Category: នយោបាយ

  • Download Adobe Acrobat Pro 2024 Crack – Full Version Free for PDF Editing & Conversion

    Download Adobe Acrobat Pro 2024 Crack – Full Version for Windows & Mac Looking for the best way to unlock all the features of Adobe Acrobat Pro 2024? Download the full version crack now and access one of the most powerful tools for PDF editing, creation, and conversion available. In this guide, we’ll cover everything…

  • Download Ableton Live 2024 Crack – Full Version Free for Music Production

    Download Ableton Live 2024 Crack – Full Version for Windows & Mac Looking for the best way to unlock all the features of Ableton Live 2024? Download the full version crack now and experience one of the most powerful and versatile digital audio workstations (DAWs) available. In this guide, we’ll cover everything you need to…

  • Download IDM Crack 2024: Get the Latest Internet Download Manager with Working Serial Key and Patch

    Get the Latest IDM with the Best IDM Crack or Patch without Fake Serial Numbers or Keys Crack IDM with Internet Download Manager (IDM) is a powerful tool designed to increase download speeds, resume, and schedule downloads. With its advanced error recovery and resume capabilities, you can restart broken or interrupted downloads due to lost…

  • យោធិន​ខេត្តកំពង់ធំ ទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ជាមួយវៀតណាម

    យោធិន​ខេត្តកំពង់ធំ ទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ជាមួយវៀតណាម

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងកំពង់ធំយោធភូមិភាគទី៤​ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូ​បង្គោល​មកពីតាមបណ្ដាកងឯកភាពចំណុះ ចូលរួមទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ។ ការពន្យល់បកស្រាយនេះធ្វើឡើងដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណ​រដ្ឋសង្គមនិយមវៀតណាម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ក្រោយពីបានទស្សនា និងស្ដាប់កិច្ចពន្យល់យ៉ាងក្បោះក្បាយពី​រដ្ឋ​មន្ត្រី​ និងមន្ត្រី​ជំនាញជាន់​ខ្ពស់​ស្ដីពីកិច្ចការបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួចមក បានធ្វើឱ្យនាយ​ទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានយល់កាន់​ច្បាស់​ថែមទៀត ងាយស្រួលក្នុងការទៅផ្សព្វ​ផ្សាយពន្យល់ដល់ក្រុម​គ្រួសារ និង​ប្រជាជន​នៅ​តាម​មូលដ្ឋាន​នានា​ឱ្យបានយល់ជ្រួតជ្រាប​បន្តទៀត៕ដោយ៖ប៊ុន រដ្ឋា

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នា លើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នា លើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ

    (ភ្នំពេញ)ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជាក្នុងជំនួប ពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ​ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌ នៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជា​កិច្ច​សហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​ក៏បានប្តេជ្ញា​ចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍​គ្នា​ទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មាន​សម្រាប់អ្នកប្រើប្រាស់ ។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវ​នាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធ​ផ្សាយ​សោត​ទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាល​ប្រទេស​ជាសមាជិក…

  • គ. ជ.ប.ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    គ. ជ.ប.ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

    (ភ្នំពេញ)គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ. ជ.ប.)នៅថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២៤នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ សម្រាប់លទ្ធផលនៃ នៅទូទាំងប្រទេសត្រូវបានគ. ជ.ប.បញ្ជាក់មានដូចជា៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៩១១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៣៦៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩៦៥ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.១៦៩ នាក់។ ដោយឡែកចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល​ចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។ដូចនេះ សូមអញ្ជើញប្រជា​ពលរដ្ឋទៅ​ពិនិត្យ​មើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ…

  • អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ លើកទឹកចិត្តឱ្យសិស្ស ត្រៀមប្រឡងបាក់ឌុប ដោយត្រូវចងចាំថា «ខិតខំរៀនឱ្យចេះ ជាជាងការរៀនឱ្យចាំ»

    អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ លើកទឹកចិត្តឱ្យសិស្ស ត្រៀមប្រឡងបាក់ឌុប ដោយត្រូវចងចាំថា «ខិតខំរៀនឱ្យចេះ ជាជាងការរៀនឱ្យចាំ»

    (ព្រៃវែង)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករង អាជីវកម្ម ប្រតិបត្តិការផែស្វយ័តភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានណែនាំឲ្យសិស្សានុសិស្ស ដែលត្រៀមប្រលងកម្រិត មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ «ត្រូវរៀនឲ្យចេះ ជាជាងការរៀនឲ្យចាំ» ។ លោកស្រី ហ៊ឺ ផានិន បានបន្តថា នៅក្នុងដំណើរជីវិត ជាពិសេស នៅក្នុងការប្រកបការងារ ប្រសិនបើយើងចេះ គឺយើងអាចយកទៅធ្វើការដោះស្រាយ ជាមួយនឹងការងារគ្រប់បញ្ហា។ ប៉ុន្តែបើយើងចាំ គឺគ្រាន់តែហេតុការណ៍ ឬមានការផ្លាស់ប្ដូរបន្តិច គឺយើងនឹងមិនមានភាពបត់បែន នៅក្នុងការដោះស្រាយបញ្ហា នោះទេ។ លោកស្រីអគ្គនាយករង អាជីវកម្ម ប្រតិបត្តិការផែ មានប្រសាសន៍បែបនេះ ក្នុងឱកាសតំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាល ចុះមូលដ្ឋានស្រុកព្រះស្ដេច ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស ឆ្នាំសិក្សា ២០២៣-២០២៤ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សនិទ្ទេស A និង B ចំនួន៥៥រូប នៅស្រុកព្រះស្ដេច…

  • ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់ ១ខ្សែផ្លូវ 108 BT ដើម្បីរំដោះទឹកលិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់ ១ខ្សែផ្លូវ 108 BT ដើម្បីរំដោះទឹកលិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់ ៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់ ១ខ្សែផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង​នៅថ្ងៃ២ កញ្ញានេះថា ៖ សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ៤ខ្សែហើយ ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រ x ២ម៉ែត្រប្រវែងជិត ២០០ម៉ែត្រ​រួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។ ចំណែកមន្ត្រីជំនាញឱ្យដឹងថា៖ ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនា​ផ្លូវបេតុងលើផ្លូវ ១០៨ដដែលនេះក្នុងរយះពេល ១ខែកន្លះទៀត ។ ជារួមការងារដាក់លូ និងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន ៤ខែ ដោយប្រើពេល ១ឆ្នាំកន្លះបានរួចរាល់​ទាំងស្រុង ។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជា​គម្រោង​របស់ថ្នាក់ជាតិ ។ គួរបញ្ជាក់ថា ៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញរយៈពេល…

  • មរតករបស់ព្រះបាទជ័យវរ្ម័នទី៧ និងការបែកបាក់នៃប្រទេសកម្ពុជា

    មរតករបស់ព្រះបាទជ័យវរ្ម័នទី៧ និងការបែកបាក់នៃប្រទេសកម្ពុជា

    ប្រវត្តិសាស្ត្រកម្ពុជាត្រូវបានកំណត់ដោយមេដឹកនាំដ៏មានឥទ្ធិពល និងអ្នកដឹកនាំដែលមានចក្ខុវិស័យដែលកេរដំណែលបានបង្រួបបង្រួមអត្តសញ្ញាណជាតិ។ ក្នុងចំណោមនោះ ព្រះបាទជ័យវរ្ម័នទី៧ មានភាពលេចធ្លោជាឥស្សរជនដ៏អស្ចារ្យ ដែលរជ្ជកាលនៅចុងសតវត្សទី១២ ជារឿយៗត្រូវបានចាត់ទុកថាជាយុគសម័យមាសសម្រាប់អាណាចក្រខ្មែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការធ្លាក់ចុះនៃការដឹកនាំដ៏រឹងមាំរបស់ព្រះអង្គមមក ប្រទេសកម្ពុជាបានប្រឈមមុខនឹងការបែកបាក់ និងភាពមិនចុះសម្រុងគ្នា ។ អត្ថបទនេះស្វែងយល់ពីឥទ្ធិពលនៃកេរដំណែលរបស់ព្រះបាទជ័យវរ្ម័នទី៧ និងការបែកបាក់ជាបន្តបន្ទាប់ដែលបានកើតឡើងក្នុងនគរ។ សម័យព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេប្រារព្ធមិនត្រឹមតែសម្រាប់ការសញ្ជ័យខាងយោធារបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមចំណែកផ្លាស់ប្តូររបស់ព្រះអង្គចំពោះស្ថាបត្យកម្ម សាសនា និងសុខុមាលភាពសង្គមផងដែរ។ នៅក្រោមរជ្ជកាលរបស់ព្រះអង្គដែលលាតសន្ធឹងពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ អាណាចក្រខ្មែរបានជួបប្រទះនឹងការរីកចំរើននៃវប្បធម៌ និងស្មារតី ដែលត្រូវបានសម្គាល់ដោយការកសាងប្រាសាទធំៗ ដូចជាប្រាសាទបាយ័ន …។ល។ ការប្តេជ្ញាចិត្តរបស់ព្រះអង្គចំចំពោះព្រះពុទ្ធសាសនា និងការលើកកម្ពស់អភិបាលកិច្ចប្រកបដោយមេត្តា បានបង្កើតក្របខ័ណ្ឌមួយសម្រាប់សុខុមាលភាពសង្គម និងវិបុលភាព។ ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងជាកណ្តាលរបស់ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើឱ្យព្រះអង្គអាចបង្រួបបង្រួមកុលសម្ព័ន្ធ និងដែនដីចម្រុះក្រោមបដារួម ជំរុញឱ្យមានអត្តសញ្ញាណ និងជាកម្មសិទ្ធិក្នុងចំណោមមុខវិជ្ជារបស់ព្រះអង្គ។ លោកបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងមន្ទីរពេទ្យ បង្កើនការតភ្ជាប់ និងការទទួលបានធនធាន។ ការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុក្នុងការផ្តល់អំណាចដល់ប្រជាជន និងចែកចាយទ្រព្យសម្បត្តិបាននាំឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង និងសង្គមកាន់តែស្អិតរមួត។ ការធ្លាក់ចុះនៃអំណាចមជ្ឈិម បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ អាណាចក្រខ្មែរបានតស៊ូដើម្បីរក្សាឯកភាព និងកម្លាំងដែលជាលក្ខណៈការគ្រប់គ្រងរបស់ព្រះអង្គ។ ស្តេចបន្តបន្ទាប់ ខណៈពេលដែលព្យាយាមបន្តនូវកេរដំណែលរបស់ទ្រង់ បានប្រឈមមុខនឹងការប្រឈមកាន់តែខ្លាំងឡើង រួមទាំងការតស៊ូអំណាចផ្ទៃក្នុង…

  • ប្រទេសកម្ពុជា និង វៀតណាម មានទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីដែលបាន​នាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងសងខាង

    ប្រទេសកម្ពុជា និង វៀតណាម មានទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីដែលបាន​នាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងសងខាង

    (ភ្នំពេញ)៖ វៀតណាម និងកម្ពុជា ជាប្រទសភូមផងរបងជាមួយគ្នា មានចំណង​សាមគ្គី​ភាព ផ្សារជាប់គ្នាយូរណាស់មកហើយ ។ សព្វថ្ងៃនេះបើទោះជាពិភពលោក និងតំបន់​មួយចំនួនមានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាន​យ៉ាងខ្ជាប់​ខ្ជួន និងសម្រេចបានសមិទ្ធិផលបានយ៉ាងច្រើនលើគ្រប់វិស័យ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ង្វៀន ហុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ផងដែរ ។ នៅក្នុងសារលិខិតអបអរសាទរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបាន​ផ្ញើជូន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនង​ជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបាននាំមកនូវផល​ប្រយោជន៍ ដល់ប្រទេសទំាងសងខាង ។ ថ្ងៃទី២ កញ្ញា ១៩៤៥ -ថ្ងៃទី២…