-
បរិស្ថាននៅជុំវិញខ្លួនយើងស្អាតមិនមែនត្រឹមតែនិយាយនោះទេគឺត្រូវអនុវត្តនជាប់ជាប្រចាំ

(ភ្នំពេញ)៖ ការងារសំអាតអនាម័យបរិស្ថានគឺផ្តើមចេញពីមនុស្សម្នាក់ៗដោយចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមប្រភេទសំរាម ។ បរិស្ថាននៅជំវិញខ្លួនយើងស្អាតគឺផ្តើមចេញពីការយកចិត្តទុកដាក់ជាប់ជាប្រចាំរហូតដល់ក្លាយទៅជាទំាលាប់ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់។ លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា បានផ្តល់ទស្សនៈទានថាការចូលរួមពីប្រជាជនម្នាក់ៗគឺ រិតតែសំខាន់ មិនមែនគ្រាន់តែនិយាយ ឬគិតតែពីទ្រឹស្តីនោះទេគឺយើងត្រូវ អនុវត្តន៍ផ្ទាល់ជាក់ស្តែង ដែលទាំងអស់នេះគឺជាការសំខាន់ ពិសេសគឺការអនុវត្តន៍នៅកន្លែងបំពេញការងារជាដើម។ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការសំអាតបរិស្ថានជុំវិញខ្លួនយើងនោះគឺមិនត្រឹមតែដើម្បីខ្លួនឯងប៉ុណ្ណោះទេ គឺជាគម្រោងមួយដែលជួយប្រជាជនដែលនៅជុំវិញខ្លួនយើង ដូច្នេះយើងគួរតែគ្នាសំអាតបរិស្ថានឱ្យបានស្អាតដើម្បីសុភមង្គលយើងទាំងអស់គ្នា។ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ជាកម្មវិធីសំអាតពិភពដែនដី ហើយការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ»។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ចាក់ថា ការចូលរួមជួយជម្រុញលើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេសបានដឹងកាន់តែខ្លាំងឡើងពីភាពស្អាត ក្នុងយុទ្ធសាស្រ្តចក្រ្កាកំពុងតែផុលផុស និងមានចលករយ៉ាងខ្លាំងមិនត្រឹមតែ កម្ពុជានោះទេ សូម្បីតែបរទេសក៏ចូលរួមផងដែរ។ គួរបញ្ចាក់ថា កាលពីចុងសប្តាហ៍នេះ មនុស្សចំនួនប្រមាណ ៧០០នាក់ មកពីក្រសួងបរិស្ថាន…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំ គណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ -២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់លោក អេនរេច អេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ។ កិច្ចប្រជុំនេះ នឹងធ្វើការតាមដាននិងពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មកាចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២១ដែលដាក់ចេញផែនការសកម្មភាពថ្មីដើម្បីបន្តពង្រឹងទំ នាក់ទំនង ដ៏យូរអង្វែ រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់បញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។ ក្នុងឱកាសទស្សនកិច្ចនោះដែរ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរ សមជាមួយលោកហ្វឺឌីណាន់ រ៉ូម៉ាអែល ដេស ម៉ាកូស ប្រធានាធិបតីនៃសាធារណ រដ្ឋហ្វីលីពីន នឹងអញ្ជើញចូលរួមកម្មវិធី អាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយលោកស្រី សារ៉ា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ សម្តេចធិបតី បានចាត់ទុកការចូលរួមនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីមនសិកា ស្រលាញ់ ការពារជាតិ តាមរយៈ ការអភិវឌ្ឍ នៅបណ្តាខេត្តតាមព្រំដែន ដេីម្បីធាបានភាពរឹងមាំនៃខឿនការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសបង្ហាញពីស្មារតីជាតិនិយម ដែលជាការផ្តល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មដ៏ឧដុង្គឧត្តមក្នុងការបម្រេីជាតិ និងប្រជាជន ។ សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង ស្តីពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញនៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ…
-
ខេត្តកំពង់ចាម ខ្វះតែមួយទៀតមានអនុវិទ្យាល័យគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត

កំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៤បានគូសបញ្ជាក់អំពីសមិទ្ធផល លើវិស័យអប់់រំរបស់ខេត្តកំពង់ចាមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបន្តដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមដំបូលសន្តិភាព។ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នខេត្តមានគ្រឹះស្ថានសិក្សាចំនួន ៥៤២កន្លែង ,ឃុំ-សង្កាត់មួយមាន អនុវិទ្យាល័យមួយកន្លែងចំនួន ១០៨ឃុំ-សង្កាត់ លើ១០៩ឃុំសង្កាត់ ស្មើនឹង៩៩ភាគរយ ។ ការបញ្ជាក់នេះនៅក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វា ក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ជំទាវបណ្ឌិត ក្រោមអធិបតីភាពឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ខេត្តកំពង់ចាម មានបុគ្គលិកសិក្សាចំនួន ៧.៦៣៥នាក់ ស្រី ៤.២១៧ នាក់ ។មានអគារសិក្សាចំនួន ១.២២៩ខ្នង ស្មើនឹង ៧.០៣៦បន្ទប់…
-
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤នេះ ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ…
-
ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនៈកិច្ចតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ នៅចុងសប្ដាហ៍នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនៈកិច្ចក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ដោយអមដំណើរដោយឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ទាប់ពីការសម្តែងធម្មទេសនាអប់រំចិត្តក្នុងវត្តជ័យទឹកជុំ នៅស្រុកអន្លង់វែង ព្រះអង្គបានបន្តនិមន្តទៅពិនិត្យផ្ទាល់ទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ។ ក្នុងនោះ ប្រជាពលរដ្ឋដែលមានជំនឿលើព្រះអង្គជាច្រើននាក់ទាំងនៅតាមដងផ្លូវ បាននាំគ្នាយកគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកបរិសុទ្ធ ទៀន ធូប និងគ្រឿងបរិក្ខាផ្សេងៗ មកអង្គុយចាំទទួលព្រះធម្មវនវាសី ចន្ទ មុនី នៅតាមផ្លូវនៃខេត្តជាប់ព្រំដែនមួយនេះ ។ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ ដែលរង់ចាំទទួលការនិមន្តទស្សនកិច្ច ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលព្រះអង្គបាននិមន្តមកទស្សនកិច្ចនៅតាមបង្គោលព្រំដែន។ ការទទួលដំណើរទស្សនកិច្ចរបស់ព្រះអង្គយ៉ាងច្រើនកុះករ បានបង្ហាញពីការរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សុខសន្តិភាព ដែលកំពុងមាន និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ក៏ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕ ប្រភព ៖…
-
ឯកឧត្តម គួច វែងស្រ៊ុន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៨លានរៀល ចូលរួមគាំទ្រ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបង្កេីត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

ភ្នំពេញ៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការណៈរដ្ឋមន្ត្រី បានប្រកាសគាំទ្រសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបង្កេីត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយសូមចូលរួមជាប្រាក់បៀវត្សប្រចាំខែចំនួន ៥០% ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឬអាចចូលរួមជាថវិកាផ្ទាល់តែម្តង ៨លានរៀល ។ ឯកឧត្តមរដ្ឋលេខាធិការ សូមគាំទ្រសម្រាប់យន្តការ ក្នុងការកៀគរថវិកាបន្ថែមលេីថវិកាជាតិសម្រាប់ជំរុញល្បឿននៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន និងជាពិសេសផ្តល់ឱកាសឱ្យយេីងខ្ញុំជាប្រជាជន បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ដេីម្បីអភិវឌ្ឍខេត្តតាមបណ្តោយព្រំដែនផង និងអភិវឌ្ឍខឿនការពារជាតិតាមរយ:ហេដ្ឋារចនាសម្ព័ន្ធផង ក៏ដូចជាជំរុញការរស់នៅតាមបណ្តាខេត្តតាមព្រំដែន ក្រោមទិសស្លោក “មានផ្លូវ មានសង្ឃឹម និងជាដង្ហេីមសេដ្ឋកិច្ចជាតិ” ហេីយថែមទាំងក្លាយជារបងដ៏រឹងមាំប្រវត្តិសាស្ត្រសម្រាប់ព្រំដែនជាតិ និងបូរណភាពទឹកដី» ៕ ដោយ វណ្ណលុក
-
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីជូនដំណឹង ស្តីពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញនៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឱ្យដឹងថា ក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “ ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖ឈ្មោះគណនី៖ “Foundation for…
-
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិងសមាជិកសមាជិការ ក្រុមការងារគណបក្សប្រជាជនកម្ពុជា មកពីក្រុង/ស្រុក ទាំង១០ ខេត្តតាកែវ

(តាកែវ)៖ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ និងគណៈអចិន្រ្តៃយ៍ខេត្តតាកែវ សរុបប្រមាណ ១០០រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងពីស្ថានភាពនៃការវិវត្តថ្មីៗរបស់សកលលោក ជាពិសេសស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្រ្គាម ដែលអាចជះឥទ្ធិពលដល់កម្ពុជាផងដែរ។ ឯកឧត្តម ក៏បានជម្រាបជូនអង្គប្រជុំអំពីចេទនាទុច្ចរិតរបស់ក្រុមអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងសង្គម។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា អនុវត្តទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស សតិអារម្មណ៍ បន្តជំរុញការកសាង ពង្រឹងបក្ស ពិសេសក្នុងគ្រប់គ្រងស្រទាប់យុវជន ដើម្បីសម្រេចបាននូវគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
ពលរដ្ឋ និងពលករ នៅសាធារណរដ្ឋកូរ៉េ បានគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន ៦០ថ្ងៃទៀត

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពលករដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានចេញមុខគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន៦០ថ្ងៃទៀតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សួង សុភាព ជាប្រជាពលរដ្ឋកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងមិត្តភក្ដិរបស់លោកបានមកទទួលលិខិតឆ្លងថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតកម្ពុជាដែលបានជួយសម្រួលលិខិតឆ្លងដែនថ្មីសម្រាប់ពួកគាត់បានទាន់ពេលវេលា។ លោកបន្តថា មន្រ្តីដែលបម្រើសេវាធ្វើលិខិតឆ្លងដែនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលធ្វើលិខិតឆ្លងដែនជូនពួកគាត់។ មន្រ្តីជំនាញដែលប្រចាំការនៅទីនោះពិតជាមានក្រមសីលធម៌ និងវិជ្ជាជីវៈល្អដែលតែងតែផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ និងពលករដែលមកស្វែងរកសេវាធ្វើលិខិតឆ្លងដែននៅស្ថានទូត។ លោកបញ្ជាក់ថា៖«ក្នុងនាមពួកខ្ញុំដែលបានទទួលលិខិតឆ្លងដែននៅទីនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងពលករដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ព្រោះពួកខ្ញុំចំណាយថវិកាអស់តិច ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើលិខិតឆ្លងដែនថ្មីនេះ»។ អ្នកស្រី ម៉ុក សាវ៉េត ជាពលករខ្មែរដែលធ្វើការងារនៅប្រទេសកូរ៉េ ដែលបានទៅទទួលលិខិតឆ្លងដែនថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានថ្លែងថា អ្នកស្រីមានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារអ្នកស្រីចំណាយថវិកាអស់តិច និងមិនពិបាកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។ អ្នកស្រីបន្តថា៖«សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ពលករនៅស្រុកកូរ៉េ។ ខ្ញុំសូមអំពាវនាវដល់ពលករផ្សេងទៀតដែលមិនទាន់បានធ្វើលិខិតឆ្លងដែន សូមប្រញាប់មកស្នើសុំ ដោយសារស្ថានទូតខ្មែរយើងបានបើកធ្វើលិខិតឆ្លងដែរនៅវគ្គទី៣ហើយ»។ ចំណែកលោក ឃឹម សារុម ជាប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ក៏បានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ដោយសារលិខិតឆ្លងដែនរបស់លោកជិតផុតសុពលភាព។លោកលើកឡើងថា លោកមានភាពកក់ក្តៅក្នុងការស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារក្រុមការងារផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតបានទទួលស្វាគមន៍លោកដោយភាពកក់ក្តៅ និងមានភាពរួសរាយ រាក់ទាក់។ លោកបានថ្លែងថា៖«ខ្ញុំសូមអរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត…