឹងការបន្ដការពង្រឹង ពង្រីកទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ត្រូវបានសម្ដេចបញ្ជាក់ថា…
-
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ដើម្បីរក្សាទឹកដី និងអធិតេយ្យភាព កម្ពុជាត្រូវការបង្គោលព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ភ្នំពេញ៖ ដើម្បីការពារបូរណភាពទឹកដីបាន កម្ពុជាត្រូវជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅតាមបណ្តោយព្រំដែន។ ខេត្តនៅទិសឦសាន រួមមានក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺជាខេត្តដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងមិនសូវមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ ដែលទាមទារឱ្យមានការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ តាំងពីឆ្នាំ១៩៩៩ និងបានចុះកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីឆ្នាំ២០១៦។ បន្ទាប់មកនៅឆ្នាំ ២០១៨ មានច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង CLV-DTA ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតប្រមាណ ២០០នាក់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាវេលាម៉ោង ៧ ល្ងាចនេះ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាល្ងាចម៉ោង ៧ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ តទៅ ។ សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ ដោយបានថែរក្សាការពារយ៉ាងមុតមាំ នៃសុខសន្តិភាព ស្ថេរភាពសង្គម និងសេចក្ដីសុខជូនប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណតិទី៧…
-
សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេលមួយឆ្នាំ ជំនាន់ថ្មី បានដឹកនាំដោយភាពស្វាហាប់ និងការទទួលខុសត្រូវ

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ថា អ្នកដឹកនាំជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ ចំណែកទ្រឹស្តី «ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ» ។ ឯទ្រឹស្តី «ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ» ហាក់លែងស្របជាមួយ សភាពការបច្ចុប្បន្នហើយ ដែលអាចកែទៅជា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» ។ សម្ដេចតេជោ បានសរសេលើបណ្ដាញសង្គមថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាខួបមួយឆ្នាំ នៃថ្ងៃជំនាន់ថ្មី ចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត ៧០ឆ្នាំ ។ សម្ដេចបន្តថា ជំនាន់ថ្មី…
-
នាយករដ្ឋមន្ត្រីកម្ពុជា អរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកផ្ដល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាវិញ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកផ្ដល់វត្ថុបុរាណខ្មែរ ដល់កម្ពុជាវិញ ។ ជាមួយនេះ សម្ដេច ក៏សូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និង អ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ ។ សម្តេចធិបតី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ ។ សម្តេច ក៏បានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជា៖ ក្រសួងការបរទេស,…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់ និងទាមទារយកមកវិញ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ

(ភ្នំពេញ)៖ បច្ចុប្បន្ន ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់នៅបណ្ដាប្រទេសជាមិត្តបន្ថែមទៀត និងទាមទារយកមកវិញ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានលើកឡើងថា សម្ដេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ សម្ដេចសម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជា កំពុងធ្វើការស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅ ពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់ នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ បើតាមរបាយការណ៍របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលខ្លះ បានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដោយកត្តាសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលខ្លះ បានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ ខណៈការទទួលបានវត្ថុបុរាណ ៧០រូបបន្ថែមទៀតនាពេលនេះ គឺជានិមិត្តរូប នៃការជួបជុំព្រលឹងដូនតាខ្មែរ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើន ដែលជារតនៈសម្បត្តិរបស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។ សម្ដេចបន្តថា ក្រោយពេលកម្ពុជា រកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ ហើយខ្លះបានបាត់បង់រាប់រយឆ្នាំមកនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ ខណៈការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក,…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្តេជ្ញាចុះបញ្ជីដីធ្លីផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ទូទាំងប្រទេស បញ្ចប់ជម្លោះដីធ្លីដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ

(បាត់ដំបង)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធ ដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បញ្ចប់ជម្លោះដីធ្លី ពិសេសវិវាទដីធ្លីដែលនាំឲ្យមានភាពរសើបផ្នែកនយោបាយ គឺមិនមានទៀតនោះទេ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៧ នីតិកាលទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីឱ្យបានចប់រួចរាល់នៅក្នុងដើម្បីបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានវាស់វែងដីធ្លី និងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានចប់សព្វគ្រប់ ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា ។ ការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ គឺជាសញ្ញាដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគាត់មិនឲ្យបាត់បង់ ឬមានអ្នកលួចដោយប្រការណាមួយ ស្របជាមួយការផ្តល់សេវាគាប់ចិត្តបន្ថែមទៀត ដែលបង្ខិតការបម្រើសេវាកាន់តែលឿន ទំនុក និងកាន់តែទំនើប ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរខេត្តបាត់ដំបង មន្ទីររៀបចំដែនដី…
-
លោក ចាន់ បញ្ញាវ័ន្ដ បានដឹកនាំមន្ត្រីជំនាញចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ

កំពង់ធំ៖ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រី ភ្នាក់ងារសុខសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ/ឃុំ មន្ត្រីកសិកម្មឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជំរុញដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់លើសត្វគោក្របីដោយធ្វើវ៉ាក់សាំងការពារជំងឺផ្សេងៗមន្ថែមទៀត និងណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។ លោក ចាន់ បញ្ញវ័ន្ត បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីស្ថានភាពជំងឺសត្វដែលកំពុងតែរីករាលដាលនៅក្នុងសហគមន៍ និងក្រើនរំលឹកដល់បងប្អូនប្រជាកសិករដែលមានសត្វគោក្របីឱ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគឱ្យបានញឹកញាប់យ៉ាងហោច ២ដង ក្នុង១ខែ ផ្តល់ទឹក និងស្មៅព្រមទាំងចំបើងឱ្យស៊ីគ្រប់គ្រាន់ យកសត្វមកចាក់ថ្នាំការពារជំងឺឆ្លងឱ្យបានទៀងទាត់តាមការណែនាំពីមន្ត្រីជំនាញ(២លើកក្នុង១ឆ្នាំ)។ សូមបញ្ជាក់ថា ជាលទ្ធផល…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា បើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។ ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យមានការផ្តោតលើពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕ ប្រភព ៖ ក្រសួងកសិកម្ម