Category: នយោបាយ

  • រាជរដ្ឋាភិបាលបង្កើតកម្មវិធីផ្ដល់ដី ការពារព្រៃ ជូនពលរដ្ឋខ្វះដីពិត​ប្រាកដ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព

    រាជរដ្ឋាភិបាលបង្កើតកម្មវិធីផ្ដល់ដី ការពារព្រៃ ជូនពលរដ្ឋខ្វះដីពិត​ប្រាកដ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព

    ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផលរយៈ​ពេល​១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧កាលពីរាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធី​ផ្តល់ដី ការពារព្រៃ ដល់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ នាពេល​ឆាប់ៗខាងមុខនេះ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់​ដីសម្បទានសង្គមកិច្ចថ្មីមួយ ដែលមាន​ឈ្មោះ ថា «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវ​តម្រូវការប្រជាពលរដ្ឋ ដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេ បានចូលរួមការ​ពារដីរដ្ឋ និងព្រៃឈើ។ សម្តេច សង្ឃឹមថា កម្មវិធីនេះ នឹងអាចចាប់ផ្តើម​អនុវត្តបាន នៅដំណាច់ឆ្នាំ២០២៤នេះ ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា គោលគំនិតសង្ខេប​នៃកម្មវិធីនេះ គឺយើងរៀបចំផ្តល់ដីសម្បទាន ក្នុងក្របខណ្ឌដី​សម្បទាន​សង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ ហើយនឹងជួយ​រៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់ ដើម្បីលើកស្ទួយជីវភាព​ប្រជាពលរដ្ឋ ហើយត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនោះ នឹងជួយរាជ​រដ្ឋាភិបាល នៅក្នុងការការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់…

  • សម្ដេចធិបតី ណែនាំទៅគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​សម្រួលឱ្យអតិថិជនអាចរៀបចំ​ឥណទានឡើងវិញបានចំនួន ពីរដង

    សម្ដេចធិបតី ណែនាំទៅគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​សម្រួលឱ្យអតិថិជនអាចរៀបចំ​ឥណទានឡើងវិញបានចំនួន ពីរដង

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា បានផ្តល់អនុនសាសន៍ទៅធនាគារជាតិ នៃកម្ពុជា​ឱ្យរៀបចំនីតិវិធីជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលឱ្យអតិថិជន អាចស្នើសុំរៀបចំឥណទាន​ឡើងវិញ (Refinancing) បានចំនួនពីរដង ដោយមិនជាប់ប្រវត្តិមិនល្អ ក្នុងប្រព័ន្ធការិយាល័យឥណទាន(CBC)។ អាន៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផលរយៈពេល​១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧ នារាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនាគារជាតិ នៃកម្ពុជាបានពិភាក្សាជាមួយធនាគារឯកជន និង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុក​របស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និង​បង្កើន​លំហូរសាច់ប្រាក់​ចូល​ទៅក្នុងទីផ្សារ ។ ជាលទ្ធផល ក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់ រាជរដ្ឋា​ភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយ នូវ​លក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារបន្ថែមទៀត ។ សម្តេចធបិតីបន្តថា កាលពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិ បានកាត់​បន្ថយប្រាក់បម្រុងកាតព្វកិច្ច ជារូបិយបណ្ណរបស់គ្រឹះស្ថានធនាគារ…

  • សម្ដេចនាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីដែនដី ឱ្យដឹកនាំ​ដោះស្រាយ​បញ្ចប់បញ្ហារវាងអាជ្ញាធរអប្សរា និងប្រជាពលរដ្ឋ​រស់នៅតំបន់អង្គរ

    សម្ដេចនាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីដែនដី ឱ្យដឹកនាំ​ដោះស្រាយ​បញ្ចប់បញ្ហារវាងអាជ្ញាធរអប្សរា និងប្រជាពលរដ្ឋ​រស់នៅតំបន់អង្គរ

    ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផលរយៈ​ពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧កាលពីរាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ បានលើកឡើង​ពាក់ព័ន្ធនឹងបញ្ហាកន្លងមក ដែលមានរវាងប្រជាពលរដ្ឋ និងអាជ្ញាធរការពាររមណីយដ្ឋាន និងការគ្រប់គ្រងតំបន់អង្គរ គឺអាជ្ញាធរជាតិ​អប្សរា ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានជូនដំណឹងដល់បងប្អូន​ប្រជា​ពលរដ្ឋរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរថា សម្ដេច បាន​ប្រគល់ការងារជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹក​នាំពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ សំដៅបន្តស្វែងរក​ដំណោះស្រាយបញ្ហាសេសសល់ ដែលអាចរក្សាតុល្យភាព រវាងការថែរក្សា និងអភិរក្សនូវសម្បត្តិ បេតិកភណ្ឌដូនតាយើង ជាមួយ​នឹងវឌ្ឍនភាព នៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឈានទៅរកការលុបបំបាត់​នៃបញ្ហ និងទំនាស់នានា ដែលកើតមានឡើង​ជារឿយៗរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាតព្វកិច្ចការពារ កេរដំណែលដូនតា ត្រូវតែការពារ ប៉ុន្តែការយកចិត្តទុកដាក់ ទៅលើ​ការវិវត្តប្រែប្រួលនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…

  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ដើម្បីពិនិត្យ និង​ពិភាក្សាលើរបៀបវារៈចំនួនបួន

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ដើម្បីពិនិត្យ និង​ពិភាក្សាលើរបៀបវារៈចំនួនបួន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំប្រជុំពេញអង្គ គណ:រដ្ឋមន្ត្រីនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនបួន។ របៀបវារៈ ដែលត្រូវពិនិត្យ និងពិភាក្សា រួមមាន៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការ​នអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់​ស្តីពីប្រព័ន្ធទឹកកខ្វក់។ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជា​ភាគីនៃកិច្ច​ព្រមព្រៀង​ស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួម​នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌ​សម្រាប់ ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិនិងទី៤. បញ្ហាផ្សេងៗ ៕ដោយ៖វណ្ណលុក

  • រាជរដ្ឋាភិបាល បាននិងកំពុងសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍ​អចលនទ្រព្យ​ដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់

    រាជរដ្ឋាភិបាល បាននិងកំពុងសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍ​អចលនទ្រព្យ​ដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់

    ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក ។ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា៖ ចំពោះវិស័យសំខាន់ៗដែលជម្រាបជូនបងប្អូន ក្នុងនោះ មានវិស័យអចលទ្រព្យនៅក្នុងវេទិការរាជរដ្ឋាភិបាល វិស័យឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបងប្អូន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន ទី១-ការលើកលែងពន្ធលើចំនេញមូលធនលើអចលនទ្រព្យ, ទី២- ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារ ដោយគោលការណ៍លើកទឹកចិត្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមការពិគ្រោះយោបល់ជាមួយនិងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ត អនុវត្តន៍គោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ។ ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ថា…

  • រាជរដ្ឋាភិបាល ប្រកាសលើកលែងពន្ធវិស័យអប់រំ រហូតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

    រាជរដ្ឋាភិបាល ប្រកាសលើកលែងពន្ធវិស័យអប់រំ រហូតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកលែងពន្ធដល់វិស័យអប់រំ រហូតដល់ឆ្នាំ២០២៨ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ។ សម្តេចធិបតី បានបញ្ជាក់ថា ៖ វិស័យសំខាន់ ដែលរាជរដ្ឋាភិបាល បានផ្តល់កាអន្តរាគមន៍ និងលើកទឹកចិត្ត គឺវិស័យអប់រំ ។ រាជរដ្ឋាភិបាល បានផ្តល់ការលើមទឹកចិត្តផ្នែកពន្ធដា ដល់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស រហូតដល់ដំណាច់ឆ្នាំ២០២៨ ។ ការលើកទឹកចិត្តនេះ នឹងផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាជាទូទៅ ។ សម្តេចបានបន្ថែមថា ក្រៅពីលើកទឹកចិត្ត ផ្នែកពន្ធដា រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះដល់វិស័យដ៏ទៀតជាច្រើនផងដែរ ដែលពេលនេះ មិនអាចរៀបរាប់អស់នៅថ្ងៃនេះ នោះទេ ។ ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះការលើកទឹកចិត្ត ចំពោះវិស័យធនាគារ…

  • សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ភ្ញៀវទេសចរ បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំ

    សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ភ្ញៀវទេសចរ បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ មានឱកាសទស្សនាកាន់តែសសម្បូរបែប ពិសេសបានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ។ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែប្រែនីតិវិធីទិញសំបុត្រចូលទស្សនាតំបន់អង្គរ ឱ្យមានភាពសាមញ្ញ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ ។ សម្ដេចធិបតី បានយកឱកាសនេះ ប្រកាសជូនដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជួយដល់បងប្អូន និងសម្រួលដល់បងប្អូនក្នុងការប្រកបរបរការងារ ខ្ញុំ បានសម្រេចពន្យា ឬបន្ថែមសុពលភាពអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ ២ឆ្នាំ ទៅ ៣ឆ្នាំ តែម្ដង។ លើសពីនេះទៀត សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនាទៅលើប្រាសាទមួយចំនួនថែមទៀត ដើម្បីអាចឱ្យភ្ញៀវទេសចរ មើលថ្ងៃលិច ថ្ងៃរះ ស្ដាប់សំឡេងសត្វយំពីព្រលឹម ដូចជា…

