-
សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ៤ចំណុច ដល់ គណ:កម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ ក្នុងកិច្ចប្រជុំពេញអង្គ របស់ គណ:កម្មាធិការគណបក្សខេត្តស្វាយរៀងប្រចាំខែសីហា និងទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយររៀង នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានកោតសសើរដល់ក្រុមការងារគ្រប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួល ខុសត្រូវ និងសាមគ្គីភាពខ្ពស់ ។ ពិសេស ការចូលរួមផ្សព្វផ្សាយខ្លឹមសារផលប្រយោជន៍ របស់ព្រែកជីហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ CLV DTA រួមជាមួយ នឹងការចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាប់ព្រំដែន។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈវិធានការណ៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ពិសេស ការធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាចលនាស្នូលក្នុងការរក្សាសុខសន្តិភាព ។…
-
ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបម្រើការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឱ្យបានល្អ

(ភ្នំពេញ)៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង ១៤ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឱ្យអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី គឺធ្វើឱ្យបានល្អ ធ្វើឱ្យគេកោតសរសើរ ។ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបែបនេះ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ហុក ហូរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងនាមជាមន្ត្រីបម្រើរាស្រ្ត ត្រូវរួមគ្នាបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ ចំពោះការងារត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់ ។ ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាស ដូច្នេះរាល់ការងារនៅថ្នាក់ខណ្ឌដាច់ខាតត្រូវរាយការណ៍មក នាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែល នាយករដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យខណ្ឌអនុវត្ត ត្រូវអនុវត្ត ។ ខណ្ឌទាំង…
-
ឯកឧត្តមរដ្ឋមន្ត្រី សុខាភិបាល ៖ ការផ្លាស់ប្តូររបៀបរបបរស់នៅ ជាការសំខាន់សម្រាប់ការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាក នៃជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម

(ភ្នំពេញ)៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា ។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ។ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។ ការផ្លាស់ប្តូររបៀបរបបរស់នៅ ជាការសំខាន់សម្រាប់ការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាក នៃជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ។ ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា…
-
ក្រសួងបរិស្ថានពង្រឹងតួនាទីនិងការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ការពារធម្មជាតិសំដៅធានាចីរភាពបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណ ដល់ការចូលរួម និងកិច្ចសហការល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសប្រជាពលរដ្ឋ ក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងការពារតំបន់ធម្មជាតិ កន្លងមកយ៉ាងសកម្ម និងមានលក្ខណៈល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសរសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានខិតខំបន្តអនុវត្តការងារលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង…
-
ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត

(ភ្នំពេញ)៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ចំនួន៥កន្លែង ក្នុងខេត្តចំនួន៥ រួមមានខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនដើមក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានពិនិត្យនិងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន១កន្លែង ដែលអាចមានទំហំ១០ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមការពារព្រៃ ដើម្បីប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរនៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានកំពុងធ្វើការគាំទ្រសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ឱ្យចូលរួមកាន់តែប្រសើរថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមនឈើឱ្យបានច្រើន។ ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម ជួយដល់ការកាត់ និងជាពិសេសប្រជាពលរដ្ឋអាចរកចំណូល ពីគម្រោងលំហែរបៃតង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលទេសចរមកដល់មូលដ្ឋាន មកសម្រាកលំហែ និងទស្សនាធម្មជាតិ ព្រៃឈើ សត្វព្រៃតំបន់ដែលមានសក្តានុពលក្នុងតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានពិនិត្យលើការគាំទ្រជីវភាពសហគមន៍ ឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែម លើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដោះស្រាយបញ្ហាប្រឈមមួយចំនួន របស់ប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យប្រពលរដ្ឋនៅតាមសហគមន៍ពង្រឹងការគ្រប់គ្រងព្រៃសហគមន៍ និងបង្កើនជីវភាព ដោយ«ភាពស្អាត» ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដូចជាការបង្ហាញភាពស្មោះត្រង់…
-
បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ សង្កាត់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥ភូមិ រួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ ភូមិស្វាយតាអុក ភូមិព្រែកជាងព្រុំ និងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរ រៀបចំដែនដី នគររូបនីយ កម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងការិយាល័យសុរិយោដីខណ្ឌ បានរៀបចំ ពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលអោយបងប្អូនដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយបានត្រឹមត្រូវក្នុង រយៈពេល ១៥ថ្ងៃគិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, លោកលឹម ពី ប្រធាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានមតិទៅកាន់ប្រជាពលរដ្ឋដូច្នេះថា ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ…
-
រដ្ឋមន្ដ្រីក្រសួងកសិកម្ម សាទរក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ ។ បន្ទាប់ពីបានទស្សនាលំហូរ នៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រីបានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង ។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ…
-
គ.ជ.ប ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងដំណើរការចាប់ផ្តើម ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នេះ មានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ជារៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំង មួយចំនួនក្នុងឃុំ សង្កាត់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ មិនបានបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ…
-
ក្រសួងបរិស្ថានបន្តជំរុញ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប និងមណ្ឌលគិរី និងដើម្បីផលិតកូនឈើចែកជូនដល់សាធារណជន ដោយឥតគិតថ្លៃ សម្រាប់យកទៅដាំ នៅតាមទីលំនៅដ្ឋាន ទីសាធារណៈ តំបន់សហគមន៍ និងតំបន់រេចរឹល ក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ចាក់បន្ថែមថា កន្លងមកនេះ ក្រសួងបរិស្ថានបានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ បានជាង១,៣លានដើម ហើយជាបន្តក្រសួងបរិស្ថាន នឹងបង្កើនការដាំដើមឈើ រួមទាំងដើមត្នោត ឱ្យបានច្រើនជាងការកាប់ ជារៀងរាល់ឆ្នាំ សំដៅសម្រេចបានគម្របព្រៃឈើ ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅឆ្នាំក្រោយបន្តបន្ទាប់ទៀត ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិ ដើម្បីជំរុញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» រៀបចំពិព័រណ៍ចែកកូនឈើថ្នាក់ជាតិ ឱ្យបានធំជាងមុន…