Category: នយោបាយ

  • ក្រសួងបរិស្ថាន សហការជាមួយប្រទេសអាល្លឺម៉ង់ ពង្រឹងការអនុវត្តយុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា

    ក្រសួងបរិស្ថាន សហការជាមួយប្រទេសអាល្លឺម៉ង់ ពង្រឹងការអនុវត្តយុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិង ក្រុមហ៊ុន Everwave GmbH លើការអនុវត្តគម្រោង Blue Cambodia-Everwave’s cleanup Project ដែលរៀបចំនិងអនុវត្តលើគម្រោងសម្អាតអានម័យបរិស្ថាន រួមបញ្ជូលទាំងការប្រមូលសំណល់ ក្នុងនិងក្បែរប្រភពទឹក និងការញែកសំណល់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ និងអង្គការដៃគូសហការ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ សូមបញ្ជាក់ថា សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី…

  • ប្រជុំប្រាក់ឈ្នួលអប្បបរមា ៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

    ប្រជុំប្រាក់ឈ្នួលអប្បបរមា ៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើង​នូវតួលេខ​កំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា

  • ឯកឧត្តម វង សូត ជំរុញមន្រ្តីមូលដ្ឋានត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា

    ឯកឧត្តម វង សូត ជំរុញមន្រ្តីមូលដ្ឋានត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែសីហា នេះបានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន ២៧៣នាក់ មកពីទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ និងជំរុញឱ្យបន្តនូវការខិតខំបន្ថែមទៀត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ ១) ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀតនិងបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ២) ត្រូវខិតខំផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើ និងប្រកបដោយសិលធម៌ខ្ពស់ សាកសមជាមន្ត្រីបម្រើរាស្ត្រ។ ៣) ត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងក្លាយទៅជាសភាឌីជីថល តាមការណែនាំ និងដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា កម្ពុជា។ ក្នុងរយៈពេល ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បានសម្រេច​នូវលទ្ធផលការងារល្អប្រសើរ…

  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញគ្រាប់ពេជ្រ ៥គ្រាប់ ដែលកែច្នៃដោយសម្ដេច និងភរិយា ផ្ទាល់ដៃ

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញគ្រាប់ពេជ្រ ៥គ្រាប់ ដែលកែច្នៃដោយសម្ដេច និងភរិយា ផ្ទាល់ដៃ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៩សីហា ឆ្នាំ២០២៤ បានលើកបង្ហាញ នូវគ្រាប់ពេជ្រ ៥គ្រាប់ ដែលកែច្នៃ ដោយសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយផ្ទាល់ដៃ ។ សម្ដេចតេជោបានបញ្ជាក់ថា គ្រាប់ពេជ្រ ៥គ្រាប់ ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ ។ ដុំថ្ម នឹងមានតម្លៃបន្ថែម ប្រសិនយើងចេះកែច្នៃវា និងប្រើប្រាស់វាឲ្យមានប្រយោជន៍។ សម្ដេចបន្តថា មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិច ប្រសិនយើង មិនចេះកែច្នៃ ឬយកវាទៅទុកចោល ។ សម្ដេចប្រធានព្រទ្ធសភា បានបញ្ជាក់ថា ទោះមាន ឬក្រ ត្រូវខិតខំឱ្យកូនចៅរៀនសូត្រ មានចំណេះដឹង មានសីលធម៍ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោល គឺឱ្យពួកគេ កសាងអំពើល្អជាប់ជានិច្ច ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បទពិសោធន៍ ត្រូវយកចិត្តទុកដាក់បំផុត…

  • ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

    ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សា ជាមួយក្រសួង ស្ថាប័ន ចំនួន២២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ ។ កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ សូមជម្រាបថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ គួររម្លឹកថា ចំពោះក្រសួង ស្ថាប័ន ដែលមិនបានរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងមិនទទួលបានការអនុញ្ញាត ក្នុងការជ្រើសរើសមន្ត្រីថ្មីឡើយ។ ការងារការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន​ប្រតិបត្តិការ​និងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន​ប្រតិបត្តិការ​និងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៕ ដោយ ៖ វណ្ណលុក

  • រដ្ឋលេខាធិការក្រសួងការបរទេស ៖ គណនេយ្យករមានតួនាទីសំខាន់ ក្នុងការគាំទ្រ​ដំណើរ​ការជាប្រចាំរបស់ស្ថានតំណាងកម្ពុជានៅបរទេស និងការជំរុញលើកកម្ពស់​ផលប្រយោជន៍ជាតិ

    រដ្ឋលេខាធិការក្រសួងការបរទេស ៖ គណនេយ្យករមានតួនាទីសំខាន់ ក្នុងការគាំទ្រ​ដំណើរ​ការជាប្រចាំរបស់ស្ថានតំណាងកម្ពុជានៅបរទេស និងការជំរុញលើកកម្ពស់​ផលប្រយោជន៍ជាតិ

    ភ្នំពេញ៖ លោកជំទាវ រដ្ឋលេខាធិការ ខៀវ សុផានី តំណាងរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេស គណនេយ្យក្រៅប្រទេស» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួង សម្រាប់គណនេយ្យករ ចំនួន២១រូប ដែលត្រូវបានតែងតាំងឱ្យទៅបំពេញភារកិច្ច នៅតាមស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះ​បណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពី​តួនាទី​ដ៏​សំខាន់​របស់គណនេយ្យករក្នុងការគាំទ្រដំណើរការជាប្រចាំរបស់ស្ថានតំណាង​កម្ពុជានៅបរទេស។ លោកជំទាវ បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ បំពេញភារកិច្ច​និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ និងចូលរួមសហការ​ជិត​ស្និទ្ធ​ជាមួយសហការី ដើម្បីជំរុញលើកកម្ពស់ផលប្រយោជន៍ជាតិ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឱ្យមន្រ្តីបន្តជំរុញភាពស្អាតលើដីពីយុទ្ធនាការឱ្យទៅជាចលនា និងឱ្យទៅជាទម្លាប់ឆ្ពោះទៅអនាគតកម្ពុជាស្អាត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឱ្យមន្រ្តីបន្តជំរុញភាពស្អាតលើដីពីយុទ្ធនាការឱ្យទៅជាចលនា និងឱ្យទៅជាទម្លាប់ឆ្ពោះទៅអនាគតកម្ពុជាស្អាត

    ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទតយលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច ១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងបរិស្ថានបាននិងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត» ដែលជាការអនុវត្តចេញពីបេះដូងរបស់សាធារណជន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ…

  • រាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោល ​បើទោះជាសេដ្ឋកិច្ច​សកលប្រឈមនឹងការលំបាកក៏ដោយ

    រាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោល ​បើទោះជាសេដ្ឋកិច្ច​សកលប្រឈមនឹងការលំបាកក៏ដោយ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូង​សម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅ​ធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។ ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខក​ខានម្តងណា​ឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួល​អប្បបរមាសម្រាប់​កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។ ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប? ជាការពិត ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ពីមួយឆ្នាំទៅមួយ​ឆ្នាំ នៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងនូវចំណុចវិជ្ជមានមួយចំនួន ដូចជា៖ចំណុចទី១. បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់ស្ថានភាពជីវភាពរបស់កម្មករនិយោជិតនៃវិស័យនេះ បន្ថែមពីលើការយកចិត្តទុកដាក់ផ្សេងៗទៀត ជាច្រើន។ទី២. បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបានជាអតិបរមាជួយជំរុញប្រាក់ចំណូលកម្មករនិយោជិតឲ្យមានលក្ខណៈប្រសើរឡើង​​ បើទោះណាជាប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃវិបត្តិ​សេដ្ឋកិច្ចសកលដូចបណ្តាប្រទេសនានាក៏ដោយ។ ទី៣. បង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែមានការងារច្រើនសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមជួយគិតគូរជាប្រចាំនូវការដំឡើងប្រាក់ឈ្នួលគោលដល់ពលរដ្ឋជាពិសេសវិស័យកាត់ដេរ ឲ្យមានភាពប្រសើរឡើងថែមទៀត។ទី៤.…

  • ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំចុងក្រោយ ត្រៀមប្រឡងប្រជែងជ្រើស​រើសមន្រ្តីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួនពីរ

    ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំចុងក្រោយ ត្រៀមប្រឡងប្រជែងជ្រើស​រើសមន្រ្តីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួនពីរ

    (ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្រប​ខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួង​អប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។ ឆ្ពោះទៅកាន់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បាន​ដឹកនាំ​កិច្ចប្រជុំពិនិត្យការងារ និងផ្តល់អនុសាសន៍ ណែនាំតម្រង់ទិសដល់​អនុគណៈកម្មការនានា ក្នុងការត្រៀម លក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡង​ប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមាន ការអញ្ជើញចូលរួមពី តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធានអនុគណៈកម្មការនានា និងមន្រ្តីជំនាញ ជាច្រើនរូប។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានមានប្រសាសន៍ ពីវឌ្ឍនភាពនៃការរៀបចំ​ដំណើរការប្រឡងប្រជែងកន្លងមកគឺទទួលបានលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់ និងមោទភាព និងបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរ ដល់ក្រសួង ស្ថាប័នពាក់​ព័ន្ធ…