  • ឯកឧត្តម សុខ សូកេន៖ វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ គឺជាការជួបជុំដ៏សំខាន់មួយជួយជំរុញក្នុងការអភិវឌ្ឍ និងអភិរក្សបឹងទន្លេសាប អោយកាន់តែទាក់ទាញ

    ឯកឧត្តម សុខ សូកេន៖ វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ គឺជាការជួបជុំដ៏សំខាន់មួយជួយជំរុញក្នុងការអភិវឌ្ឍ និងអភិរក្សបឹងទន្លេសាប អោយកាន់តែទាក់ទាញ

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញបើកវទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ឆ្ពោះទៅរក​ការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប​ប្រកបដោយនិរន្តរភាព»នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វេទិកានាថ្ងៃនេះ គឺជាការជួបជុំដ៏សំខាន់មួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប បឹងទន្លេសាប គឺជាបេះដូង នៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន និងបានបង្កើតជាកាលានុវត្តភាពជាច្រើនសម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាការធ្វើ សុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាក់ស្តែង បាតុភូតជលសាស្ត្រធម្មជាតិ បានធ្វើឱ្យបឹងទន្លេសាបក្លាយជាជម្រកដល់ជីវចម្រុះ យ៉ាងសម្បូរបែបសម្រាប់មច្ឆាជាតិ បក្សី ស្តូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ ព្រមទាំងជាប្រភពទឹកដ៏សំខាន់ ដែលជួយ​បម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់កំពុង រស់នៅតាមតំ​បន់ទំនាប និងតំបន់លិចទឹកនៃបឹ​​ងទន្លេសាប ជាពិសេសប្រជាពលរដ្ឋដែលមាន​ជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្ម និងបានចូលរួម​ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន…

  • នាយករដ្ឋមន្ត្រី៖ ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានរោងចក្រសហគ្រាស​បើកថ្មីជាច្រើន ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ

    នាយករដ្ឋមន្ត្រី៖ ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានរោងចក្រសហគ្រាស​បើកថ្មីជាច្រើន ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រយៈពេល ១ឆ្នាំនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាសបើកថ្មីជាច្រើន ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះពីជាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចពិភពលោក មិនទាន់មានភាពនឹងនរ មានភាពមិនប្រាកដប្រជា ជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពវិស័យការងារនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពវិជ្ជមាន។ ជាក់ស្ដែងក្នុងរយៈពេល ១២ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទោះបីជាមានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយ ប៉ុន្ដែក៏មានរោងចក្រសហគ្រាសបើកថ្មីជាច្រើនផងដែរ ដោយបានបង្កើតការងារជាង ២២ម៉ឺនកន្លែង ក្នុងនោះមានរោងចក្រកាត់ដេរបើកថ្មីចំនួន ២៧៥រោងចក្រ បង្កើតការងារថ្មីជាង ១៣ម៉ឺនកន្លែង ។ សម្តេចធិបតី បានបន្តថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ…

  • នាយករដ្ឋមន្ត្រី ណែរនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្តជូនពលរដ្ឋ ទៅដើរលេងកំសាន្ត តាមបណ្តោយព្រំដែន និងខេត្តចំនួន ៤ នៃគម្រោង CLV ដោយមិនគិតថ្លៃ

    នាយករដ្ឋមន្ត្រី ណែរនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្តជូនពលរដ្ឋ ទៅដើរលេងកំសាន្ត តាមបណ្តោយព្រំដែន និងខេត្តចំនួន ៤ នៃគម្រោង CLV ដោយមិនគិតថ្លៃ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែរនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋ ទៅដើរលេងកំសាន្ត នៅតាមបណ្តោយព្រំដែន និងខេត្តចំនួន ៤ នៃគម្រោង CLV ដោយមិនគិតថ្លៃ ទាំងមធ្យោបាយដឹកជញ្ជូន និងអាហារ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានថ្លែងថា សម្ដេចបានសម្រេចផ្តួចផ្តើមបង្កើតមូលនិធិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយមានគោលដៅពីរ គឺ៖ ទី១-កៀរគរថវិកាបន្ថែម និងទី២-ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ។ បើតាមប្រមុខរាជរដ្ឋាភិបាល ការបង្កើតមូលនិធិនេះ មានគោលដៅកៀរគរថវិកា និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន និងជាការបង្ហាញនូវការយកចិត្តទុកដាក់ លើការកសាងផ្លូវនៅតាមព្រំដែនរបស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួម…