-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលទារិកាអាយុ ៨ខែ ម្នាក់

(ភ្នំពេញ)៖ ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរ តម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់ ។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕ ដោយ ៖ វណ្ណលុក
-
ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ច្រានចោលការផ្សាយមិនពិតរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ ចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី

(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសបដិសេធ ចុះថ្ងៃទី២៨សីហា ឆ្នាំ២០២៤ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើ ។ក្នុងសេចក្តីប្រកាសបដិសេធ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ដែលតែងតែបានតាំងខ្លួនឯងថា ជាអ្នកវិភាគនយោបាយ។ ពាក់ព័ន្ធនឹងព័ត៌មានមិនពិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូន សាធារណជនទាំងអស់ដូចខាងក្រោម៖ ១. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី…
-
ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន រៀបចំសិក្ខាសាលា ជំរុញកំណើនអ្នកវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនមកកាន់ប្រទេសកម្ពុជា

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីសិក្ខាសាលាវិនិយោគ ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅស្ថានឯកអគ្គរាជទូតកម្ពុជា នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលចាប់តាំងពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ននេះ ចំណងមិត្តភាពទ្វេភាគី កម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នជប៉ុន អង្គការ JETRO មជ្ឈមណ្ឌលអាស៊ានជប៉ុន ព្រមទាំងសកម្មភាពជាច្រើនរបស់ស្ថានទូត ដែលបានរៀបចំកន្លងមក និងបានកំពុងអនុវត្តបន្តទៀតតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ជាពិសេសពិព័រណ៍កម្ពុជា ដែលទើបបានបញ្ចប់ដោយជោគជ័យកាលពីខែឧសភាថ្មីៗនេះ ការរៀបចំសិក្ខាសាលាវិនិយោគ ទិវាវប្បធម៌ ពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ ជាដើម។ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះវិនិយោគិនជប៉ុន ដែលបានកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុង ១ឆ្នាំ ២ដង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំវេទិកា ជួបពិភាក្សា ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាកង្វល់ជូនធុរជន និងអ្នកវិនិយោគជប៉ុន ដែលមានការចូលរួមដោយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធុរជន…
-
មន្ត្រីក្រសួងការបរទេស ទទួលជួបតំណាងអង្គការ Internews Network ប្រចាំកម្ពុជា ផ្តោតសំខាន់លើការលើកកម្ពស់ វិស័យអប់រំ សន្ដិសុខ និងសុខភាពផ្លូវចិត្ត

(ភ្នំពេញ)៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក សេង សុខា តំណាងរបស់អង្គការ Internews Network ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ផ្តោតសំខាន់ លើការលើកកម្ពស់គណនេយ្យភាពសង្គម ការបណ្ដុះបណ្ដាល ជំនាញប្រព័ន្ធផ្សព្វផ្សាយ សន្ដិសុខឌីជីថល និងកម្មវិធីជំនួយ សុខភាពផ្លូវចិត្តសម្រាប់យុវជន យុវនារី និងនិស្សិត ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត នាពេលអនាគត ៕ ដោយ ៖ សួង ពិសិដ្ឋ
-
គណៈកម្មការទី៥ព្រឹទ្ធសភា ចុះស្វែងយល់វិស័យសំខាន់ៗនៅខេត្តបាត់ដំបង

បាត់ដំបង៖គណៈប្រតិភូនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន(គណៈកម្មការទី៥) របស់ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តដើម្បីស្វែងយល់ពីដំណើរការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការងារ និង ការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ក្នុងខេត្ត។ ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបងកាលពីដើមសប្ដាហ៍នេះ ឯកឧត្តម សុខ លូ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពមន្ទីរជំនាញនីមួយៗបានរាយការណ៍ដោយសង្ខេបជូនគណៈប្រតិភូអំពីស្ថានភាពវឌ្ឍនភាពនៃវិស័យនីមួយៗរបស់ខ្លួន។ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង រក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈក្នុងខេត្ត។ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានធ្វើឱ្យបទល្មើសនានាមានការថយចុះ។ជាពិសេសអត្រាគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងថមថយចុះ។ ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃ ព្រឹទ្ធសភា បានកោតសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងនិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយភាពសុខសាន្ត។ឯកឧត្តមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរនិងកងកម្លាំងប្រចាំការនៅតាមបន្ទាត់ព្រំដែនត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃនិងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការបង្ការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសកិច្ចសហការដោះស្រាយនូវរាល់បាតុភាពផ្សេងៗនៅតាមបន្ទាត់ព្រំដែន ដោយឈរលើស្មារតីមិត្តភាពសាមគ្គីភាពនិងការគោរពនូវអធិបតេយ្យគ្នាទៅវិញទៅមក។ សូមជម្រាបថា ខេត្តបាត់ដំបង មានព្រំដែនជាប់ប្រទេសថៃ ប្រមាណជាង១៤៤គីឡូម៉ែត្រ។មានច្រកទ្វារព្រំដែនចំនួន៥…
-
ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល ៖ ការរៀនសូត្រ វិវត្តខ្លួន គ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានគូសបញ្ជាក់ថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ ខ្លួនជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។ ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងដូច្នេះ នាឱកាស អញ្ជើញជាតំណាងឯកឧត្តម នាយឧត្តម នាយសេនីយ៍ ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋាន អង្គរក្ស ក្នុងពិធីបំពាក់ឋានន្តរសក្ដិ ជូននាយទាហានរង-ពលទាហាន និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ព្រមទាំងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងអន្តរាគមន៍ ៥៩៤, រដ្ឋបាល ៥៩៤ និងកងអនុសេនាធំ ការពារផ្ទាល់ នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។…
-
ក្រសួងអធិការកិច្ចសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល ១ឆ្នាំដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧

ភ្នំពេញ៖ ក្រសួងអធិការកិច្ច ក្នុងនាមជាអធិការកិច្ចរាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ក្នុងពិធីអបអរសាទរសមិទ្ធផលការងារ ១ឆ្នាំ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគោរពថ្លែងនូវការដឹងគុណូបការៈ និងសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ ថ្នាក់ដឹកនាំកំពូលទាំងអស់ ចំពោះការផ្តល់នូវជំនឿទុកចិត្តជូន ឯកឧត្តម បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិកម្ពុជា សំដៅចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងបង្កើនភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រឆាំងដាច់ខាតចំពោះរាល់ការប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់មន្ត្រីបុគ្គលិក ទាំងអស់ ព្រមទាំងក្រុមគ្រួសារ គាំទ្រ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា មិនថាតិចក្តី ឬ…
-
រដ្ឋមន្ដ្រីក្រសួងសិកម្ម អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្រ ទាំងទុន បច្ចេកទេស និងទីផ្សារ ការកាត់បន្ថយការចំណាយ បង្កើនផលចំណេញ ព្រមទាំងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងបទបង្ហាញរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើប ឱ្យដឹងថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំនេះ ដែលមានសមាជិកចំនួន ៥៧គ្រួសារ និងមានផ្ទៃដីផលិតកម្ម ២៥១ហិកតា បានចុះបញ្ជី និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួនរួចហើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា សហគមន៍ស្វាយចន្ទីទំរីងកំពង់ធំ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការអាជីវកម្ម និងគ្រោងចាប់ផ្ដើមផលិតកម្មក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះបងប្អូនប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានពន្យល់អំពីមូលហេតុ ដែលក្រសួងជំរុញការចងក្រងសហគមន៍កសិកម្មទំនើប អត្ថប្រយោជន៍ដែលកសិករទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើបផងដែរ…
-
កម្ពុជា និងអាស៊ែបៃហ្សង់បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសលើវិស័យបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួប ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននិងធនធានធម្មជាតិ…
-
ឧត្តមសេនីយ៍ត្រី នៃ និយម ចូលរួមបរិច្ចាគថវិកា ៥០ម៉ឺនរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ចូលរួមបរិច្ចាគ ថវិកា ៥០០,០០០ម៉ឺនរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ គួរបញ្ចាក់ផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស…